Category: ព័ត៌មានជាតិ
-

ចិនព្រមានថា សង្គ្រាមពន្ធកំពុងបំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកទាំងមូល
ប៉េកាំង ៖ ក្នុងកំលុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង ប្រមុខរដ្ឋចិន លោក Xi Jinping បានប្រាប់ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ថា ជម្លោះពាណិជ្ជកម្មកំពុងបង្កផលប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសេដ្ឋកិច្ចពិភពលោកទាំងមូល។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានដកស្រង់សម្តីលោក Xi ចុះផ្សាយថា សង្រ្គាមពាណិជ្ជកម្ម និង ពន្ធ កំពុងវាយប្រហារលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ជាពិសេសធ្វើឱ្យខូចប្រព័ន្ធពាណិជ្ជកម្មពហុភាគី និង បង្កអស្ថិរភាពដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកទាំងមូល។ លោកប្រធានាធិបតី Xi បានសង្កត់ធ្ងន់ទៀតថា ចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើគោលការណ៍របស់អង្គការសហប្រជាជាតិ និង ច្បាប់អន្តរជាតិរួមគ្នាជាមួយអាស៊ែបៃហ្សង់ ក៏ដូចជាការពារផលប្រយោជន៍ស្របច្បាប់ និង តស៊ូមតិដើម្បីយុត្តិធម៌អន្តរជាតិ។ រដ្ឋបាលលោកប្រធានាធិបតី Trump បានដាក់ពន្ធរហូតដល់ ១៤៥% លើការនាំចូលទំនិញពីប្រទេសចិន។ ជាការឆ្លើយតប ចិនបានដាក់ពន្ធលើការនាំចូលទំនិញពីអាមេរិកវិញដល់ ១២៥%។ ដោយឡែកកាលពីថ្ងៃទី២ ខែមេសា លោកប្រធានាធិបតី Donald Trump បានប្រកាសដាក់ពន្ធលើផលិតផលពី ១៨៥ ប្រទេស និងដែនដី ប៉ុន្តែរុស្ស៊ីគ្មានឈ្មោះក្នុងបញ្ជីនោះទេ។…
-

លោក Trump ខកចិត្ត និងចោទលោក Zelensky ដើរខុសលើកិច្ចចរចាសន្តិភាពអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងខកចិត្តជាខ្លាំងនៅក្នុងការសម្របសម្រួលបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដោយលោកបាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky កំពុងដើរខុសទិសដៅលើកិច្ចចរចាសន្តិភាព។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកកាសែតថា លោកប្រធានាធិបតី Trump មានការខកចិត្ត ហើយការអត់ធ្មត់របស់លោកកំពុងធ្លាក់ចុះខ្លាំង ព្រោះលោកចង់មើលឃើញសន្តិភាព ការបញ្ឈប់ការកាប់សម្លាប់ ហើយភាគីទាំងពីរនៃសង្រ្គាមត្រូវមានឆន្ទៈធ្វើដូច្នេះដែរ តែជាអកុសល លោក Zelensky ហាក់ដូចជាកំពុងដើរខុសទិសដៅ។ ការអត្ថាធិប្បាយរបស់សេតវិមាននេះ កើតឡើងស្របពេលលោក Trump និងលោក Zelensky បានប៉ះទង្គិចពាក្យសម្ដីគ្នាជាថ្មីម្ដងទៀត ជុំវិញការលើកឡើងរបស់លោក Zelensky ដែលនិយាយថា អ៊ុយក្រែននឹងមិនទទួលស្គាល់គ្រីមៀ ជាទឹកដីរុស្ស៊ីស្របច្បាប់ដាច់ខាត ព្រោះនោះជាការដាក់បញ្ចូលទឹកដីដោយបំពានច្បាប់អន្តរជាតិ។ សារព័ត៌មាន CNN បានរាយការណ៍ថា លោកប្រធានាធិបតី Trump បានបង្ហោះសារនៅលើវេទិកា Truth Social ថា សេចក្តីថ្លែងការណ៍របស់លោក Zelensky បានបង្កការលំបាកក្នុងការបិទបញ្ចប់សង្គ្រាម ខណៈស្ថានភាពនៅអ៊ុយក្រែនកាន់តែយ៉ាប់យឺន តើគាត់ចង់បានសន្តិភាព…
-

Trumpថារុស្ស៊ីព្រមហើយ នៅឡើយអ៊ុយក្រែន
បរទេស ៖ លោក Donald Trump ប្រធានាធិបតីអាមេរិកបាននិយាយថា « យើងមានកិច្ចព្រមព្រៀង ជាមួយរុស្ស៊ី» ជុំវិញសង្គ្រាមអ៊ុយក្រែន ប៉ុន្តែ លោកថា ជាមួយអ៊ុយក្រែន មិនទាន់មានទេ ហើយ កាន់តែពិបាក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃពុធថា លោកគិតថា រុស្ស៊ីបានយល់ព្រម លើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះ ក្នុងប្រទេសអ៊ុយក្រែន។ «ខ្ញុំគិតថា យើងមានកិច្ចព្រមព្រៀង ជាមួយរុស្ស៊ី»។ ប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ Oval នាពេលនោះ លោកបន្តថា «យើងត្រូវតែទទួលបាន កិច្ចព្រមព្រៀង ជាមួយ Zelensky បន្ថែមទៀត…ខ្ញុំគិតថា វាអាចនឹងងាយស្រួល ក្នុងការដោះស្រាយជាមួយ Zelensky តែ រហូតមកដល់ពេលនេះ វាកាន់តែពិបាក»។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថ្កោលទោសប្រធានាធិបតី…
-

អាមេរិកព្រមានជាថ្មីឈប់ជួយបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានព្រមានសារជាថ្មីនៅថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងឈប់ជួយបញ្ចប់សង្គ្រាម លុះត្រាតែរុស្ស៊ី និង អ៊ុយក្រែនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពមួយ។ អនុប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់អ្នកកាសែតក្នុងប្រទេសឥណ្ឌាថា យើងបានចេញសំណើយ៉ាងច្បាស់លាស់មួយដល់រុស្ស៊ី និងអ៊ុយក្រែន ហើយវាជាពេលវេលាសម្រាប់ពួកគេនិយាយថា “យល់ព្រម” បើមិនដូច្នោះទេ អាមេរិកនឹងដើរចេញឈប់ខ្វល់។ បើតាមលោក Vance ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងណាមួយ លុះត្រាតែអ៊ុយក្រែន និងរុស្ស៊ីត្រូវលះបង់ទឹកដី មួយ ចំនួន ដែល ពួកគេ ជា ម្ចាស់ បច្ចុប្បន្ន។ យ៉ាងណាមិញ ការិយាល័យប្រធានាធិបតីបារាំងបានប្រាប់កាសែត AFP ថា បូរណភាពទឹកដីរបស់អ៊ុយក្រែន និងសេចក្តីប្រាថ្នារបស់អឺរ៉ុប គឺជារឿងចាំបាច់បំផុត សម្រាប់ប្រជាជនអឺរ៉ុប៕ ប្រភព ៖ AFP
-

រដ្ឋអាជ្ញាកូរ៉េខាងត្បូងចោទអតីតប្រធានាធិបតី Moon ពីបទពុករលួយ
បរទេស ៖ រដ្ឋអាជ្ញា របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានចោទប្រកាន់ អតីតប្រធានាធិបតី Moon Jae-in ពីបទពុករលួយ។ ការិយាល័យរដ្ឋអាជ្ញា តំបន់ Jeonju បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Moon ត្រូវបានចោទប្រកាន់ ពីបទពុករលួយ សម្រាប់ការទទួលបានប្រាក់ ចំនួន១៥ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធនឹងការសម្របសម្រួលការងារ របស់កូនប្រសារ នៅក្រុមហ៊ុនអាកាសចរណ៍មួយ។ យោងតាមរដ្ឋអាជ្ញាបានឲ្យដឹងថា កូនប្រសាររបស់លោក Moon ត្រូវបានតែងតាំង ជានាយកគ្រប់គ្រង ដោយក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Thai Eastar Jet ទោះបីជាខ្វះបទពិសោធន៍ ឬ លក្ខណៈសម្បត្តិពាក់ព័ន្ធ ក្នុងឧស្សាហកម្មអាកាសចរណ៍ ក៏ដោយ។ រីឯ ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ហិរញ្ញវត្ថុ ផ្សេងទៀត ដែលក្រុមហ៊ុនអាកាសចរណ៍បានបង់ ឱ្យកូនប្រសារ នៅចន្លោះឆ្នាំ២០១៨ និង ២០២០ ត្រូវបានបញ្ជាក់ថា មិនមែនជាប្រាក់បៀវត្សរ៍ ស្របច្បាប់ទេ ប៉ុន្តែ ជាសំណូកដែលមានបំណង ផ្តល់ជូនអតីតប្រធានាធិបតី។ ក្រោយមក…
-

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងជនងាយរងគ្រោះបំផុតនៅខេត្តព្រះវិហារ ចំនួន ១០០គ្រួសារ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងជនងាយរងគ្រោះបំផុតនៅខេត្តព្រះវិហារ ចំនួន ១០០គ្រួសារ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា (ព្រះវិហារ)៖ ឯកឧត្តម យូឡា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦២គ្រួសារ និងជនងាយរងគ្រោះបំផុតចំនួន៣៨គ្រួសារ រស់នៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តម យូ ឡាណា មានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹកលឹកនិងសូមសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់បងប្អូន ដែលបង្កឡើងដោយគ្រោះធម្មជាតិមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥កន្លងមកនេះ។ ឯកឧត្តមបានណែនាំអំពីការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីផ្គររន្ទះ ដូចជាមិនត្រូវជ្រកក្រោមដើមឈើ ទីវាលឬវាលស្រែ។ លើសពីនេះទៀត “នៅដើមឆ្នាំ២០២៥នេះ ប្រទេសកម្ពុជារបស់យើងប្រឈមការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្តៅ ខ្យល់ពុល ”។ កាកបាទក្រហមកម្ពុជា បានរៀបចំ និងអបអរខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥…
-

រុស្ស៊ីបាញ់មីស៊ីលលើក្រុងគៀវស្លាប់និងរបួសជាង ៥០នាក់ ព្រឹកមិញនេះ
បរទេស ៖ មនុស្ស ពីរនាក់ បានស្លាប់ និង៥៤នាក់ទៀត រងរបួស ក្នុងការវាយប្រហារ ដោយកាំជ្រួចមីស៊ីល របស់រុស្ស៊ី លើក្រុងគៀវ របស់ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នេះបើតាមអភិបាលក្រុងគៀវ។ ប្រភពបាននិយាយថា អាជ្ញាធរអ៊ុយក្រែន បានចេញការប្រកាសអាសន្ន សម្រាប់ការវាយប្រហារដោយកាំជ្រួច ហើយអ្នកកាសែត AFP បានឮសំឡេងផ្ទុះ នៅទូទាំងរដ្ឋធានី។ យោធានៅក្នុងទីក្រុង បាននិយាយ តាមរយៈបណ្តាញសង្គម Telegram ថា «Kyiv កំពុងត្រូវបានវាយប្រហារ ដោយមីស៊ីលរបស់សត្រូវ»។ ប៉ុន្មានម៉ោងក្រោយមក អភិបាលក្រុង លោក Vitali Klitschko បាននិយាយថា «មនុស្សពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងរដ្ឋធានី ហើយ មនុស្សចំនួន ៥៤ នាក់បានរងរបួស ក្នុងនោះ ៣៨នាក់ មានទាំងកុមារ ៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ»។ ក្រុង Kyiv ទើបរងការវាយប្រហារ ដោយកាំជ្រួច នៅដើមខែមេសា ដោយពេលនោះ មនុស្ស…
-

លោក Zelensky ស្វែងរកបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមួយរុស្ស៊ី
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃពុធ បានអំពាវនាវឲ្យមាន “បទឈប់បាញ់ពេញលេញភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ” ប៉ុន្មានម៉ោងក្រោយរុស្ស៊ីប្រើដ្រូនវាយប្រហារឡានក្រុងស្លាប់មនុស្ស ៩ នាក់ និង របួស ៤៩ នាក់នៅទីក្រុង Marganets ភាគខាងត្បូង។ លោក Zelensky បានហៅវាថា ជា “ការវាយប្រហារដ៏ព្រៃផ្សៃ និងជាឧក្រិដ្ឋកម្មសង្គ្រាមដោយចេតនាយ៉ាងពិតប្រាកដ”។ លោក Zelensky បានធ្វើការអំពាវនាវសាជាថ្មី ឱ្យផ្អាកមួយផ្នែកលើការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានអះអាងទៀតថា យើងក៏ត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី សម្រាប់បទឈប់បាញ់ភ្លាមៗ សំដៅការពារអាយុជីវិតជនស៊ីវិល៕ ប្រភព ៖ AFP
-
![[BREAKING NEWS] លោក Trump និងលោក Zelenskiy ទាស់សម្ដីគ្នាជាថ្មី ខណៈអាមេរិក គំរាមបោះបង់កិច្ចចរចាអ៊ុយក្រែន](http://165.232.167.198/wp-content/uploads/2025/04/photo_2025-04-24_08-45-22.jpg)
[BREAKING NEWS] លោក Trump និងលោក Zelenskiy ទាស់សម្ដីគ្នាជាថ្មី ខណៈអាមេរិក គំរាមបោះបង់កិច្ចចរចាអ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប៉ះទង្គិចសម្ដីគ្នាជាថ្មីម្តងទៀតកាលពីថ្ងៃពុធ (២៣ មេសា) លើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំក្នុងអ៊ុយក្រែន ដោយមេដឹកនាំសហរដ្ឋអាមេរិករូបនេះបានរិះគន់លោក Zelenskiy ចំពោះការបដិសេធមិនទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ី លើតំបន់គ្រីម៉េ។ អនុប្រធានាធិបតីអាមេរិក គឺលោក JD Vance និយាយថា ដល់ពេលហើយសម្រាប់រុស្ស៊ី និងអ៊ុយក្រែន ក្នុងការយល់ព្រមចំពោះសំណើសន្តិភាពរបស់អាមេរិក “ឬមិនដូច្នេះទេ អាមេរិក នឹងដើរចេញពីដំណើរការនេះ” ដោយជំរុញបន្ថែមពីលើការព្រមានបែបនេះរបស់លោក Trump កាលពីសប្តាហ៍មុន។ ក្នុងចំណោមចំណុចជាច្រើន រួមទាំងការបង្កកសមរភូមិមុខបច្ចុប្បន្ន អតីតមន្ត្រីលោកខាងលិចដែលដឹងពីសំណើសន្តិភាពរបស់អាមេរិក បាននិយាយថា ផែនការនោះក៏អំពាវនាវឱ្យមានការទទួលស្គាល់ការដាក់បញ្ចូលឧបទ្វីបគ្រីម៉េ របស់រុស្ស៊ី ផងដែរ។ លោក Zelenskiy កាលពីថ្ងៃអង្គារ បានរំលឹកឡើងវិញថា អ៊ុយក្រែននឹងមិនប្រគល់គ្រីម៉េ ទៅឱ្យរុស្ស៊ី ដែលបានដណ្តើមកាន់កាប់ឧបទ្វីបនេះក្នុងឆ្នាំ២០១៤នោះទេ។ លោក Trump ដែលបានទាស់សម្ដីគ្នាជាមួយលោក Zelenskiy ម្ដងរួចទៅហើយនៅក្នុងកិច្ចប្រជុំការិយាល័យ Oval Office កាលពីខែមីនា បានហៅការលើកឡើងនេះថា ជាសេចក្តីថ្លែងការណ៍បង្ករឿង…
-

ចិនលើកឡើងថាទ្វារបើកចំហសម្រាប់ការពិភាក្សាពាណិជ្ជកម្មបន្ទាប់ពីលោក Trump បង្ហាញសញ្ញាថានឹងទម្លាក់ពន្ធ
ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធ ២៣ មេសាសប្ដាហ៍នេះ ថាទ្វារបើកចំហយ៉ាងទូលំទូលាយសម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានផ្តល់សញ្ញាអំពីលទ្ធភាពនៃការទម្លាក់ពន្ធយ៉ាងច្រើនលើទីក្រុងប៉េកាំង។ ដោយនាំមកនូវការធូរស្រាលបន្ថែមទៀតដល់ទីផ្សារពិភពលោកដែលរង្គោះរង្គើដោយគោលនយោបាយពាណិជ្ជកម្មដ៏គឃ្លើនរបស់លោក លោកTrumpក៏បាននិយាយកាលពីថ្ងៃអង្គារផងដែរថាលោកពុំមានចេតនាបណ្តេញប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell នោះទេ។ ចាប់តាំងពីការវិលត្រឡប់ទៅកាន់សេតវិមានកាលពីថ្ងៃទី២០ខែមករា លោក Trump បានដំឡើងពន្ធបន្ថែមចំនួន ១៤៥%លើផលិតផលជាច្រើនពីប្រទេសចិន។ ទាំងនេះរួមបញ្ចូលកាតព្វកិច្ចដែលដាក់ចេញដំបូងលើតួនាទីដែលត្រូវបានចោទប្រកាន់របស់ប្រទេសចិននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សារធាតុញៀន ហ្វង់តានីល (fentanyl) និងក្រោយមកទៀតទាក់ទងនឹងការអនុវត្តដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាអយុត្តិធម៌។ ទីក្រុងប៉េកាំងបានឆ្លើយតបដោយដំឡើងពន្ធចំនួន១២៥ភាគរយលើទំនិញរបស់សហរដ្ឋអាមេរិក ប៉ុន្តែបានរំលឹកឡើងវិញកាលពីថ្ងៃពុធថា ខ្លួនមានឆន្ទៈក្នុងការចូលរួមចរចាពាណិជ្ជកម្ម។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកហ្គ័រចាឃុន(Guo Jiakun) បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា ប្រទេសចិនបានចង្អុលបង្ហាញពីដំបូងថាមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមដំឡើងពន្ធ និងសង្គ្រាមពាណិជ្ជកម្មទេ។ទ្វារសម្រាប់ការចរចាគឺបើកចំហជានិច្ច។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ប្រធានាធិបតីចិនលោក Xi Jinping ក៏បានព្រមានកាលពីថ្ងៃពុធសប្ដាហ៍នេះផងដែរថា សង្គ្រាមពាណិជ្ជកម្ម ប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក៕