Category: ព័ត៌មានជាតិ
-

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល
(កំពង់ស្ពឺ)៖ អ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័ ក្នុងខេត្តកំពង់ស្ពឺត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ។ ថ្លែងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍និងជា ប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម បានលើកឡើងថា៖ “យើងឃើញថាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រដ៏ច្រើន កំពុងរីកចម្រើនទៅមុខហើយ។ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យើងក៏ត្រូវការឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន និងអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នានា ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលុបនៃតួអង្គសេដ្ឋកិច្ចរបស់យើង។” យុទ្ធនាការផ្សព្វផ្សាយនេះមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺប្រមាណ ៣.៥០០នាក់ ហើយនេះជាយុទ្ធនាការលើកទីបួន បន្ទាប់ពីយុទ្ធនាការនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺមានប្រជាជនចំនួន ៩៥០.០០០ នាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣៨ ម៉ឺននាក់។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យពួកគេចូលរួមចុះឈ្មោះ និងបន្តផ្សព្វផ្សាយដើម្បីលើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀតឱ្យចុះឈ្មោះដែរ។ ការចុះឈ្មោះបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួង ស្ថាប័នបាន…
-

សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ ៣ខ្សែ នៅភាគនិរតី
(ខេត្តតាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធផ្លូវជាតិ ៣ខ្សែ ដែលមានតម្លៃ ១៨៨លានដុល្លារសហរដ្ឋអាម៉េរិក រួមមានផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រ ខេត្ត តាកែវ និងខេត្តកំពត ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត កំពត និងខេត្តកែប ផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត កណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅស្រុកត្រាំកក់ ខេត្តតាកែវ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សមិទ្ធផលថ្មី-ផ្លូវជាតិទាំង៣ខ្សែ ឆ្លងកាត់ភូមិសាស្ត្រខេត្តចំនួន៥ រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងខេត្តកែប ជាខ្សែផ្លូវប្រទាក់ក្រឡា និងតភ្ជាប់យ៉ាងសំខាន់ ពីតំបន់មួយទៅតំបន់មួយសម្រាប់បម្រើឱ្យសកម្មភាពសេដ្ឋកិច្ចសង្គម និងទេសចរណ៍នៅកម្ពុជា ។…
-

រដ្ឋបាលលោក Trump បណ្តេញកុមារទាំងមានជំងឺមហារីកចេញពីអាមេរិក
បរទេស ៖ រដ្ឋបាល របស់លោកប្រធានាធិបតី Donald Trump បានសម្រេចបណ្តេញកុមារម្នាក់ ទាំងកំពុងមានជំងឺមហារីក ចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីរងការចោទប្រកាន់ថា ជាជនអន្តោប្រវេសន៍រស់នៅ ដោយខុសច្បាប់ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យ។ មេធាវី និងអង្គការតស៊ូមតិផ្នែកអន្តោប្រវេសន៍ បាននិយាយថា កុមារអាយុ៤ឆ្នាំ ដែលកំពុងទទួលការព្យាបាលជំងឺមហារីក មេតាស្តាត រូបនេះ ស្ថិតក្នុងចំណោមកុមារ ៣រូប ដែលមានសញ្ជាតិអាមេរិក ហើយត្រូវបាននិរទេស ជាមួយម្តាយ រៀងៗខ្លួន របស់ពួកគេ ទៅកាន់ប្រទេស ហុងឌូរ៉ាស កាលពីសប្តាហ៍មុន។ ក្នុងចំណោមនេះ ម្តាយម្នាក់ត្រូវនិរទេស ជាមួយកូនអាយុ២ឆ្នាំ ខណៈម្តាយម្នាក់ទៀត ត្រូវនិរទេស ជាមួយកូនអាយុ៤ និង ម្នាក់ទៀត ជាមួយកូន អាយុ៧ឆ្នាំ ដោយសារតែកង្វះឯកសាររស់នៅសហរដ្ឋអាមេរិក នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមគ្នា របស់សហភាពសេរីភាពស៊ីវិលអាមេរិក និង គម្រោងអន្តោប្រវេសន៍ជាតិ កាលពីថ្ងៃសុក្រ ។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងដែរថា ពួកគេត្រូវបានចាប់ខ្លួន ក្នុងពេលដែលស្ត្រីៗជាម្តាយទាំងនោះ បានចូលរួមការប្រជុំ…
-

លោក Trump អាចនឹងសម្រេចឈប់ចរចាសង្រ្គាមអ៊ុយក្រែន ក្នុងសប្តាហ៍នេះ
បរទេស៖ លោក Marco Rubio ប្រមុខកាទូតអាមេរិក បានអះអាងថា លោកប្រធានាធិបតី Donald Trump អាចនឹងសម្រេចចិត្ត ឈប់ចរចាសង្រ្គាមអ៊ុយក្រែន នៅក្នុងសប្តាហ៍នេះហើយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The New York Times កាលពីថ្ងៃអាទិត្យ។ ការព្រមានដកខ្លួន បានធ្វើឡើង ស្របពេលបញ្ហាចម្រូងចម្រាស ដែលនៅមិនទាន់ឃើញមានសញ្ញាបញ្ចប់សង្គ្រាម រួមមាន ដូចជា ការទទូចរបស់រដ្ឋបាល Trump ដែលថា សហរដ្ឋអាមេរិកទទួលស្គាល់ Crimea ជាទឹកដីរបស់រុស្ស៊ី និងឲ្យរុស្ស៊ីកាន់កាប់លើទឹកដីភាគច្រើន នៅភាគខាងកើតអ៊ុយក្រែន ដែលយោធារបស់លោក ពូទីន រឹបអូស តាំងពីឆ្នាំ២០១៤ ជាដើម។ ជាមួយគ្នានេះ រុស្ស៊ីទើបបានបាញ់កាំជ្រួច និងយន្តហោះគ្មានមនុស្សបើក វាយប្រហារ ទៅលើទីក្រុងកៀវ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន សម្លាប់មនុស្ស យ៉ាងតិច ១២នាក់ ដែលនាំឲ្យលោក Trump សម្តែងការមិនពេញចិត្ត ជាខ្លាំង ចំពោះទង្វើបែបនេះ។ ថ្លែងអំឡុងកម្មវិធី Meet…
-

ប្រជាប្រិយភាពលោក Trump ក្នុងពេល ១០០ ថ្ងៃដំបូង ទាបជាងប្រធានាធិបតីអាមេរិកទាំងអស់
វ៉ាស៊ីនតោន ៖ ផ្អែកតាមការស្ទង់មតិថ្មីរបស់សារព័ត៌មាន CNN ដែលធ្វើឡើងដោយស្ថាប័នស្រាវជ្រាវ SSRS បានបង្ហាញថា ប្រជាប្រិយភាពរបស់លោក ត្រាំ មានត្រឹម ៤១ ភាគរយប៉ុណ្ណោះ ពោលគឺទាបបំផុតក្នុងចំណោមប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីទាំងអស់ក្នុងពេល ១០០ ថ្ងៃរបស់សហរដ្ឋអាមេរិក ក្នុងពេល ៧ ទសវត្សរ៍ រួមទាំងអាណត្តិដំបូងរបស់លោក ត្រាំ ផងដែរ។ ការគាំទ្រលើការគ្រប់គ្រងរបស់លោក ត្រាំ សម្រាប់តំណែងប្រធានាធិបតីបានធ្លាក់ចុះ ៤ ពិន្ទុ ចាប់តាំងពីខែមីនា ហើយ ៧ ពិន្ទុទាបជាងកាលពីចុងខែកុម្ភៈ។ ហើយមានតែ ២២ ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេពេញចិត្តខ្លាំងចំពោះការចាត់ចែងការងាររបស់លោក ត្រាំ ជាកម្រិតទាបថ្មីមួយ ហើយប្រហែល ៤៥ ភាគរយនិយាយថា ពួកគេមិនពេញចិត្តលោក ត្រាំ ជាខ្លាំង។ ចាប់តាំងពីខែមីនាមក ប្រជាប្រិយភាពរបស់លោក ត្រាំ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្នុងចំណោមស្ត្រី និងជនជាតិអាមេរិកនិយាយភាសាអេស្ប៉ាញធ្លាក់ចុះ ៧ ពិន្ទុក្នុងក្រុមនីមួយៗ ពោលគឺ ៣៦ ភាគរយក្នុងចំណោមស្ត្រី និង ២៨…
-

ចំណាយយោធាលើពិភពលោក ឡើងដល់ ២.៧ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៤
ស្តុកខុល ៖ ពិភពលោកជះលុយរហូតដល់ ២.៧២ ពាន់ពាន់លានដុល្លារលើវិស័យយោធាក្នុងឆ្នាំ ២០២៤ កើនឡើងចំនួន ៩.៤ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ តួលេខនេះហក់ឡើងខ្ពស់បំផុត គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរ៉យទ័រ។ ផ្អែកតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល ហៅកាត់ SIPRI បានឱ្យដឹងថា ការដែលពិភពលោកចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់លើវិស័យយោធាបែបនេះ មូលហេតុចម្បងគឺដោយសារតែភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ជាពិសេសនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា ជាទីដែលប្រទេសនានានាំគ្នាបង្កើនការចំណាយលើវិស័យយោធារៀងៗខ្លួន។ សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និង ភាពជាអ្នកដឹកនាំស្រពិចស្រពិលនៃរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះអង្គការ NATO បានជំរុញឱ្យការចំណាយដ៏ច្រើនលើសលុបលើវិស័យយោធាក្នុងតំបន់អឺរ៉ុប ក្នុងនោះរួមមានទាំងរុស្ស៉ី ស្ទុះឡើងដល់ទៅ ១៧ ភាគរយ តួលេខនេះហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីសង្រ្គាមត្រជាក់បិទបញ្ចប់មក។ រីឯអាមេរិកវិញ ក៏បង្កើនការចំណាយរហូតដល់ ៩៩៧ ពាន់លានដុល្លារ កើនឡើង ៥.៧ ភាគរយ ឬស្មើនឹង ៦០ ភាគរយនៃការចំណាយយោធាសរុបរបស់អង្គការ NATO និង ៣៧ ភាគរយនៃការចំណាយយោធានៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២៤។ ចំណែករុស្ស៉ីវិញ បានចំណាយលើយោធា ១៤៩ ពាន់លានដុល្លារក្នុងឆ្នាំ…
-

សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹទ្ធសភាពហុបក្ស បន្តដំណើរជាមួយគ្នាដើម្បីប្រយោជន៍ជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រាប់សមាជិកព្រឹកទ្ធសភាមកពីបក្សឆន្ទៈខ្មែរថា យើងបន្តដំណើរជាមួយគ្នានៅក្នុងព្រឹទ្ធសភាពហុបក្ស ក្រោមម្លប់នៃសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីប្រយោជន៍ជាតិ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម សុក ហាច, ឯកឧត្តម សេង ម៉ារឌី និងឯកឧត្តម គង់ មុនីកាសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ចូលជួបពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ។ នាឱកាសនោះ ឯកឧត្តម សុខ ហាច ក្នុងនាមគណបក្សឆន្ទៈខ្មែរ បានសំដែងនូវសេចក្តីរីករាយ ថ្លែងអំណរគុណ និងជាកិត្តិយសណាស់ ដែលសម្តេចបានអនុញ្ញាតឱ្យចូលជួបសំណេះសំណាល មួយឆ្នាំម្តង។ ឯកឧត្តម បានបញ្ជាក់ជូនសម្តេចតេជោ ថា សមាជិកព្រឹទ្ធសភានៃគណបក្សឆន្ទៈខ្មែរ តែងតែប្រកាន់យកមាគ៌ា និងគោលការណ៍ប្រឆាំងគំនិត ក៏ប៉ុន្តែ មិនប្រឆាំងចំពោះផលប្រយោជន៍ជាតិ ដោយយកមតិសម្របសម្រួល និងដាក់ចិត្តចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល ជាផលប្រយោជន៍របស់ជាតិយើង…
-

ក្រុមហ៊ុនរថយន្ត BYD របស់ចិនចាប់ផ្តើមសាងសង់រោងចក្រនៅកម្ពុជក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ
(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់ចិន បើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជានាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះហើយ ស្ថិតនៅក្នុង ទីតាំងរោងចក្រស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ កម្ពុជានឹងមានលទ្ធភាពដំឡើងរថយន្ត EV ចំនួន ១ម៉ឺនគ្រឿងក្នុងឆ្នាំ២០២៥នេះ ជាមួយនឹងការបើករោងចក្រដំឡើងរថយន្តអគ្គិសនីចិន BYD ដំបូងបង្អស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ ក្រុមហ៊ុន BYD CAMBODIA CO., LTD. ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រោងចក្រដដែលរំពឹងថានឹងដំឡើងរថយន្តចំនួន២ប្រភេទ គឺរថយន្ដ BYD EV ប្រើអគ្គិសនីសុទ្ធ និងរថយន្ដ BYD Hybrid ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី គួរបញ្ជាក់ថា ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen…
-

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភប្រាក់ចំនួន ១ម៉ឺនដុល្លារ និងទិញដីឱ្យគ្រួសារក្មេងស្រី ស៊ុន ស្រីតី ដើម្បីសាងសង់ជម្រក
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ចៅស្រី ស៊ុន ស្រីតី (ចៅស្រីតូចលក់ផ្កា) ចូលជួបតាមសន្យា នៅភូមិគ្រឹះតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅលើ ផេកហ្វេសប៊ុកផ្លូវការ ថា បន្ទាប់ពីបានសាកសួរ ពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សា របស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះ ដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។ សម្ដេចតេជោ បន្តថា គ្រួសារចៅស្រី តី មានសមាជិក ៥នាក់ រួមមាន៖ ឪពុកឈ្មោះ សេង រិទ្ធ អាយុ ៤០ឆ្នាំ…
-

Gaza ស្លាប់ ៥០នាក់ ទៀត ព្រោះស្នាដៃអ៊ីស្រាអែល
បរទេស ៖ ក្រុមអ្នកជួយសង្គ្រោះ នៅតំបន់ ហ្គាហ្សា (Gaza) បាននិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែល បានបន្តសម្លាប់មនុស្ស ៥០នាក់ បន្ថែមទៀត កាលពីថ្ងៃអាទិត្យ។ មន្ត្រីការពារស៊ីវិល លោក Mohammed al-Mughayyir បានប្រាប់ AFP ថា ការវាយប្រហារ ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប មានចាប់តាំងពីព្រឹកព្រលឹម។ អ្នកស្លាប់ រួមមានទាំងមនុស្ស ៩នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ទៅលើជនស៊ីវិលមួយក្រុម នៅភាគខាងកើត នៃទីក្រុង Gaza។ មន្ទីរពេទ្យ នៅភាគខាងត្បូង នៃទីក្រុង Khan Yunis បាននិយាយថា ខ្លួនបានទទួលសាកសពមនុស្ស ៧នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ លើផ្ទះមួយកន្លែង។ រីឯ មន្ទីរពេទ្យនៅ al-Awda បាននិយាយថា ខ្លួនបានទទួលសាកសពចំនួន ៤នាក់ និងមនុស្សរងរបួសជាច្រើននាក់ អំឡុងការវាយប្រហារលើហាងកាហ្វេ មួយកន្លែង នៅជិតជំរំ…