Category: ព័ត៌មានជាតិ​

  • នៅឆ្នាំ២០៨០ គេមិនអាចជិះស្គីលើទឹកកកនៅស្កុតឡែនបានទៀតទេ

    នៅឆ្នាំ២០៨០ គេមិនអាចជិះស្គីលើទឹកកកនៅស្កុតឡែនបានទៀតទេ

    អេឌីនប៊ឺក ៖ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ព្រិលទឹកកកធ្លាក់នៅប្រទេសស្កុតឡែន បានថយចុះយ៉ាងខ្លាំង ហើយអ្នកជំនាញបានព្រមានថានៅឆ្នាំ២០៨០ រដូវរងារខ្លះអាចមិនមានព្រិលធ្លាក់ទាល់តែសោះ។ ការណ៍នេះគំរាមកំហែងដល់អនាគត នៃរមណីយដ្ឋានជិះស្គីលើទឹកកក ដូចជានៅតំបន់ Lecht ដែលប្រឈមមុខនឹងរដូវកាលមិនល្អ និងព្រិលធម្មជាតិ ធ្លាក់មកមិនទៀងទាត់។ អ្នកវិភាគបានផ្តល់ទស្សនវិស័យអាកាសធាតុរយៈពេលវែង ដែលបង្ហាញឱ្យឃើញថា ឧស្សាហកម្មជិះស្គីរបស់ប្រទេសស្កុតឡែន អាចនឹងមិនរស់រានមានជីវិតក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួនទៀតនោះទេ៕ ប្រភព ៖ BBC

  • តំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងទឹកជំនន់ធ្ងន់ធ្ងរខ្លាំងបំផុតក្នុងឆ្នាំ២០២៥

    តំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងទឹកជំនន់ធ្ងន់ធ្ងរខ្លាំងបំផុតក្នុងឆ្នាំ២០២៥

    ហ្សាកាតា ៖ តំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងទឹកជំនន់ធ្ងន់ធ្ងរខ្លាំងបំផុតក្នុងឆ្នាំ២០២៥ ដោយមានព្យុះចុងរដូវដែលកើនឡើងថាមពលខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ។ អ្នកវិទ្យាសាស្ត្របានព្រមានថា ទឹកសមុទ្របានឡើងក្តៅឡើងៗ និងបង្កឱ្យកម្រិតទឹកសមុទ្រកើនឡើងខ្ពស់។ ការប្រែប្រួលអាកាសធាតុ កំពុងបង្កើតឱ្យមានគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរដែល មិនអាចទាយទុកជាមុនបាន។ តំបន់អាស៊ាននេះ ក៏កំពុងជួបបញ្ហាសេដ្ឋកិច្ចផងដែរ។ រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិក បានប្រើប្រាស់កញ្ចប់ថវិកាលើសពីសមត្ថភាព ដើម្បីតម្រូវឱ្យមានចំណាត់ការបន្ទាន់ក្នុងការបន្ស៊ាំខ្លួន ការរៀបចំខ្លួនទុកជាមុន។ ដើម្បីឆ្លើយតបនឹងបន្ស៉ាំខ្លួននឹងការប្រែប្រួលអាកាសធាតុ ចាំបាច់ត្រូវការគាំទ្រហិរញ្ញវត្ថុអាកាសធាតុពីអន្តរជាតិ៕ ប្រភព ៖ ABC NEWS

  • ចិន សំងំផលិតមីស៊ីលប្រឆាំងនាវាចម្បាំង តម្លៃស្មើឡាន Tesla ១ គ្រឿង

    ចិន សំងំផលិតមីស៊ីលប្រឆាំងនាវាចម្បាំង តម្លៃស្មើឡាន Tesla ១ គ្រឿង

    ប៉េកាំង ៖ ឧស្សាហកម្មការពារជាតិរបស់មហាយក្សចិនកាន់តែរីកចម្រើនខ្លាំងឡើងថែមមួយកម្រិតទៀត ក្រោយក្រុមហ៊ុន Lingkong Tianxing កំពុងសំងំផលិតមីស៊ីលកម្ទេចនាវាចម្បាំងមានល្បឿនលឿនសំលេងដល់ទៅ ៧ ដង ។ បើតាម China Daily, មីស៊ីលនេះមានឈ្មោះ YKJ-1000 មានតម្លៃ ៩ ម៉ឺន ៩ ពាន់ដុល្លារក្នុងមួយគ្រាប់ ពោលគឺស្មើនឹងឡាន Tesla Model X មួយគ្រឿង ។ ក្រុមហ៊ុន Lingkong Tianxing និយាយថា មីស៊ីលរហស្សនាម “ស៊ីម៉ង់ត៍” មួយនេះ អាចរត់ក្នុងចម្ងាយ រហូតដល់ ៨,៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសមត្ថភាពអាចវាយប្រហារគោលដៅក្នុងចម្ងាយ ១,៣០០ គីឡូម៉ែត្រ ។ បើតាម interesting engineering, កាំជ្រួចដ៏កំណាចរបស់ចិននេះ មានតម្លៃទាបជាងឆ្ងាយ បើធៀបនឹងប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ទំនើប និងឧបករណ៍ស្ទាក់ចាប់កម្ទេចមីស៊ីលរបស់ប្រទេសដទៃ ។ ជាក់ស្តែង បើប្រៀបធៀបជាមួយឧបករណ៍ស្ទាក់ចាប់មីស៊ីលរបស់អាមេរិក ដូចជា SM-6 មានតម្លៃរហូតដល់ ៤…

  • អាល្លឺម៉ង់បញ្ជូនយន្តហោះចម្បាំងទៅប៉ូឡូញ ក្រោយដ្រូនរុស្ស៊ីបង្កហេតុ

    អាល្លឺម៉ង់បញ្ជូនយន្តហោះចម្បាំងទៅប៉ូឡូញ ក្រោយដ្រូនរុស្ស៊ីបង្កហេតុ

    ប៊ែរឡាំង ៖ អាល្លឺម៉ង់បញ្ជូនយន្តហោះចម្បាំង Eurofighter ចំនួន ៥គ្រឿង និងបុគ្គលិកយោធាប្រហែល ១៥០នាក់ទៅកាន់ទីក្រុង Malbork របស់ប៉ូឡូញ ដើម្បីជួយការពារដែនអាកាសប្រទេសនេះ ក្រោយមានការលុកលុយពីយន្តហោះដ្រូនរុស្ស៊ី កាលពីខែកញ្ញា។ ប្រមុខកងទ័ពអាកាសអាល្លឺម៉ង់ លោក Holger Neumann និយាយថា តាមរយៈបេសសកម្មនេះ យើងកំពុងបញ្ជូនសារគាំទ្រយ៉ាងរឹងមាំថែមទៀតដល់ប្រទេសជិតខាងប៉ូឡូញ និងសម្ព័ន្ធមិត្តណាតូរបស់យើងទាំងមូល។ យន្តហោះចម្បាំងអាល្លឺម៉ង់ ត្រូវបានដាក់ពង្រាយជាផ្នែកមួយ នៃបេសកកម្ម Eastern Sentry របស់អង្គការណាតូ ហើយពួកវានឹងបន្តឈរជើងនៅទីក្រុង Malbork ក្នុងចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីទីក្រុង Gdansk និង ៨០គីឡូម៉ែត្រពីតំបន់ Kaliningrad របស់រុស្ស៊ី។ ក្រៅពីប៉ូឡូញ អាល្លឺម៉ង់ក៏បានដាក់ពង្រាយយន្តហោះចម្បាំង Eurofighter នៅកូឡុំប៊ី ផងដែរ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងផ្នែកខាងកើតណាតូ ចំពេលកើនឡើងភាពតានតឹងខ្លាំងជាមួយរុស្ស៊ី។ ការដាក់ពង្រាយនេះទៀតសោត ធ្វើឡើងបន្ទាប់ពីយន្តហោះចម្បាំង F-16 របស់ប៉ូឡូញ យន្តហោះចម្បាំង F-35 របស់ហូឡង់ យន្តហោះស៊ើបការណ៍ AWACS របស់អ៊ីតាលី និងយន្តហោះចាក់សាំងពាក់កណ្តាលអាកាសរបស់ណាតូ ត្រូវបានបញ្ជូនជាបន្តបន្ទាប់ទៅការពារ…

  • អាមេរិក ព្រមលក់នាវាមុជទឹកនុយក្លេអ៊ែរ ៣ គ្រឿងឲ្យ អូស្រ្តាលី

    អាមេរិក ព្រមលក់នាវាមុជទឹកនុយក្លេអ៊ែរ ៣ គ្រឿងឲ្យ អូស្រ្តាលី

    វ៉ាស៊ីនតោន ៖ បន្ទាប់ពីចាយពេលពិចារណាអស់ ៥ ខែ ទីបំផុតអាមេរិកយល់ព្រមលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Virginia class ចំនួន ៣ គ្រឿងទៅឲ្យប្រទេសអូស្ត្រាលី ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP, ដំណើការលក់នាវានេះនឹងចាប់ផ្ដើមក្នុងឆ្នាំ ២០៣២ ហើយនឹងធ្វើឡើងក្នុងរយៈពេល ១៥ ឆ្នាំ ដែលស្ថិតក្រោមកតិកាសញ្ញាសន្តិសុខ AUKUS មាន អាមេរិក អូស្រ្តាលី និងចក្រភពអង់គ្លេស ជាដៃគូ ។ លោក Sean Parnell អ្នកនាំពាក្យមន្ទីរបញ្ចកោណនិយាយថា កិច្ចព្រមព្រៀងលក់ដូរនេះធ្វើឡើង ស្របតាមគោលនយោបាយ «America First» របស់លោកប្រធានាធិបតីប្រធានាធិបតី Donald Trump ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីឧស្សាហកម្មការពារជាតិអូស្រ្តាលី លោក Pat Conroy ពិព័រណ៌នាកិច្ចព្រមព្រៀងនេះថា នឹងនាំមកនូវការវិវឌ្ឍន៍រីកចម្រើនពី ៣០ ទៅ ៤០ ឆ្នាំទៅមុខទៀត ។ បើតាម Economic Times, ស្ថិតក្រោមផែនការ…

  • អាល្លឺម៉ង់ ថា ទ្រព្យបង្កក រុស្ស៊ី ត្រូវយកឲ្យ អ៊ុយក្រែន, អាមេរិក កុំចង់មកប៉ះ

    អាល្លឺម៉ង់ ថា ទ្រព្យបង្កក រុស្ស៊ី ត្រូវយកឲ្យ អ៊ុយក្រែន, អាមេរិក កុំចង់មកប៉ះ

    «ទ្រព្យសម្បត្តិរបស់រុស្ស៊ី រាប់សិបពាន់លានដុល្លារ ដែលបង្កកនៅអឺរ៉ុប ត្រូវតែប្រើប្រាស់ ដើម្បីពង្រឹងសមត្ថភាពយោធា របស់អ៊ុយក្រែន មិនមែនដើម្បីផ្តល់ផលប្រយោជន៍ ដល់សហរដ្ឋអាមេរិក នោះទេ» ។ នេះជាការបញ្ជាក់ របស់អធិការបតីអាល្លឺម៉ង់ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី៤ ខែធ្នូ, លោក Friedrich Merz អធិការបតីអាល្លឺម៉ង់និយាយថា ថវិកាទាំងនោះអាចជួយដល់អ៊ុយក្រែន បានប្រហែលជា ២ ទៅ ៣ ឆ្នាំ ដោយសារតែបច្ចុប្បន្ន ប្រទេសនេះ ត្រូវឆ្លងកាត់រដូវរងាដ៏លំបាក ។ បើតាមទីភ្នាក់ងារព័ត៌មាន Anadolu , ការអះអាងរបស់លោក Merz ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការផ្ដល់យោបល់ របស់លោកប្រធានាធិបតី Donald Trump ដែលចង់ឲ្យទ្រព្យបង្កករបស់រុស្ស៊ីទាំងនោះ ប្រើប្រាស់ ដើម្បីជាផលប្រយោជន៍របស់រដ្ឋាភិបាល និង ក្រុមហ៊ុនអាមេរិក ។ លោក Merz គូសបញ្ជាក់ថា «នេះគឺជាបញ្ហារបស់អឺរ៉ុប ហើយអាមេរិកក៏បានដឹងដែរថា មិនមានវិធីអនុញ្ញាតឱ្យលុយដែលយើងប្រមូលបាន យកទៅវិនិយោគ តាមការចង់បានរបស់សហរដ្ឋអាមេរិក ក្នុងទម្រង់ណាមួយឡើយ»…

  • ទីបំផុត TikTok អនុវត្តច្បាប់​កំណត់អាយុ​ចូលលេង ចាប់ពីសប្តាហ៍ក្រោយ

    ទីបំផុត TikTok អនុវត្តច្បាប់​កំណត់អាយុ​ចូលលេង ចាប់ពីសប្តាហ៍ក្រោយ

    ស៊ីដនី ៖ នៅទីបំផុត ក្រុមហ៊ុន TikTok បានយល់ព្រមអនុវត្តតាមច្បាប់អូស្ត្រាលី ស្តីពីការកំណត់អាយុ ឲ្យចូលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ចាប់ពីសប្តាហ៍ក្រោយ​ តទៅ។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA, ក្រុមហ៊ុន TikTok ​បានប្រកាស នៅថ្ងៃសុក្រនេះ ថា ខ្លួននឹងហាមឃាត់អ្នកមានអាយុ ក្រោម១៦ឆ្នាំ នៅអូស្ត្រាលី មិនឲ្យចូលលេង ចាប់ពីថ្ងៃទី១០ ខែធ្នូ ជាថ្ងៃដែលច្បាប់ថ្មីរបស់ប្រទេសនេះ ត្រូវចូលជាធរមាន។ ក្រុមហ៊ុន TikTok បញ្ជាក់ថា «ពួកគេនឹងមិនអាចកាន់កាប់ ឬ បង្កើតគណនីបានទៀតទេ ហើយ ក្មេងៗ​ដែលមានគណនីស្រាប់ នឹងត្រូវបានជូនដំណឹងថា ពួកគេនឹងមិនអាចប្រើបានទៀតទេ ដែលនឹងក្លាយទៅជាគណនីអសកម្ម។ មាតិកាពីមុន របស់ពួកគេ ក៏នឹងលែងមើលឃើញ នៅលើ TikTok ទៀតដែរ»។ យ៉ាងណា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម យក្សមួយនេះ អះអាងថា ពួកគេអាចតវ៉ាជំទាស់ ដើម្បីបញ្ជាក់ពីអាយុរបស់ពួកគេបាន តាមរយៈ ការបង្ហាញ​មុខ, ការអនុញ្ញាតពីប័ណ្ណឥណទាន ឬ អត្តសញ្ញាណប័ណ្ណផ្លូវការ ហើយ…

  • អ៊ីរ៉ង់ធ្វើសមយុទ្ធព្រមានកម្ទេចនាវាចម្បាំងអាមេរិកនៅឈូងសមុទ្រ

    អ៊ីរ៉ង់ធ្វើសមយុទ្ធព្រមានកម្ទេចនាវាចម្បាំងអាមេរិកនៅឈូងសមុទ្រ

    អ៊ីរ៉ង់ ៖ កងនាវាចរឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ចាប់ផ្តើមធ្វើសមយុទ្ធជើងទឹកទ្រង់ទ្រាយធំនៅឈូងសមុទ្រពែក្ស រួមជាមួយនឹងការបោះពាក្យសម្តីគំរាមធ្ងន់ៗ ថានឹងវាយកម្ទេចនាវាចម្បាំងអាមេរិក បើសិនហ៊ានរំលោភចូលដែនទឹកប្រទេសខ្លួន។ ល្បែងសង្គ្រាមរយៈពេល ២ថ្ងៃនេះ មានឈ្មោះថា “Mohammad Nazeri” ធ្វើឡើងនៅតំបន់ដែនទឹកនៃឈូងសមុទ្រពែក្ស ច្រកសមុទ្រហ័រមូស សមុទ្រអូម៉ង់ និងនៅតាមបណ្តាកោះមួយចំនួនទៀត។ ការបញ្ចេញសាច់ដុំយោធារបស់អ៊ីរ៉ង់នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹក IRGC និងការអនុវត្តប្រព័ន្ធវាយលុក និងការពារថ្មីនៅក្នុងប្រតិបត្តិការមីស៊ីល ការទប់ទល់ដោយប្រើយន្តហោះដ្រូនពិឃាត ការត្រួតពិនិត្យ និងប្រតិបត្តិការតាមដានដោយប្រើប្រាស់បច្ចេកវិទ្យា AI។ បើតាមក្រុមអ្នករៀបចំ, សមយុទ្ធនេះដែរ ក៏បង្ហាញពីសារចំនួនពីរ គឺសន្តិភាព និងមិត្តភាពដល់ប្រទេសជិតខាង រួមទាំងការព្រមានយ៉ាងច្បាស់ដល់សត្រូវថា ការគណនាខុសណាមួយ នឹងត្រូវប្រឈមមុខនូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ សូមរម្លឹកថា កងកម្លាំងជើងទឹកអ៊ីរ៉ង់ និងអាមេរិក ធ្លាប់មានប្រវត្តិប៉ះទង្គិចគ្នាជាយូរមកហើយ នៅឈូងសមុទ្រពែក្ស សមុទ្រអូម៉ង់ និងច្រកសមុទ្រហ័រមូស ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។ ហើយក្រោយមក កងទ័ពជើងទឹកអ៊ីរ៉ង់ជារឿយៗតែងបញ្ចេញសាច់ដុំយោធាទ្រង់ទ្រាយធំនៅឈូងសមុទ្រពែក្ស និងសមុទ្រអូម៉ង់ ដើម្បីបង្ហាញពីសមត្ថភាពការពារខ្លួន និងជាសញ្ញាទប់ទល់ជាមួយមហាអំណាចបរទេស៕ ប្រភព ៖ PressTV

  • លោក ពូទីន ទៅដល់ឥណ្ឌា ចំពេលប្រឈមនឹងសម្ពាធពីអាមេរិក

    លោក ពូទីន ទៅដល់ឥណ្ឌា ចំពេលប្រឈមនឹងសម្ពាធពីអាមេរិក

    ញូវដែលី ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅដល់ប្រទេសឥណ្ឌា សម្រាប់ដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងការពារជាតិ កាន់តែស៊ីជម្រៅ ខណៈដែលទីក្រុងញូវដែលី ប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ឲ្យបញ្ឈប់ការទិញប្រេង ពីទីក្រុងម៉ូស្គូ។ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានទៅទទួលមេដឹកនាំរុស្ស៊ី ដល់ព្រលានយន្តហោះ ដោយផ្ទាល់, ស្វាគមន៍ជាមួយនឹងកំរាលព្រំក្រហម ព្រមទាំង ជិះឡានជាមួយគ្នា ទៀតផង។ បើតាមសារព័ត៌មាន AFP, លោក ពូទីន បានធ្វើដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន។ លោកត្រូវបានអមដំណើរ ដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី គឺ លោក Andrei Belousov ជាមួយនឹងកិច្ចព្រមព្រៀង ដែលអាចកើតមាន ជុំវិញយន្តហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាស។ ក្រៅពីនេះ, ទំនាក់ទំនងពាណិជ្ជកម្មត្រូវបានគេរំពឹងថា នឹងមានភាពលេចធ្លោ នៅពេលដែលឥណ្ឌាដើរលើខ្សែរការទូត ដោយពឹងផ្អែកលើការនាំចូលប្រេងពីរុស្ស៊ី ជាយុទ្ធសាស្ត្រ ខណៈពេលដែលខ្លួនព្យាយាមមិនបង្ករឿង ដល់ប្រធានាធិបតីអាមេរិក លោក Donald Trump…

  • ជប៉ុនថ្លឹងថ្លែងនាំចេញប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅហ្វីលីពីន

    ជប៉ុនថ្លឹងថ្លែងនាំចេញប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅហ្វីលីពីន

    តូក្យូ ៖ ប្រទេសជប៉ុនកំពុងថ្លឹងថ្លែងនាំចេញប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅកាន់ប្រទេសហ្វីលីពីន ខណៈការសម្រេចចិត្តបែបនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យចិនកាន់តែខឹងសម្បារ ចំពេលប្រទេសទាំងពីរកំពុងមានជម្លោះការទូតស្រាប់។ ជប៉ុនបានពិភាក្សាក្រៅផ្លូវការជាមួយភាគីហ្វីលីពីន អំពីលទ្ធភាពដែលអាចទៅរួច ក្នុងការនាំចេញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមបាញ់ចេញពីដីទៅអាកាស Type 03 ទៅឱ្យទីក្រុងម៉ានីល នេះបើតាមសេចក្តីរាយការណ៍របស់ Kyodo News កាលពីថ្ងៃអាទិត្យ។ យោងតាម Kyodo News, ការសិក្សាសំខាន់ៗនៃការនាំចេញទៅកាន់ហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមភ្លាមៗ នៅពេលដែលជប៉ុនលុបចោលច្បាប់ ដែលដាក់កំហិតលើការផ្ទេរឧបករណ៍ការពារជាតិ ដែលគ្រោងនឹងធ្វើការពិនិត្យឡើងវិញនៅឆ្នាំ ២០២៦។ បើតាមរបាយការណ៍, ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមបាញ់ចេញពីដីទៅអាកាស Type 03 ដែលផលិតដោយប្រទេសជប៉ុន មានសមត្ថភាពបាញ់ក្នុងចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ហើយអាចស្ទាក់ចាប់បានទាំងយន្តហោះចម្បាំង និងមីស៊ីលបញ្ជាទិស។ ប្រព័ន្ធមីស៊ីល Type 03 នេះហើយ ដែលជប៉ុនគ្រោងនឹងដាក់ពង្រាយនៅលើកោះ Yonaguni ដែលជាកោះមួយមានចម្ងាយប្រហែល ១១០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ ហើយក៏ជាដើមចងមួយបង្កជម្លោះរវាងជប៉ុន និងចិនផងដែរ៕ ប្រភព ៖ CNA