Category: ព័ត៌មានជាតិ​

  • ពលករខ្មែរម្នាក់ទៀតមរណភាពបណ្តាលមកពីការរញ្ជួយដីនៅប្រទេសថៃ

    ពលករខ្មែរម្នាក់ទៀតមរណភាពបណ្តាលមកពីការរញ្ជួយដីនៅប្រទេសថៃ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា យោងតាមសេចក្តី ជូនដំណឹងពីវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ អំពីលទ្ធផលនៃការពិនិត្យ កោសល្យវិច័យ DNA ក្រសួងបានទទួលដំណឹងថា លោក ផល្លា រតនា ដែលត្រូវជាកូនរបស់ លោក សៅ ផល្លា និង លោកស្រី ឆាយ សោភ័ណ្ឌ បានទទួលមរណភាពក្នុងអាយុ ២៤ឆ្នាំ ដោយគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ។ ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានទទួលបន្ទុកចំណាយលើការរៀបចំបូជាសព និងបំពេញឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ព្រមទាំង បន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។ នេះបើយោងតាមសេចក្តីជូនដំដណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គួរបញ្ចាក់ថា ចាប់តាំងពីថ្ងៃកើតមានគ្រោះរញ្ជួយដីនៅប្រទេសថៃ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីកំណត់អត្តសញ្ញាណពលករដែលបាត់ខ្លួន និងបានផ្តល់ការគាំពារទាន់ ពេលវេលាដល់ក្រុមគ្រួសារបងប្អូនពលករខ្មែរដែលបានទទួលមរណភាព និងរងរបួសដោយសារគ្រោះមហន្តរាយ…

  • លោក Trump ចង់បិទស្ថានទូត និងកុងស៊ុលក្រៅប្រទេស ជិត ៣០ទីតាំង

    លោក Trump ចង់បិទស្ថានទូត និងកុងស៊ុលក្រៅប្រទេស ជិត ៣០ទីតាំង

    បរទេស៖ រដ្ឋបាលរបស់លោក Trump គ្រោងនឹងបិទទ្វារស្ថានទូតអាមេរិក និង ស្ថានកុងស៊ុលក្រៅប្រទេស ជិត៣០ទីតាំង ខណៈដែលខ្លួនកំពុងផ្លាស់ប្តូរគោលនយោបាយ តាមរយៈការកាត់បន្ថយវត្តមានអ្នកកាទូតនៅបរទេស នេះបើយោងតាមឯកសារផ្ទៃក្នុង របស់ក្រសួងការបរទេសអាមេរិក ចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន CNN ថ្មីៗនេះ។ ផែនការនេះ ត្រូវបានស្នើឡើង ចំពេលដែល នាយកដ្ឋានជំរុញប្រសិទ្ធិភាពរដ្ឋាភិបាល ដឹកនាំដោយលោកមហាសេដ្ឋី Elon Musk ជំរុញឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាត់បន្ថយចំណាយ និង មន្ត្រីសហព័ន្ធដ៏លើសលុប រួមមានទាំង មន្ត្រីរបស់ទីភ្នាក់ងារការទូត នៅបរទេស ផងដែរ។ ស្ថានទូតចំនួន១០ និងស្ថានកុងស៊ុលចំនួន១៧ ដែលគ្រោងនឹងបិទទ្វា ភាគច្រើន គឺមានវត្តមាននៅទ្វីបអឺរ៉ុប និងអាហ្រ្វិក ហើយ ក៏មាននៅអាស៊ី ព្រមទាំង តំបន់ការាបៀនផងដែរ។ ក្រៅពីនេះ ក៏រួមបញ្ចូលទាំងស្ថានកុងស៊ុល ចំនួន៥ នៅប្រទេសបារាំង,អាឡឺម៉ង់, អង់គ្លេស និងនៅកូរ៉េខាងត្បូង ទៀតផង។ យ៉ាងណាមិញ សំណើបិទស្ថានទូត និងស្ថានកុងស៊ុលទាំងនេះ ត្រូវឆ្លងកាត់ការឯកភាព និងចុះហត្ថលេខា ពីសំណាក់រដ្ឋមន្ត្រីការទេសអាមេរិក លោក…

  • លោក Trump បន្ថយថ្លៃកំពង់ផែលើនាវាដែលសាងសង់ដោយចិន បន្ទាប់ពីឧស្សាហកម្មខឹងសម្បារ  រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) បានសម្រាលបន្ទុកដល់អ្នកនាំចេញក្នុងស្រុក និងម្ចាស់នាវា ដែលបម្រើដល់តំបន់ Great Lakes តំបន់សមុទ្រការ៉ាអ៊ីប និងទឹកដីសហរដ្ឋអាមេរិក ដោយការបន្ធូរបន្ថយថ្លៃកំពង់ផែដែលត្រូវបង់ លើនាវាសាងសង់ដោយប្រទេសចិន បន្ទាប់ពីក្រុមឧស្សាហកម្មហាក់មិនពេញនឹងវិធានការនោះ។

    លោក Trump បន្ថយថ្លៃកំពង់ផែលើនាវាដែលសាងសង់ដោយចិន បន្ទាប់ពីឧស្សាហកម្មខឹងសម្បារ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) បានសម្រាលបន្ទុកដល់អ្នកនាំចេញក្នុងស្រុក និងម្ចាស់នាវា ដែលបម្រើដល់តំបន់ Great Lakes តំបន់សមុទ្រការ៉ាអ៊ីប និងទឹកដីសហរដ្ឋអាមេរិក ដោយការបន្ធូរបន្ថយថ្លៃកំពង់ផែដែលត្រូវបង់ លើនាវាសាងសង់ដោយប្រទេសចិន បន្ទាប់ពីក្រុមឧស្សាហកម្មហាក់មិនពេញនឹងវិធានការនោះ។

    លោក Trump បន្ថយថ្លៃកំពង់ផែលើនាវាដែលសាងសង់ដោយចិន បន្ទាប់ពីឧស្សាហកម្មខឹងសម្បារ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) បានសម្រាលបន្ទុកដល់អ្នកនាំចេញក្នុងស្រុក និងម្ចាស់នាវា ដែលបម្រើដល់តំបន់ Great Lakes តំបន់សមុទ្រការ៉ាអ៊ីប និងទឹកដីសហរដ្ឋអាមេរិក ដោយការបន្ធូរបន្ថយថ្លៃកំពង់ផែដែលត្រូវបង់ លើនាវាសាងសង់ដោយប្រទេសចិន បន្ទាប់ពីក្រុមឧស្សាហកម្មហាក់មិនពេញនឹងវិធានការនោះ។ សេចក្តីជូនដំណឹងពីទីភ្នាក់ងារចុះឈ្មោះសហព័ន្ធ ដែលបង្ហោះដោយតំណាងពាណិជ្ជកម្មអាមេរិក បានដកសំណើមួយកាលពីខែកុម្ភៈ ដែលមានបំណងយកថ្លៃលើនាវាសាងសង់ដោយចិន ជាមួយនឹងតម្លៃរហូតដល់ ១,៥លានដុល្លារ ក្នុងការចូលចតម្ដងតាមកំពង់ផែ ដែលធ្វើឱ្យឧស្សាហកម្មដឹកជញ្ជូនសកលមិនស្រួលចិត្ត ខណៈវិធានការនេះធ្វើឡើងដើម្បីស្ដារតួលេខនាវាដែលផលិតដោយអាមេរិក និងបង្អាក់ឥទ្ធិពលតាមដែនសមុទ្ររបស់ចិន។ នាយកប្រតិបត្តិនៃបណ្ដាញដឹកជញ្ជូនតាមមហាសមុទ្របារម្ភថា ស្ទើរតែគ្រប់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់អាចនឹងត្រូវរ៉ាប់រងនូវថ្លៃសេវាដ៏ខ្ពស់នោះ។ ពួកគេនិយាយថា ការចំណាយបន្ថែមនឹងធ្វើឱ្យតម្លៃនាំចេញរបស់អាមេរិក មិនមានភាពទាក់ទាញ និងជំរុញការចំណាយបន្ថែមរាប់ពាន់លានដុល្លារសម្រាប់អ្នកប្រើប្រាស់អាមេរិក។ ផែនការដែលរដ្ឋបាលលោក Trump កែសម្រួលថ្មីនេះបង្ហាញថា ថ្លៃសេវានាវានឹងត្រូវអនុវត្តម្តងក្នុងមួយការធ្វើដំណើរ ទៅលើនាវាដែលរងផលប៉ះពាល់ ហើយមិនលើសពី ៦ដងក្នុងមួយឆ្នាំទេ។ ទីភ្នាក់ងារសហព័ន្ធនេះក៏បានសម្រេចចិត្តមិនយកថ្លៃសេវាដោយផ្អែកលើភាគរយនៃនាវាដែលផលិតដោយចិន ឬផ្អែកលើការបញ្ជាទិញនាពេលអនាគតរបស់នាវាចិន ដូចដែលខ្លួនបានស្នើឡើងដំបូងនោះដែរ៕

  • ក្រុមហាម៉ាស ត្រៀមដោះលែងចំណាប់ថ្នូរសេសសល់ទាំងអស់ ដើម្បីបញ្ចប់សង្គ្រាមហ្កាហ្សា

    ក្រុមហាម៉ាស ត្រៀមដោះលែងចំណាប់ថ្នូរសេសសល់ទាំងអស់ ដើម្បីបញ្ចប់សង្គ្រាមហ្កាហ្សា

    មន្ត្រីជាន់ខ្ពស់មកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បាននិយាយថា ក្រុមនេះចង់បានកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងនៅតំបន់ហ្កាហ្សា និងផ្លាស់ប្តូរចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ជាមួយនឹងជនជាតិប៉ាឡេស្ទីន ដែលជាប់ពន្ធនាគារក្នុងអ៊ីស្រាអែល ដោយបានច្រានចោលសំណើរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់បណ្តោះអាសន្ន។ ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Khalil Al-Hayya ប្រធានក្រុមហ្កាហ្សា ដែលដឹកនាំក្រុមចរចាបទឈប់បាញ់បាននិយាយថា ក្រុមនេះនឹងលែងយល់ព្រមចំពោះកិច្ចព្រមព្រៀងបណ្តោះអាសន្នទៀតហើយ ដែលជំហាននេះជាការទទួលយកនូវគោលជំហរដែលអ៊ីស្រាអែលទំនងជាមិនចង់បាន ហើយក៏អាចនឹងពន្យារពេលបន្ថែមទៀតក្នុងការបញ្ចប់សង្រ្គាមដ៏បំផ្លិចបំផ្លាញ ដែលចាប់ផ្តើមឡើងវិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ផ្ទុយទៅវិញ លោក Hayya បានបន្តថា ក្រុមហាម៉ាស បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមភ្លាមៗនៅក្នុង “កិច្ចចរចាកញ្ចប់ទូលំទូលាយ” ដើម្បីដោះលែងចំណាប់ថ្នូរដែលនៅសល់ទាំងអស់ក្នុងការឃុំឃាំងរបស់ខ្លួន ជាថ្នូរនឹងការបញ្ចប់សង្រ្គាមហ្កាហ្សា ការដោះលែងជនជាតិប៉ាឡេស្ទីនដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល និងការកសាងតំបន់ហ្កាហ្សាឡើងវិញ។ គួរឱ្យដឹងថា អ៊ីស្រាអែល បានស្នើបទឈប់បាញ់បណ្ដោះអាសន្ន ៤៥ថ្ងៃនៅហ្កាហ្សា ដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ថ្នូរ និងអាចចាប់ផ្តើមការចរចាដោយប្រយោលដើម្បីបញ្ចប់សង្រ្គាម។ ប៉ុន្តែក្រុមហាម៉ាស បានច្រានចោលលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌរបស់កិច្ចព្រមព្រៀងរយៈពេលខ្លីនោះរួចទៅហើយ គឺការឱ្យក្រុមមួយនេះដាក់អាវុធចុះ ដែលជាចំណុចជាប់គាំងដ៏សំខាន់៕

  • ទីក្រុង Kyiv ៖ អ៊ុយក្រែន និងសហរដ្ឋអាមេរិក ចុះអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងរ៉ែ

    ទីក្រុង Kyiv ៖ អ៊ុយក្រែន និងសហរដ្ឋអាមេរិក ចុះអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងរ៉ែ

    ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចទីមួយរបស់ទីក្រុង Kyiv បាននិយាយថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈមួយ ជាជំហានដំបូងឆ្ពោះទៅរកការឈានដល់កិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍន៍រ៉ែនៅក្នុងប្រទេសអ៊ុយក្រែន។ លោកស្រី យ៉ូលីយ៉ា ស្វីរីដិនកូ (Yulia Svyrydenko) បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា យើងរីករាយក្នុងការប្រកាសពីការចុះហត្ថលេខានេះ ជាមួយដៃគូអាមេរិករបស់យើង នៃអនុស្សរណៈរួមគ្នា ដែលត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច និងការបង្កើតមូលនិធិវិនិយោគសម្រាប់ការកសាងឡើងវិញក្នុងប្រទេសអ៊ុយក្រែន ។ ទីក្រុង Kyiv និងទីក្រុង Washington បានពិភាក្សាគ្នាលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការទាញយករ៉ែជាយុទ្ធសាស្ត្ររបស់អ៊ុយក្រែនកាលពីខែកុម្ភៈ ប៉ុន្តែការប៉ះទង្គិចគ្នារវាងប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបង្អាក់ការងារជាបណ្តោះអាសន្នលើកិច្ចព្រមព្រៀងនេះ។ លោក Trump និយាយថា លោកចង់បានកិច្ចព្រមព្រៀងនេះ ដែលរៀបចំឡើងដើម្បីផ្តល់ការទូទាត់ថ្លៃចំណាយរបស់សហរដ្ឋអាមេរិកលើប្រាក់ចំណេញពីការជីកយកធនធានរ៉ែ និងរ៉ែកម្រអ៊ុយក្រែនជាសំណងសម្រាប់ជំនួយដែលបានផ្តល់ឱ្យអ៊ុយក្រែន ដោយអ្នកកាន់តំណែងមុនរបស់លោក គឺលោក Joe Biden ។ ភាគីអ៊ុយក្រែន ពុំបានផ្សព្វផ្សាយព័ត៌មានលម្អិតនៃអនុស្សរណៈនេះទេ ប៉ុន្តែបាននិយាយថា ការងារនៅតែបន្តឆ្ពោះទៅរកការធានាបានកិច្ចព្រមព្រៀងចុងក្រោយ៕

  • លទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) នៅព្រះរាជាណាចក្រកម្ពុជា
  • ចិនមិនខ្លាចធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកទេ

    ចិនមិនខ្លាចធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកទេ

    ប៉េកាំង ៖ ប្រទេសចិនបានព្រមានធ្ងន់ៗថា ខ្លួនមិនភ័យខ្លាចធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកទេ និង បានអំពាវនាវជាថ្មីឱ្យមានការសន្ទនា ក្រោយប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា វាអាស្រ័យលើចិនសម្រាប់ការចរចា។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតី ត្រាំ បាននិយាយថា បាល់គឺនៅក្នុងដៃរបស់ចិន… ចិនត្រូវតែធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លេខាធិការសារព័ត៌មាន លោកស្រី Karoline Leavitt។ ប្រទេសចិនបានឆ្លើយតបកាលពីថ្ងៃពុធថា បញ្ហានេះគឺអាមេរិកផ្ទាល់ ដែលបានផ្តួចផ្តើមសង្គ្រាមពន្ធគយនេះ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ជំហររបស់ចិនមានភាពច្បាស់លាស់ណាស់… គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធ ឬសង្រ្គាមពាណិជ្ជកម្មនោះទេ… ចិនមិនចង់ប្រយុទ្ធទេ ប៉ុន្តែក៏មិនខ្លាចនឹងប្រយុទ្ធដែរ។ លោក Jian បានសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកពិតជាចង់ដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការចរចា ខ្លួនគួរតែបញ្ឈប់ការដាក់សម្ពាធ បញ្ឈប់ការគំរាមកំហែង និងការបង្ខូចកេរ្តិ៍ឈ្មោះ ហើយប្រើភាសាជាមួយចិនដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។ សង្គ្រាមពន្ធដែលកំពុងដាក់គ្នារវាងសហរដ្ឋអាមេរិក និងចិន បានធ្វើឱ្យទំនិញចិនជាច្រើនជាប់របាំងពន្ធខ្ពស់ ហើយមិនអាចនាំចូលទៅអាមេរិកបានដូចពីមុន។ តាមការវិភាគ តាមការយល់ឃើញទំនិញទាំងនេះ ត្រូវបានគេរកផ្លូវចេញដូចខាងក្រោម៖ ១. បញ្ជូនទៅទីផ្សារផ្សេងៗ ចិនបានផ្លាស់ទីផ្សារនាំចេញទៅកាន់ប្រទេសដទៃ…

  • ក្រុមហ៊ុនផលិតមីស៊ីលអឺរ៉ុប Storm Shadow ប្តេជ្ញាបង្កើនផលិតកម្មទ្វេដង

    ក្រុមហ៊ុនផលិតមីស៊ីលអឺរ៉ុប Storm Shadow ប្តេជ្ញាបង្កើនផលិតកម្មទ្វេដង

    ប៊ែរឡាំង ៖ ក្រុមហ៊ុនការពារជាតិអឺរ៉ុប ហៅកាត់ MBDA ដែលផលិតមីស៊ីលបញ្ជាទិស Storm Shadow មានគោលបំណងបង្កើនផលិតកម្មទ្វេដង បើធៀបនឹងឆ្នាំ ២០២៣ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិ MBDA លោក Eric Beranger ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times (FT)។ ផ្អែកតាមសេចក្តីរាយការណ៍របស់កាសែត TASS លោក Beranger បាននិយាយយ៉ាងដូច្នេះថា ក្រុមហ៊ុន MBDA បានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីយោធា ជាពិសេសនៅបារាំង ដើម្បីពន្លឿនការផ្គត់ផ្គង់មីស៊ីលបាញ់ពីដីទៅលើអាកាស Aster។ ជាមួយគ្នានេះ ពេលវេលាផលិតមីស៊ីល Aster នឹងត្រូវកាត់បន្ថយពីជាង ៣ឆ្នាំ មកត្រឹម ២ឆ្នាំវិញ ហើយ MBDA ក៏កំពុងពិចារណាលើជម្រើសពង្រីកការគ្រប់គ្រងលើសមាសធាតុសំខាន់ៗ រួមទាំងការជ្រើសរើសអ្នកម៉ៅការបន្ថែម និង ធានាការរួមបញ្ចូលគ្នា ដើម្បីបង្កើនល្បឿនផលិតកម្ម។ យ៉ាងណា ផែនការនេះបានប្រឈមមុខនឹងការជំទាស់ពីប្រទេសបារាំង អង់គ្លេស និងអ៊ីតាលី ដែលព្រួយបារម្ភថា ការផ្លាស់ប្តូរនៅក្នុងស្ថាបត្យកម្មផលិតកម្ម អាចធ្វើឲ្យឥទ្ធិពលជាតិចុះខ្សោយនៅក្នុងការប្រតិបត្តិការរវាងប្រទេសជាច្រើន។ MBDA គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដោយក្រុមហ៊ុន Airbus…

  • កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល

    កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សា ការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធា រណរដ្ឋ ប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ។ ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍យ៉ាង កក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅកម្ពុជា។ សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យ នៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយ ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច , ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ។ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ ជាការឆ្លើយតប, ឯកឧត្តម ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះ​ការ​ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែងនូវ​សេចក្តី​សោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ច​ម្តងទៀតនៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានអបអរសាទរ…

  • សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ បង្ហាញពីចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ

    សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ បង្ហាញពីចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ក្នុងនាមសម្ដេចផ្ទាល់ និងប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមប្រធានាធិបតីចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាលើកទី២ ដែលលើកទី១កាលពីឆ្នាំ២០១៦។ សម្ដេចតេជោបានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៥នេះ ហើយការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមក៏មានលក្ខណៈពិសេសផងដែរ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងកិច្ចពិភាក្សានោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នៅពេលនេះ ពិតជាមានអត្ថន័យដ៏ធំធេងណាស់ ជាពិសេសនៅពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមួយដែលកំពុងឈានទៅរកសង្គ្រាមពាណិជ្ជកម្មបណ្ដើរៗ ហើយសម្ដេចបានមានប្រសាសន៍ទៀតថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណី ដ៏រឹងមាំ ពង្រឹងមិត្តភាពដែកថែប លើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងរដ្ឋ រវាងបក្ស និងបក្ស ឲ្យកាន់តែជិតស្និទ្ធមួយកម្រិតថែមទៀត ។ សម្ដេចតេជោបានមានប្រសាសន៍ថា…