Category: ព័ត៌មានជាតិ
-

សិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ផ្តោតលើគោលបំណងសំខាន់ៗចំនួន៣
សិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ផ្តោតលើគោលបំណងសំខាន់ៗចំនួន៣ (ភ្នំពេញ)៖ សិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២) បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ (៣) ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។ សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» សហការរៀបចំដោយ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ និងសាសនា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ…
-

ឥណ្ឌាស្លាប់ម្នាក់រៀងរាល់ ៣ នាទីម្តង ដោយសារគ្រោះចរាចរណ៍
ញូវដែលី ៖ ជារៀងរាល់ព្រឹក សារព័ត៌មានឥណ្ឌាតែងតែមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ មានដូចជាឡានក្រុងដឹកអ្នកដំណើរធ្លាក់ចូលទៅក្នុងជ្រលងភ្នំ អ្នកបើកឡានស្រវឹងជោគជាំបុកអ្នកថ្មើរជើង ឡានធុនតូចបុកឡានដឹកទំនិញដែលកំពុងឈប់ និង យានជំនិះកង់ពីរត្រូវឡានធុនធំបុកជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ សោកនាដកម្មកើតឡើងរៀងរាល់ថ្ងៃនេះ បង្ហាញពីវិបត្តិធ្ងន់ធ្ងរក្នុងប្រទេសឥណ្ឌា ដែលនៅតែមិនទាន់ស្វែងរកដំណោះស្រាយបាននៅឡើយ។ តួយ៉ាង គិតក្នុងឆ្នាំ ២០២៣ តែមួយប៉ុណ្ណោះ មនុស្សជាង ១៧២.០០០ នាក់បានស្លាប់បាត់បង់ជីវិតនៅលើដងផ្លូវទូទាំងប្រទេសឥណ្ឌា ពោលគឺជាមធ្យមមានអ្នកស្លាប់ចំនួន ៤៧៤ នាក់ក្នុងមួយថ្ងៃ ឬ ម្នាក់រៀងរាល់បីនាទីម្តង។ ក្នុងចំណោមអ្នកស្លាប់ក្នុងឆ្នាំនោះ មានកុមារ ១០.០០០ នាក់។ បើតាមសេចក្តីរាយការណ៍របស់ BBC គ្រោះថ្នាក់ចរាចរណ៍នៅជិតសាលារៀន និងមហាវិទ្យាល័យមានចំនួនអ្នកស្លាប់ដល់ទៅ ១០.០០០ នាក់ ខណៈដែលអ្នកថ្មើរជើងមានចំនួន ៣៥.០០០ នាក់បានបាត់បង់ជីវិត។ អ្នកជិះយានជំនិះកង់ពីរជាច្រើនទៀតក៏រងរបួសធ្ងន់ធ្ងរផងដែរ។ ហើយការបើកបរលើសល្បឿន គឺជាមូលហេតុធំបំផុតតែមួយគត់នៅពីក្រោយសោកនាដកម្មនេះ។ បន្ថែមលើនេះ កង្វះការប្រុងប្រយ័ត្ន និង សុវត្ថិភាពជាមូលដ្ឋាន ក៏មានជាប់ពាក់ព័ន្ធនឹងករណីស្លាប់ផងដែរ ជាក់ស្តែងមនុស្ស ៥៤.០០០ នាក់បានបាត់បង់ជីវិត ដោយសារការបើកបរមិនពាក់មួកសុវត្ថិភាព និង ១៦.០០០ នាក់ផ្សេងទៀតបើកឡានមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។ មូលហេតុចម្បងៗផ្សេងទៀត…
-

បុករះស្លាប់មនុស្ស១១នាក់នៅកាណាដា
បរទេស ៖ មនុស្សចំនួន១១នាក់បានស្លាប់ ក្នុងហេតុការណ៍រថយន្តមួយគ្រឿង ត្រូវបានគេបើកទៅបុករះ នៅក្នុងប្រទេសកាណាដា កាលពីថ្ងៃអាទិត្យ។ ប៉ូលីសថា ជនសង្ស័យ ឈ្មោះ Kai-Ji Adam Lo អាយុ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទឃាតកម្ម ក្រោយពេលបើកឡាន Audi SUV ពណ៌ខ្មៅ ទៅបុករះ នៅឯពិធីជប់លៀង តាមដងផ្លូវមួយកន្លែង របស់ជនជាតិហ្វីលីពីន ស្ថិតនៅក្នុងទីក្រុង Vancouver។ ប៉ូលីស បាននិយាយថា ជនសង្ស័យ បានបង្ហាញខ្លួន នៅក្នុងតុលាការ មុនពេលបញ្ជូន ទៅឃុំឃាំង។ ប៉ូលីសថា គេមានប្រវត្តិ លើបញ្ហាសុខភាពផ្លូវចិត្ត។ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានពិពណ៌នា ឧប្បត្តិហេតុនេះថា ជាការវាយប្រហារគិតទុក ដែលគំរាមកំហែងយ៉ាងខ្លាំង ចំពោះជនជាតិកាណាដា ប៉ុន្តែ ប៉ូលីសបានច្រានចោល ការសង្ស័យថា ពាក់ព័ន្ធនឹងអំពើភេរវកម្ម៕ ប្រភពពី AFP
-

ទីបំផុត កូរ៉េខាងជើងទទួលស្គាល់បញ្ជូនទ័ពជួយច្បាំងរុស្ស៊ី
ព្យុងយ៉ាង ៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ ប្រកាសអះអាងជាលើកដំបូងថា ខ្លួនពិតជាបានបញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ក្រោមការបញ្ជាផ្ទាល់របស់លោកប្រមុខរដ្ឋ គីម ជុងអ៊ុន។ ទីភ្នាក់ ងារ ព័ត៌មាន កណ្តាល កូរ៉េ KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានសម្រេចចិត្តដាក់ពង្រាយកងទ័ពជួយច្បាំងរុស្ស៊ី ក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលលោកបានចុះហត្ថលេខាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីឆ្នាំមុន។ ជាលទ្ធផល កងទ័ពកូរ៉េខាងជើងបានចូលរួមចំណែកយ៉ាងសំខាន់រំដោះទឹកដីរុស្ស៊ី Kursk ដែលកាន់កាប់ដោយអ៊ុយក្រែន ដែលនេះបង្ហាញពីកម្រិត យុទ្ធសាស្ត្រ ខ្ពស់ បំផុត នៃ មិត្ត ភាព សកម្មប្រយុទ្ធ ដ៏ រឹង មាំ រវាង កូរ៉េ ខាង ជើង និង រុស្ស៊ី។ កាសែត KCNA បាន ដក ស្រង់ សម្ដី លោក Kim ថា អ្នក…
-

ឥណ្ឌាធ្វើសមយុទ្ធចំពេលតានតឹងជាមួយប៉ាគីស្ថាន
បរទេស ៖ កងទ័ពជើងទឹកឥណ្ឌាបានផ្សព្វផ្សាយវីដេអូ នៃការធ្វើសមយុទ្ធយោធា ចំពេលដែលមានភាពតានតឹង ជាមួយប៉ាគីស្ថាន។ វីដេអូដែលចេញផ្សាយ ដោយកងទ័ពជើងទឹកឥណ្ឌា កាលពីថ្ងៃអាទិត្យ ត្រូវបានគេរាយការណ៍ថា បង្ហាញពីកាំជ្រួច ប្រឆាំងនាវាជាច្រើនគ្រឿង ដែលត្រូវបានបាញ់ចេញ។ កងទ័ពជើងទឹកឥណ្ឌា បានអះអាងថា ខ្លួនបានធ្វើសមយុទ្ធនេះ ដើម្បី ធ្វើឱ្យមានសុពលភាពឡើងវិញ និងបង្ហាញពីការត្រៀមខ្លួនជាស្រេច នៃវេទិកាប្រព័ន្ធនិងនាវិកសម្រាប់ការវាយលុក ដ៏ជាក់លាក់ រយៈចម្ងាយឆ្ងាយ។ ប៉ុន្តែ កងទ័ពឥណ្ឌា មិនបានបញ្ជាក់លម្អិត ពីទីកន្លែងដែលសមយុទ្ធនេះ បានកើតឡើងឡើយ។ កាសែត AFP មិនអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ឬ ទីតាំង កាលបរិច្ឆេទ និងខ្លឹមសារនៃរូបភាពទាំងនេះ ដោយឯករាជ្យ បានទេ។ ជម្លោះប្រដាប់អាវុធ រវាងប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានផ្ទុះឡើងវិញ ក្រោយពេល ប្រទេសឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រ “អំពើភេរវកម្មឆ្លងព្រំដែន” បន្ទាប់ពីខ្មាន់កាំភ្លើង បានធ្វើការវាយប្រហារដ៏អាក្រក់បំផុត លើជនស៊ីវិល នៅតំបន់កាស្មៀរ កាលពីសប្តាហ៍មុន សម្លាប់អ្នកទេសចរ ចំនួន២៦នាក់៕ ប្រភពពី AFP
-

អាមេរិក វាយលុកយេម៉ែន ៨០០ លើក សម្លាប់ក្រុមហ៊ូទីជាង ១០០ នាក់
វ៉ាស៊ីនតោន ៖ យោធាអាមេរិកនៅថ្ងៃអាទិត្យ បានអះអាងវាយលុកជាង ៨០០ គោលដៅនៅយេម៉ែន ចាប់តាំងពីថ្ងទី១៥ ខែមីនា ផ្តាច់ជីវិតក្រុមហ៊ូទីរាប់រយនាក់ រួមទាំងមេដឹកនាំក្រុមឧទ្ទាមនេះ។ ទីបញ្ជាការយោអាមេរិក USCENTCOM និយាយថា ការវាយប្រហារទាំងនោះ បានបំផ្លាញទីតាំងបញ្ជាការ និងគ្រប់គ្រង, ប្រព័ន្ធការពារដែនអាកាស ទីតាំងផលិត និងផ្ទុកអាវុធទំនើបៗរបស់ក្រុមហ៊ូទី។ បើតាមទីបញ្ជាការយោអាមេរិក ប្រតិបត្តិការរបស់យើងបានបន្ថយល្បឿនការវាយប្រហាររបស់ក្រុមហ៊ូទី ក្នុងនោះការបាញ់មីស៊ីលផ្លោងធ្លាក់ចុះ ៦៩ ភាគរយ និង ការវាយប្រហារដោយយន្តហោះដ្រូនថយចុះ ៥៥ ភាគរយ។ យោធាអាមេរិកនៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានវាយលុកតាមផ្លូវអាកាសលើក្រុមហ៊ូទី ស្ទើររាល់ថ្ងៃចាប់តាំងពីថ្ងៃទី១៥ ខែមីនា នៅក្នុងប្រតិបត្តិការមួយដែលមានឈ្មោះថា “Rough Rider”។ ប្រតិបត្តិការនោះ ធ្វើឡើងមានគោលបំណងបញ្ឈប់ការគំរាមកំហែងរបស់ពួកហ៊ូទី ចំពោះនាវានៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ជាពិសេសបង្កើនការការពារក្នុងតំបន់ឡើងវិញ៕ ប្រភព ៖ AFP
-

រុស្ស៊ីថា គ្រីមៀ ជាទឹកដីខ្លួន មិនចរចាទៀតទេ
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានអះអាងថា តំបន់គ្រីមៀ មិនត្រូវការចរចាអ្វីទៀតទេ ព្រោះរុស្ស៊ីចាត់ទុកថា ជាទឹកដីរបស់ខ្លួនរួចហើយ។ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ CBS News រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានមានប្រសាសន៍ថា តំបន់គ្រីមៀ (Crimea) មានកិច្ចព្រមព្រៀងរួចរាល់ ហើយមិនត្រូវបានពិភាក្សា នៅក្នុងការចរចា ជាមួយអ៊ុយក្រែនទេ។ លោក Lavrov បានសង្កត់ធ្ងន់ថា «រុស្ស៊ីមិនចរចាលើទឹកដី របស់ខ្លួននោះឡើយ»។ បើតាមកាសែត RT បានចុះផ្សាយដែរថា នៅក្នុងបទសម្ភាសន៍នោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រុស្ស៊ីតែងតែត្រៀមខ្លួន សម្រាប់ការចរចា «ច្បាស់លាស់ និងដោយគោរព»។ រុស្ស៊ីប្តេជ្ញាស្វែងរក “តុល្យភាពផលប្រយោជន៍” ជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន។ លោក Lavrov បានបន្ថែមថា មិនដូច រដ្ឋាភិបាលក្រុងកៀវ ដែលចោទមកលើរុស្ស៊ីថា មិនចង់បានសន្តិភាពទេ។ អ្នកការទូតកំពូលរូបនេះបានបន្តថា កិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនកំពុងដើរក្នុងទិសដៅត្រឹមត្រូវ។ លោកបានស្វាគមន៍ចំពោះផែនការបទឈប់បាញ់ របស់លោក Trump ប៉ុន្តែ…
-

កូរ៉េខាងជើង បញ្ជាក់ពីការដាក់ពង្រាយទ័ពទៅរុស្ស៊ី ដោយលើកសរសើរទាហានទាំងនោះថាជា “វីរបុរស”
កូរ៉េខាងជើង បានបញ្ជាក់ជាលើកដំបូងនៅថ្ងៃចន្ទ (២៨ មេសា) នេះថា ខ្លួនបានបញ្ជូនទ័ពទៅប្រយុទ្ធគាំទ្ររុស្ស៊ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ក្រោមបទញ្ជារបស់មេដឹកនាំ គីម ជុងអ៊ុន និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរំដោះទឹកដីរុស្ស៊ី ដែលកាន់កាប់ដោយអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានដកស្រង់សម្តីរបស់បក្សកាន់អំណាចកូរ៉េខាងជើងថា ការបញ្ចប់ដោយជ័យជំនះនៃសមរភូមិរំដោះតំបន់ Kursk របស់រុស្ស៊ី បានបង្ហាញពី “កម្រិតយុទ្ធសាស្ត្រខ្ពស់បំផុតនៃមិត្តភាពសកម្មប្រយុទ្ធដ៏រឹងមាំ” រវាងកូរ៉េខាងជើង និងរុស្ស៊ី។ KCNA បន្តថា ការសម្រេចដាក់ពង្រាយទ័ពនេះស្ថិតក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលមេដឹកនាំប្រទេសទាំងពីរចុះហត្ថលេខាកាលពីឆ្នាំមុន ដោយលើកសរសើរទាហានទាំងនោះថាជា “វីរបុរស” ដ៏ក្លាហាន។ គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយកាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែន ត្រូវបណ្តេញចេញពីភូមិចុងក្រោយរបស់រុស្ស៊ី ដែលពួកគេដណ្ដើមកាន់កាប់ ប៉ុន្តែទីក្រុងគីវបដិសេធការអះអាងនេះ ហើយនិយាយថា កងទ័ពរបស់ពួកគេនៅតែបន្តប្រតិបត្តិការក្នុងក្រុង Belgorod ដែលជាតំបន់រុស្ស៊ីមួយផ្សេងទៀតនៅជាប់ព្រំដែនអ៊ុយក្រែន។ ជាមួយគ្នានេះ រុស្ស៊ីក៏បានបញ្ជាក់កាលពីថ្ងៃសៅរ៍ជាលើកដំបូងថា ទាហានកូរ៉េខាងជើង បានប្រយុទ្ធរួមគ្នាជាមួយកងកម្លាំងរុស្ស៊ីនៅតំបន់ Kursk។ មន្ត្រីអ៊ុយក្រែននិយាយថា កូរ៉េខាងជើងបានបញ្ជូនទាហានសរុប ១៤.០០០នាក់ រួមទាំងកងពង្រឹង ៣.០០០នាក់ ដើម្បីជំនួសការខាតបង់របស់ខ្លួន។ ដោយខ្វះរថពាសដែក និងបទពិសោធន៍ធ្វើសង្គ្រាមយានដ្រូន ទាហានក្រុងព្យុងយ៉ាងបានរងគ្រោះធ្ងន់ធ្ងរ ប៉ុន្តែបានសម្របខ្លួនយ៉ាងឆាប់រហ័ស៕
-

លោក Trump ជំរុញឱ្យរុស្ស៊ី ឈប់វាយប្រហារ ខណៈលោក Rubio គំរាមបោះបង់កិច្ចប្រឹងប្រែងសន្តិភាព
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (២៧ មេសា) បានជំរុញរុស្ស៊ី ឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ខណៈប្រមុខការទូតរបស់អាមេរិក ក៏បានគំរាមជាថ្មីថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដើរចេញពីកិច្ចខិតខំប្រឹងប្រែងសន្តិភាព ប្រសិនបើខ្លួនមើលមិនឃើញមានវឌ្ឍនភាពទេនោះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋ New Jersey លោក Trump បាននិយាយថា លោកខកចិត្តខ្លាំងដែលរុស្ស៊ី នៅតែបន្តវាយប្រហារអ៊ុយក្រែន ហើយបានលើកឡើងថា កិច្ចពិភាក្សាទល់មុខគ្នារបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នៅឯបុរីវ៉ាទីកង់ កាលពីថ្ងៃសៅរ៍ បានដំណើរការទៅយ៉ាងល្អ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា រដ្ឋបាលលោក Trump អាចនឹងបោះបង់ចោលនូវការប៉ុនប៉ងរបស់ខ្លួនក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ប្រសិនបើរុស្ស៊ី និងអ៊ុយក្រែន មិនដំណើរការទៅមុខលើរឿងនេះ។ លោកលើកឡើងថា “អាមេរិកមិនអាចបន្តលះបង់ពេលវេលា និងធនធានសម្រាប់កិច្ចប្រឹងប្រែងនេះបានទេ ប្រសិនបើមិនទទួលបានផ្លែផ្កា”។ គួរឱ្យដឹងថា លោក Trump និងលោក Zelenskiy បានទៅទីក្រុងរ៉ូម សម្រាប់ពិធីបុណ្យព្រះសពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស ហើយបានជួបប្រជុំគ្នានៅវិហារ Basilica បុរីវ៉ាទីកង់…
-
![[UPDATE] មេដឹកនាំកំពូលអ៊ីរ៉ង់ អំពាវនាវឱ្យមានការស៊ើបអង្កេត ខណៈអ្នកស្លាប់ពីការផ្ទុះកំពង់ផែ កើនឡើងដល់ ៤០នាក់](http://165.232.167.198/wp-content/uploads/2025/04/photo_2025-04-28_08-57-11.jpg)
[UPDATE] មេដឹកនាំកំពូលអ៊ីរ៉ង់ អំពាវនាវឱ្យមានការស៊ើបអង្កេត ខណៈអ្នកស្លាប់ពីការផ្ទុះកំពង់ផែ កើនឡើងដល់ ៤០នាក់
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការផ្ទុះនៅកំពង់ផែ Shahid Rajaee ក្នុងទីក្រុង Bandar Abbas ភាគខាងត្បូងកាលពីថ្ងៃសៅរ៍។មានការថ្កោលទោសពីអន្តរជាតិលើការផ្ទុះដែលគេសង្ស័យជាសារធាតុគីមី ខណៈអ៊ីរ៉ង់បានចាប់ផ្ដើមការចរចានុយក្លេអ៊ែរជុំទី៣ជាមួយអាមេរិក។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោកបានហៅឧបទ្ទវហេតុនោះថាជាហេតុការណ៍ដ៏រន្ធត់ ហើយនិយាយថា បានបង្កឱ្យមានទុក្ខសោក និងក្តីបារម្ភយ៉ាងជ្រាលជ្រៅ ដោយជំរុញឱ្យក្រុមអាជ្ញាធរសន្តិសុខ និងតុលាការស៊ើបអង្កេតពេញលេញមួយដើម្បីស្វែងរកការធ្វេសប្រហែស ឬកំហុសដោយចេតនាណាមួយ ហើយបន្តចាត់ការតាមផ្លូវច្បាប់។ សេចក្តីថ្លែងការណ៍បានអានថា មន្រ្តីទាំងអស់ត្រូវតែចាត់ទុកខ្លួនឯងជាអ្នកទទួលខុសត្រូវចំពោះការទប់ស្កាត់ឧបទ្ទវហេតុសោកនាដកម្ម និងការបំផ្លិចបំផ្លាញបែបនេះ ។ យោងតាមក្រុមអាជ្ញាធរឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះដ៏ធំដែលបានកក្រើកទីក្រុងឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានកើនឡើងដល់៤០នាក់និងរាប់រយនាក់រងរបួស។ លោក Mohammad Ashouri អភិបាលខេត្ត Hormozgan ក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអាទិត្យបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤០នាក់បានបាត់បង់ជីវិត និងបណ្ដាលឲ្យមនុស្សប្រមាណ៩០០នាក់ រងរបួស។ លោកបានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់មួយចំនួនដែលទទួលរងការរលាកធ្ងន់ធ្ងរដោយសារតែការផ្ទុះនោះ ។កាលពីព្រឹកថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រ Hormozgan ដែលនិយាយថាមនុស្សជាង១.០០០នាក់ បានរងរបួសនៅក្នុងការផ្ទុះកាលពីថ្ងៃសៅរ៍ ជាការផ្ទុះដ៏ធំបំផុតមួយរបស់ប្រទេសនេះ ដែលមិនធ្លាប់បានឃើញ៕