Category: ព័ត៌មានជាតិ
-

អ៊ីរ៉ង់ ថា មិនចាប់អារម្មណ៍ ចរចាជាមួយអាមេរិក
តេហេរ៉ង់ ៖ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់មិនចាប់អារម្មណ៍លើកិច្ចចរចា ជាមួយសហរដ្ឋអាមេរិកទេ ដោយរុញច្រានជំហរ របស់លោកប្រធានាធិបតី Donald Trump ដែលទើបអះអាងថា ទីក្រុង តេហេរ៉ង់ ចង់បានកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាម។ ថ្លែងបានប្រាប់ទូរទស្សន៍ CBS ក្នុងកម្មវិធី “Face The Nation” កាលពីថ្ងៃអាទិត្យ លោក Abbas Araghchi អះអាងថា «យើងមានស្ថេរភាព និងរឹងមាំគ្រប់គ្រាន់… យើងគ្រាន់តែការពារប្រជាជនរបស់យើងប៉ុណ្ណោះ»។ លោកបន្តថា «យើងមិនឃើញហេតុផលណាមួយ ដែលយើងគួរនិយាយ ជាមួយអាមេរិកទេ ព្រោះពេលដែលយើងកំពុងនិយាយជាមួយពួកគេ ពួកគេបែរជាសម្រេចចិត្ត វាយប្រហារមកលើយើង…មិនមានបទពិសោធន៍ល្អ ក្នុងការនិយាយ ជាមួយអាមេរិកនោះទេ»។ កាលពីថ្ងៃសៅរ៍ លោក Trump បាននិយាយថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងមួយ ប៉ុន្តែ ថា លោកថា មិនបានត្រៀមខ្លួន ដើម្បីធ្វើកិច្ចព្រមព្រៀង ក្នុងលក្ខខណ្ឌបច្ចុប្បន្ន ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ត្រង់នេះ លោក…
-

លោក Trump ៖ លុះត្រាអស់ជម្រើស ទើបពឹងលោក Zelensky ឲ្យជួយក្នុងសង្គ្រាមអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងបដិសេធ ការផ្តល់ជំនួយពី លោក Zelensky ដែលចង់ជួយទប់ទល់នឹងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា ដោយមេដឹកនាំអាមេរិករូបនេះ បញ្ជាក់ថា «ទាល់តែអស់ជម្រើស ទើបពឹងលោក Zelensky ឲ្យជួយ ក្នុងសង្គ្រាមនេះ»។ នេះបើតាមការចេញផ្សាយ របស់ RT កាលពីថ្ងៃអាទិត្យ។ សារព័ត៌មានរុស្ស៊ី មួយនេះ បានដកស្រង់សម្តី របស់លោក ត្រាំ ដូច្នេះ នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយ NBC News។ RT បានរៀបរាប់ថា កាលពីថ្ងៃសុក្រ លោក Zelensky បានរំលឹកឡើងវិញ នូវការផ្តល់ជូនជំនួយ តាមរយៈការបង្ហោះ នៅលើបណ្តាញសង្គម X ដោយលើកហេតុផលថា «ប្រសិនបើគ្មាន អ្នកជំនាញ របស់អ៊ុយក្រែនទេនោះ សហរដ្ឋអាមេរិកនឹងមិនអាចធ្វើឱ្យស្ថានការណ៍មានស្ថេរភាព បានទេ»។ ១ថ្ងៃ ក្រោយមក ពោលគឺ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយ NBC…
-

អ៊ីស្រាអែល ថា អ៊ីរ៉ង់ផ្តោតវាយប្រហារលើជនស៊ីវិល
ហ្ស៊េរុយសាឡិម ៖ មន្ត្រីជាន់ខ្ពស់ អ៊ីស្រាអែល អះអាង កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ កំពុងតែផ្តោតគោលដៅ វាយប្រហារទៅលើជនស៊ីវិល។ ក្នុងពេលចុះទៅត្រួតពិនិត្យ ទីក្រុង Zarzir ភាគខាងជើង ជាទីតាំង នៃការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីរ៉ង់, លោក Gideon Saar រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល មានប្រសាសន៍ថា «អ៊ីរ៉ង់កំពុង កំណត់គោលដៅ លើជនស៊ីវិល» ដោយលោកបានពន្យល់ថា «ជនរងគ្រោះទាំងអស់ ដែលប្រឈមមុខ… គឺជាជនស៊ីវិល»។ គួរបញ្ជាក់ថា សង្គ្រាមបានចាប់ផ្តើមផ្ទុះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃដែលអាមេរិក ចាប់ដៃ អ៊ីស្រាអែល ទម្លាក់គ្រាប់ វាយប្រហារលើប្រទេសអ៊ីរ៉ង់ សម្លាប់ទាំងមេដឹកនាំកំពូល របស់សាធារណរដ្ឋឥស្លាម មួយនេះ ទៀតផង។ ជាការសងសឹក ទីក្រុងតេហេរ៉ង់ បានវាយប្រហារ ទៅលើទីតាំងនានារបស់អាមេរិក នៅបណ្តាប្រទេសឈូងសមុទ្រ រួមទាំង ប្រទេស អ៊ីស្រាអែល។ លោក Gideon Saar ក៏បាននិយាយផងដែរ អំពីសង្គ្រាម របស់អ៊ីស្រាអែល…
-

អ៊ីរ៉ង់ ប្តេជ្ញាតាមប្រមាញ់ជីវិតនាយករដ្ឋមន្រ្តីអ៊ីស្រាអែល
តេហេរ៉ង់ ៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ នៅថ្ងៃអាទិត្យ បានប្រកាសប្តេជ្ញានឹងដេញតាមសម្លាប់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ដល់ជើងមេឃ ខណៈដែលការប្រយុទ្ធជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតែបន្តយ៉ាងក្តៅគគុក ។ បើតាមស៊ីនហួរ, កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានប្រកាសក្តែងៗលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួនថា ប្រសិនបើឧក្រិដ្ឋជនសម្លាប់សូម្បីតែជីវិតកុមារនេះនៅរស់ នោះយើងនឹងបន្តដេញតាមប្រមាញ់ និងសម្លាប់រូបគេដល់ជើងមេឃ ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាឈី បានប្រាប់ CBS News ថា ប្រទេសរបស់លោក មិនដែលស្នើសុំបទឈប់បាញ់ឡើយ ហើយអ៊ីរ៉ង់ក៏មិនដែលស្នើសុំសូម្បីតែការចរចាផងដែរ ។ ការអះអាងនេះ ធ្វើឡើងឆ្លើយតបការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀង ។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា នេះគឺជាសង្គ្រាមជ្រើសរើសដោយលោកប្រធានាធិបតី ត្រាំ និងសហរដ្ឋអាមេរិក ដូច្នេះយើងនឹងបន្តការពារខ្លួនរបស់យើងតាមដែលអាចធ្វើបាន ។ គួរបញ្ជាក់ថា ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា បានឆាបឆេះឡើងដោយសារសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរួមគ្នាបើកការវាយប្រហារប្រឆាំងអ៊ីរ៉ង់ នៅថ្ងៃ២៨ ខែកុម្ភៈ ហើយជាលទ្ធផល មេដឹកនាំកំពូលអ៊ីរ៉ង់…
-

ប្រមុខសង្គ្រាមអាមេរិក ថា មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី រងរបួស និងខូចកាយសម្បទា
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានអះអាងកាលពីថ្ងៃ សុក្រ ថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានរងរបួស ហើយទំនងជាខូចកាយសម្បទា ។ ប្រមុខការពារជាតិអាមេរិករូបនេះ បានប្រាប់សន្និសីទសារព័ត៌មានមួយថា យើងដឹងថា មេដឹកនាំថ្មីលោក Mojtaba Khamenei ដែលគេហៅមេដឹកនាំកំពូលនោះ បានរងរបួស ហើយទំនងជាខូចកាយសម្បទា ។ លោក Hegseth បន្ថែមថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារជាង ១៥.០០០គោលដៅ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយលោកថែមទាំងបោះសម្តីគំរាមធ្ងន់ៗថា ក្រុមហ៊ុនការពារជាតិទាំងអស់របស់អ៊ីរ៉ង់ នឹងត្រូវបំផ្លាញក្នុងពេលឆាប់ៗនេះ ។ គិតមកទល់ពេលនេះ មិនមានរូបភាព ឬក៏វីដេអូណាមួយបានចេញផ្សាយបង្ហាញពីមុខមាត់របស់មេដឹកនាំថ្មីអ៊ីរ៉ង់ លោក Mojtaba Khamenei ទេ ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលនៅដើមដំបូងនៃសង្គ្រាម ដែលបានសម្លាប់ក្រុមគ្រួសាររបស់លោក រួមទាំងឪពុក និងភរិយារបស់គាត់ផងដែរ ។ ប៉ុន្តែ មន្ត្រីអ៊ីរ៉ង់មួយរូបបានប្រាប់កាសែតរ៉យទ័រកាលពីថ្ងៃទី១១ ខែមីនាថា…
-

ធ្លាក់យន្តហោះចាក់ប្រេងតម្លៃជិត ៨០ លានដុល្លារនៅអ៊ីរ៉ាក់ ផ្តាច់ជីវិតយោធាអាមេរិកអស់ ៤ នាក់
វ៉ាស៊ីនតោន ៖ យោធាអាមេរិក ៤នាក់ ក្នុងចំណោមសមាជិកយានិក ៦នាក់ នៅលើយន្តហោះចាក់ប្រេងមានតម្លៃជិត ៨០លានដុល្លារមួយគ្រឿង ដែលបានធ្លាក់នៅតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់ ត្រូវបានប្រកាសថា បានស្លាប់ ខណៈដែលកិច្ចខិតខំនៅបន្ត ដើម្បីស្វែងយានិក ២នាក់ទៀត ដែលសេសសល់ ។ យន្តហោះចាក់ប្រេង KC-135 របស់យោធាអាមេរិកនេះ បានធ្លាក់នៅតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងឧបទ្ទេវហេតុមួយដែលយោធានិយាយថា ជាប់ពាក់ព័ន្ធនឹងយន្តហោះមួយគ្រឿងទៀត ប៉ុន្តែមិនមែនជាលទ្ធផលនៃអរិភាព ឬការបាញ់ប្រហាររបស់មិត្តនោះឡើយ ។ ប៉ុន្តែ បើតាម Straits Times, កងជីវពលអ៊ីស្លាមនៅអ៊ីរ៉ាក់ ដែលជាក្រុមប្រដាប់អាវុធមួយគាំទ្រដោយអ៊ីរ៉ង់ បានចេញមុខអះអាងទទួលខុសត្រូវ ចំពោះការបាញ់ទម្លាក់យន្តហោះដឹកប្រេងរបស់យោធាអាមេរិកនេះ ។ យ៉ាងណា បញ្ជាការកណ្តាលអាមេរិក បាននិយាយថា ស្ថានភាពនៃឧបទ្ទេវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយបានអះអាងថា ការបាត់បត់យន្តហោះចាក់ប្រេងនេះ មិនពាក់ព័ន្ធនឹងអរិភាព ឬការបាញ់ប្រហាររបស់សម្ព័ន្ធមិត្តនោះឡើយ ។ គួរបញ្ជាក់ថា យន្តហោះចាក់ប្រេងលើអាកាស KC-135 មានតម្លៃជិត ៨០លានដុល្លារក្នុងមួយគ្រឿង ហើយវាត្រូវបានសាងសង់ដោយក្រុមហ៊ុន Boeing ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ…
-

កូរ៉េខាងត្បូង សំងំផលិតមីស៊ីលលឿនជាងសំលេងលើស ៥ ដង ហោះក្នុងចម្ងាយជាង ៦ ពាន់គីឡូម៉ែត្រ
សេអ៊ូល ៖ កូរ៉េខាងត្បូង កំពុងសំងំអភិវឌ្ឍបច្ចេកវិទ្យាផលិតមីស៊ីលមានល្បឿនលឿនជាងសំលេងលើស ៥ ដង ជាមួយនឹងសមត្ថភាពអាចហោះហើរក្នុងចម្ងាយប្រហែល ៦,១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ បើតាម Interesting engineering, ជាមួយនឹងល្បឿនលឿនលើស ៥ ដង ឬប្រហែល ៦,១២០គីឡូម៉ែត្រក្នុងមួយម៉ោង មីស៊ីលដ៏កំណាចថ្មីនេះ អាចមានសមត្ថភាពវាយប្រហារគោលដៅស្ទើរតែទូទាំងពិភពលោកក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ។ បំពាក់ដោយបច្ចេកវិទ្យាល្បឿនលឿនដូចផ្លេកបន្ទោរ និងភាពបត់បែនកម្រិតខ្ពស់ មីស៊ីលនេះ នឹងធ្វើឱ្យប្រព័ន្ធការពារមីស៊ីលដែលមានស្រាប់បច្ចុប្បន្នពិបាកស្ទាក់ចាប់បំផុត ។ ផែនការអភិវឌ្ឍមីស៊ីលថ្មីនេះ បង្កើតឡើងដោយក្រុមហ៊ុន Hyundai Rotem ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Hyundai Motor Group មានឯកទេសខាងផលិតសម្ភារៈការពារជាតិ និងផ្លូវដែក រួមសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិកូរ៉េខាងត្បូង ហៅកាត់ ADD ។ ដោយចាត់ទុកអាវុធប្រភេទនេះ ជាធាតុសំខាន់នៃសង្គ្រាមសម័យទំនើបនោះ ដៃគូទាំងពីរបានដាក់មហិច្ឆតាផលិតមីស៊ីលលឿនជាងសំលេងថ្មីនេះ ក្នុងលក្ខណៈទ្រង់ទ្រាយធំឱ្យបានមុនឆ្នាំ ២០៣៥ ខាងមុខ ។ គំនិតផ្ដួចផ្ដើមនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង ដើម្បីជំរុញវិស័យយោធារបស់ខ្លួន ដើម្បីតាមឱ្យទាន់ការប្រណាំងប្រជែងសព្វាវុធក្នុងតំបន់ ជាពិសេសគូសត្រូវក្បែរខាងរបស់ខ្លួន គឺកូរ៉េខាងជើង ដែលប្រឹងប្រែងអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង ចាប់តាំងពីឆ្នាំ…
-

ត្រឹមពេល ៥ ខែ អាមេរិក មានបំណុលរហូតដល់ ១ ទ្រីលានដុល្លារ
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានជាប់បំណុលដល់ទៅ ១ ទ្រីលានដុល្លារ ក្នុងរយៈពេល ៥ ខែ ពោលរាប់ចាប់តាំងពីខែតុលាឆ្នាំមុនមក ។ នេះបើតាមរបាយការណ៍របស់ការិយាល័យថវិកាសភា ហៅកាត់ CBO ។ ក្នុងចំណោមកត្តា ដែលរួមចំណែកជំរុញកំណើនបំណុលសរុបរបស់ប្រទេសមហាអំណាចពិភពលោកមួយនេះ រួមមានការបង់ការប្រាក់ដ៏ខ្ពស់ ដើម្បីបន្ធូរបន្ថយបន្ទុកបំណុលសាធារណៈ និងការកើនឡើងការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធទៅលើប្រតិបត្តិការនានា ជាពិសេសការចំណាយរបស់ក្រសួងសង្គ្រាមអាមេរិក ។ ជាមួយគ្នានេះ ក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បានចំណាយលុយសរុបរហូតដល់ ៤៣៣ ពាន់លានដុល្លារផងដែរ ដើម្បីបន្ធូរបន្ថយបន្ទុកបំណុលសាធារណៈ ដែលឥឡូវនេះឈានដល់ជិត ៣៩ ទ្រីលានដុល្លារ ។ ឆ្លើយតបវិបត្តិបំណុលអាមេរិក លោកស្រី Maya MacGuineas ប្រធានគណៈកម្មាធិការទទួលបន្ទុកថវិកាសហព័ន្ធ ហៅកាត់ (CRFB) បានអំពាវនាវដល់អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ច ឱ្យកាត់បន្ថយឱនភាព ដោយលោកស្រីស្នើឱ្យមានសមាមាត្រឱនភាព ទៅនឹងផលិតផលក្នុងស្រុកសរុប ៣% ។ ការបញ្ចេញរបាយការណ៍នេះធ្វើឡើង ចំពេលដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានចាយលុយដល់ទៅ ១១.៣ ពាន់លានដុល្លារក្នុងពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ សម្រាប់ការធ្វើសង្គ្រាមវាយបំបាក់អំណាចយោធារបស់អ៊ីរ៉ង់ នៅតំបន់មជ្ឈិមបូព៌ា…
-

អ៊ីរ៉ង់ បាត់បង់ប្រព័ន្ធបាញ់មីស៊ីលជាង ៩០% ក្នុងសង្គ្រាម អាមេរិក-អ៊ីស្រាអែល
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ ប្រហែលជាបានបាត់បង់ប្រព័ន្ធបាញ់មីស៊ីលច្រើនជាង ៩០% ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលឈានចូលដល់ថ្ងៃទី១៣ ហើយ ។ សារព័ត៌មាន Bloomberg បានដកស្រង់សម្តីពីមន្រ្តីអាមេរិក ចេញផ្សាយកាលពីថ្ងៃ ពុធ ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានប្រើប្រាស់បទពិសោធន៍ធ្លាប់វាយប្រហារអ៊ីរ៉ង់កាលពីឆ្នាំមុន ដើម្បីធ្វើជាយុទ្ធសាស្ត្របំផ្លាញប្រព័ន្ធបាញ់មីស៊ីល និងទីបញ្ជាការយោធា ដែលធ្វើឲ្យអ៊ីរ៉ង់បាត់បង់សមត្ថភាពវាយប្រហារទ្រង់ទ្រាយធំរបស់ខ្លួន ។ យោងតាមមន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក, ចំនួននៃការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ បានធ្លាក់ចុះដល់ទៅ ៩០% និងយន្តហោះដ្រូន ៨៣% ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ។ កាលពីសប្តាហ៍មុន ទូរទស្សន៍អ៊ីស្រាអែលប៉ុស្តិ៍ ១២៤ ក៏បានរាយការណ៍ដែរថា អ៊ីរ៉ង់បានបាត់បង់ប្រព័ន្ធបាញ់មីស៊ីល និងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនចំនួន ៦០% អំឡុងការប្រយុទ្ធគ្នាជាមួយអាមេរិក និងអ៊ីស្រាអែល ។ ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា បានឆាបឆេះឡើងផ្តើមចេញពីប្រតិបត្តិការយោធារួមគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។ ទីក្រុងសំខាន់ៗរបស់ប្រទេសអ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេហេរ៉ង់ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ។ សេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីភាពត្រឹមត្រូវចំពោះការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងពីមីស៊ីល និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់…
-

អ៊ីរ៉ង់ បាត់បង់ប្រព័ន្ធបាញ់មីស៊ីលជាង ៩០% ក្នុងសង្គ្រាម អាមេរិក-អ៊ីស្រាអែល
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ ប្រហែលជាបានបាត់បង់ប្រព័ន្ធបាញ់មីស៊ីលច្រើនជាង ៩០% ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលឈានចូលដល់ថ្ងៃទី១៣ ហើយ ។ សារព័ត៌មាន Bloomberg បានដកស្រង់សម្តីពីមន្រ្តីអាមេរិក ចេញផ្សាយកាលពីថ្ងៃ ពុធ ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានប្រើប្រាស់បទពិសោធន៍ធ្លាប់វាយប្រហារអ៊ីរ៉ង់កាលពីឆ្នាំមុន ដើម្បីធ្វើជាយុទ្ធសាស្ត្របំផ្លាញប្រព័ន្ធបាញ់មីស៊ីល និងទីបញ្ជាការយោធា ដែលធ្វើឲ្យអ៊ីរ៉ង់បាត់បង់សមត្ថភាពវាយប្រហារទ្រង់ទ្រាយធំរបស់ខ្លួន ។ យោងតាមមន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក, ចំនួននៃការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ បានធ្លាក់ចុះដល់ទៅ ៩០% និងយន្តហោះដ្រូន ៨៣% ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ។ កាលពីសប្តាហ៍មុន ទូរទស្សន៍អ៊ីស្រាអែលប៉ុស្តិ៍ ១២៤ ក៏បានរាយការណ៍ដែរថា អ៊ីរ៉ង់បានបាត់បង់ប្រព័ន្ធបាញ់មីស៊ីល និងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនចំនួន ៦០% អំឡុងការប្រយុទ្ធគ្នាជាមួយអាមេរិក និងអ៊ីស្រាអែល ។ ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា បានឆាបឆេះឡើងផ្តើមចេញពីប្រតិបត្តិការយោធារួមគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។ ទីក្រុងសំខាន់ៗរបស់ប្រទេសអ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេហេរ៉ង់ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ។ សេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីភាពត្រឹមត្រូវចំពោះការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងពីមីស៊ីល និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់…