Category: ព័ត៌មានជាតិ​

  • លោក ត្រាំ ដោះលែងមេគ្រឿងញៀនបរទេស ក្រោយសុំទោស

    លោក ត្រាំ ដោះលែងមេគ្រឿងញៀនបរទេស ក្រោយសុំទោស

    វ៉ាស៊ីនតោន ៖ អតីតមេដឹកនាំប្រទេស ហុងឌូរ៉ាស ដែលអាមេរិកកាត់ទោស ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្តល់ការលើកលែង ក្រោយពេលសុំទោស។ លោក ដូណាល់ ត្រាំ ដែលបានចាត់ទុកខ្លួនឯង ជាសត្រូវឥតឈប់ឈរ ចំពោះគ្រឿងញៀននោះ បានលើកលែងទោស អតីតប្រធានាធិបតី ហុងឌូរ៉ាស លោក Juan Orlando Hernandez ​ចេញពីការជាប់គុក រយៈពេល ៤៥ឆ្នាំ កាលពីថ្ងៃអង្គារ។ អតីតមេដឹកនាំរូបនេះ ត្រូវបានសម្រេចឲ្យមានទោស ពីបទសមគំនិត ក្នុងការនាំចូលកូកាអ៊ីនរាប់តោនចូល ទៅក្នុងសហរដ្ឋអាមេរិក។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA, ទង្វើលើកលែងជាវិសាមញ្ញ របស់លោក Trump ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ជាច្រើនទសវត្សរ៍ របស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញគ្រឿងញៀនឆ្លងដែន ដែលអាចបំផ្លាញភាពជឿជាក់ របស់ទីក្រុងវ៉ាស៊ីនតោន នៅអាមេរិកឡាទីន និង ជាសញ្ញាសង្ស័យពីពុករលួយ ជាមួយនឹងទំនាក់ទំនងនយោបាយ ដែលអាចបំពានលើការទទួលខុសត្រូវ ព្រហ្មទណ្ឌ។ មន្ត្រីសេតវិមាន បាននិយាយថា លោក…

  • កូរ៉េខាងត្បូងចង់សុំទោសកូរ៉េខាងជើង ចំពោះទង្វើមេដឹកនាំមុន

    កូរ៉េខាងត្បូងចង់សុំទោសកូរ៉េខាងជើង ចំពោះទង្វើមេដឹកនាំមុន

    សេអ៊ូល ៖ មេដឹកនាំកូរ៉េខាងត្បូងបានបង្ហាញពីអារម្មណ៍ចង់សុំទោសដល់កូរ៉េខាងជើង ចំពោះទង្វើរបស់អតីតប្រធានាធិបតីមុន។ លោកប្រធានាធិបតី Lee Jae Myung បាននិយាយ នៅថ្ងៃពុធនេះថា លោកមានអារម្មណ៍ថា ចង់សុំទោសចំពោះកូរ៉េខាងជើង ជុំវិញការចោទប្រកាន់លើអតីតមេដឹកនាំប្រទេស គឺ លោក Yoon Suk Yeol ក្នុងការបញ្ជូនយន្តហោះគ្មានមនុស្សបើក និង ខិត្តប័ណ្ណឃោសនាឆ្លងព្រំដែន។ លោកបានអះអាងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលរំលឹកខួបមួយឆ្នាំ បន្ទាប់ពីអតីតប្រធានាធិបតី លោក Yoon Suk Yeol បានទាញទម្លាក់ប្រទេសនេះ ឱ្យធ្លាក់ទៅក្នុងភាពវឹកវរ មួយរយៈពេលខ្លី ដោយសារការប្រកាសច្បាប់អាជ្ញាសឹក។ លោក Lee Jae Myung បានលើកឡើងថា «ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរសុំទោស ប៉ុន្តែ ខ្ញុំស្ទាក់ស្ទើរក្នុងការនិយាយចេញមក…ខ្ញុំបារម្ភថា ប្រសិនបើខ្ញុំធ្វើ នោះវាអាចនឹងត្រូវបានគេប្រើប្រាស់ ជាចំណីសម្រាប់ការប្រយុទ្ធគ្នា ខាងមនោគមវិជ្ជា ឬ រងការចោទប្រកាន់ថា ជាអ្នកគាំទ្រ ខាងជើង»។ ការអត្ថាធិប្បាយ របស់លោក Lee Jae Myung…

  • ខែនេះ តៃវ៉ាន់នឹងសាកល្បងហោះហើរយន្តហោះចម្បាំង F-16 របស់អាមេរិក

    ខែនេះ តៃវ៉ាន់នឹងសាកល្បងហោះហើរយន្តហោះចម្បាំង F-16 របស់អាមេរិក

    តៃប៉ិ ៖ ក្នុងខែធ្នូនេះ កងទ័ពអាកាសតៃវ៉ាន់នឹងចាប់ផ្តើមសាកល្បងហោះហើរយន្តហោះចម្បាំង F-16V ដែលកោះនេះបញ្ជាទិញចំនួន ៦៦គ្រឿង ក្នុងតម្លៃ ៨ពាន់លានដុល្លារ កាលពីអំឡុងអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយគ្រោងនឹងចែកចាយដំបូងក្នុងឆ្នាំ ២០២៦។ ប្រមុខកងទ័ពអាកាសតៃវ៉ាន់ លោក Lee Ching-jan បានប្រាប់សភាថា បច្ចុប្បន្នយន្តហោះចំនួន ៥៤គ្រឿងក្នុងចំណោម ៦៦គ្រឿង កំពុងតែចូលក្នុងខ្សែសង្វាក់ផលិតកម្ម។ បើតាមរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo, ការផ្ទេរយន្តហោះពេញលេញទៅតាមកាលបរិច្ឆេតកំណត់ នៅតែជាបញ្ហាប្រឈម ដោយសារបញ្ហាកកស្ទះជាបន្តបន្ទាប់នៃខ្សែសង្វាក់ផ្គត់ផ្គង់។ បញ្ហាទាំងនេះ រួមមានការខ្វះខាតកម្លាំងពលកម្ម និងការពន្យារពេលផ្គត់ផ្គង់គ្រឿងបន្លាស់។ យោងតាមការវាយតម្លៃ យន្តហោះចម្បាំងប្រហែល ១០គ្រឿងប៉ុណ្ណោះ ដែលអាចបញ្ចប់ការផ្គុំ និងការធ្វើតេស្តបានមុនចុងឆ្នាំ២០២៥នេះ ខណៈយន្តហោះទទួលបានលើកដំបូង ត្រូវបានរំពឹងថា នឹងដឹកដល់នៅដើមឆ្នាំ២០២៦។ យន្តហោះនៅសល់ត្រូវបានរំពឹងថា នឹងដឹកជញ្ជូនតាមដំណាក់ចាប់ពីឆ្នាំ ២០២៧ដល់ឆ្នាំ ២០២៨។ យន្តហោះចម្បាំង F-16V ជាយន្តហោះចម្បាំងពហុតួនាទីជំនាន់ទី៤ ដែលនឹងចូលខ្លួនមកជំនួសយន្តហោះចម្បាំង F-16 A/B ជំនាន់ចាស់ៗរបស់តៃវ៉ាន់។ កោះនេះបានបញ្ចប់ការធ្វើទំនើបកម្មរួចរាល់ហើយ លើយន្តហោះចម្បាំង…

  • លោក ត្រាំ ព្រមានវាយប្រហារប្រទេសលួចរត់ពន្ធគ្រឿងញៀនចូលទឹកដីអាមេរិក

    លោក ត្រាំ ព្រមានវាយប្រហារប្រទេសលួចរត់ពន្ធគ្រឿងញៀនចូលទឹកដីអាមេរិក

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសព្រមានក្តែងៗថានឹងប្រើកម្លាំងយោធាវាយប្រហារលើប្រទេសទាំងឡាយណា ដែលហ៊ានលួចរត់ពន្ធគ្រឿងញៀនចូលទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍ពី The straits times ក្នុងថ្ងៃពុធ។ ការគំរាមធ្ងន់ៗរបស់លោក Trump ធ្វើឡើងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់គាត់នៅសេតវិមាន កាលពីថ្ងៃអង្គារ បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះបានលើកឡើងអំពីបញ្ហារត់ពន្ធគ្រឿងញៀនកូកាអ៊ីនចេញពីប្រទេសកូឡុំប៊ី។ របាយការណ៍របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា កូឡុំប៊ី គឺជាប្រទេសផលិតកូកាអ៊ីនដ៏ធំបំផុតរបស់ពិភពលោក ភាគច្រើននៃផលិតកម្មគ្រឿងញៀនស្ថិតក្នុងដៃកណ្តាប់ក្រុមជួញដូរថ្នាំញៀន Cartels និងពួកទ័ពព្រៃដ៏សាហាវ។ នេះបើតាមប្រភពពី The guardian។ លោកប្រធានាធិបតី Trump បានព្រមានខ្លាំងៗនៅចំពោះមុខក្រុមកាសែតថា ប្រទេសណាក៏ដោយ ដែលកំពុងជួញដូរ ឬរត់ពន្ធគ្រឿងដោយខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាមេរិក ក៏អាចនឹងក្លាយជាគោលដៅនៃការវាយប្រហារផងដែរ មិនមែនមានតែវេណេស៊ុយអេឡាឡើយ។ ឆ្លើយតបការសម្លុតគំរាមបែបនេះរបស់លោក Trump, ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ថា ប្រទេសរបស់លោកបានកម្ទេចកន្លែងផលិតគ្រឿងញៀនដោយប្រើពេលត្រឹម ៤០នាទី ដោយមិនចាំបាច់ប្រើមីស៊ីលនោះទេ។ យោងតាមប្រភពពី The guardian, អាជ្ញាធរកូឡុំប៊ីបានរឹតអូសគ្រឿងញៀនកូកាអ៊ីនច្រើនជាង ១,៩០០តោន និងបានដុតបំផ្លាញចោលទីតាំងផលិតគ្រឿងញៀនសម្ងាត់ចំនួន ៤៥៤កន្លែង ចាប់តាំងពីលោកប្រធានាធិបតី…

  • លោកZelenskyy៖ ផែនការសន្តិភាពរបស់អាមេរិក«មើលទៅល្អប្រសើរ» ដោយមានការកែប្រែ ប៉ុន្តែការងារនៅបន្ត

    លោកZelenskyy៖ ផែនការសន្តិភាពរបស់អាមេរិក«មើលទៅល្អប្រសើរ» ដោយមានការកែប្រែ ប៉ុន្តែការងារនៅបន្ត

    ប្រធានាធិបតីអ៊ុយក្រែន បាននិយាយដោយសុទិដ្ឋិនិយមកាលពីថ្ងៃចន្ទ ទី១ ខែធ្នូ អំពីវឌ្ឍនភាពនៃការកែប្រែផែនការសន្តិភាពរបស់រដ្ឋបាលលោក Trump ដោយនិយាយថា «វាមើលទៅកាន់តែល្អប្រសើរ» ហើយការងារនឹងបន្តក្នុងអំឡុងពេលចរចាអំពីរបៀបដើម្បីបញ្ចប់សង្គ្រាមរយៈពេលជិតបួនឆ្នាំរបស់រុស្ស៊ី។ ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយបន្ទាប់ពីជួបជាមួយប្រធានាធិបតីបារាំង ជាការពិភាក្សាចុងក្រោយក្នុងគោលបំណងសម្របសម្រួលលក្ខខណ្ឌនានាសម្រាប់បទឈប់បាញ់ដែលអាចកើតមាននៅក្នុងជម្លោះប្រដាប់អាវុធធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២។ ដំណើរទស្សនកិច្ចរបស់លោក Zelenskyy ទៅកាន់ទីក្រុងប៉ារីសបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអាទិត្យរវាងមន្ត្រីអ៊ុយក្រែននិងសហរដ្ឋអាមេរិក ដែលរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានពិពណ៌នាថាប្រកបដោយផ្លែផ្កា។ ភាគីទាំងពីរបានធ្វើការដើម្បីពិនិត្យឡើងវិញផែនការស្នើឡើងដោយសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងនៅក្នុងការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ប៉ុន្តែត្រូវបានរិះគន់ថាមានទម្ងន់ខ្លាំងពេកទៅរកការទាមទាររបស់រុស្ស៊ី។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ការចរចានៅតែស្ថិតក្នុង «ដំណាក់កាលបឋម» ប៉ុន្តែបានចាត់ទុកសកម្មភាពផ្នែកការទូតនានាថា «ជាពេលវេលាដែលអាចជាចំណុចរបត់មួយ» សម្រាប់អនាគតនៃសន្តិភាពនៅអ៊ុយក្រែន និងសន្តិសុខនៅអឺរ៉ុប។ ជាមួយគ្នានេះ លោកប្រធានាធិបតី Zelenskyy បានធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Dassault Aviation ជាក្រុមហ៊ុនផលិតយន្តហោះចម្បាំង Rafale ក្នុងទីក្រុង Cergy ជិតទីក្រុងប៉ារីស ក្នុងអំឡុង ដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប្រទេសបារាំង ខណៈលោកប្រមូលការគាំទ្រពីប្រធានាធិបតីបារាំង លោក Emmanuel Macron។…

  • [UPDATE] អ្នកស្លាប់ក្នុងទឹកជំនន់ឥណ្ឌូនេស៊ី ឡើងដល់ជាង ៦០០នាក់ហើយ ខណៈរាប់រយនាក់នៅតែបាត់ខ្លួន

    [UPDATE] អ្នកស្លាប់ក្នុងទឹកជំនន់ឥណ្ឌូនេស៊ី ឡើងដល់ជាង ៦០០នាក់ហើយ ខណៈរាប់រយនាក់នៅតែបាត់ខ្លួន

    ទីភ្នាក់ងារគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្កើនចំនួនអ្នកស្លាប់សរុបដោយគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីទ្រង់ទ្រាយធំនៅលើកោះស៊ូម៉ាត្រា កាលពីថ្ងៃចន្ទ (១ ធ្នូ) ដោយមកទល់ពេលនេះ មានមនុស្សយ៉ាងតិចចំនួន ៦០៤នាក់ទៅហើយ ត្រូវរាយការណ៍ថាបានបាត់បង់ជីវិត។ ទំហំដ៏បំផ្លិចបំផ្លាញនៃគ្រោះមហន្តរាយនេះកាន់តែបង្ហាញច្បាស់ឡើង ចាប់តាំងពីភ្លៀងធ្លាក់ខ្លាំងបានវាយលុកផ្នែកធំៗនៃកោះស៊ូម៉ាត្រា កាលពីសប្តាហ៍មុន ដោយទឹកទន្លេហូរហៀរលើសលប់ បង្កឱ្យមានបំណាក់ដី និងការលិចលង់ភូមិស្រុកទាំងមូល។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថា មនុស្សចំនួន ៤៦៤នាក់ ទៀតនៅតែបាត់ខ្លួន និង ២.៦០០នាក់ បានរងរបួស។ ទីភ្នាក់ងារនេះបន្តថា អ្នកស្រុកជាង ១,៥លាននាក់ បានរងផលប៉ះពាល់ ហើយមនុស្សប្រហែល ៥៧ម៉ឺននាក់ បានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយមនុស្សជាច្រើនទៅជ្រកកោននៅក្នុងអគារសាធារណៈដ៏តូចចង្អៀត ដែលលទ្ធភាពប្រើប្រាស់ទឹកស្អាត និងអគ្គិសនី នៅមានកម្រិត។ ការបំផ្លិចបំផ្លាញអាក្រក់បំផុត ត្រូវបានរាយការណ៍នៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង ជាទីដែលមនុស្សជិត ៣០០នាក់ ត្រូវបញ្ជាក់ថាបានស្លាប់។ ទីភ្នាក់ងារគ្រោះមហន្តរាយ បាននិយាយថា រដ្ឋាភិបាលក្នុងតំបន់ បានជួបការលំបាកក្នុងការស្តារទំនាក់ទំនង និងចូលទៅដល់សហគមន៍នានា ដែលត្រូវកាត់ផ្តាច់ដោយស្ពានបាក់ ផ្លូវថ្នល់ជន់លិច និងបណ្តាញអគ្គិសនីខូចខាត៕

  • ប្រមុខការទូតចិននឹងហោះទៅរុស្ស៊ី ជជែកពីបញ្ហាសន្តិសុខ ចំពេលមានភាពតានតឹងជាមួយជប៉ុន

    ប្រមុខការទូតចិននឹងហោះទៅរុស្ស៊ី ជជែកពីបញ្ហាសន្តិសុខ ចំពេលមានភាពតានតឹងជាមួយជប៉ុន

    ប៉េកាំង ៖ ជើងខ្លាំងការទូតកំពូលចិននឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីសប្តាហ៍នេះ ក្នុងគោលបំណងពិភាក្សាពីបញ្ហាសន្តិសុខជាយុទ្ធសាស្រ្ត ចំពេលចិនមានភាពល្អក់កករខ្លាំងឡើងជាមួយជប៉ុន ហើយអាមេរិកកំពុងជំរុញជាថ្មី ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង, រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងចាកចេញទៅកាន់រុស្ស៊ី តបតាមការអញ្ជើញរបស់លេខាធិការក្រុមប្រឹក្សាសន្តិសុខ លោក សឺហ្គេ ស៊យហ្គូ ចាប់ពីថ្ងៃទី១ដល់២ ខែធ្នូ ដើម្បីពិគ្រោះយោបល់សន្តិសុខជាយុទ្ធសាស្ត្រលើកទី ២០ រវាងរុស្ស៊ី និងចិន។ យោងតាមលោកស្រី ម៉ៅ, កិច្ចប្រជុំនៅរុស្ស៊ីសប្តាហ៍នេះ ភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅទៅលើកិច្ចការជាយុទ្ធសាស្ត្រក្នុងតំបន់ និងសកលដែលមានផលប្រយោជន៍ទៅវិញទៅមក ពិសេសពិភាក្សាអំពីបញ្ហាទាក់ទងនឹងសន្តិសុខជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។ ជុំវិញបញ្ហាសង្គ្រាមអ៊ុយក្រែន ចិននៅតែអះអាងមិនជាប់ពាក់ព័ន្ធក្នុងជម្លោះនេះទេ ប៉ុន្តែទីក្រុងកៀវបានចោទប្រកាន់ថា ទីក្រុងប៉េកាំងបានផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងមូស្គូ សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន និងបន្តទិញថាមពល ដែលជាប្រភពហិរញ្ញវត្ថុដ៏សំខាន់របស់រុស្ស៊ី។ យ៉ាងណា ចិនប្រកាសច្រានចោលដាច់អហង្ការ ថាមិនបានលួចបញ្ជូនសព្វាវុធជួយដល់រុស្ស៊ីច្បាំងនឹងអ៊ុយក្រែនឡើយ ហើយទីក្រុងប៉េកាំងនៅតែទទូចត្រៀមខ្លួនជានិច្ច ដើម្បីចូលខ្លួនជួយសម្របសម្រួលបញ្ចប់សង្គ្រាមមួយនេះ៕ ប្រភព ៖ AFP

  • បញ្ហាអាគុយបង្ខំឱ្យ BYD ប្រមូលរថយន្តជិត ៩ ម៉ឺនគ្រឿងមកជួសជុលបន្ទាន់

    បញ្ហាអាគុយបង្ខំឱ្យ BYD ប្រមូលរថយន្តជិត ៩ ម៉ឺនគ្រឿងមកជួសជុលបន្ទាន់

    ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានអគ្គិសនីយក្ស BYD របស់ចិន ប្រកាសប្រមូលរថយន្តប្រភេទ Plug-in Hybrid ចំនួន ៨៨,៩៨១គ្រឿងមកជួសជុលបន្ទាន់ ដោយសារព្រួយបារម្ភពីហានិភ័យគ្រោះថ្នាក់ ទាក់ទងនឹងប្រព័ន្ធសុវត្តិភាពអាគុយរថយន្ត។ បើតាមសេចក្តីប្រកាសរបស់និយ័តករទីផ្សាររថយន្តចិន, ការប្រមូលរថយន្តចូលឃ្លាំងវិញនេះ នឹងប៉ះពាល់ទៅលើរថយន្តម៉ូដែល Qin PLUS DM-i ដែលផលិតនៅចន្លោះខែមករា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២៣។ យោងតាម The Straits Times, ក្រុមហ៊ុន BYD ដែលកំពុងប្រឈមមុខនូវការលក់ និងប្រាក់ចំណេញធ្លាក់ចុះស្រាប់ទៅហើយនោះ បានប្រមូលរថយន្តជាង ២១០,០០០គ្រឿងត្រលប់មកវិញនៅឆ្នាំ ២០២៥នេះ ក្នុងនោះរួមទាំងរថយន្ត SUV ប្រភេទ Plug-in Hybrid ជិត ៧,០០០គ្រឿងផងដែរ។ កាលពីពាក់កណ្តាលខែតុលាកន្លងទៅ ក្រុមហ៊ុនផលិតឡានអគ្គិសនីខ្នាតយក្សចិនមួយនេះ បានប្រកាសពីការប្រមូលរថយន្តម៉ូដែល Tang និង Yuan Pro ច្រើនជាង ១១៥,០០០គ្រឿង ដែលផលិតនៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០២២ ដោយសារតែបញ្ហាការរចនា និងហានិភ័យសុវត្ថិភាពទាក់ទងនឹងអាគុយ។ ក្នុងខែតុលាដដែល ក្រុមហ៊ុន…

  • លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅឥណ្ឌា ក្នុងសប្តាហ៍នេះ

    លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅឥណ្ឌា ក្នុងសប្តាហ៍នេះ

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៤ ដល់ទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ។ បើតាមការបញ្ជាក់ពីវិមានក្រឹមឡាំង, ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ ជាពិសេសទំនាក់ទំនងរុស្ស៊ី-ឥណ្ឌា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រ ។ យ៉ាងណា របៀបវារៈពេញលេញ នៃកិច្ចប្រជុំកំពូលមួយនេះ មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ប៉ុន្តែបើតាមសារព័ត៌មាន RT, លោក Putin នឹងពិភាក្សាជាមួយលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា អំពីបញ្ហាជាច្រើនរួមទាំងសង្គ្រាមអ៊ុយក្រែន, ការទិញរបស់ឥណ្ឌានូវសម្ភារៈការពារជាតិ និង ធនធានថាមពលរបស់រុស្ស៊ីផងដែរ ។ ជាមួយគ្នានេះ មេដឹកនាំទាំងពីរក៏អាចនឹងពិភាក្សាគ្នាអំពីវិស័យនយោបាយ, ពាណិជ្ជកម្ម-សេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និង វប្បធម៌-មនុស្សធម៌ ក៏ដូចជា ការពិចារណាលើបញ្ហាអន្តរជាតិ និងតំបន់ នាពេលបច្ចុប្បន្ន ។ ការហោះទៅកាន់ទីក្រុងញូវដែលី លើកនេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកទី១០ របស់លោក ពូទីន នៅប្រទេសឥណ្ឌា និងជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០២១…

  • វៀតណាម ដាក់គោលដៅនាំចេញគ្រឿងសមុទ្រ១១ពាន់លានដុល្លារ ទោះប្រឈមឧបសគ្គពន្ធគយ

    វៀតណាម ដាក់គោលដៅនាំចេញគ្រឿងសមុទ្រ១១ពាន់លានដុល្លារ ទោះប្រឈមឧបសគ្គពន្ធគយ

    ហាណូយ ៖ ប្រទេសវៀតណាមបានបង្ហាញពីការជឿជាក់ថា គោលដៅនាំចេញអាហារសមុទ្រ តម្លៃ១១ពាន់លានដុល្លាររបស់ខ្លួន នឹងសម្រចបាន តាមផែនការ បើទោះបីជាមានឧបសគ្គ ជុំវិញពន្ធគយ អាមេរិក ក៏ដោយ។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress នៅថ្ងៃចន្ទ ទី១ ខែធ្នូ, វៀតណាមនៅតែដើរលើផ្លូវ ឈានទៅសម្រេចបានគោលដៅ នាំចេញអាហារសមុទ្រ តម្លៃ១១ពាន់លានដុល្លារ នៅឆ្នាំនេះ បើទោះបីជាមានកំណើនយឺត ក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយសារពន្ធគយក៏ដោយ។ យោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានឱ្យដឹងថា ការនាំចេញបានកើនឡើង១៥% ក្នុងរយៈពេល១០ខែដំបូង ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ពោលគឺកើនដល់ ៩.៥ ពាន់លានដុល្លារ ដែលជំរុញខ្លាំង ដោយបង្គា ក្នុងនោះ មានចំនួនជាង ៤០% នៃចំនួនគ្រឿងសមុទ្រ នាំចេញសរុប។ តែ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានចាប់ផ្តើមធ្លាក់ចុះ នៅក្នុងត្រីមាសទី ៣ បន្ទាប់ពីជាប់ពន្ធ ២០% លើការនាំចូលអាហារសមុទ្រ ពីប្រទេសវៀតណាម ដែលបានចូលជាធរមាន កាលពីខែសីហា។ យ៉ាងណា ការរំពឹងទុកនៃការនាំចេញខ្ពស់ទៅកាន់ទីផ្សារផ្សេងទៀត កំពុងលេចឡើង។…