Category: ព័ត៌មានជាតិ
-

យុទ្ធនាការ “បរិច្ចាគឈាមដោយស្ម័គ្រចិត្ត សង្រ្គោះជីវិត” នៅខេត្តសៀមរាប
សៀមរាប៖ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុនទឹកវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២បានប្រារព្ធយុទ្ធនាការ “បរិច្ចាគឈាម សង្រ្គោះជីវិត” ដោយរៀបចំនៅផ្សារទំនើប Heritage Walk ក្រុងសៀមរាប។ លោក នាក់ ណេរ៉ុនអភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងអ្នកនាង ដឹង សុគន្ធារី នាយិកាប្រតិបត្តិនៃក្រុមហ៊ុនវីតាល់បានអញ្ជើញចូលរួមក្នុងឱកាសនេះ ។តាមរយៈយុទ្ធនាការដែលរៀបចំឡើងមានសាធារណជនយ៉ាងច្រើនបានចូលរួម ក្នុងនេះអ្នកស្ម័គ្រចិត្តចំនួន ១២៨នាក់ បានផ្តល់ឈាមសរុបចំនួន ១២៨ប្លុក គិតត្រឹមម៉ោង ១២ថ្ងៃត្រង់។ ថ្លែងទៅកាន់អ្នកចូលរួម លោក នាក់ ណេរ៉ុន បានលើកឡើងថា ការបរិច្ចាគឈាមគឺជាការបង្ហាញពីចិត្តសប្បុរស និងស្មារតីមនុស្សធម៌ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ។អ្នកបរិច្ចាគឈាមគឺជាវីរៈបុរស និងវីរៈនារីពិតប្រាកដក្នុងសង្គម។ ចំណែកអ្នកនាង ដឹង សុគន្ធារី បានបញ្ជាក់ថា វីតាល់មានបំណងចូលរួមលើកកម្ពស់វប្បធម៌បរិច្ចាគឈាមស្ម័គ្រចិត្តតាមខេត្តផ្សេងៗ ដើម្បីជួយពង្រឹងវិស័យសុខាភិបាលក្នុងប្រទេស។ បើតាមលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា ឈាមមានប្រភពតែមួយគត់ពីមនុស្ស និងមិនអាចផលិតបានតាមរោងចក្រ។ ការបរិច្ចាគឈាមមិនប៉ះពាល់សុខភាពទេ និងមានអត្ថប្រយោជន៍ច្រើនដល់សុខភាពរបស់អ្នកផ្តល់ផងដែរ។ សូមជម្រាបថា…
-

សប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ប្រារព្ធនៅកម្ពុជានៅថ្ងៃទី៣០ ខែមេសាខាងមុខ
ភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសវៀតណាម រៀបចំសប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ឆ្នាំ២០២៥ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។ សប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ក្នុងគោលបំណងលើកកម្ពស់វិស័យភាពយន្តអ៊ីរ៉ង់ និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅរវាងប្រជាជនអ៊ីរ៉ង់និងកម្ពុជា។នេះបើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងឱកាសនេះនឹងមានការការចាក់បញ្ចាំងភាពយន្តអ៊ីរ៉ង់ល្បីៗឥតគិតថ្លៃ ចំនួន៥ចំណងជើង នៅរោងភាពយន្តលេជេន ជាន់ទី៦ ផ្សារទំនើបអូឡាំព្យា។ ភាពយន្តដែលត្រូវបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំងនេះដែលបង្ហាញអំពីក្ដីស្រឡាញ់ គ្រួសារ និងការតស៊ូផ្ទាល់ខ្លួន នឹងផ្តល់ជូនទស្សនិកជននូវទិដ្ឋភាពប្លែកពីគេនៃវប្បធម៌និងសង្គមរបស់ប្រទេសអ៊ីរ៉ង់។ ក្នុងសន្និសីទកាសែត ឯកឧត្តម អាលី អាចបា ណាហ្សារី (Ali Akbar – Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មានប្រសាសន៍ថា “យើងរីករាយក្នុងការនាំយកភាពយន្តអ៊ីរ៉ង់មកកាន់បេះដូងនៃទីក្រុងភ្នំពេញ សប្ដាហ៍ភាពយន្តនេះគឺជាការប្រារព្ធពិធីនៃតម្លៃវប្បធម៌រួមគ្នារបស់យើង និងជាសក្ខីភាពមួយចំពោះថាមពលដ៏យូរអង្វែងនៃវិស័យ ភាពយន្ត ដើម្បីភ្ជាប់វប្បធម៌និងជាតិសាសន៍”។ លោកទូតបន្ថែមថា ទស្សនីយភាពភាពយន្តរបស់ប្រទេសអ៊ីរ៉ង់ គឺជាឧស្សាហកម្មដ៏រស់រវើកនិងរីកចម្រើនជាយូរមកហើយ … ល្បីល្បាញ ដោយសារបែបផែនល្អតូចៗប្លែកពីគេ និងសាច់រឿងពោរពេញទៅដោយមនោសញ្ចេតនា។ ដោយមានប្រវត្តិសាស្ត្រដ៏ សម្បូរបែបដែលមានរយៈពេលជាង៩ទសវត្សរ៍ ភាពយន្តសន្ទនាដំបូងរបស់អឺរ៉ង់ត្រូវបានផលិតឡើងកាលពី៩០ឆ្នាំមុន ស្របពេលដែលរោងភាពយន្តដំបូងរបស់អីរ៉ងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០០ ដោយត្រឹមតែរយៈប្រាំឆ្នាំ ប៉ុណ្ណោះបន្ទាប់ពីបងប្អូន Lumière បានបង្កើតរោងភាពយន្ត។ ក្នុងនាមជាសិល្បៈភាពយន្តដ៏ចំណាស់ជាងគេនិងជាទីស្ងប់ស្ញែងបំផុតរបស់ពិភពលោក ភាពយន្តអ៊ីរ៉ង់បានជះ ឥទ្ធិពលយ៉ាងសំខាន់នៅក្នុងមហោស្រពថ្នាក់ជាតិនិងអន្តរជាតិ…
-

លោក Trump ត្រៀមធ្វើទស្សនកិច្ច នៅ៣ប្រទេស
បរទេស ៖ អ្នកនាំពាក្យរបស់លោក Trump គឺ លោកស្រី Karoline Leavitt បាននិយាយថា លោកប្រធានាធិបតីអាមេរិក នឹងធ្វើទស្សនកិច្ច៣ប្រទេស នៅក្នុងតំបន់មជ្ឈិមបូព៌ា នាខែក្រោយនេះ។ លោកស្រី Leavitt បានប្រាប់សន្និសីទសារព័ត៌មាន នៅសេតវិមាន ដោយមិនបានបញ្ជាក់លម្អិតថា «លោក Trump នឹងធ្វើដំណើរទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត, កាតា និង អេមីរ៉ាត់ អារ៉ាប់រួម ចាប់ពីថ្ងៃទី១៣ ខែឧសភា រហូតដល់ថ្ងៃទី ១៦ ខែឧសភា»។ ជាការកត់សម្គាល់ ទស្សនកិច្ចនៅអារ៉ាប៊ី សាអូឌីត ត្រូវបានគ្រោងធ្វើឡើង ក្រោយពេលដែល ព្រះអង្គម្ចាស់ Mohammed bin Salman មេដឹកនាំប្រទេស មួយនេះ បានសន្យា កាលពីខែមករាថា នឹងប្រមូលប្រាក់ចំនួន ៦០០ពាន់លានដុល្លារ បញ្ជូលទៅក្នុងពាណិជ្ជកម្ម និងការវិនិយោគ របស់សហរដ្ឋអាមេរិក។ ទស្សនកិច្ចនេះ ក៏កើតឡើង ក្នុងពេលដែលសេតវិមាន កំពុងបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ហើយទីតាំងជួបចរចា…
-

ឥណ្ឌាប្តេជាតាមប្រមាញ់ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ២៦ នាក់នៅកាស្មៀរដល់ចុងផែនដី
ញូវដែលី ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្តេជ្ញាតាមប្រមាញ់ដល់ចុងផែនដី និង ដាក់ទោសខ្មាន់កាំភ្លើងបាញ់សម្លាប់ជនស៊ីវិល ២៦ នាក់នៅតំបន់កាស្មៀរកាលពីថ្ងៃអង្គារ និង បានចោទប្រកាន់ប៉ាគីស្ថានថា គាំទ្រ “អំពើភេរវកម្មឆ្លងដែន”។ លោក Modi បាននិយាយយ៉ាងដូច្នេះថា ខ្ញុំសូមប្រកាសទៅកាន់ពិភពលោកទាំងមូលថា ឥណ្ឌានឹងកំណត់អត្តសញ្ញាណ តាមប្រមាញ់ និងដាក់ទណ្ឌកម្មគ្រប់ពួកភេរវករ និងអ្នកគាំទ្ររបស់ពួកគេ។ យើងនឹងដេញតាមកម្ចាត់ពួកគេរហូតដល់ចុងផែនដី។ បើតាមសេចក្តីរាយការណ៍ ប៉ូលិសឥណ្ឌាបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើរត់គេចខ្លួន បានមួយចំនួនហើយ ក្នុងនោះពីរនាក់ជាជនជាតិប៉ាគីស្ថាន។ប៉ូលិសក៏បានប្រកាសផ្តល់លុយរង្វាន់ចំនួន ២៣.៥០០ ដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង។ ឥណ្ឌាបានប្រកាសផ្អាកសន្ធិសញ្ញាបែងចែកការប្រើប្រាស់ទឹកទន្លេ Indus ព្រមទាំងបិទព្រំដែនគោកជាមួយប៉ាគីស្ថាន បន្ថយទំនាក់ទំនងទូត និងលុបចោលការផ្ដល់ទិដ្ឋាការដល់ពលរដ្ឋប៉ាគីស្ថាន កាលពីយប់ថ្ងៃពុធ ក្រោយខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស ២៦ នាក់ នៅតំបន់កាស្មៀរ ផ្នែកគ្រប់គ្រងដោយឥណ្ឌា។ ជាការឆ្លើយតប ប៉ាគីស្ថានក៏បានចាត់វិធានការសងសឹកវិញកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះរួមមានការបណ្ដេញមន្ត្រីការទូតឥណ្ឌាមួយចំនួន និងលុបចោលការផ្ដល់ទិដ្ឋាការឱ្យពលរដ្ឋឥណ្ឌា លើកលែងតែជនជាតិ Sikh៕ ប្រភព ៖ AFP
-

បារាំងចោទលោក Putin និយាយកុហករឿងចង់បានសន្តិភាព
ប៉ារីស ៖ មេដឹកនាំបារាំង នៅថ្ងៃព្រហស្បតិ៍ និយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គួរតែឈប់ប្រើពាក្យភូតកុហក ថាខ្លួនចង់បានសន្តិភាពនៅអ៊ុយក្រែន ទាំងដែលខ្លួនបន្តវាយប្រហារអ៊ុយក្រែនគ្មានលោះថ្ងៃ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron ចោទប្រកាន់មេដឹកនាំរុស្ស៊ីថា បាននិយាយកុហកអ្នកចរចាអាមេរិកថា គាត់ចង់បានសន្តិភាព ប៉ុន្តែក្រោយមក បែរជាបន្តទម្លាក់គ្រាប់បែកលើអ៊ុយក្រែន។ លោក Macron បន្តថា នៅអ៊ុយក្រែន ពួកគេគ្រាន់តែចង់បានចម្លើយតែមួយប៉ុណ្ណោះ ថាតើលោកប្រធានាធិបតី Putin យល់ព្រមលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌទេ។ បើតាមលោក Macron លោក Putin គឺជាមនុស្សតែម្នាក់គត់ដែលប្រកាន់យកសំណើដែលស្នើឡើងដោយអាមេរិក និងគាំទ្រដោយអឺរ៉ុប។ បើសិនលោកប្រធានាធិបតី ពូទីន និយាយថា បាទ ! នោះការផ្ទុះអាវុធនឹងស្ងាត់នៅថ្ងៃស្អែក ជីវិតក៏នឹងត្រូវបានសង្គ្រោះផងដែរ។ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង កៀវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ ដែលនេះជាការវាយលុកដ៏សាហាវបំផុតមួយលើរដ្ឋធានីអ៊ុយក្រែន ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានកាលពីជាង ៣ ឆ្នាំមុន។ បើតាមសេចក្តីរាយការណ៍ រុស្ស៊ីបានប្រើមីស៊ីលកូរ៉េខាងជើង៕ ប្រភព…
-

ចិនឲ្យអាមេរិកពិនិត្យថ្មឋានព្រះច័ន្ទដ៏កម្ររួមគ្នា ទោះមានវិបត្តិពន្ធ
បរទេស ៖ ប្រទេសចិននឹងអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រ មកពីប្រទេសចំនួន៦ រួមទាំង សហរដ្ឋអាមេរិក ពិនិត្យមើលថ្មដ៏កម្រ ដែលចិនប្រមូលបានពីឋានព្រះច័ន្ទ អំឡុងបេសកកម្មរបស់យានអវកាស Chang’e-5 ក្នុងឆ្នាំ២០២០ បើទោះបីជាប្រទេសទាំងពីរ នៅតែជាប់គាំង នៅក្នុងវិបត្តិពន្ធគយដ៏ជូរចត់ ក៏ដោយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃសុក្រនេះ។ លោក Shan Zhongde ប្រធានរដ្ឋបាលអវកាសជាតិចិន ហៅកាត់ CNSA បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា គំរូថ្មទាំងនេះគឺជា “កំណប់ទ្រព្យរួម សម្រាប់មនុស្សជាតិទាំងអស់”។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវចិន មិនអាចចូលទៅកាន់ សំណាកព្រះច័ន្ទ របស់ទីភ្នាក់អវកាសអាមេរិក ហៅកាត់ NASA បានទេ ដោយសារការរឹតបន្តឹង ដែលដាក់ដោយសមាជិកសភាអាមេរិក ជុំវិញកិច្ចសហការ របស់ទីភ្នាក់ងារអវកាសអាមេរិក ជាមួយភាគីចិន៕ ប្រភពពី BBC
-

រដ្ឋាភិបាលវៀតណាម នឹងរៀបចំពិធីបុណ្យជាតិ ដើម្បីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេស នាថ្ងៃ៣០ ខែមេសា ខាងមុខ
ភ្នំពេញ៖ ពិធីបុណ្យជាតិ ដើម្បី អបអរសាទរខួបលើកទី 50នៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2025ខាងមុខនេះរបស់រដ្ឋាភិបាលវៀតណាម បានរៀបចំប្រារព្វធើ្វឡើង ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយករដ្ឋមន្ត្រី និងប្រធាន អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម សាកលវិទ្យាល័យរដ្ឋទីក្រុងហូជីមិញ ថ្នាក់ដឹកនាំមួយចំនួនមកពីក្រសួងការពារជាតិ ក្រសួងសន្តិសុខសាធារណៈ តំណាងគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ និងប្រជាជនវៀតណាមយ៉ាងច្រើនបានអញ្ជើញជាអធិបតីនិងចូលរួមក្នុងពិធីបុណ្យជាតិដ៏ធំមួយនេះ។ ដែលមានការដើរបង្ហែរ ក្បួនព្យុះហយាត្រា និងក្បួនផ្សេងៗទៀតចំនួន 38ទីតាំងផ្សេងគ្នា ដែលរដ្ឋាភិបាលវៀតណាមបានរៀបចំធ្វើឡើង ដើរដង្ហែរនៅលើដងផ្លូវ រួមនិងកម្មវិធី លើកទង់ជាតិ សម្តែងសិល្បៈ ការថ្លែងសុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងអតីតយុទ្ធជន អមដោយព្យុហយាត្រា ក្បួនដង្ហែរកងកម្លាំងប្រដាប់អាវុធ រួមមាន កងទ័ព និងកងជីវពល កងកម្លាំងនគរបាល ក្នុងនោះក៏មានកងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រកម្ពុជានិង ប្រជាជនឡាវរួមបញ្ចូលនូវកម្មវិធីរំលឹកវិញ្ញាណក្ខន្ធ ដល់យុទ្ធជនពលីនៅទីបញ្ចុះសព និងកន្លែងរំលឹក វិញ្ញាណក្ខន្ធរបស់ទីក្រុងផងដែរ។ លើសពីនេះក៏មាន ព្រឹត្តិការណ៍វប្បធម៌ និងកីឡា រួមទាំងការប្រកួតប្រណាំងកង់នៅទីក្រុងហូជីមិញ លើកទី៣៧ និងការបាញ់កាំជ្រួចនៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ និងមានកម្មវិធីទូរទស្សន៍ ការសម្តែងសិល្ប:វប្បធម៌ នៅបរិវេណខាងក្រៅសំខាន់ៗបន្ថែមទៀតផងដែរ។ ជ័យជម្នះនៅថ្ងៃទី 30 ខែមេសា…
-

រុស្ស៊ីត្រៀមព្រមព្រៀងលើបញ្ហាអ៊ុយក្រែន
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចរាល់ ក្នុងការព្រមព្រៀង លើបញ្ហាអ៊ុយក្រែន។ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយ CBS News កាលពីថ្ងៃព្រហស្បតិ៍ លោក Lavrov បាននិយាយថា «យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីឈានដល់កិច្ចព្រមព្រៀង … បេសកជន របស់លោក Trump គឺ លោក Steve Witkoff នឹងមកដល់ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ ជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចចរចាបទឈប់បាញ់ មួយផ្សេងទៀត ជាមួយលោក ពូទីន»។ លោក Lavrov បាននិយាយថា ដំណើរការចរចាកំពុងដំណើរការ ក្នុងទិសដៅត្រឹមត្រូវ ហើយការចរចានឹងបន្តជាមួយទីក្រុងវ៉ាស៊ីនតោន។ លោកបាននិយាយថា «ប្រធានាធិបតីអាមេរិក ប្រហែល ជាមេដឹកនាំតែមួយគត់ នៅលើផែនដី ដែលបានទទួលស្គាល់ ពីតម្រូវការ ដើម្បីដោះស្រាយមូលហេតុ ឫសគល់ នៃស្ថានភាពនេះ»។ ទោះជាយ៉ាងណាក៏ដោយ ការអះអាងនេះ បានកើតឡើង ក្រោយពេលដែលលោក Trump…
-

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ។ សិក្ខាសាលាដែលបានប្រព្រឹត្តទៅកាលព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងសហគ្រិនភាព ដល់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។ សិក្ខាសាលានេះបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសិក្ខាកាមមកពីសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបប្រមាណ ៣៥០រូប។ មានប្រសាសន៍ក្នុងឱកាសនេះលោកជំទាវ ទេសាភិបាល បានលើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន ទ្រទ្រង់អាជីវកម្មខ្នាតតូច និងជួយរក្សានូវចរាចរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច។លោកជំទាវទេសាភិបាល បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិ…
-
![[UPDATE] មនុស្ស ៦នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនគរបាលខ្នាតតូចនៅប្រទេសថៃ](http://165.232.167.198/wp-content/uploads/2025/04/photo_2025-04-25_11-43-19.jpg)
[UPDATE] មនុស្ស ៦នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនគរបាលខ្នាតតូចនៅប្រទេសថៃ
នគរបាលថៃ បាននិយាយថា យន្តហោះនគរបាលខ្នាតតូចមួយគ្រឿង បានធ្លាក់នៅជិតច្រាំងសមុទ្រនៃទីក្រុងរមណីយដ្ឋាន Hua Hin ខេត្ត Phetchaburi របស់ប្រទេសថៃ នៅព្រឹកថ្ងៃសុក្រ ២៥ មេសា នេះ ដោយបានសម្លាប់មនុស្ស ៦នាក់។ នគរបាលជាតិថៃ បាននិយាយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា យន្តហោះរបស់អង្គភាពអាកាសចរណ៍នគរបាល បានធ្លាក់ចូលទៅក្នុងសមុទ្រ ភ្លាមៗបន្ទាប់ពីបានហោះឡើង ដោយអ្នកជិះលើយន្តហោះទាំង ៦នាក់បានស្លាប់។ នគរបាលបន្តថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលយន្តហោះនោះកំពុងធ្វើការហោះហើរសាកល្បងសម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោង ខណៈមូលហេតុនៃគ្រោះថ្នាក់នឹងត្រូវស៊ើបអង្កេត។ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់របស់នគរបាលខេត្ត Phetchaburi និយាយថា ខ្លួនបានទទួលការជូនដំណឹងអំពីហេតុការណ៍ធ្លាក់យន្តហោះ ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ នៅជិតរមណីយដ្ឋានក្នុងស្រុកមួយនៅម៉ោងប្រហែល ៨:១៥នាទីព្រឹកមិញនេះ៕