Category: ព័ត៌មានជាតិ​

  • ឥណ្ឌាដំណើរការប្រព័ន្ធប្រកាសអាសន្នដំរីព្រៃវាយប្រហារ

    ឥណ្ឌាដំណើរការប្រព័ន្ធប្រកាសអាសន្នដំរីព្រៃវាយប្រហារ

    ញូដែលី ៖ ក្នុងគោលបំណងទប់ស្កាត់ជម្លោះរវាងដំរីព្រៃ និង មនុស្សនោះ ប្រទេសឥណ្ឌាបាដាក់ដំណើរការប្រព័ន្ធប្រកាសអាសន្នមួយនៅលើទូរស័ព្ទដៃ ដើម្បីចាប់សញ្ញាពីវត្តមានហ្វូងដំរីព្រៃ និង ជួយការពារករណីស្លាប់កើនឡើងក្នុងមួយឆ្នាំៗ។ កម្មវិធីប្រកាសអាសន្នក្នុងទូរស័ព្ទដៃនេះ បង្កើតឡើងដោយក្រុមហ៊ុនឥណ្ឌា Kalpvaig ហើយមានគោលដៅផ្តល់ការព្រមានជាមុនដល់អ្នកភូមិដែលនៅជិតទីតាំងហ្វូងដំរីព្រៃ។ ចាប់តាំងពីប្រព័ន្ធរោទិ៍ប្រកាសអាសន្ននេះ ចាប់ផ្តើមដាក់ដំណើរការនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ មានករណីស្លាប់ទាក់ទងនឹងដំរីមួយប៉ុណ្ណោះដែលត្រូវបានកត់ត្រា។ នៅពេលដែលជម្រកសត្វដំរីធ្លាក់ចុះ ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃបានកើនឡើង ដោយមនុស្សចំនួន ៦២៩ នាក់ត្រូវបានសម្លាប់ដោយស្នាដៃសត្វដំរីនៅទូទាំងប្រទេសឥណ្ឌា ក្នុងឆ្នាំ ២០២៣-២០២៤ នេះបើយោងតាមតួលេខរបស់សភា។ ហើយជម្លោះរវាងដំរីព្រៃ និង មនុស្ស ភាគច្រើនបង្កឡើងពីការឆ្កាដីព្រៃតាំងទីលំនៅ រួមទាំងប្រតិបត្តិការរុករករ៉ែធ្យូងថ្ម រ៉ែដែក និងរ៉ែបាស៊ីតជាដើម។ យ៉ាងណាមិញ អាជ្ញាធរបាននិយាយថា ប្រព័ន្ធប្រកាសអាសន្នដែលទទួលបានមូលនិធិពីរដ្ឋាភិបាលបានកាត់បន្ថយចំនួនអ្នកស្លាប់ និង របួសបានយ៉ាងច្រើន។ បើតាមសារព័ត៌មាន AFP មានដំរីអាស៊ីតិចជាង ៥០.០០០ ក្បាលនៅក្នុងព្រៃ នេះបើយោងតាមមូលនិធិសត្វព្រៃពិភពលោក។ ពួកវាភាគច្រើនរស់នៅក្នុងប្រទេសឥណ្ឌា និងបណ្តាប្រទេសផ្សេងទៀត មានដូចជាស្រីលង្កា និងអាស៊ីអាគ្នេយ៍៕ ប្រភព ៖ AFP

  • ថៃបារម្ភផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ក្រោយចប់ចូលឆ្នាំថ្មី

    ថៃបារម្ភផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ក្រោយចប់ចូលឆ្នាំថ្មី

    បាងកក ៖ អាជ្ញាធរសុខាភិបាលថៃមានការព្រួយបារម្ភខ្លាំងថា ករណីឆ្លងជំងឺកូវីដថ្មីៗអាចនឹងផ្ទុះឡើង ក្រោយបញ្ចប់ពិធីបុណ្យសង្ក្រាន្ត ដោយសារកត្តាជាច្រើន មានដូចជាទំនាក់ទំនងជិតស្និទ្ធនៅកន្លែងបាញ់ទឹក ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍អន្តរជាតិទូទាំងប្រទេស។ លោកវេជ្ជបណ្ឌិត Yong Poovorawan ប្រធាននាយកដ្ឋានរោគវិទ្យានៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ករណីឆ្លងជំងឺកូវីដក្នុងប្រទេសថៃមាននិន្នាការកើនឡើងនៅដើមខែមេសា ជាពិសេសកំលុងពិធីបុណ្យសង្ក្រាន្ត ។ លោកវេជ្ជបណ្ឌិត Yong បានសង្កត់ធ្ងន់ថា ដោយសារភាពធ្ងន់ធ្ងររបស់មេរោគកូវីដនាពេលបច្ចុប្បន្ន ដូច្នេះហើយ ការព្យាបាលផ្តោតជាចម្បងលើការគ្រប់គ្រងរោគសញ្ញា និង ត្រូវប្រើថ្នាំប្រឆាំងមេរោគ ព្រមទាំងការត្រួតពិនិត្យយ៉ាងជិតស្និទ្ធដើម្បីការពារផលវិបាក។ គិតមកទល់ពេលនេះ វីរុសអូមីក្រុង JN.1 នៅតែជាជំងឺឆ្លងលេចធ្លោនៅប្រទេសថៃ ដែលមានប្រហែល ៦៥ ភាគរយនៃករណីឆ្លងកូវីដ តាមពីក្រោយដោយប្រភេទរង XEC និង LP.B.1។ សង្ក្រាន្តជាពិធីបុណ្យលេងទឹកដ៏ពេញនិយមរបស់ថៃ ដែលទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ជាធម្មតាមានរយៈពេលជិតមួយសប្តាហ៍។ ទោះបីជាមានការពេញនិយមក៏ដោយ សង្ក្រាន្តត្រូវបានអាជ្ញាធរចាត់ទុកថា ជាថ្ងៃគ្រោះថ្នាក់ទាំង ៧ អស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីបង្ហាញពីហានិភ័យសុវត្ថិភាពចរាចរណ៍ដែលកើនឡើងក្នុងកំលុងពេលប្រារព្ធពិធីនេះ។ តួយ៉ាង យ៉ាងហោចណាស់មនុស្ស ១០០ នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ ថ្ងៃដំបូងនៃពិធីបុណ្យសង្ក្រាន្ត…

  • ក្រសួងសុខាភិបាល គាំទ្រឱ្យក្រុមហ៊ុន ប៊ូយ៉ុង បណ្តុះបណ្តាលគិលានុបដ្ឋាក កម្រិតបរិញ្ញាបត្រ នៅមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា

    ក្រសួងសុខាភិបាល គាំទ្រឱ្យក្រុមហ៊ុន ប៊ូយ៉ុង បណ្តុះបណ្តាលគិលានុបដ្ឋាក កម្រិតបរិញ្ញាបត្រ នៅមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា

    (ភ្នំពេញ)៖ តំណាងក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ ខូអិលធីឌី បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ដែលបានគាំទ្រ និង អនុញ្ញាតឲ្យមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា អាចធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកដោយប្រើប្រាស់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាកូរ៉េ រួមបញ្ចូលគ្នា ។ ការសហការ និងការគាំទ្រដល់ កិច្ចដំណើរការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក នៃមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ក្នុងឱកាសដែល ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអនុញ្ញាតជូន លោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូ អិលធីឌី និងក្រុមការងារ ចូលជួបសំដែងការគួរសម ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ការខិតខំប្រឹងប្រែង ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី តាមរយៈ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា ដែលបានបំពេញតាមនិយាមតម្រូវ…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិងសិស្សនិស្សិតឱ្យបានជ្រាបថា ក្រសួង នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតថ្នាក់តំបន់ នៅប្រទេសថៃ។ អត្ថប្រយោជន៍នៃការប្រកួតប្រជែង ជ័យលាភីលេខ ១ នឹងទទួលបានថវិកាចំនួន ២,០០០,០០០ រៀល ជ័យលាភីលេខ ២ នឹងទទួលបានថវិកាចំនួន ១,៥០០,០០០ រៀល ជ័យលាភីលេខ ៣ នឹងទទួលបានថវិកាចំនួន ១,០០,០០០ រៀល ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានថវិកាក្នុងម្នាក់ចំនួន ៥០០,០០០ រៀល។ ក.ប.ទ. នឹងធ្វើការជ្រើសរើសបេក្ខជន បេក្ខនារីចំនួន ១៥រូប បន្ថែមពីលើបេក្ខជនជ័យលាភីចំនួន ៥រូប ខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ខែ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតវគ្គបន្ទាប់។ បេក្ខជន បេក្ខនារីឆ្នើមចំនួន…

  • ក្រុមហ៊ូទីថា អាមេរិកវាយលុកកំពង់ផែឥន្ធនៈយេម៉ែន ស្លាប់មនុស្ស ១៣ នាក់ទៀត

    ក្រុមហ៊ូទីថា អាមេរិកវាយលុកកំពង់ផែឥន្ធនៈយេម៉ែន ស្លាប់មនុស្ស ១៣ នាក់ទៀត

    វ៉ាស៊ីនតោន ៖ ការវាយលុកផ្លូវអាកាសរបស់អាមេរិក បានបំផ្លាញកំពង់ផែឥន្ធនៈដ៏សំខាន់មួយនៅយេម៉ែន និងបណ្តាលឲ្យមនុស្ស ១៣ នាក់បន្ថែមទៀតបាត់បង់ជីវិត នេះបើតាមការអះអាងរបស់ក្រុមហ៊ូទី កាលពីថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យក្រសួងសុខាភិបាលក្រុមហ៊ូទី លោក Anees Alasbah និយាយថា កម្មករ និងនិយោជិត ១៣ នាក់នៅកំពង់ផែ Ras Issa ត្រូវបានសម្លាប់ និង ៣០ នាក់ទៀតរងរបួស នៅក្នុងការឈ្លានពានរបស់អាមេរិក។ យ៉ាងណាមិញ យោធាអាមេរិកបាននិយាយថា ការវាយប្រហារលើកំពង់ផែឥន្ធនៈ Ras Issa នេះ គឺក្នុងគោលបំណងកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ប្រេង និងលុយរបស់ក្រុមប្រដាប់អាវុធហ៊ូទី។ អាមេរិកបានវាយលុកផ្លូវអាកាសប្រឆាំងក្រុមហ៊ូទីស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ក្នុងគោលបំណងបញ្ចប់ការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូនជនស៊ីវិល និងនាវាយោធានៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden។ ចំណែកក្រុមឧទ្ទាមហ៊ូទីបានចាប់ផ្តើមការវាយប្រហាររបស់ពួកគេនៅចុងឆ្នាំ ២០២៣ ក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ប្រឆាំងការវាយលុករបស់អ៊ីស្រាអែល៕ ប្រភព ៖ AFP

  • តើមានព្រឹត្តិការណ៍អ្វីខ្លះបានកើតឡើងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិននៅកម្ពុជា?

    តើមានព្រឹត្តិការណ៍អ្វីខ្លះបានកើតឡើងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិននៅកម្ពុជា?

    ភ្នំពេញ៖ឯកឧត្តម ស៊ី ជីនពីង( Xi Jinping ) ប្រធានាធិបតីនៃសាធារណរដ្ឋ​ប្រជាមានិត​ចិនបានអញ្ជើញនិវត្តន៍​កាលពីព្រឹក​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា(១៧ និង១៨ ខែមេសា ឆ្នាំ២០២៥)ប្រកបដោយ​លទ្ធផលយ៉ាងត្រចះត្រចង់។ លទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង គឺមានការចុះ​ហត្ថលេខាលើឯកសារ​កិច្ច​សហប្រតិបត្តិការ​ចំនួន៣៧​ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានការលើកកម្ពស់កិច្ចសហ​ប្រតិបត្តិ​ការសន្តិសុខ​សកលការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ពន្ធគយ ចត្តា​ឡី​ស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។ ចំនួនឯកសារនេះមិនរាប់បញ្ចូលឯកសាររវាងរដ្ឋ និង​ឯកជន ព្រម​ទាំងរវាងធុរកិច្ច និងធុរកិច្ចមួយចំនួន ដែលបានចុះហត្ថលេខា​លើគម្រោងធំៗ រួមមានគម្រោងគ្រប់គ្រងធនធាន​ទឹក​ចម្រុះ​ហ្វូណនតេជោ ការសាងសង់រោងចក្រថាមពល LPG 900 MW ក្នុងខេត្តកោះកុង និង​គម្រោងភាពជាដៃ​គូយុទ្ធសាស្ត្រ​ផ្លូវដែក។ ប៉ុន្តែទន្ទឹមនេះ ក៏មានព្រឹត្តិការណ៍សំខាន់ៗពីរផ្សេងទៀតក៏បានកើតឡើងក្នុង​ដំណើរទស្សនកិច្ចជាប្រវត្តិ​សាស្រ្តនេះផងដែរ។ព្រឹត្តិការណ៍នេះ​​មាន​ទីមួយ​ការរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» និងទីពីរ ពិធីសម្ពោធបើកសប្តាហ៍ភាពយន្ត​នៅ​កម្ពុជា។ សូមជម្រាបថា ក្នុងខណៈពេលឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនកំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១៧…

  • Trumpថាមិនប្រញាប់វាយប្រហារអ៊ីរ៉ង់ពេកទេ

    Trumpថាមិនប្រញាប់វាយប្រហារអ៊ីរ៉ង់ពេកទេ

    បរទេស៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា «មិនប្រញាប់» សម្រាប់ជម្រើសយោធា វាយប្រហារប្រឆាំង ទៅលើប្រទេសអ៊ីរ៉ង់នោះទេ។ លោកប្រធានាធិបតីអាមេរិក បានអះអាងថា លោកមិនប្រញាប់ប្រញាល់ ចាត់វិធានការយោធា វាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែ លោក មិនបានបញ្ជាក់ ពីរបាយការណ៍របស់កាសែត New York Times ដែលថា លោកធ្វើអន្តរាគមន៍ ឲ្យមានការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នោះទេ។ លោកបានគូសបញ្ជាក់ នៅសេតវិមានថា «ខ្ញុំមិនប្រញាប់ប្រញាល់ធ្វើវាទេ ពីព្រោះខ្ញុំគិតថា អ៊ីរ៉ង់មានឱកាស ក្លាយជាប្រទេសដ៏អស្ចារ្យមួយ”។ “នោះជាជម្រើសទីមួយរបស់ខ្ញុំ។ ប្រសិនបើមានជម្រើសទីពីរ ខ្ញុំគិតថាវានឹងអាក្រក់ណាស់សម្រាប់អ៊ីរ៉ង់ ហើយខ្ញុំគិតថា អ៊ីរ៉ង់ចង់ចរចា ខ្ញុំសង្ឃឹមថា ពួកគេចង់ចរចា។ ការលើកឡើងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមន្ត្រីរបស់លោក Trump បានជួបមន្ត្រីអ៊ីរ៉ង់ចរចារឿងកម្មវិធីនុយក្លេអ៊ែរ កាលពីពេលថ្មីៗនេះ ហើយគ្រោងនឹងជួបគ្នា ម្តងទៀត ឆាប់ៗនេះ៕ ប្រភពពី AFP ប្រែសម្រល៖ សារ៉ាត

  • កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក

    កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក

    (ភ្នំពេញ)៖ កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី ដើម្បីរួមគ្នា រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ ។ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកល ដែលជាការចាប់អារម្មណ៍និងកង្វល់រួម ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។ ភាគីកម្ពុជា បានអះអាងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) និងបានកោតសរសើរចំពោះការប្តេជ្ញារបស់ចិន ក្នុងការអនុវត្តតំបន់បើកចំហ លើកកម្ពស់មជ្ឈភាពអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងជំរុញភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ការកសាងសហគមន៍វាសនារួមអាស៊ាន-ចិន និងសហគមន៍ វាសនារួម នៃសន្តិភាព និងវិបុលភាព ក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង ។…

  • កម្ពុជា-ចិន បើកសប្តាហ៍ភាពយន្តចិននៅកម្ពុជា ស្របដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា

    កម្ពុជា-ចិន បើកសប្តាហ៍ភាពយន្តចិននៅកម្ពុជា ស្របដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសប្តាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដែលកម្មវិធីនេះឧបត្ថម្ភដោយ China Union Pay ។ សប្តាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ចិន និងជាប្រធានក្រុមហ៊ុន China Media Group និងលោកស្រី Zhang Xuxia នាយិការងនៃបណ្ណសារភាពយន្ត នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងគណៈប្រតិភូភាពយន្ត សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិផងដែរ ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមាន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងវប្បធម៌…

  • ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយផ្លែផ្កា

    ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយផ្លែផ្កា

    ភ្នំពេញ៖ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនបានអញ្ជើញដំណើរនិវត្តន៍នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពី​បំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយផ្លែផ្កា។ អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ស៊ី ជិនពីង( Xi Jinping ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈ​ពេល២ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបំពេញទស្សនកិច្ចដូច គ្នានេះនៅ ប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី។ ខណៈផ្តើមទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់ថា កម្ពុជាគឺជាអាទិភាពមួយ នៅក្នុង​យុទ្ធសាស្រ្តការទូតជិតខាងរបស់ប្រទេសចិន។ ចិននឹងបន្តផ្តល់ការគាំទ្រដោយឥត ងាករេចំពោះកម្ពុជា ក្នុងការប្រកាន់ខ្ជាប់​សិទ្ធិស្វ័យភាពយុទ្ធសាស្រ្ត និងការដើរលើគន្លងផ្លូវអភិវឌ្ឍន៍ ដែលសមស្របជាមួយ ស្ថានភាពជាតិរបស់កម្ពុជា។ ឯកឧត្តមប្រធានាធិបតីចិនបានបន្ថែមថា ទំនាក់ទំនងរវាងចិននិងកម្ពុជា ត្រូវបានកសាងនិងបីបាច់ថែរក្សាយ៉ាង​យកចិត្ត​ទុកដាក់បំផុត ដោយថ្នាក់ដឹកនាំរបស់ ប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ ហើយគ្មានការប្រែប្រួលឡើយ ទោះត្រូវ​ប្រឈមមុខ ជាមួយបរិយាកាស អន្តរជាតិប្រែប្រួលបែបណាក៏ដោយ និងបានបន្តឋិតថេររឹងមាំជាប់ជានិច្ច។ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាឯកឧត្តម XI Jinping…