Category: ព័ត៌មានជាតិ
-

រន្ទះបាញ់ស្លាប់បុរសម្នាក់នៅស្រុកតាំងគោក សាខាកាកបាទក្រហមខេត្តចូលរួមរំលែកទុក្ខ
(កំពង់ធំ)៖ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសារលោក នួន សាន អាយុ ៣៨ ឆ្នាំ ដែលស្លាប់ដោយរន្ទះបាញ់ កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី ២៤ មេសា នៅភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោក។ អំណោយនេះត្រូវបានដឹកនាំដោយ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានសាខា និងមានការចូលរួមពីអនុសាខាស្រុកតាំងគោក និងក្រុមប្រតិបត្តិ។ ក្នុងឱកាសនោះ លោកជំទាវ បានថ្លែងសម្តីរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ដល់គ្រួសារជនរងគ្រោះ និងលើកទឹកចិត្តឱ្យមានកម្លាំងចិត្តក្នុងការចិញ្ចឹមកូនៗដែលនៅតូចៗឱ្យមានអនាគតដូចកុមារដទៃ។ អំណោយដែលបានប្រគល់រួមមាន៖ អង្ករ ៥០គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ និងថវិកាចំនួនមួយ។ លោកជំទាវក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ និងចេះថែរក្សាសុខភាពរបស់ខ្លួន ជាពិសេសក្នុងរដូវភ្លៀង…
-

លោក Trump៖ កិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន «ខិតជិតដល់» បន្ទាប់ពីកិច្ចពិភាក្សាថ្មីនៅវិមានក្រឹមឡាំង
វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃសុក្រ បានពិភាក្សាអំពី «លទ្ធភាព» នៃកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅក្នុងជំនួបជាមួយបេសកជនសហរដ្ឋអាមេរិក ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងថា ភាគីជម្លោះទាំងពីរ «ខិតកាន់តែជិតដល់កិច្ចព្រមព្រៀង»។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានច្រានចោលជាថ្មីម្តងទៀតនូវការលើកឡើងដែលថា អ៊ុយក្រែនបោះបង់ចោលតំបន់គ្រីម៉េ ខណៈកិច្ចពិភាក្សារវាង លោកPutin និងបេសកជនប្រធានាធិបតីសហរដ្ឋអាមេរិក លោក Steve Witkoff បានធ្វើឡើង បន្ទាប់ពីឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកបំផ្ទុះរថយន្ត នៅខាងក្រៅទីក្រុងមូស្គូ។ ដោយទៅដល់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីល្ងាចថ្ងៃសុក្រ ដើម្បីចូលរួមពិធីបុណ្យព្រះសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស លោក Trump បាននិយាយថា វាជា «ថ្ងៃដ៏ល្អសម្រាប់កិច្ចពិភាក្សា និងកិច្ចប្រជុំជាមួយរុស្ស៊ី និងអ៊ុយក្រែន។ លោក បានបង្ហោះនៅលើវេទិកាសង្គម Truth Social របស់លោកថា វាខិតកាន់តែជិតដល់កិច្ចព្រមព្រៀងមួយ ហើយភាគីទាំងពីរគួរតែជួបគ្នាក្នុងកម្រិតខ្ពស់បំផុត ដើម្បី «បញ្ចប់» ។ លោក…
-

អន្តរក្រសួង-ស្ថាប័ន សហការគ្នាប្រែក្លាយមុខងារប្រឡាយដែលមានស្រាប់ ឱ្យកាន់តែមានប្រយោជន៍ ដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ
(ភ្នំពេញ) ៖ ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីសំណង់និងដីចំណីប្រឡាយលេខ៦១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថាកិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្នើសុំមតិយោបល់និងធាតុចូលពីក្រសួងធនធានទឹក និងឧតុនិយមចំពោះបញ្ហាដីចំណីប្រឡាយដែលយើងកំពុងតែជួបប្រទះសព្វថ្ងៃនេះនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ហើយឯកឧត្តមសង្ឃឹមថាកិច្ចប្រជុំនេះនឹងអាចរកឃើញនូវជំហរជាក់លាក់មួយ ជាគំរូសម្រាប់ដោះស្រាយបញ្ហាដីចំណីប្រឡាយនេះនៅទូទាំងប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថាក្នុងក្របខណ្ឌនគរូបនីយកម្ម យើងអាចដោះស្រាយមុខងារប្រឡាយនេះដែលមិនត្រឹមតែជាប្រឡាយសម្រាប់ស្រោចស្រព រឺរំដោះទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប្រែក្លាយទៅជាផ្លូវ, សួនទឹកលម្អក្រុង រឺលំហសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចប្រជុំនាពេលនេះ ថាជាកិច្ចប្រជុំដ៍មានសារៈសំខាន់ ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានកសាងនូវវប្បធម៌ថ្មីមួយទៀត លើកិច្ចសហប្រតិបត្តិការជាមួយក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្ត ដោយរួមបញ្ចូលគ្នារវាងកិច្ចការរៀបចំក្រុង, កិច្ចការនគរូបនីយកម្ម ជាមួយនឹងសំណង់ធារាសាស្រ្ត និងបច្ចេកទេសសាធារណការ សំដៅប្រែក្លាយអ្វីដែលមានស្រាប់ទៅជារបស់ដែលមានប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។ ម្យ៉ាងទៀត កិច្ចប្រជុំនាពេលនះ គឺធ្វើឡើងដើម្បីពិភាក្សាផ្តោតលើការគិតគូរប្រែក្លាយប្រឡាយឱ្យទៅជាផ្លូវ ជាសួនលម្អក្រុង និងបុរីជនបទ ដោយរក្សាមុខងារប្រឡាយដែលប្រើប្រាស់សម្រាប់ស្រោចស្រព និងរំដោះទឹកដដែល ស្របទៅតាមប្រសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញគឺ ប្រែក្លាយទីកន្លែងជាច្រើនឱ្យទៅជាសួន…
-

អ្នកកាន់ទុក្ខច្រើនកុះករ ចូលគោរពសម្តេចប៉ាប ហ្វ្រង់ស៊ីស ប៉ុន្មានម៉ោងចុងក្រោយនៃការដាក់ឲ្យចូលគោពជាសាធារណៈ
អ្នកកាន់ទុក្ខប្រហែល ២៥០.០០០ នាក់បានចូលទៅកាន់ព្រះវិហារ Basilica នៅទីលានចតុរង្គសេនភីធើរ (St Peter) កាលពីថ្ងៃសុក្រ ដើម្បីគោរពវិញ្ញាណក្ខន្ធសម្តេចប៉ាប ហ្រ្វង់ស៊ីស ដោយមើលព្រះមឈូសាបើកចំហនៅប៉ុន្មានម៉ោងចុងក្រោយ មុនពេលពិធីបុណ្យព្រះសពរបស់ព្រះអង្គនៅថ្ងៃសៅរ៍នេះ។ បុរីវ៉ាទីកង់ បានបញ្ចប់ការផ្សាយតាមទូរទស្សន៍អំពីដំណើរការចូលគោរពដែលបានដំណើរការជាបន្តបន្ទាប់ មុនពេលពិធីឯកជនមួយ ដើម្បីបិទគម្របព្រះមឈូសារបស់ព្រះអង្គ។ សម្តេចប៉ាប មានព្រះជន្ម៨៨ព្រះវស្សា បានដឹកនាំគ្រឹស្តសាសនាចាប់តាំងពីឆ្នាំ២០១៣ បានយាងចូលទីវង្គត់កាលពីថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីទទួលរងជំងឺដាច់សរសៃឈាមខួរក្បាល ខណៈព្រះអង្គបានធូស្រាលពីជំងឺរលាកសួតជាច្រើនសប្តាហ៍មក។ បូរីវ៉ាទីកង់ បាននិយាយថា មនុស្សប្រហែល ២៥០.០០០ នាក់ មកពីជុំវិញពិភពលោកបានតម្រង់ជួរដើម្បីនិយាយពាក្យលាចុងក្រោយ ចាប់តាំងពីព្រះសពរបស់ព្រះអង្គត្រូវបាននាំយកទៅ ព្រះវិហារ Basilica នៅទីលានចតុរង្គសេនភីធើរ (St Peter) កាលពីថ្ងៃពុធដើម្បីដាក់ឲ្យអ្នកកាន់ទុក្ខចូលគោរពវិញ្ញាណក្ខន្ធជាសាធារណៈ។ ក្នុងចំណោមភ្ញៀវចុងក្រោយក៏មានប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយារបស់លោក ដែលបានឈរជាមួយគ្នានៅផ្នែកម្ខាងនៃព្រះមឈូសារមួយសន្ទុះ។
-

ការបិទព្រំដែនរវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា ធ្វើឲ្យគ្រួសារជាច្រើនបែកគ្នា
កាលពី២ខែមុន លោក Haider Ali បានគ្រវីដៃលាភរិយារបស់លោក នៅពេលនាងបានចាកចេញពីប្រទេសប៉ាគីស្ថាន ដោយឆ្លងព្រំដែនទៅសួរសុខទុក្ខគ្រួសាររបស់នាងនៅក្នុងប្រទេសឥណ្ឌា។ នៅពេលនេះភរិយាមួយគូនេះ មិនច្បាស់នោះទេថានឹងបានជួបគ្នាម្ដងទៀតនៅពេលណា។ ប្រទេសប៉ាគីស្ថាន និងឥណ្ឌា បានជាប់គាំងនៅក្នុងសង្គ្រាមវោហាសាស្ត្រផ្នែកការទូតកាន់តែខ្លាំងឡើង បន្ទាប់ពីក្រុងញូវឌេលី បាននិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដ ជាប់ទាក់ងទៅនឹងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធលើភ្ញៀវទេសចរនៅតំបន់កាស្មៀរ គ្រប់គ្រងដោយប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ។ ភាគីទាំងពីរ បានលុបចោលទិដ្ឋាការសម្រាប់ពលរដ្ឋឥណ្ឌា និងប៉ាគីស្ថានរៀងៗខ្លួន ហើយបានបញ្ជាឱ្យពលរដ្ឋចាកចេញ មុនពេលប្រទេសទាំងពីរបិទច្រកព្រំដែនដ៏មមាញឹកបំផុតរបស់ខ្លួននៅរដ្ឋ Punjab ។ បទបញ្ជាសម្រាប់ប្រជាជនប៉ាគីស្ថាន និងឥណ្ឌាឲ្យត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ បានធ្វើឱ្យគ្រួសារជាច្រើនដែលមានសញ្ជាតិចម្រុះ ជួបការលំបាកក្នុងការទទួលបានទិដ្ឋាការ ដោយសារតែទំនាក់ទំនងពុំសូវល្អរវាងពលរដ្ឋឥណ្ឌាកាន់សាសនាហិណ្ឌូភាគច្រើន និងប៉ាគីស្ថានដែលភាគច្រើនកាន់សាសនាអ៊ីស្លាម។
-

ឥណ្ឌា តាមប្រមាញ់ក្រុមសកម្មប្រយុទ្ធនៅកាស្មៀរ ខណៈភាពតានតឹងជាមួយប៉ាគីស្ថាន កើនឡើង
នគរបាល និងទាហានប្រដាប់អាវុធឥណ្ឌា បានស្វែងរកក្រុមសកម្មប្រយុទ្ធនៅតាមលំនៅឋាន និងតាមព្រៃ នៅតំបន់កាស្មៀរប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ ហើយមេបញ្ជាការឥណ្ឌា បានពិនិត្យមើលឡើងវិញសន្តិសុខនៅទីនោះ បន្ទាប់ពីការសម្លាប់មនុស្ស២៦នាក់នៅទីតាំងទេសចរណ៍មួយកន្លែង ជាការវាយប្រហារដ៏បង្ហូរឈាមបំផុតលើជនស៊ីវិលក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ។ ការវាយប្រហារនេះ បានបង្កឱ្យមានកំហឹង និងភាពសោកសៅនៅក្នុងប្រទេសឥណ្ឌា រួមជាមួយនឹងការអំពាវនាវឱ្យមានចំណាត់ការប្រឆាំងប្រទេសប៉ាគីស្ថាននៅជិតខាង ដែលទីក្រុងញូវឌេលី បានចោទប្រកាន់ថាបានផ្តល់មូលនិធិ និងជំរុញសកម្មភាពភេរវកម្មនៅក្នុងតំបន់កាស្មៀរ ជាតំបន់ដែលប្រទេសទាំងពីរអះអាងសិទ្ធ និងបានប្រយុទ្ធគ្នាពីរលើករួចមកហើយ។ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ បានបញ្ចេញនូវវិធានការប្រឆាំងគ្នាទៅវិញទៅមក ដោយឥណ្ឌាបានផ្អាកសន្ធិសញ្ញាទឹកទន្លេ Indus ហើយប៉ាគីស្ថានបិទដែនអាកាសរបស់ខ្លួនចំពោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា។ សន្ធិសញ្ញាដែលបានចរចានៅឆ្នាំ១៩៦០ បានបែងចែកទន្លេ Indus និងដៃទន្លេរបស់ខ្លួនរវាងប្រទេសទាំងពីរ ហើយបានគ្រប់គ្រងការចែករំលែកទឹក។ រដ្ឋមន្ត្រីក្រសួងធនធានទឹកឥណ្ឌា បាននិយាយនៅក្នុងការបង្ហោះនៅលើ បណ្តាញ X. ថា យើងនឹងធានា ថា ទឹកទន្លេ Indus តែមួយតំណក់នឹងមិនទៅដល់ប្រទេសប៉ាគីស្ថានឡើយ។ ប្រទេសប៉ាគីស្ថាន ពឹងផ្អែកយ៉ាងខ្លាំងលើប្រព័ន្ធទន្លេ Indus នេះ សម្រាប់វារីអគ្គិសនី និងប្រព័ន្ធស្រោចស្រព។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទំនងជានិយាយសម្រាលពីភាពតានតឹងនេះ ដោយនិយាយថា លោកមានទំនុកចិត្តថា ឥណ្ឌា និងប៉ាគីស្ថាន នឹងស្វែងរកដំណោះស្រាយ ទោះបីជាការវាយប្រហារនេះ…
-

ក្រសួងសុខាភិបាល ប្រារព្ធពិធី អបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់
(ស្ទឹងត្រែង)៖ ក្រសួងសុខាភិបាលរៀបចំពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៥ ក្រោមប្រធានបទ៖ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» “ Malaria Ends With Us: Reinvest, Reimagine, Reignite”។ ទិវានេះប្រព្រឹត្តឡើងនៅបរិវេណវិទ្យាល័យតេជោ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងចូលរួមដោយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោកស្រី Dr. Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រី Eda Kraja តំណាងអង្គការ UNOPS (Country Manager Cambodia and Lao PDR) និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី…
-

ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួបនេះ, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុនរបស់លោក មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកនាយកប្រតិបត្តិបានបញ្ជាក់ជូនសម្តេចបវរធិបតីថា ក្រុមហ៊ុនលោក បាននិងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ លើសពីនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជាផងដែរ ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, និងវិស័យទូរគមនាគមន៍ជាដេីម។ ជាមួយគ្នានេះ លោកក៏បានស្នើសុំអនុសាសន៍ណែនាំពីសម្តេចបវរធិបតី អំពីវិស័យសក្ដានុពលផ្សេងៗទៀត ដែលក្រុមហ៊ុនអាចនឹងវិនិយោគទុនបាន ។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះកិច្ចសហការរបស់ក្រុមហ៊ុនជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា ក្នុង ការវិនិយោគលេីវិស័យកសិកម្ម ។…
-

លោក Trump ព្រមានថា បើគ្មានអាមេរិក NATO នឹងលែងមានឥទ្ធិពលខ្លាំង
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអះអាងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថា NATO គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អឺរ៉ុប ប៉ុន្តែលោកក៏បានព្រមានផងដែរថា បក្សសម្ព័ន្ធយោធាមួយនេះ នឹងលែងមានឥទ្ធិពលខ្លាំង ប្រសិនបើគ្មានសហរដ្ឋអាមេរិក។ ថ្លែងប្រាប់អ្នកកាសែតក្នុងកំលុងជំនួបជាមួយនាយករដ្ឋមន្រ្តីន័រវេស លោក Jonas Gahr Stoere នៅការិយាល័យ Oval លោកប្រធានាធិបតី Trump បានគូសបញ្ជាក់ថា អង្គការ NATO ពិតជាមានសារៈសំខាន់ណាស់សម្រាប់អឺរ៉ុប តែលោកយល់ថា បើគ្មានវត្តមានអាមេរិកទេ សម្ព័ន្ធយោធានេះនឹងគ្មានឥទ្ធិពលខ្លាំងទេ។ មេដឹកនាំអាមេរិករូបនេះ ក៏បានលើកឡើងជាថ្មីម្តងទៀត អំពីបញ្ហាចូលរួមចំណែកផ្នែកហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់បក្សសម្ព័ន្ធយោធាណាតូ និងបាននិយាយថា អឺរ៉ុបគួរតែបង្កើនការចំណាយបន្ថែមទៀត ព្រោះសហរដ្ឋអាមេរិក បានចំណាយលើចំណែករបស់ខ្លួនច្រើនជាងនេះឆ្ងាយណាស់។ ចំណែកគូប្រជែងនយោបាយរបស់លោកប្រធានាធិបតី Trump បាននិយាយថា លោកបានពិចារណាយ៉ាងម៉ត់ចត់លើជម្រើសដឹកនាំអាមេរិកចាកចេញពីបក្សសម្ព័ន្ធយោធាខ្នាតយក្សមួយនេះក្នុងពេលអនាគត។ បើតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័យ កន្លងមក ទីក្រុងវ៉ាស៊ីនតោនបានប្រាប់ក្រុមប្រទេសអឺរ៉ុបត្រង់ៗថា អាមេរិកនឹងមិនដើរតួនាទីស្នូល នៅក្នុងការធានាសន្តិសុខរបស់អឺរ៉ុបទៀតឡើយ ជាហេតុបង្កឱ្យអឺរ៉ុបបារម្ភថា តើអាមេរិកគ្រោងកាត់បន្ថយការចូលរួមកម្រិតណានៅ NATO ដើម្បីពួកគេអាចរិះរកមធ្យោបាយចៀសវាងចន្លោះប្រហោងផ្នែកសន្តិសុខនៅអឺរ៉ុប។ បើយោងតាមការប៉ាន់ស្មានរបស់ NATO ប្រទេសមានសេដ្ឋកិច្ចធំៗមួយចំនួននៅអឺរ៉ុប…
-

ចិនកាន់បៀធំ ៥ សន្លឹកក្នុងដៃ ទុកច្បាំងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក
ប៉េកាំង ៖ ប្រទេសចិនកំពុងកាន់សន្លឹកបៀធំៗចំនួន ៥ សន្លឹកនៅក្នុងដៃ ទុកច្បាំងនឹងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងពេលវេលាសំខាន់។ ការនាំចេញរបស់ចិនទៅអាមេរិកបានប្រឈមមុខនឹងពន្ធ ១៤៥% ហើយទំនិញខ្លះឡើងរហូតដល់ ២៤៥% ចំណែកចិនសងសឹកវិញជាមួយពន្ធ ១២៥% លើការនាំចូលអាមេរិក។ ផ្អែកតាមសេចក្តីរាយការណ៍របស់ BBC ឥឡូវនេះចិនកំពុងតែកាន់សន្លឹកបៀធំៗចំនួន ៥ សន្លឹកនៅក្នុងដៃ ដើម្បីទប់ទល់នឹងការយកពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។ សន្លឹកបៀធំទី១ ៖ ចិនមានសម្ថភាពទប់ទល់ការឈឺចាប់ផ្នែកពាណិជ្ជកម្មបាន។ ចិនជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក មានន័យថា ចិនអាចស្រូបយកផលប៉ះពាល់នៃពន្ធបានល្អជាងប្រទេសតូចៗដទៃទៀត។ សន្លឹកបៀធំទី២ ៖ ចិនកំពុងវិនិយោគនាពេលអនាគត ព្រោះទីក្រុងប៉េកាំងត្រូវបានគេទទួលស្គាល់ថា ជារោងចក្រពិភពលោក ហើយកំពុងចាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីក្លាយជារោងចក្រទំនើបដាច់គេ។ សន្លឹកបៀធំទី៣ ៖ ចិនបានទទួលមេរៀនពីអាណត្តិទី១ របស់លោកប្រធានាធិបតី Trump ដោយចាប់តាំងពីពន្ធរបស់លោក Trump បានប៉ះពាល់ដល់បន្ទះសូឡារបស់ចិនកាលឆ្នាំ ២០១៨ ទីក្រុងប៉េកាំងបានពន្លឿនផែនការរបស់ខ្លួនសម្រាប់អនាគតលើសពីសណ្ដាប់ធ្នាប់ពិភពលោក ដែលដឹកនាំដោយអាមេរិក។ សន្លឹកបៀធំទី៤ ៖ ឥឡូវនេះ ចិនដឹងថា លោកប្រធានាធិបតី Trump នឹងដកថយ។ លោក Trump…