Category: ព័ត៌មានជាតិ
-

លោក Trump ចេញមុខដោយផ្ទាល់ បន្ធូរបន្ថយភាពតានតឹងរវាងចិន និងជប៉ុន
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខដោយផ្ទាល់ក្នុងការបន្ធូរបន្ថយភាពតានតឹងរវាង ចិននិងជប៉ុន ក្រោយស្ថានការណ៍កាន់តែក្ដៅឡើងៗ ។ លោក ត្រាំ និយាយថា លោកបានណែនាំទៅដល់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi កុំឱ្យបង្ករឿងជាមួយចិន ជុំវិញអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ ។ បើតាមកាសែត Wall Street Journal ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ, ការចេញមុខបន្ថូរបន្ថយស្ថានការណ៍កំពុងក្ដៅរបស់លោក Trump កើតមានឡើង បន្ទាប់ពីមានជម្លោះការទូត រវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង នៅពេលដែលលោកស្រី Takaichi និយាយថា ជប៉ុនអាចធ្វើអន្តរាគមន៍ផ្នែកយោធា បើចិនវាយប្រហារលើកោះតៃវ៉ាន់ ។ ទាក់ទិននឹងបញ្ហានេះ លោកប្រធានាធិបតីចិន Xi Jinping បញ្ជាក់ប្រាប់លោក Trump ថា ការវិលត្រឡប់របស់កោះតៃវ៉ាន់ គឺជាផ្នែកដ៏សំខាន់ នៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ។ បន្ទាប់ពីនិយាយចប់ ជាមួយមេដឹកនាំចិន, លោក Trump ក៏បានបន្តទូរស័ព្ទ ទៅនិយាយជាមួយលោកស្រី Takaichi…
-

មន្ទីរបញ្ចកោណស្នើដាក់ក្រុមហ៊ុនយក្សចិន ៣ បន្ថែមទៀតក្នុងបញ្ជីលួចផ្តល់ជំនួយដល់យោធា ចិន
វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណបានស្នើសភាអាមេរិកដាក់បន្ថែមក្រុមហ៊ុនខ្នាតយក្សចិនចំនួន ៣ បន្ថែមទៀត ដូចជាក្រុមហ៊ុន Alibaba Group, ក្រុមហ៊ុន Baidu និងក្រុមហ៊ុន BYD ចូលទៅក្នុងបញ្ជីក្រុមហ៊ុនផ្តល់ជំនួយដល់យោធាចិន ។ បើតាមកាសែត Bloomberg ចេញផ្សាយកាលពីថ្ងៃពុធ, សំណើនេះធ្វើឡើងដោយអនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Stephen Feinberg ពោលរយៈពេល ៣ សប្តាហ៍ មុនពេលលោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping យល់ព្រមផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ ។ ឆ្លើយតបនឹងបញ្ហានេះ ក្រុមហ៊ុន Alibaba បញ្ជាក់ថា ការបញ្ជូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីនេះ គឺគ្មានមូលដ្ឋាន ហើយថា ខ្លួនមិនមែនជាក្រុមហ៊ុនយោធាចិន ឬជាផ្នែកនៃយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងយោធា និងស៊ីវិលនោះទេ ។ ចំណែកក្រុមហ៊ុន Baidu និង BYD មិនទាន់ឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាប្បាយរបស់កាសែតរ៉យទ័រនៅឡើយទេ ។ ក្រៅពីក្រុមហ៊ុនធំទាំង ៣ នេះ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិកវ័យ ៦៥…
-

ក្រសួងព័ត៌មានកំណត់ឱ្យចាងហ្វាងការផ្សាយ និពន្ធនាយក ត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រ និង អ្នកយកព័ត៌មាន ពិធីករ ត្រូវតែមានសញ្ញាបត្របាក់ឌុបឡើងទៅ
ក្រសួងព័ត៌មានកំណត់ឱ្យចាងហ្វាងការផ្សាយ និពន្ធនាយក ត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រ និង អ្នកយកព័ត៌មាន ពិធីករ ត្រូវតែមានសញ្ញាបត្របាក់ឌុបឡើងទៅ (ភ្នំពេញ)៖ក្រសួងព័ត៌មានបានចេញអំពីលក្ខខណ្ឌគុណវុឌ្ឍ និង វិជ្ជាជីវៈសារព័ត៌មានសម្រាប់ ឱ្យអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ ក្នុងនេះចាងហ្វាងការផ្សាយ និង និពន្ធនាយក ត្រូវមានអាយុចាប់ពី ២៥ឆ្នាំ មានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូល ហើយចំពោះអ្នកយកព័ត៌មាន ពិធីករវិញ ចាំបាច់ត្រូវមានអាយុចាប់ពី ២០ឆ្នាំ ហើយត្រូវមានសញ្ញាបត្របាក់ឌុប ឬ សញ្ញាបត្រសមមូលឡើងទៅ។ ក្នុងសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានចំនួន ៥ជំពូក ដោយបានភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនដូចជា៖ ការរបង្កើតអង្គភាពកាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ បោះពុម្ពផ្សាយ និងគេហទំព័រត្រូវបានការកំណត់រចនាសម្ព័ន្ធដូចជា ៖ ចាងហ្វាងការផ្សាយ ឬបណ្ណាធិការ ឬម្ចាស់អង្គភាព,និពន្ធនាយក,ផ្នែករដ្ឋបាល,ផ្នែកហិរញ្ញវត្ថុ,ផ្នែកទីផ្សារ,ផ្នែកសារព័ត៌មាន។ ដោយឡែកចំពោះការបង្កើតស្ថានីយវិទ្យុអែហ្វអឹម ទូរទស្សន៍ និងគេហទំព័រ ត្រូវមានការកំណត់រចនាសម្ព័ន្ធ ដូចជា៖នាយកស្ថានីយ ឬម្ចាស់អង្គភាព,នាយកការផ្សាយ,ផ្នែកផលិត កម្មវិធី, ផ្នែកព័ត៌មាន ,ផ្នែកពិធីករ,ផ្នែកបច្ចេកទេស,ផ្នែករដ្ឋបាល,ផ្នែកហិរញ្ញវត្ថុ និងផ្នែកទីផ្សារ។ ក្នុងសេចក្តីប្រកាសដដែលនេះ…
-

អេស្តូនីទទួលបានកាំភ្លើងធំបាញ់ស្វ័យប្រវត្តិចំនួន ៦ គ្រឿងពីកូរ៉េខាងត្បូង
តាលិន ៖ ថ្មីៗនេះ ប្រទេសអេស្តូនីទើបទទួលបានកាំភ្លើងធំបាញ់ដោយស្វ័យប្រវត្តិ ឬបាញ់ដោយខ្លួនឯងឈ្មោះថា K9 Thunder ចំនួន ៦គ្រឿងផលិតដោយប្រទេសកូរ៉េខាងត្បូង ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពកងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងលើកកម្ពស់វិស័យការពារជាតិ។ បើតាមក្រសួងការពារជាតិអេស្តូនី, កាំភ្លើងធំ K9 Thunder ដែលទើបដឹកមកដល់ថ្មីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អេស្តូនី សម្រាប់ការត្រៀមខ្លួនទប់ទល់សត្រូវ ការពង្រឹងផ្នែកយោធា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគ្រាដែលអេស្តូនីកំពុងបង្កើនការវិនិយោគផ្នែកសន្តិសុខជាតិ។ កាំភ្លើងធំបាញ់ខ្លួនឯង K9 Thunder ផលិតដោយក្រុមហ៊ុន Hanwha Defence របស់កូរ៉េខាងត្បូង។ អេស្តូនីបានបញ្ជាទិញសរុបចំនួន ៣៦គ្រឿងពីកូរ៉េខាងត្បូង នៅក្នុងកិច្ចព្រមព្រៀងមានតម្លៃប្រមាណ ១៣៨លានដុល្លារ។ កាំភ្លើងធំ K9 Thunder ចំនួន ៦គ្រឿងទៀត ត្រូវបានរំពឹងថា នឹងដឹកមកដល់អេស្តូនីនៅឆ្នាំក្រោយ។ មកទល់ពេលនេះ កាំភ្លើងធំ K9 Thunder របស់កូរ៉េខាងត្បូង ត្រូវបានដាក់ដំណើរការយ៉ាងទូលំទូលាយនៅទូទាំងតំបន់អាស៊ី និងអឺរ៉ុប។ ប្រព័ន្ធកាំភ្លើងធំនេះដែរ ត្រូវបានរដ្ឋសមាជិកណាតូអនុម័តឱ្យប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធលឿនបំផុត ដោយសារតែមើលឃើញពីភាពខ្លាំងមួយចំនួនៗ ក្នុងនោះវាងាយស្រួលចល័ត គ្រប់គ្រង និងបញ្ជាជាដើម៕ ប្រភព ៖ defence…
-

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកទឹកចិត្តឲ្យស្ត្រីមានតួនាទី នៅក្នុងផ្នែកបច្ចេកវិទ្យាតាមបណ្ដាក្រសួងស្ថាប័ន
(ភ្នំពេញ)៖ បច្ចុប្បន្ននេះស្ត្រីបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការងារបដិវត្តិកម្មឌីជីថល ។ តាមរយៈការគិតគូររបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធពិសេសក្រសួងកិច្ចការនារី បានធ្វើឲ្យការលើកកម្ពស់នារីកាន់តែប្រសើរឡើងតាមរយៈការសិក្សា ជាក់ស្តែងនៅក្នុងផ្នែកបច្ចេកវិទ្យា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ត្រីចំនួន៥នាក់ ទទួលបានតួនាទីជាប្រធានមន្ទីរ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំរបស់ស្ត្រីប្រកបដោយបរិយាបន្នក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថល ដ៏ល្អនិងរស់រវើក នៅសណ្ឋាគារ សាន់វ៉េ នារាជធានីភ្នំពេញ ។ ឯកឧត្តមរដ្ឋមម្ត្រី បន្ថែមថា នៅពេលខាងមុខនឹងមានចំនួនកាន់តែច្រើនថែមទៀតជាពិសេស គឺការជំរុញឲ្យសិស្សនារីទទួលបានការសិក្សាទៅលើបច្ចេកវិទ្យាឌីជីថល ជាពិសេសនារីដែលមកពីខេត្ត តំបន់ដាច់ស្រយ៉ាល និងទទួលបានការលើកចិត្តការតាមរយៈអាហារូបករណ៍ ក៏ដូចជាការផ្ដល់ហិរញ្ញវត្ថុសម្រាប់ការសិក្សាផងដែរ។ ហើយការសិក្សាគឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពស្ត្រី អាចចូលរួមជួយធ្វើបដិវត្តិកម្មឌីជីថល មិនត្រឹមតែនៅក្នុងក្រសួងប្រៃសណីយ៍នោះទេ គឺនៅគ្រប់ក្រសួងស្ថាប័នផ្សេងៗទៀត។ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី បញ្ជាក់ថា នៅក្នុងសតវត្សទី ២១នេះ បច្ចេកវិទ្យាឌីជីថល បានយកទៅប្រើប្រាស់នៅគ្រប់វិស័យក្នុងជីវិត ដូចជាការអប់រំ សុខាភិបាល សេដ្ឋកិច្ច ការបរទេស និងការរស់នៅប្រចាំថ្ងៃ ។ លោកជំទាវ បន្ថែមថា…
-

ឥណ្ឌូនេស៊ីត្រៀមបញ្ជូនកងទ័ព ៥,០០០ នាក់ទៅការពារតំបន់ហ្គាហ្សា
ហ្សាកាតា ៖ ប្រទេសឥណ្ឌូនេស៊ីមានគម្រោងដាក់ពង្រាយកងទ័ពជើងទឹកប្រហែល ៥,០០០នាក់ ជាផ្នែកមួយនៃសំណើដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពប្រមាណ ២០,០០០នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប។ ប្រធានផ្នែកសេវាព័ត៌មាននៃកងទ័ពជើងទឹកឥណ្ឌូនេស៊ី លោកឧត្តមនាវីឯក Tunggul បាននិយាយក្នុងថ្ងៃអង្គារថា កងទ័ពជើងទឹកបាននឹងកំពុងត្រៀមកងទ័ពប្រហែល ២៥ភាគរយនៃកងទ័ពជើងទឹកសរុប សម្រាប់ការដាក់ពង្រាយដែលអាចកើតមានទៅកាន់តំបន់ហ្គាហ្សា ដោយរង់ចាំការអនុញ្ញាតពីអន្តរជាតិ។ លោកបន្តថា ក្នុងចំណោមកងទ័ពដែលត្រូវបានជ្រើសរើសទាំងនោះ រួមមានកងទ័ពផ្នែកវេជ្ជសាស្រ្ត កងអង្គភាពគាំទ្រ និងគ្រឿងយន្ត ព្រមទាំងកងទ័ពជំនាញផ្នែកវិស្វកម្មសំណង់ទៅជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ ជួយព្យាបាលជនរងគ្រោះក្នុងសង្គ្រាមស៊ីវិល និងការសាងសង់កន្លែងស្នាក់នៅបណ្តោះអាសន្ននៅហ្គាហ្សា។ បើតាមសារព័ត៌មាន TRT, រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Sjafrie Sjamsoeddin និយាយថា ផែនការដាក់ពង្រាយកងទ័ពនេះ គឺស្របតាមដំណាក់កាលទីមួយនៃសំណើសន្តិភាពចំនួន ២០ចំណុចរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់តំបន់ហ្គាហ្សា ដែលបទឈប់បាញ់ជាដំណាក់កាលបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែតុលា។ យ៉ាងណា បទឈប់បាញ់នេះ ស្ថិតក្នុងស្ថានភាពផុយស្រួយនៅឡើយ ដោយសារតែគូជម្លោះទាំងពីរបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកពីការរំលោភបំពានលើកិច្ចព្រមព្រៀងមួយនេះ៕ ប្រភព ៖ The Star
-

ក្រុមហ៊ុនផលិត៖ រដ្ឋអឺរ៉ុបចំនួនពីរ បញ្ជាទិញដ្រូនបើកក្រោមទឹកសម្រាប់ប្រើប្រាស់ក្នុងយោធា
ក្រុមហ៊ុនផលិតយុទ្ធោបករណ៍របស់អាល្លឺម៉ង់ បានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលអឺរ៉ុបចំនួនពីរ បានយល់ព្រមបញ្ជាទិញយានដ្រូនបើកក្រោមទឹក សម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា ខណៈបណ្ដាប្រទេសក្នុងតំបន់ប្រឹងប្រែងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ដើម្បីទប់ទល់នូវអ្វីដែលពួកគេហៅថា កំណើននៃការគំរាមកំហែងរបស់រុស្ស៊ី។ ក្រុមអ្នកឯកទេសបាននិយាយថា យានដ្រូនក្រោមទឹកស្វយ័តទាំងនោះ អាចយកទៅប្រើប្រាស់បានច្រើនយ៉ាងក្នុងវិស័យយោធា រាប់ចាប់ពីការត្រួតពិនិត្យខ្សែកាប្លិ៍ក្រោមសមុទ្រ តាមដានសកម្មភាពនាវាមុជទឹក និងការស្វែងរកគ្រាប់មីនក្រោមទឹកជាដើម។ ប៉ុន្តែដ្រូនបែបនេះអាចមានតម្លៃថ្លៃណាស់ ដែលអាចចំណាយអស់រាប់លានដុល្លារក្នុងមួយគ្រឿងៗ ខណៈប្រតិបត្តិការក្រោមទឹករយៈពេលយូរ ក៏ជាបញ្ហាប្រឈមផ្នែកបច្ចេកទេសផងដែរ។ ក្រុមហ៊ុនផលិតយុទ្ធោបករណ៍ Euroatlas មានមូលដ្ឋាននៅទីក្រុង Bremen បានប្រាប់រ៉យទ័រថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាពីរដំបូង ជាមួយក្រសួងការពារជាតិនៃរដ្ឋអឺរ៉ុបចំនួន២ ដែលមិនបញ្ចេញឈ្មោះ សម្រាប់ការលក់យានដ្រូនក្រោមទឹកស្វយ័តរបស់ខ្លួន។ លោក Eugen Ciemnyjewski នាយកប្រតិបត្តិ Euroatlas បាននិយាយក្នុងបទសម្ភាសន៍មួយថា កិច្ចព្រមព្រៀងនោះគឺសម្រាប់ដ្រូន Greyshark ដែលមានតម្លៃសរុបជាង ១០០លានអឺរ៉ូ (ឬ ១១៦លានដុល្លារអាមេរិក)។ គួរឱ្យដឹងថា យាន Greyshark គឺជាដ្រូនបើកក្រោមទឹកស្វយ័តខ្នាតមធ្យម និងរយៈចម្ងាយឆ្ងាយ ដែលអាចប្រើបានជាក្រុម។ ក្រុមហ៊ុន Euroatlas បាននិយាយថា ម៉ូដែលបច្ចុប្បន្នរបស់ខ្លួន កំណត់ពេលវេលាប្រតិបត្តិការអតិបរមា ៥ថ្ងៃកន្លះ ហើយថា ខ្លួនកំពុងតែធ្វើការលើម៉ូដែលថ្មីមួយដែលអាចប្រតិបត្តិការ ១៦សប្តាហ៍ នៅក្រោមទឹក៕
-

លោក Trump ថា អាហ្វហ្គានីស្ថានម្នាក់ចូលទៅបាញ់ប្រហារទាហាន ក្បែរសេតវិមាន
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយ កាលពីថ្ងៃពុធថា បុរសអាហ្វហ្គានីស្ថានម្នាក់ គឺជាជនសង្ស័យនៅក្នុងការបាញ់ប្រហារលើទាហានឆ្មាំជាតិ ពីរនាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ នៅជិតសេតវិមាន ដោយហៅទង្វើនេះថា ជា «អំពើភេរវកម្ម»។ លោក Trump បាននិយាយថា ឧប្បត្តិហេតុនេះគឺជា «អំពើអាក្រក់ ទង្វើនៃការស្អប់ និងជាអំពើភេរវកម្ម…វាជាឧក្រិដ្ឋកម្មប្រឆាំងនឹងជាតិយើងទាំងមូល»។ លោកបានបញ្ជាក់ថា បុរសដែលត្រូវបានគេឃុំខ្លួន គឺជាជនបរទេស ដែលចូលដីអាមេរិក នៅឆ្នាំ២០២១ ក្នុងពេលមានការជម្លៀស ប្រជាជនអាហ្វហ្គានីស្ថានចេញពីប្រទេស ដែលត្រូវបានកាន់កាប់ដោយពួកតាលីបង់។ ជាការគ្រប់គ្រង បន្ទាប់ពីការដកថយរបស់ទាហានសហរដ្ឋអាមេរិក ក្រោយពីមានសង្គ្រាម ២០ឆ្នាំ។ ការវាយប្រហារដ៏គួរឱ្យតក់ស្លុតនេះ បានធ្វើឡើង នៅជាប់នឹងស្ថានីយរថភ្លើងក្រោមដី ហើយ កើតឡើង ចំពេលដែលលោក Trump បានដាក់ពង្រាយកងទ័ព ទៅកាន់ទីក្រុងជាច្រើន ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ រួមមាន ទីក្រុង Washington, Los Angeles និង Memphis ដើម្បីចាត់ការលើជនអន្តោប្រវេសន៍ខុសច្បាប់។ ការដាក់ពង្រាយនេះ បានជំរុញឱ្យមានការប្តឹង និងតវ៉ាផ្លូវច្បាប់ជាច្រើន…
-

វៀតណាមស្លាប់ឬបាត់ខ្លួនជាង៤០០នាក់, ខូចខាតជាង៣ពាន់លានដុល្លារ ព្រោះគ្រោះធម្មជាតិ ឆ្នាំនេះ
ហាណូយ ៖ សម្រាប់ឆ្នាំ២០២៥នេះ គ្រោះធម្មជាតិនៅប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្សជាង៤០០នាក់បានស្លាប់ ឬ បាត់ខ្លួន និង ខាតបង់សេដ្ឋកិច្ច ច្រើនជាង៣ពាន់លានដុល្លារអាមេរិក នេះបើយោងតាមសារព័ត៌មានវៀតណាម ចេញផ្សាយ នៅថ្ងៃពុធនេះ។ ទីភ្នាក់ងារព័ត៌មាន VNexpress បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ និងធ្ងន់ធ្ងរ ដែលបានវាយប្រហារប្រទេសវៀតណាម ចាប់តាំងពីដើមឆ្នាំនេះ បានបណ្តាលឲ្យមនុស្សចំនួន ៤០៩ នាក់ស្លាប់ ឬ បាត់ខ្លួន និង ៧២៧ នាក់ផ្សេងទៀតបានរងរបួស ដោយមានការខាតបង់ផ្នែកសេដ្ឋកិច្ចជាង ៨៥ ពាន់ពាន់លានដុង ស្មើនឹង ៣.២ ពាន់លានដុល្លារអាមេរិក។ ផ្អែកតាមប្រភពដដែល, គ្រោះមហន្តរាយបានបណ្តាលឱ្យផ្ទះ ចំនួន៣៣ម៉ឺន៧ពាន់២៩៧ខ្នងត្រូវបានដួលរលំ, ត្រូវបានទឹកហូរ, ខូចខាត, ឬ បាត់បង់ដំបូល។ ក្រៅពីនេះ ដំណាំស្រូវចំនួន ៥៥ម៉ឺន៣ពាន់៤១៧ហិកតា និងដំណាំផ្សេងៗទៀតចំនួន ៣៧ម៉ឺន៦ពាន់៧៩២ហិកតា ត្រូវបានជន់លិច និង ខូចខាត។ ព្យុះចំនួន ១៤ និង ព្យុះត្រូពិចចំនួន ៥ ហើយ…
-

ថៃ ថា ការបោះឆ្នោតមីយ៉ាន់ម៉ាមិនគួរឱ្យជឿជាក់
បាងកក ៖ រដ្ឋមន្ត្រីការបរទេសថៃ បាននិយាយថា ការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ា នៅខែក្រោយ នឹងមិនមានសេរីភាព ឬ គួរឱ្យទុកចិត្តនោះទេ។ លោករដ្ឋមន្ត្រី Sihasak Phuangketkeow បាននិយាយ កាលពីល្ងាចថ្ងៃអង្គារថា «យើងចង់ឱ្យវាមានភាពសេរី និងគួរឱ្យទុកចិត្ត ប៉ុន្តែ វានឹងមិនកើតឡើងនោះទេ យើងដឹងហើយ»។ លោកបានបន្តថា «អារម្មណ៍របស់ខ្ញុំគឺថា យើងនឹងមិនមានជំហរ ទទួលស្គាល់ការបោះឆ្នោតនោះទេ»។ ប្រមុខកាទូតថៃរូបនេះ ក៏បានអំពាវនាវឲ្យដោះលែង លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ផងដែរ។ គួរបញ្ជាក់ថា ដំណាក់កាលទីមួយ នៃការបោះឆ្នោត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់ផ្តើមនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ ជាមួយនឹងការបោះឆ្នោត លើកទីពីរ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែ ជុំបន្តបន្ទាប់ និង កាលបរិច្ឆេទប្រកាសលទ្ធផល មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនោះទេ។ យោធាមីយ៉ាន់ម៉ា បានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោត និងបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដែលបង្កឱ្យមានសង្រ្គាមស៊ីវិល រហូតមកដល់បច្ចុប្បន្ន។…