Category: ព័ត៌មានជាតិ
-

ឥណ្ឌាជះលុយជាង ៧ពាន់លានដុល្លារទិញយន្តហោះចម្បាំងបារាំង ២៦គ្រឿង
ញូវដែលី ៖ ឥណ្ឌាទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយបារាំង បញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ២៦គ្រឿង ក្នុងតម្លៃខ្ទង់ ៧,៤១ពាន់លានដុល្លារ ដើម្បីលើកកម្ពស់សមត្ថភាពប្រយុទ្ធកងទ័ពជើងទឹកឥណ្ឌា នេះបើតាមមន្ត្រីម្នាក់មកពីក្រសួងការពារជាតិឥណ្ឌាបានបង្ហើបប្រាប់កាសែតរ៉យទ័រកាលពីថ្ងៃចន្ទ។ ការទិញ-លក់យន្តហោះចម្បាំងនេះ កើតឡើងនៅពេលដែលឥណ្ឌាព្យាយាមធ្វើទំនើបកម្មយោធា និង កាត់បន្ថយការពឹងផ្អែកលើយោធូបករណ៍រុស្ស៊ី ជាពិសេសជំរុញការផលិតសព្វាវុធក្នុងស្រុក ដើម្បីផ្គត់ផ្គង់កងកម្លាំងដែលដាក់ពង្រាយតាមព្រំដែនមានជម្លោះចំនួនពីរ គឺជាមួយប៉ាគីស្ថាន និងចិន។ នេះជាជំហានថ្មីមួយទៀតបង្ហាញពីការពឹងផ្អែករបស់ឥណ្ឌាដ៏យូរអង្វែងលើសម្ភារៈយោធាបារាំង ក្នុងនោះរួមទាំងយន្តហោះចម្បាំង Mirage 2000 ដែលបានទិញក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងនាវាមុជទឹកប្រភេទ Scorpene ដែលបញ្ជាទិញក្នុងឆ្នាំ២០០៥។ កិច្ចព្រមព្រៀងថ្មីនេះត្រូវបានអនុម័តកាលពីដើមខែមេសា ដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់ឥណ្ឌា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី។ កងទ័ពអាកាសឥណ្ឌា បច្ចុប្បន្នកំពុងប្រតិបត្តិការយន្តហោះចម្បាំង Rafale ចំនួន ៣៦គ្រឿង ខណៈដែលកងនាវានៃកងទ័ពជើងទឹកឥណ្ឌា ភាគច្រើនមានយន្តហោះចម្បាំង MiG-29 របស់រុស្ស៊ី។ Rafale គឺជាយន្តហោះចម្បាំងផលិតដោយក្រុមហ៊ុនបារាំង Dassault Aviation។ Rafale ត្រូវបានបំពាក់ដោយម៉ាស៊ីនចំនួនពីរ ដើម្បីធ្វើឲ្យប្រព័ន្ធដំណើរការយន្តហោះខ្លាំង និងមានល្បឿនលឿន។ Rafale អាចហោះបានចម្ងាយ ៣.៧០០គីឡូម៉ែត្រ, ហោះបានកម្ពស់ជាង ១៥គីឡូម៉ែត្រ និងអាចផ្ទុកទម្ងន់…
-

អ៊ីរ៉ង់ប្រាប់មូលហេតុផ្ទុះកំពង់ផែសម្លាប់មនុស្សជិត ៥០នាក់
តេហេរ៉ង់ ៖ រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ លោក Mehrdad Hassanzadeh នៅថ្ងៃចន្ទ បានស្តីបន្ទោសលើការធ្វេសប្រហែស ឬខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានករណីផ្ទុះកំពង់ផែដ៏ធំមួយ ផ្តាច់ជីវិតមនុស្ស ៤៦នាក់ និងជាង ១០០នាក់រងរបួស។ ហេតុការណ៍ផ្ទុះនេះកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅឯកំពង់ផែ Shahid Rajaee ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ក្បែរច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលជាផ្លូវទឹកមរមាញឹករ៉ាប់រងមួយភាគប្រាំនៃទិន្នផលប្រេងពិភពលោកឆ្លងកាត់។ រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ដែលចុះពិនិត្យមើលទីតាំងកើតហេតុផ្ទាល់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្នករបួសចំនួន ១២០នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ”។ លោករដ្ឋមន្ត្រីបន្ថែមថា ពិរុទ្ធជនត្រូវបានគេកំណត់អត្តសញ្ញាណ និងកោះហៅ ហើយករណីបំផ្ទុះនេះគឺបណ្តាលមកពីការធ្វេសប្រហែស រួមទាំងការមិនគោរពតាមការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបង្ហាញរូបភាពក្រុមអ្នកពន្លត់អគ្គីភ័យនៅតែពន្លត់អណ្តាតភ្លើងកាលពីថ្ងៃចន្ទ ហើយបានរាយការណ៍ថា ការខូចខាតនឹងត្រូវវាយតម្លៃ បន្ទាប់ពីភ្លើងរលត់ទាំងស្រុង។ ទោះជាយ៉ាងណា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបញ្ជាឱ្យស៊ើបអង្កេតលើឧប្បត្តិហេតុនេះបន្ថែមទៀត៕ ប្រភព ៖ AFP
-

ទីប្រឹក្សាលោក Trump ថា រុស្ស៊ីមិនមែនជាសត្រូវអាមេរិកទេ
វ៉ាស៊ីនតោន ៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបបានចេញមុខទាត់ចោលការអះអាងរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលនិយាយថា អ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធជាមួយរុស្ស៊ី ក្នុងនាមជនជាតិអាមេរិក។ កន្លងមក ទីក្រុងកៀវបានលើកឡើងថា អ៊ុយក្រែនកំពុងការពារប្រទេសលោកខាងលិចពីការគំរាមកំហែងរបស់រុស្ស៊ី។ ហើយថ្មីៗនេះ លោកប្រធានាធិបតី ហ្សេលេនស្គី បានអះអាងជាថ្មីនៅក្នុងបទសម្ភាសន៍មួយ ដែលមានគោលបំណងជំរុញឱ្យអាមេរិកផ្គត់ផ្គង់ជំនួយយោធា ជាជាងដើរតួជាអ្នកសម្របសម្រួលផ្នែកកាទូតថា ជនជាតិអ៊ុយក្រែនកំពុងប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់អាមេរិក នោះគឺជនជាតិរុស្ស៊ី។ ជាការឆ្លើយតប ទីប្រឹក្សាសេតវិមានផ្នែករូបិយប័ណ្ណគ្រីបតូ និង AI លោក David Sacks ថ្មីៗនេះច្រានចោលការអះអាងរបស់លោកប្រធានាធិបតី ហ្សេលេនស្គី ដែលថា អ៊ុយក្រែនកំពុងប្រយុទ្ធនឹងរុស្ស៊ី ក្នុងនាមជនជាតិអាមេរិក ហើយបានប្រកាសក្តែងៗថា រុស្ស៊ីមិនមែនជាសត្រូវរបស់អាមេរិកទេ ដូច្នេះអាមេរិកមិនគួរជួយអ៊ុយក្រែនសម្លាប់រុស្ស៊ីឡើយ។ បើតាមការបញ្ជាក់របស់លោក Sacks វាមិនត្រឹមត្រូវទេដែលគិតថា អ៊ុយក្រែនកំពុងជួយអាមេរិកប្រយុទ្ធជាមួយរុស្ស៊ីនោះ។ លោក Sacks គឺជាអ្នករិះគន់ការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែនជាយូរមកហើយ ដោយចាត់ទុករឿងនេះថា វាជាការប៉ុនប៉ងបង្វែលសង្គ្រាមអ៊ុយក្រែនទៅជា “សង្រ្គាមគ្មានទីបញ្ចប់”៕ ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
-

ឡានបុកចូលមណ្ឌលកុមារអាមេរិក ស្លាប់៤នាក់
បរទេស ៖ មនុស្ស៤នាក់បានស្លាប់ រួមមានទាំងកុមារ បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុក ចូលទៅក្នុងមណ្ឌលកុមារអាមេរិក ឬ ជំរុំក្រោយសាលា YNOT ស្ថិតនៅក្នុងទីក្រុង Chatham រដ្ឋ Illinois កាលពីថ្ងៃចន្ទ។ ប៉ូលិសបាននិយាយថា អ្នកស្លាប់មានអាយុ ចាប់ពី៤ ដល់ ១៨ឆ្នាំ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប្រភពបានបន្តថា ពួកគេកំពុងស៊ើបអង្កេត លើឧបទ្វេហេតុនេះ។ អភិបាលរដ្ឋ Illinois លោក JB Pritzker បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X ដោយនិយាយថា លោករន្ធត់ចិត្ត និងសោកស្ដាយជាខ្លាំង ចំពោះឧប្បត្តិហេតុនេះ។ លោករៀបរាប់ថា «ឪពុកម្តាយ បាននិយាយ លាកូនៗ របស់ពួកគេ នៅព្រឹកនេះ ដោយមិនដឹងថា វាជាលើកចុងក្រោយទេ។ បេះដូងរបស់ខ្ញុំ គឺធ្ងន់ធ្ងរ សម្រាប់គ្រួសារទាំងនេះ និងទុក្ខសោក ដែលមិនអាចនឹកស្មានដល់ ដែលពួកគេកំពុងជួបប្រទះ.. ជាអ្វីមួយដែលគ្មានឪពុកម្តាយ ត្រូវស៊ូទ្រាំ»។ យ៉ាងណាមិញ អ្នកបង្កហេតុ…
-

Trump ចង់បន្ធូរបន្ថយពន្ធនាំចូលរថយន្តវិញ
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានរាយការណ៍ កាលពីថ្ងៃចន្ទថា ប្រធានាធិបតី Donald Trump បានយល់ព្រមបន្ធូរបន្ថយពន្ធ លើការនាំចូលរថយន្តវិញ បន្ទាប់ពីក្រុមហ៊ុននានាផលិតឡានអាមេរិក ទទួលរងការប៉ះពាល់ ជាច្រើន។ ការផ្លាស់ប្តូរនេះ កើតឡើង នៅមុនពេលការជួបជុំ របស់លោក Trump ដែលគ្រោងធ្វើ នៅយប់ថ្ងៃអង្គារនេះ នៅជិតទីក្រុង Detroit ដើម្បីប្រារព្ធខួប ១០០ថ្ងៃដំបូង របស់លោកប្រធានាធិបតី នៅក្នុងមុខតំណែង។ ការផ្លាស់ប្តូរនេះ មានន័យថា ក្រុមហ៊ុនដែលបង់ពន្ធ២៥ភាគរយ លើការនាំចូលរថយន្ត នឹងមិនបង់ពន្ធថែមផ្សេងទៀត ដូចជា ដែកថែប និងអាលុយមីញ៉ូមនោះទេ នេះបើយោងតាមកាសែត The Wall Street Journal ដែលបានចេញផ្សាយ ជាលើកដំបូង អំពីការផ្លាស់ប្តូរនេះ។ សារព័ត៌មាន The Journal ដោយដកស្រង់ប្រភព មិនបញ្ចេញឈ្មោះ បាននិយាយថា រដ្ឋបាលលោក Trump ក៏កំពុងអនុញ្ញាតឱ្យមានការទូទាត់សងមួយចំនួន លើគ្រឿងបន្លាស់រថយន្តបរទេស ដោយគេដឹងថា ជាការយកពន្ធលើគ្រឿងបន្លាស់ឡាន ត្រូវបានគេសន្មត់ថា…
-

ក្រសួងប្រៃសណីយ៍ រកឃើញបេក្ខជន ១០រូប ជាបេក្ខជនជ័យលាភី លទ្ធផលដំណាក់កាលទី១ នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងសិស្សានុសិស្សដែលបានផ្ញើសំបុត្រចូលរួមការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ មេត្តាជ្រាបថា ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេរសំបុត្ររបស់បេក្ខជនសរុបចំនួន ២,១០២ ដែលបានផ្ញើចូលរួមប្រកួតប្រជែងទាំង ២៥ រាជធានីខេត្តរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនោះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។ បេក្ខជនជ័យលាភីនឹងត្រូវឆ្លងកាត់ដំណាក់កាលទី២ ដោយមានការសម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើអត្ថន័យ នៃសំបុត្ររបស់ខ្លួន ដើម្បីជ្រើសរើសយកសំបុត្រជ័យលាភីលេខ១ សម្រាប់បញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមក្នុងការប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) ដែលមានការចូលរួមពីបណ្តាប្រទេសសមាជិកចំនួន១៩២ប្រទេស។ ការសម្ភាសន៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធសន្និសីទវីដេអូហ្សូម (Zoom) ដោយត្រូវបានបែងចែកតាមតារាងពេលវេលាដូចខាងក្រោម៖ ១- កុមារី ឃាង បញ្ញាវត្តី រៀននៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ២- កុមារា តាំង ជីស៊ុន រៀននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ខេត្តតាកែវ ៣- កុមារី ប៉ូ មុនីណាតាលី រៀននៅសាលាអន្តរជាតិ…
-

ចិនបដិសេធលោក Xi តេទូរស័ព្ទទៅលោក Trump
ប៉េកាំង ៖ ទីក្រុងប៉េកាំង នៅថ្ងៃចន្ទ ចេញមុខទាត់ចោលការអះអាងរបស់មេដឹកនាំអាមេរិក លោក Donald Trump ដែលថា ថ្មីៗនេះលោកបានសន្ទនាទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក Xi Jinping។ ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២២ ខែមេសា ជាមួយទស្សនាវដ្តី TIME និងចុះផ្សាយថ្មីៗនេះ លោកប្រធានាធិបតី ត្រាំ បានអះអាងថា មេដឹកនាំចិន លោក Xi បានទូរស័ព្ទទៅគាត់ បើទោះបីជាទីក្រុងប៉េកាំងបានច្រានចោលក៏ដោយ។ ទោះជាយ៉ាងណា ប្រប្រធានាធិបតីអាមេរិករូបនេះមិនបាននិយាយថា ការនិយាយទូរស័ព្ទនោះ កើតឡើងនៅពេលណា ឬ បញ្ជាក់ពីអ្វីដែលត្រូវបានពិភាក្សានោះទេ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គូ ជាខុន និយាយថា តាមដែលលោកដឹងនោះ គឺមិនមានការនិយាយទូរស័ព្ទរវាងប្រមុខរដ្ឋទាំងពីរនាពេលថ្មីៗនេះ ដូចដែលលោកប្រធានាធិបតី ត្រាំ បានលើកឡើងទេ។ លោក Guo បន្ថែម ថា បច្ចុប្បន្នទាំងចិន និង អាមេរិក គ្មានការ ពិគ្រោះ យោបល់ ឬ ការឬការចរចាលើបញ្ហាសង្គ្រាមពន្ធគយរបស់លោក…
-

លោក Putin ប្រកាសបទឈប់បាញ់ ៣ថ្ងៃ តែលោក Trump ចង់បានជាអចិន្ត្រៃយ៍
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់មិនពេញចិត្តជាខ្លាំង ក្រោយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសបទឈប់បាញ់ត្រឹម ៣ថ្ងៃ ផ្ទុយពីអ្វីលោកចង់បានគឺឈប់ប្រយុទ្ធជាអចិន្ត្រៃយ៍។ អ្នកនាំពាក្យសេតវិមាន លោកស្រី ខារ៉ូលីន លាវីដ ប្រាប់អ្នកកាសែតថា លោកប្រធានាធិបតី Trump មានការខកចិត្តកាន់តែខ្លាំង ចំពោះមេដឹកនាំរុស្ស៊ី លោក ពូទីន។ លោកស្រី ខារ៉ូលីន បាននិយាយទៀតថា លោកប្រធានាធិបតី ត្រាំ ចង់ឃើញបទឈប់បាញ់ជាអចិន្ត្រៃយ៍ក្នុងសង្គ្រាមអ៊ុយក្រែនជាមុនសិន ដើម្បីបញ្ឈប់ការកាប់សម្លាប់ និង បញ្ឈប់ការបង្ហូរឈាមជាង ៣ឆ្នាំមកនេះ។ លោកប្រធានាធិបតី ពូទីន បានប្រកាស បទឈប់បាញ់ ក្នុងអំឡុងថ្ងៃប្រារព្ធខួបលើកទី៨០ នៃ ជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់។ បើតាមវិមានក្រឹមឡាំង បទឈប់បាញ់ ៣ថ្ងៃនេះនឹងចូលជាធរមានចាប់ពីពាក់ កណ្តាលអធ្រាត្រថ្ងៃទី៧ ខែឧសភា រហូត ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ខែឧសភា៕ ប្រភព ៖ AFP
-

កូរ៉េខាងត្បូងសន្យាគាំទ្រកម្ពុជាក្នុងវិស័យឌីជីថល
ប្រទេសកូរ៉េខាងត្បូង ដែលជាអ្នកត្រួសត្រាយផ្លូវផ្នែកវិស័យឌីជីថលក្នុងតំបន់អាស៊ីបូព៌ាបានប្តេជ្ញាគាំទ្រកម្ពុជាក្នុងការលើកកម្ពស់វិស័យឌីជីថល បន្ថែមទៀត។ នេះបានលើកឡើងក្នុងឱកាសដែលលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Hwang Myoungsuk អគ្គនាយកនៃអគ្គនាយកដ្ឋាននវានុវត្តន៍រដ្ឋាភិបាលនៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃសុក្រ។ ភាគីកូរ៉េបានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនក្នុងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងនីតិវិធីច្បាប់ និងតុលាការ ការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការផ្តល់សេវាសាធារណៈ។ ភាគីកូរ៉េក៏បានសង្កត់ធ្ងន់លើការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលរវាងប្រជាជាតិទាំងពីរ រួមជាមួយនឹងគំនិតផ្តួចផ្តើមផ្នែកបច្ចេកវិទ្យាអប់រំ។ លោក Hwang Myoungsuk បានបន្តថា “កូរ៉េខាងត្បូងនឹងបន្តគាំទ្រដល់កម្ពុជាក្នុងដំណើរការឌីជីថលភាវូបនីយកម្មលើវិស័យផ្សេងៗ រួមទាំងការបង្កើតគោលនយោបាយ ការអភិវឌ្ឍន៍ផ្នែកច្បាប់ និងការកសាងសមត្ថភាពរួមសម្រាប់ស្ថាប័នរដ្ឋាភិបាល រួមជាមួយនឹងការកៀរគរធនធាន”។ លោក សុខ ពុទ្ធិវុធ បានជម្រាបជូនអំពីកិច្ចការអាទិភាពនិងសមិទ្ធផលធំៗដែលក្រសួងសម្រេចបានកន្លងមក ដែលថែមទាំងត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងបានពង្រីកវិសាលភាពទៅបណ្ដាប្រទេសដៃគូក្នុងតំបន់អាស៊ាន។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានកែលម្អឥតឈប់ឈរនូវយុទ្ធសាស្ត្ររដ្ឋាភិបាលឌីជីថលរបស់ខ្លូនដើម្បីកំណត់យ៉ាងសកម្មនូវតម្រូវការរបស់ប្រជាពលរដ្ឋ។ បន្ទាប់ពីជំងឺ Covid-19 រដ្ឋាភិបាលកូរ៉េបានសម្របសម្រួលផែនការនវានុវត្តន៍ដើម្បីក្លាយជារដ្ឋាភិបាលឌីជីថលដែលមានភាពធន់ និងឆ្លើយតបកាន់តែច្រើន។ ក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ គឺជាអ្នកដឹកនាំក្នុងតំបន់លើការផ្លាស់ប្តូរវិស័យឌីជីថលក្នុងប្រទេស និងសហការជាមួយបណ្តាប្រទេសដៃគូរបស់ខ្លួន ដើម្បីកសាងសង្គមឌីជីថលឱ្យកាន់តែប្រសើរឡើងសម្រាប់ទូទាំងពិភពលោក។ ក្រសួងនេះមានតួនាទីសំខាន់ក្នុងការធ្វើបរិវត្តកម្មឌីជីថលដ៏ជោគជ័យរបស់ប្រទេស ជាពិសេសនៅក្នុងផ្នែកអភិបាលកិច្ចអេឡិចត្រូនិក ដោយផ្តោតលើការពង្រីកសេវាកម្មរដ្ឋាភិបាល ការរៀបចំដំណើរការរដ្ឋាភិបាលឡើងវិញ ការផ្តល់សេវា និងការប្រើប្រាស់ទិន្នន័យប្រកបដោយប្រសិទ្ធភាព។ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបានធ្វើឱ្យអ្នកប្រើប្រាស់មានការពេញចិត្ត និងពង្រឹងប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិកដ៏រឹងមាំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ មជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២២…
-

តើអ្នកមានបទពិសោធន៍និងជំនាញការងារល្អៗហើយចង់ក្លាយជាបុគ្គលិកតំណាងប្រទេសកម្ពុជា ជាអ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែរឬទេ?
ភ្នំពេញ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជ្រើសរើសបេក្ខជនតំណាងមួយចំនួនជាអ្នកបម្រើការងារលើយន្តហោះនៅក្នុងប្រទេសកម្ពុជា។ មានតែបេក្ខជនដែលឆ្នើម តែប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមថ្ងៃជ្រើសរើសបុគ្គលិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែឧសភា។ លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ www.emiratesgroupcareers.com/cabincrew។ អ្នកដាក់ពាក្យតាមតំណភ្ជាប់ នឹងទទួលបានការអញ្ជើញដើម្បីចូលរួមសម្ភាសន៍។ ក្រុមហ៊ុន Emirates កំពុងស្វែងរកបេក្ខជនដែលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារដើម្បីផ្តល់បដិសណ្ឋារកិច្ចដែលសាមញ្ញ ប៉ុន្តែបំពេញបានតាមតម្រូវការរបស់អតិថិជនល្អឥតខ្ចោះ និងបង្កើតពេលវេលាដ៏គួរឱ្យចងចាំសម្រាប់អតិថិជនផងដែរ។ ដោយសារតែការការពារសុវត្ថិភាព គឺជាការងារអាទិភាពចំបងមួយក្នុងចំណោមការងារអាទិភាពសំខាន់ៗផ្សេងទៀតរបស់ក្រុមហ៊ុន Emirates បេក្ខជនឆ្នើមៗ គឺជាបេក្ខជននឹងត្រូវធ្វើការដឹកនាំដោយទំនុកចិត្ត និងកាន់ការងារទាក់ទងជាមួយការគ្រប់គ្រងសេវាកម្មលើយន្តហោះ ប្រកបដោយសុវត្ថិភាព និងនីតិវិធីសុវត្ថិភាព។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃនេះ គឺមាន “វិសាលភាពជាសកល” ដោយសារតែបានតំណាងឱ្យ ១៤៨ ជាតិសាសន៍ដែលឆ្លុះបញ្ចាំងពីភាពចម្រុះនៃអតិថិជនរបស់ខ្លួន និងប្រតិបត្តិការអន្តរជាតិនៅទីក្រុងជាង ១៤០ លើទ្វីបចំនួន ៦ ជាមួយនឹងយន្តហោះទំនើបសរុបជាង ២៥០។ ក្រុមហ៊ុន Emirates គឺជាប្រតិបត្តិករដ៏ធំបំផុតនៅលើពិភពលោកនៃយន្តហោះ Boeing 777s និង A380s។ ថ្មីៗនេះ ក្រុមហ៊ុន Emirates…