Category: ព័ត៌មានជាតិ
-

លោក Zelensky ថាគ្មានថ្ងៃទទួលស្គាល់គ្រីមៀជារបស់រុស្សី ពេលអាមេរិកគ្រោងទទួលស្គាល់
វ៉ាស៊ីនតោន ៖ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខប្រកាសក្តែងៗនៅចំពោះមុខអ្នកកាសែតកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកនឹងគ្មានថ្ងៃឱនក្បាលទទួលស្គាល់តំបន់គ្រីមៀ ជាទឹកដីរបស់រុស្ស៊ីជាដាច់ខាត។ ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងទទួលស្គាល់តំបន់គ្រីមៀ ជារបស់រុស្ស៊ីជាផ្លូវការ នៅក្នុងផែនការសន្តិភាពដែលត្រៀមបង្ហាញក្នុងកំលុងកិច្ចប្រជុំទីក្រុងឡុងដ៍ នៅថ្ងៃពុធនេះ។ លោកប្រធានាធិបតី ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា គ្រីមៀគឺជាទឹកដីរបស់យើង … ទឹកដីរបស់ប្រជាជនអ៊ុយក្រែន ហើយយើងគ្មានអ្វីត្រូវនិយាយអំពីប្រធានបទនេះទេ ព្រោះវានៅក្រៅរដ្ឋធម្មនុញ្ញរបស់យើង។ មេដឹកនាំអ៊ុយក្រែនរូបនេះ ថែមទាំងបានព្រមានថា ពេលណា យើងចាប់ផ្តើមនិយាយអំពីគ្រីមៀ អំពីទឹកដីអធិបតេយ្យរបស់យើង នោះយើងនឹងឈានចូលទម្រង់នៃការអូសបន្លាយសង្រ្គាម … នេះជាអ្វីដែលរុស្ស៊ីចង់បាន។ តំបន់គ្រីមៀ បានរៀបចំធ្វើប្រជាមតិចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋប្រហារប្រដាប់អាវុធដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ។ យ៉ាងណា ទាំងអ៊ុយក្រែន និង អ្នកគាំទ្រលោកខាងលិចរបស់ខ្លួន នៅតែបន្តប្រកាសមិនទទួលស្គាល់លទ្ធផលនៃការធ្វើប្រជាមតិនោះជាដាច់ខាត៕ ប្រភព ៖ RT
-

ក្រសួងបរិស្ថានកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផែថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។ ឯកសារទាំង៧នេះ ត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីថៃ មកកាន់កម្ពុជា ក្នុងនោះរួមមាន៖ ទី១៖ កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ។ ទី២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។ ទី៣៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន។ ទី៤៖ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។ ទី៥៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។…
-

ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ ផ្នែកវេជ្ជសាស្រ្តបូរាណ ជាផ្នែកសំខាន់មួយក្នុងវិស័យសុខាភិបាល ដែលត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹងនិងពង្រីកបន្ថែមទៀត
(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិ ផ្នែកវេជ្ជសាស្រ្តបូរាណគឺជាផ្នែកមួយក្នុងការរួមចំណែកជួយវិស័យសុខាភិបាល ដែលត្រូវយកចិត្តទុកដាក់ ក្នុងការចូលរួមដើម្បីឆ្ពោះទៅលើកិច្ចការ ទាំងឡាយ និងត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន ក្នុងការដោះស្រាយរាល់បញ្ហាដែលជួបប្រទះ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកការប្រើប្រាស់វេជ្ជសាស្រ្តបូរាណឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងបែបនេះក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ និង ជួបសំណេះសំណាល ជាមួយមន្ត្រីនៃមជ្ឈមណ្ឌលជាតិផ្នែកវេជ្ជសាស្ត្របូរាណ ដើម្បីជំរុញលើកទឹកចិត្ត និងផ្តល់អនុសាសន៍ ក្នុងការបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។ ឯកឧត្តម ឈាង រ៉ា បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិ ត្រូវបង្កើនសមត្ថភាពស្រាវជ្រាវអំពីផ្នែកវេជ្ជសាស្រ្តបុរាណ និងបង្កើនកិច្ចសហការជាមួយប្រទេសជឿនលឿនខាងផ្នែកឱសថបូរាណ។ ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំថា ការដឹង ការស្គាល់ ប្រកបដោយជំនាញច្បាស់លាស់របស់ មន្រ្តីវេជ្ជសាស្រ្តបូរាណ គឺជាការលើកទឹកចិត្ត និងការទាក់ទាញដល់មហាជនទូទៅ ដើម្បីរក្សាការប្រើប្រាស់ឱសថបូរាណនេះឱ្យទូលំទូលាយ និងបន្តថែរក្សាប្រពៃណីវេជ្ជសាស្ត្របូរាណខ្មែរគង់វង្សជាបន្ត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឆ្លៀតចុះពិនិត្យនិស្សិតដែលសិក្សាផ្នែកឱសថ ដើម្បីផ្តល់ជាការណែនាំ និងគន្លឹះក្នុងការក្លាយខ្លួនជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ព្រមទាំងផ្តល់ជាកម្លាំងចិត្តដល់និស្សិតទាំងអស់ ឱ្យបន្តខំប្រឹងប្រែងស្វែងយល់ក្នុងការសិក្សារៀនសូត្រ ដែលនឹងក្លាយជាយុវជនអ្នកបន្តវេន នៅក្នុងវិស័យសុខាភិបាល ៕ ដោយ ៖ ហេង…
-

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ចុះហត្ថលេខាលើឯកសារចំនួន ៣ ជាមួយភាគីថៃ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន ៣ ជាមួយភាគីថៃ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ ឯកសារចំនួន ៣ ដែលត្រូវបានចុះហត្ថលេខា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ រួមមាន៖ ១. លិខិតប្តូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដែលចុះហត្ថលេខារវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ។ ២. អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខារវាង ឯកឧត្តម ហេង សួរ…
-

ក្រសួងពាណិជ្ជកម្ម ៖កម្ពុជាបាននិងកំពុងអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានអោយដឹងថា កម្ពុជាបាននិងកំពុងអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ច និងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ នេះបើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម។ ដោយ ៖ ង៉ាន់ ទិត្
-

លោកជំទាវនាយករដ្ឋមន្រ្តីថៃនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃពុធនេះ
ភ្នំពេញ៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី នឹងអញ្ជើញមកដល់កម្ពុជានៅវេលាម៉ោង៩:៥០នាទីព្រឹកថ្ងៃពុធទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃពុធទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២១ ខែមេសានេះបានឱ្យដឹងថាតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា។ទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរប្រារព្ធខួបទី៧៥នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ ។ ពិធីបដិសណ្ឋារកិច្ចផ្លូវការនឹងប្រារព្ធនៅវិមានសន្តិភាព បន្ទាប់មកលោកជំទាវនាយករដ្ឋមន្ត្រីថៃ និងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ និងពិធីសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍លើកទី៧៥ នៃការភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-ថៃផងដែរ។ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា…
-

មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ
(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានកោតសរសើរកម្ពុជា ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ។ ឯកឧត្តម ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍបន្ថែមទៀត ដែលក្នុងនោះវិស័យកងទ័ពក៏នឹងមានការអភិវឌ្ឍនិងរីកចម្រេីន ផងដែរ។ ឯកឧត្តមមេបញ្ជាការ បានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងាររបស់ឯកឧត្តម ជាមួយថ្នាក់ដឹកនាំកងទ័ពកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាពម៉ាឡេស៊ី-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍, ការហ្វឹកហាត់ និងការសិក្សារៀនសូត្រទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ជូនថា កងទ័ពម៉ាឡេស៊ីមានបំណងចង់សិក្សារៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់កម្ពុជា ចំពោះកងទ័ពរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការបោសសម្អាតមីន។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងក្តីរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ និងជឿជាក់ថា លទ្ធផលនៃជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំកងទ័ព នឹងជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់…
-

គម្រោងផលិតយន្តហោះដើរដោយអ៊ីដ្រូសែនដំបូងបំផុតលើលោករបស់ Airbus ត្រូវប្រកាសផ្អាក
ប៉ារីស ៖ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus មានផែនការពន្យារពេលអភិវឌ្ឍលើគម្រោងផលិតយន្តហោះដើរដោយថាមពលអ៊ីដ្រូសែនរបស់ខ្លួន បន្ទាប់ពីបានចំណាយលុយអស់ជិត ២ ពាន់លានដុល្លារ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Wall Street Journal។ ផ្អែកតាមសារព័ត៌មាន RT Airbus ធ្លាប់បានប្រកាសនៅឆ្នាំ ២០២០ ថា ក្រុមហ៊ុនយក្សអឺរ៉ុបមួយនេះ មានបំណងដាក់ឱ្យដំណើរការយន្តហោះគ្មានការបំភាយឧស្ម័ន ឬយន្តហោះដើរដោយថាមពលអ៊ីដ្រូសែននៅឆ្នាំ ២០៣៥ ដោយហៅផែនការប្រកបដោយមហិច្ឆតានេះថា ជារបកគំហើញដ៏មានសក្តានុពលសម្រាប់វិស័យអាកាសចរណ៍ពិភពលោក។ ទោះជាយ៉ាងណា មនុស្សដែលដឹងពីបញ្ហានេះបានប្រាប់កាសែត Wall Street Journal ថា Airbus បានវិនិយោគជាង ១.៧ ពាន់លានដុល្លារលើគម្រោងដ៏មានសក្តានុពលនេះ ប៉ុន្តែក្រុមហ៊ុនបានប្រកាសកាលពីឆ្នាំមុនថា ឧបសគ្គបច្ចេកទេស និង បញ្ហាសេដ្ឋកិច្ចក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអ៊ីដ្រូសែន បានរារាំង Airbus មិនឱ្យសម្រេចបានតាមគោលដៅរបស់ខ្លួន។ ហើយកាលពីដើមខែកុម្ភៈ Airbus ក៏បានជូនដំណឹងដល់បុគ្គលិកផងដែរថា ថវិការបស់គម្រោងនេះនឹងត្រូវកាត់បន្ថយ ហើយពេលវេលាកំណត់របស់វាក៏ត្រូវពន្យារពេល ចំណែកកាលបរិច្ឆេតថ្មីក៏មិនត្រូវបានជូនដំណឹងទេ។ ទន្ទឹមគ្នា ក្រុមហ៊ុនថាមពលធំៗនៅអឺរ៉ុបមួយចំនួនក៏កំពុងគិតឡើងវិញ ចំពេលមានការចំណាយខ្ពស់ និង ពិបាកក្នុងការផ្លាស់ប្តូរឆ្ងាយពីថាមពលឥន្ធនៈហ្វូស៊ីល នេះបើយោងតាមទស្សនាវដ្តីឧស្សាហកម្មឈានមុខគេ Windpower Monthly។…
-

សិស្សមីយ៉ាន់ម៉ា៦ម៉ឺននាក់ប្រឡងបាក់ឌុបឡើងវិញ ក្រោយក្រដាសកិច្ចការត្រូវបានបំផ្លាញ អំឡុងរញ្ជួយដី
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង នៅថ្ងៃអង្គារនេះថា សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅប្រទេសមីយ៉ាន់ម៉ា ជាង៦០,០០០នាក់ ត្រូវតែប្រឡងឡើងវិញ ក្រោយពេលដែលក្រដាសកិច្ចការរបស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញ អំឡុងគ្រោះរញ្ជួយដី សម្លាប់មនុស្សជាង៣,៧០០នាក់។ ក្រដាសចម្លើយ របស់បេក្ខជន ចំនួន៦២,៩៥៤នាក់ មកពីតំបន់ភាគខាងជើង ដែលត្រូវបានរក្សាទុក ក្នុងអគារសកលវិទ្យាល័យ Mandalay ត្រូវបានភ្លើងឆេះអស់ខ្ទេចខ្ទី ដែលបណ្តាលមកពីការរញ្ជួយដី ៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានអះអាងថា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ម្ដងទៀត សម្រាប់ពួកគេ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមិថុនា។ បើតាមប្រភព ឱ្យដឹងដែរថា សិស្សប្រហែល១៣ម៉ឺននាក់ បានចុះឈ្មោះប្រឡងបាក់ឌុប កាលពីឆ្នាំមុន។ អង្គការ យូនីសេហ្វ បានប៉ាន់ប្រមាណថា កុមារមីយ៉ាន់ម៉ា ចំនួន២,៧ លាននាក់ កំពុងរស់នៅក្នុងតំបន់ ដែលរងការវាយប្រហារដោយរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការវិភាគ របស់ទីភ្នាក់ងារអវកាសអាមេរិក ហៅកាត់ NASA៕ ប្រភពពី AFP
-

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនភីង មកកម្ពុជា ផ្តល់ផលប្រយោជន៍ច្រើន លើទំនាក់ទំនងប្រទេសទាំងពីរ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម ស៊ី ជីនភីង ប្រធានាធិបតីនៃប្រទេសចិន មកកាន់កម្ពុជានាពេលថ្មីៗនេះ បានផ្តល់ផលប្រយោជន៍ យ៉ាងច្រើនទៅលើទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស គឺទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាការគាំទ្រយ៉ាងសំខាន់ ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្តថា អ្វីដែលកម្ពុជា ត្រូវមើលឃើញ គឺនៅត្រង់ថា ល្បឿននៃការជីកព្រែកជីកហ្វូណនតេជោ នឹងបន្ត។ សម្តេចប្រធានព្រឺទ្ធសភា បានបញ្ជាក់ថា ព្រែកជីកនេះ បើទោះបីជា មាន ឬគ្មានមិត្តចិន ក៏កម្ពុជា ត្រូវតែធ្វើឱ្យបានដែរ ។ ប៉ុន្តែ ជាភ័ព្វសំណាងរបស់កម្ពុជា មិត្តចិន បានប្រកាសនៅក្នុងការផ្តល់ជំនួយ ក៏ដូចជា ឱ្យក្រុមហ៊ុនមកចូលរួម…