Category: ព័ត៌មានជាតិ​

  • នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីរបស់អូស្ត្រាលីនិយាយថា អ្នកបោះឆ្នោតជ្រើសរើសការរួបរួមចៀសវាងការបែកបាក់

    នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីរបស់អូស្ត្រាលីនិយាយថា អ្នកបោះឆ្នោតជ្រើសរើសការរួបរួមចៀសវាងការបែកបាក់

    នាយករដ្ឋមន្ត្រីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសអូស្ត្រាលី លោក Anthony Albanese កាលពីថ្ងៃអាទិត្យ ត្រូវបានស្វាគមន៍ដោយក្រុមអ្នកគាំទ្រនៅហាងកាហ្វេទីក្រុងស៊ីដនី ហើយបាននិយាយថាប្រទេសនេះ បានបោះឆ្នោតឱ្យមានការឯកភាព ចៀសវាងការបែកបាក់។ គណបក្សការងារឆ្វេងនិយមកណ្តាលរបស់លោក Albanese បានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។ ស្របពេលការរាប់សន្លឹកឆ្នោតបានបន្ត រដ្ឋាភិបាល កំពុងស្ថិតនៅលើជំហានដើម្បីឈ្នះយ៉ាងហោចណាស់ ៨៥ អាសនៈនៅក្នុងសភាតំណាងរាស្រ្ត ក្នុងចំណោមអាសនៈសរុប១៥០ ជាសភាជាន់ទាប ដែលគណបក្សនានា ត្រូវការសំឡេងភាគច្រើនដើម្បីបង្កើតរដ្ឋបាល។ គណបក្សការងារនេះធ្លាប់បានកាន់កាប់អាសនៈចំនួន ៧៨ ក្នុងសភា ហើយការកើនឡើងចំនួនអាសនៈក្នុងអាណត្តិទីពីរ បែបនេះ គឺកម្រណាស់នៅក្នុងនយោបាយរបស់អូស្ត្រាលី។ លោក Albanese បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងហាងកាហ្វេអមដោយមនុស្សជាច្រើននៅទីប្រជុំជន Leichhardt ជាយក្រុងស៊ីដនី ថា ប្រជាជនអូស្ត្រាលី បានបោះឆ្នោតឱ្យមានការរួបរួមជាជាងការបែងចែក។លោកបានបន្ថែមថា យើងនឹងក្លាយជារដ្ឋាភិបាលដែលមានវិន័យ និងសណ្ដាប់ធ្នាប់ក្នុងអាណត្តិទីពីររបស់យើងដូចដែលយើងបានធ្វើនៅក្នុងអាណត្តិទីមួយអញ្ចឹងដែរ។ លោក Jim Chalmers ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់រដ្ឋាភិបាលនេះ បាននិយាយថាលទ្ធផលបោះឆ្នោតពេលនេះគឺល្អខ្លាំងហួសពីការរំពឹងទុករបស់ពួកលោក ខណៈក្រុមអ្នកបោះឆ្នោតស្វែងរកស្ថិរភាព បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានរំខានដល់សេដ្ឋកិច្ចពិភពលោក៕

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ ការបង្ការ ការពារ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាពនៃជំងឺមហារីក ។ ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ គ្រប់គ្រង ជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា “ផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ការធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាជន គឺជាអាទិភាពទី១ ដោយសារតែគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានឱ្យអាទិភាពទៅលើមនុស្ស មុនគេ”។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តថា ជំងឺមហារីកគឺជាបន្ទុកដ៏ធំសម្រាប់ បុគ្គលជាអ្នកជំងឺផ្ទាល់…

  • ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ធ្វើកិច្ចពិភាក្សាតុមូលជាមួយក្លឹបអ្នកកាសែតកម្ពុជា ស្តីពី ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា

    ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ធ្វើកិច្ចពិភាក្សាតុមូលជាមួយក្លឹបអ្នកកាសែតកម្ពុជា ស្តីពី ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា

    (ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានធ្វើកិច្ចពិភាក្សាតុមូលជាមួយក្លឹបអ្នកកាសែតកម្ពុជាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» ។ កិច្ចពិភាក្សានេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិវេនស្ថានទូតបារាំង ដោយមានអ្នកសារព័ត៌មានជាច្រើនចូលរួម ។ កិច្ចពិភាក្សាតុមូលជាមួយក្លឹបអ្នកកាសែតកម្ពុជាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» មានការជជែកពីភាពជាដៃគូនៃទំនាក់ទំនងកម្ពុជា និងបារាំង, ភាពជាដៃគូអន្តរជាតិនៃសាមគ្គីភាពរវាងប្រទេសទាំងពីរ, ហកវ្រង់កូហ្វូនី, បេតិកភណ្ឌ, បម្លាស់ប្ដូរផ្នែកវប្បធម៌, សុខាភិបាល, បម្លាស់ប្ដូរនិស្សិត និងអ្នកស្ម័គ្រចិត្ត, កិច្ចសហប្រតិបត្តិការផ្នែកការពារ, និងបម្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច ។ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសបារាំង និងកម្ពុជា ស្គាល់សន្ទុះថ្មីមួយចាប់ពីចុងឆ្នាំ២០២២ ដោយមានដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាច្រើន។ ផែនទីបង្ហាញផ្លូវមួយ កំពុងស្ថិតក្នុងការពិភាក្សា ដើម្បីពង្រឹងភាពជាដៃគូនៃប្រទេសយើងទាំងពីរឱ្យកាន់ តែស៊ីជម្រៅក្នុងវិស័យគន្លឹះនានាដូចជា អភិបាលកិច្ច និងសិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិភណ្ឌ ក្នុងគោល ដៅលើកម្ពស់កម្រិតទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ទំនោរនេះ នឹងបន្តមានជាមួយដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជាក្នុងឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។ ប្រទេសទាំងពីរ…

  • Trump ថា កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន-រុស្ស៊ីប្រហែលចេញមិនរួច

    Trump ថា កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន-រុស្ស៊ីប្រហែលចេញមិនរួច

    បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន-រុស្ស៊ី ប្រហែលជាមិនអាចចេញរួច នោះទេ។ ក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ NBC អំឡុងកម្មវិធី Meet the Press ចេញផ្សាយ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានសួរនាំ អំពីកិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ុយក្រែន និងរុស្ស៊ី។ លោកបាននិយាយថា «ប្រហែលជា វាមិនអាចទៅរួចទេ។ មានការស្អប់ខ្ពើមយ៉ាងខ្លាំង… រវាងបុរសទាំងពីរនាក់នេះ និងរវាងទាហានខ្លះ …និយាយដោយត្រង់ទៅ គឺរវាងពួកឧត្តមសេនីយ៍» ។ ការលើកឡើងនេះ បានធ្វើឡើង ក្រោយពេលដែលរដ្ឋបាលលោក Trump បានព្រមានញឹកញាប់ ពីការដកខ្លួនធ្វើជាអ្នកសម្របសម្រួល ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងវ៉ាស៊ីងតោន។ មានបញ្ហាចម្រូងចម្រាស ដែលនៅមិនទាន់ឃើញមានសញ្ញាបញ្ចប់សង្គ្រាម រួមមានទាំង ការទទូចរបស់រដ្ឋបាល Trump ដែលថា សហរដ្ឋអាមេរិកទទួលស្គាល់ Crimea ជាទឹកដីរបស់រុស្ស៊ី និងឲ្យរុស្ស៊ីកាន់កាប់លើទឹកដីភាគច្រើន នៅភាគខាងកើតអ៊ុយក្រែន ដែលយោធារបស់លោក ពូទីន…

  • អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ ករណីសមត្ថកិច្ចរឹបអូសឈើជន្លង់ម្រេចក្នុងខេត្តមណ្ឌលគិរី ជាឈើដែលបានដឹកចេញពីក្នុងតំបន់ការពារធម្មជាតិ

    អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ ករណីសមត្ថកិច្ចរឹបអូសឈើជន្លង់ម្រេចក្នុងខេត្តមណ្ឌលគិរី ជាឈើដែលបានដឹកចេញពីក្នុងតំបន់ការពារធម្មជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីមានសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត លើករណីសមត្ថកិច្ចចម្រុះ ចុះទៅដកហូតជន្លង់ម្រេច របស់អ្នកដាំម្រេចនៅក្នុងខេត្តមណ្ឌលគិរី អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបំភ្លឺថា សមត្ថកិច្ចរឹបអូសឈើជន្លង់ម្រេច នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាឈើប្រភេទលេខ១ (ផ្ចឹក) ដែលបានដឹកចេញពីព្រៃ នៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះករណីនេះ សមត្ថកិច្ចចម្រុះ ក្នុងនោះមានមន្រ្តីអនុវត្តច្បាប់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដឹកជញ្ជូន ប្រមូលធ្វើសន្និធិ ឬប្រមូលសន្និធិ ផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តផ្ទុយពីក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា៨៥០ ដែលបានកំណត់ ត្រូវផ្តន្ទាទោសអ្នកប្រព្រឹត្ត ដាក់ពន្ធធានាគាពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ដល់៥០០លានរៀល។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថាសមត្ថកិច្ចក្រសួងបរិស្ថាន បានសហការជាមួយគណៈបញ្ជាការកងឯកភាពខេត្តមណ្ឌលគីរី ស្រាវជ្រាវយ៉ាងដិតដល់ ចំពោះបទល្មើសធនធានធម្មជាតិ និងបានធ្វើការបដិសេធចំពោះការលើកឡើង របស់បណ្តាញផ្សព្វផ្សាយមួយចំនួន ដែលស្រង់សំដី ពីបុគ្គល ឈ្មោះ សឿន នឿន…

  • មានអ្នកចង់បំផ្ទុះគ្រាប់បែកនៅឯការប្រគុំតន្ត្រីនាង Lady Gaga

    មានអ្នកចង់បំផ្ទុះគ្រាប់បែកនៅឯការប្រគុំតន្ត្រីនាង Lady Gaga

    បរទេស ៖ ប៉ូលិសប្រេស៊ីល បាននិយាយ កាលពីថ្ងៃអាទិត្យថា ពួកគេបានចាប់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធនឹងការផែនការ បំផ្ទុះគ្រាប់បែក នៅឯប្រគុំតន្ត្រីដ៏ធំ របស់តារាចម្រៀងអាមេរិកដ៏ល្បីឈ្មោះ នាង Lady Gaga នៅទីក្រុង Rio de Janeiro។ ក្រុមមន្ត្រីបាននិយាយថា ការប្រគុំតន្ត្រី កាលពីយប់ថ្ងៃសៅរ៍ របស់តារារូបនេះ រៀបចំនៅលើឆ្នេរខ្សាច់ ដែលជាការប្រគុំតន្ត្រីលើកដំបូងរបស់នាង នៅក្នុងប្រទេសប្រេស៊ីល ចាប់តាំងពីឆ្នាំ២០១២ ដោយបានទាក់ទាញមនុស្ស រហូតដល់ ២លាននាក់។ ប៉ូលីសទីក្រុង Rio de Janeiro សរសេរ នៅលើបណ្តាញសង្គម X បាននិយាយថា គេបានចាប់ខ្លួនក្រុមទទួលខុសត្រូវ ចំពោះផែនការនេះ នៅក្នុងប្រតិបត្តិការ ដែលមានឈ្មោះថា “Fake Monster”។ ប្រភពបន្តថា អ្នកពាក់ព័ន្ធជ្រើសរើសមនុស្ស តាមអ៊ិនធឺណេត ដើម្បីធ្វើការវាយប្រហារ ដោយប្រើគ្រឿងផ្ទុះ។ ប៉ូលីសបានបន្ថែមថា ក្រុមដែលនៅពីក្រោយផែនការនេះ រីករាលដាលដោយពាក្យសំដីស្អប់ ដែលបានធ្វើឱ្យយុវជនជ្រុលនិយម បង្កគ្រោះថ្នាក់ដល់ខ្លួនឯង នៅលើវេទិកា ឌីជីថល។ ការប្រគុំតន្ត្រី…

  • លោកត្រាំ ថាមិនឈរឈ្មោះ អាណត្តិទី៣ ទេ

    លោកត្រាំ ថាមិនឈរឈ្មោះ អាណត្តិទី៣ ទេ

    បរទេស ៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ទូរទស្សន៍ NBC ថា លោកមិនស្វែងរកការឈរឈ្មោះបោះឆ្នោត ធ្វើជាប្រធានាធិបតី សម្រាប់អាណត្តិទីបី ដែលហាក់ផ្ទុយពីការលើកឡើង កាលពីមុនដែលថា លោកចង់កក់ទុក ១អាណត្តិទៀត។ ប្រធានាធិបតី Trump បាននិយាយ នៅក្នុងបទសម្ភាសមួយ ដែលចាក់ផ្សាយ កាលពីថ្ងៃអាទិត្យថា លោកមិនពិចារណាយ៉ាងម៉ត់ចត់ ក្នុងការឈរឈ្មោះ សម្រាប់អាណត្តិ សេតវិមាន ទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញ នោះទេ។ ជាការបដិសេធ បន្ទាប់ពីបុរស វ័យ៧៨ឆ្នាំ រូបនេះ ធ្លាប់បាននិយាយជាសាធារណៈ អំពីគំនិត ចង់បន្តធ្វើជាប្រធានាធិបតី បន្ថែមមួយអាណត្តិទៀតនេះ។ លោក Trump បានប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC News ដែលមានអ្នកសម្របសម្រួលឈ្មោះ Kristen Welker។ យោងតាមការដកស្រង់ ដែលបានចេញផ្សាយ លោក Donald Trump បានបន្ថែមទៀតថា…

  • អាមេរិកលក់មីស៊ីលលឿនជាងសំលេងតម្លៃ ៣,៥ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត

    អាមេរិកលក់មីស៊ីលលឿនជាងសំលេងតម្លៃ ៣,៥ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានអនុម័តការលក់មីស៊ីលមានល្បឿនលឿនជាងសំលេង ៤ដងចំនួន ១.០០០គ្រាប់ ក្នុងតម្លៃ ៣.៥ពាន់លានដុល្លារទៅឱ្យអារ៉ាប៊ីសាអូឌីត មុនពេលលោកប្រធានាធិបតី Donald Trump ទៅទស្សនកិច្ចប្រទេសស្តេចប្រេងនេះ។ មីស៊ីល AIM-120 បង្កើតឡើងដោយក្រុមហ៊ុន Raytheon Technologies ជាអ្នកម៉ៅការការពារជាតិឈានមុខគេមួយរបស់សហរដ្ឋអាមេរិក មានជំនាញផលិតប្រព័ន្ធមីស៊ីលកម្រិតខ្ពស់។ ចំនុចពិសេសរបស់មីស៊ីលនេះ គឺមានល្បឿនលឿនជាងសំឡេង ៤ដង ពោលគឺហោះក្នុងល្បឿនជាង ១.៣០០ម៉ែត្រក្នុងមួយវិនាទី ធ្វើឱ្យវាអាចស្ទាក់ចាប់ និងបំផ្លាញគោលដៅនៅចម្ងាយឆ្ងាយ។ មីស៊ីល AIM-120 ទទួលការបញ្ជាទិញពីប្រទេសជាង ៣៥ រួមទាំងសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការណាតូ តំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា។ ការលក់មីស៊ីលនេះ កើតឡើងមុនពេលលោកប្រធានាធិបតី Trump នឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីទៅប្រទេសកាតា និងអារ៉ាប់រួមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៃអាណត្តិទីពីររបស់លោក Trump ក្រៅពីការធ្វើដំណើររយៈពេលខ្លីទៅកាន់ទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប Francis៕ ប្រភព ៖ AFP

  • លោក Kim Jong Un សម្ញែងរថក្រោះចម្បាំង

    លោក Kim Jong Un សម្ញែងរថក្រោះចម្បាំង

    ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសម្ញែងរថក្រោះចម្បាំងទំនើបៗផលិតក្នុងស្រុក និងបានកោតសរសើរដល់វឌ្ឍនភាពដ៏អស្ចារ្យនៅក្នុងបច្ចេកវិទ្យាស្នូលនៃរថក្រោះរចនាបទកូរ៉េ ។ ទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃអាទិត្យនេះ បានបញ្ចេញរូបភាពលោក Kim ដើរទស្សនារោងចក្រផលិតរថក្រោះដ៏សំខាន់មួយកន្លែង នៅទីតាំងពុំបានបញ្ជាក់ ជាមួយក្រុមមន្រ្តីជាច្រើននាក់។ KCNA ក៏ពុំបានបញ្ជាក់ពីកាលបរិច្ឆេតនៃដំណើរទស្សនកិច្ចមួយនេះទេ។ នាឱកាសនោះ លោក Kim បាននិយាយថា ការផលិតរថក្រោះទំនើប និងរថពាសដែក គឺជារឿងសំខាន់ ក្នុងការធ្វើទំនើបកម្មកងទ័ព និងឈានដល់ផែនការរបស់គណបក្សកាន់អំណាច សម្រាប់បដិវត្តន៍ទី២ ក្នុងកងកម្លាំងប្រដាប់អាវុធ។ ដំណើរទស្សនកិច្ចរបស់លោក Kim កើតឡើង ស្របពេលមានការជំរុញកាន់តែខ្លាំងជាងមុនលើការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធមិនមែននុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ថែមពីលើកាំភ្លើងធំនុយក្លេអ៊ែរ និងកាំភ្លើងធំមីស៊ីល៕ ប្រភព ៖ ស៊ីនហួរ

  • អាមេរិកលក់សេវាថែទាំយន្តហោះចម្បាំងដល់អ៊ុយក្រែន

    អាមេរិកលក់សេវាថែទាំយន្តហោះចម្បាំងដល់អ៊ុយក្រែន

    វ៉ាស៊ីនតោន ៖ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានកើបលុយអ៊ុយក្រែនដល់ទៅ ៣១០.៥ លានដុល្លារ សម្រាប់សេវាកម្មជួយគាំទ្រ និងបណ្តុះបណ្តាលថែទាំយន្តហោះចម្បាំង F-16 ដែលនេះជាសញ្ញាបន្តគាំទ្ររបស់អាមេរិកដល់ទីក្រុងកៀវ។ ការលក់នេះ ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានស្នើសុំឧបករណ៍ និងសេវាកម្មគាំទ្រយន្តហោះចម្បាំង F-16 របស់ខ្លួន។ ប៉ុន្តែរឿងនេះ នៅតែត្រូវការការចុះហត្ថលេខាពីសភាអាមេរិក។ ការទិញគ្រឿងបរិក្ខារ និងកញ្ចប់សេវាកម្មនេះ មានដូចជាការកែលំអរ និងការធ្វើទំនើបកម្មយន្តហោះ ការបណ្តុះបណ្តាលបុគ្គលិកទាក់ទងនឹងប្រតិបត្តិការ ការថែទាំ និងការគាំទ្រនិរន្តរភាព រួមទាំងគ្រឿងបន្លាស់។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ការទិញកញ្ចប់សេវាកម្មនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពប្រយុទ្ធតាមផ្លូវអាកាសរបស់អ៊ុយក្រែនទប់ទល់ការគំរាមកំហែងទាំងពេលបច្ចុប្បន្ន និងអនាគត។ ពិសេសធានាថា អ្នកបើកយន្តហោះអ៊ុយក្រែនត្រូវបានបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ទំនើបកម្មជារួមនៃកងទ័ពអាកាសអ៊ុយក្រែន។ ថ្មីៗនេះ អ៊ុយក្រែនទើបទទួលបានយន្តហោះចម្បាំង F-16 ក្នុងខែមីនា ឆ្នាំ២០២៥។ រីឯកាលពីខែមេសា អាមេរិកក៏បានប្រកាសដែរថា យន្តហោះចម្បាំងជាច្រើនទៀតកំពុងរៀបចំផ្ទេរទៅកាន់អ៊ុយក្រែន។ ប្រទេសជាច្រើន រួមមានបែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និងន័រវេស បានរួមចំណែកផ្តល់យន្តហោះ F-16 និងការហ្វឹកហ្វឺន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងការពារជាតិអ៊ុយក្រែន។ F-16 ត្រូវបានគេប្រើទាំងប្រតិបត្តិការវាយលុក និងការពារខ្លួន។…