Category: ព័ត៌មានជាតិ
-

ផ្ទុះរឿងអាស្រូវ Ronaldo ជំពាក់ថ្លៃកែសម្ជស្ស ៥ម៉ឺនដុល្លារអត់សង
បរទេស ៖ ស្ទើរតែមិនគួរឱ្យជឿថា Cristiano Ronaldo ដែលកំពូលកីឡាករបាល់ទាត់ មានទ្រព្យធនស្តុកស្តម្ភ តែបែរជាកំពុងប្រឈមមុខនឹងជម្លោះផ្លូវច្បាប់ រឿងជំពាក់លុយកែសម្ផស្សជាង ៥០,០០០ដុល្លារមិនព្រមសង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress និង The Sun។ សារព័ត៌មាន The Sun បានរាយការណ៍ថា វេជ្ជបណ្ឌិតកែសម្ផស្សដ៏ល្បីឈ្មោះមួយរូប លោក Roshan Ravindran បានចោទប្រកាន់ Ronaldo ថា មិនបានបង់ប្រាក់ទូទាត់សេវាកម្មដែលលោកផ្តល់ អំឡុងពេលកំពូលកីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្កាល់រូបនេះ លេងឱ្យក្លិប Manchester United នៅចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០២១ និង ២០២២។ វេជ្ជបណ្ឌិត Rosh បាននិយាយថា លោកមិនត្រឹមតែបម្រើសេវាកម្មដល់ Ronaldo ប៉ុណ្ណោះ ប៉ុន្តែរួមទាំងសមាជិកគ្រួសារ និងអ្នកជិតស្និតបំផុតរបស់កីឡាកររូបនេះផងដែរ នៅក្នុងគ្លីនិកលោកស្ថិតនៅតំបន់ Cheshire ភាគពាយព្យប្រទេសអង់គ្លេស។ ពាក្យបណ្តឹងមិនបានបញ្ជាក់ពីសេវាកម្មវេជ្ជបណ្ឌិត Rosh ផ្តល់ឱ្យ Ronaldo នោះទេ ប៉ុន្តែគ្លីនិកវេជ្ជបណ្ឌិតរូបនេះ ត្រូវបានដឹងថា ផ្តល់សេវាកម្មព្យាបាលផ្តោតលើផ្នែកកែសម្ផស្ស…
-

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក ពីវិទ្យាស្ថាន KSI
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបាន ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់ តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ពានរង្វាន់នេះ ត្រូវបានថ្នាក់ដឹកនាំវិទ្យាស្ថាន KSI ប្រគល់ជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័ន ឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និង សង្គម ស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមាន ឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរ ឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមាន ឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀប ចំគោល នយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការកម្រិតខ្ពស់ជាង៦០ ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI…
-

យន្តហោះដ្រូនត្រូវបានគេប្រទះឃើញ នៅមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសអង់គ្លេស
(ឡុងដ៍)៖ កងទ័ពអាកាសអាមេរិកបានបញ្ជាក់ថា យន្តហោះដ្រូនមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេប្រទះឃើញនៅមូលដ្ឋានទ័ពអាកាសអាមេរិក ចំនួនបីកន្លែងក្នុងប្រទេសអង់គ្លេស ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក បានបញ្ជាក់ នៅក្នុងការឆ្លើយតបតាមអ៊ីមែល ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «ប្រព័ន្ធអាកាសគ្មានមនុស្សបើកខ្នាតតូច ត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ជុំវិញនិងពីលើមូលដ្ឋានទ័ព RAF Lakenheath, RAF Mildenhall និង RAF Feltwell ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកាដល់ថ្ងៃទី ២៦ ខែវិច្ឆិកា»។ ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ថា ខ្លួនកំពុងចាត់វិធានការដើម្បីទប់ទល់នឹងស្ថានការណ៍នេះ និងកំពុងសហការជាមួយកងទ័ពអាកាសអាមេរិកដើម្បីស៊ើបអង្កេត។ គួរបញ្ជាក់ថា ហេតុការណ៍នេះបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាព នៅមូលដ្ឋានទ័ពអាកាស និងលទ្ធភាពនៃការចារកម្ម ឬការវាយប្រហារ ដោយយន្តហោះដ្រូនគ្មានមនុស្សបើក។ អាជ្ញាធរអង់គ្លេសនិងអាមេរិក កំពុងស៊ើបអង្កេតដើម្បីរកឱ្យឃើញអ្នកទទួលខុសត្រូវ នៃសកម្មភាពនេះ៕
-

អ៉ីស្រាអែល និងហេសបូឡា យល់ព្រមទទួលយកបទឈប់បាញ់ ដែលនឹងចូលជាធរមាននៅថ្ងៃពុធនេះ
(ហ្ស៊េរុយសាឡិម)៖ បទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ នឹងត្រូវចូលជាធរមាននៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ បន្ទាប់ពីភាគីទាំង២ យល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង។ នេះជាការប្រកាសរបស់លោកប្រធានាធិបតី ចូ បៃដិន ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក បៃដិន ដែលបានធ្វើការប្រកាសខាងលើនៅឯសេតវិមាន កាលពីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា នៅក្រោយគណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែលបោះឆ្នោតអនុម័តលើបទឈប់បាញ់ ក្នុងសំឡេងគាំទ្រ១០ ទល់នឹង ១សំឡេងជំទាស់ ក៏បានឱ្យដឹងដែរថារូបលោកបានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្នលីបង់ Najib Mikati។ បើតាមលោក បៃដិន បទឈប់បាញ់រវាងអ៉ីស្រាអែល និងហេសបូឡា គឺមានរយៈពេល៦០ថ្ងៃ ហើយនឹងត្រូវចូលជាធរមាន នៅម៉ោង ៤ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់)។ គួរបញ្ជាក់ថា នៅក្រោមបទឈប់បាញ់ អ៉ីស្រាអែលនឹងត្រូវដកកងទ័ពបន្តិចម្ដងៗចេញពីតំបន់ភាគខាងត្បូងនៃប្រទេសលីបង់ ក្នុងពេល៦០ថ្ងៃ រីឯកងទ័ពលីបង់នឹងត្រូវគ្រប់គ្រង ទឹកដីនៅក្បែរព្រំដែនជាមួយអ៉ីស្រាអែល ដើម្បីធានាថាហេសបូឡានឹងមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញនៅទីនោះបាន។ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា បានបង្ខំឱ្យប្រជាជនលីបង់…
-

លោក Andreas Motzfeldt Kravik អនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសន័រវែសបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.
លោក Andreas Motzfeldt Kravik អនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសន័រវែសដែលអតីតជាមន្ដ្រីធ្លាប់បំពេញការងារពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ នៅក្នុងការិយាល័យសហព្រះរាជអាជ្ញាររបស់សាលាក្ដីខ្មែរក្រហម បានអញ្ជើញមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីស្វែងយល់អំពីសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម និងដំណើរការអនុវត្តមុខងារសេសសល់នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។ ទស្សនកិច្ចនេះទទួលបានការស្វាគមន៍ដោយ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។ នាឱកាសទស្សនកិច្ចនោះ ឯកឧត្តម ក្រាញ់ តូនី បានសម្ដែងក្ដីរីករាយចំពោះការអញ្ជើញមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. របស់លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសន័រវែស និងបានជម្រាបប្រតិភូអំពីសមិទ្ធផលដែលសម្រេចបានដោយជោគជ័យរបស់ អ.វ.ត.ក. ក្នុងការជំនុំជម្រះក្ដីលើអតីតមេដឹកនាំខ្មែរក្រហមអស់រយៈពេល ១៦ ឆ្នាំមកនេះ ដោយបានរួមចំណែកដល់ការរក្សាបានសន្ដិភាព ការផ្សះផ្សារផ្លូវចិត្តរបស់ជនរងគ្រោះ ការមិនមានការសងសឹកនិងចងគំនុំគ្នាក្នុងសង្គមជាតិ និងការបំបាត់បានវប្បធម៌និទណ្ឌភាពនៅកម្ពុជា។ ឯកឧត្តម ក្រាញ់ តូនី មានប្រសាសន៍ថា “យើងខ្ញុំពិតជាមានកិត្តិយសណាស់ចំពោះការអញ្ជើញមកដល់របស់លោកអនុរដ្ឋមន្ត្រី Andreas Motzfeldt Kravik មកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។ទស្សនកិច្ចនេះពង្រឹងភាពជាដៃគូរបស់យើងបន្ថែមទៀត ហើយយើងសូមរគុណចំពោះការបន្តរួមចំណែករបស់ន័រវែសចំពោះភាពជោគជ័យរបស់ អ.វ.ត.ក. និងកសាងកេរ្តិ៍ដំណែលនៃយុត្តិធម៌។” ឯកឧត្តម តូនី បន្ថែមថា “ការអញ្ជើញមកនេះ…
-

ប្រភព៖ ក្រុមការងារលោកTrump ថ្លឹងថ្លែងការពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាកូរ៉េខាងជើង ក្នុងការជំរុញផ្នែកការទូតថ្មី
ក្រុមការងាររបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump កំពុងពិភាក្សាបន្តការចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដោយសង្ឃឹមថាការជំរុញការទូតថ្មី ដែលអាចកាត់បន្ថយហានិភ័យនៃជម្លោះប្រដាប់អាវុធ នេះបើយោងតាមបុគ្គលពីររូបដែលដឹងពីបញ្ហានេះ។ បុគ្គលជាច្រើននៅក្នុងក្រុមរបស់លោក Trump ឥឡូវនេះ មើលឃើញវិធីសាស្រ្តផ្ទាល់ពីលោក Trump ដើម្បីកសាងទំនាក់ទំនងដែលមានស្រាប់ ដែលទំនងជានឹងបំបែករនាំងទឹកកកជាមួយលោក Kim ជាច្រើនឆ្នាំបន្ទាប់ពីសង្គ្រាមពាក្យសម្ដី និងអ្វីដែលលោក Trump ហៅថាជាលិខិតដ៏សែនមានអត្ថន័យ នៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដែលមិនធ្លាប់មានអំឡុងអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី អាមេរិក។ ប្រភពជាច្រើនបាននិយាយថា ការពិភាក្សាគោលនយោបាយមានភាពរលូន ហើយមិនមានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងដោយប្រធានាធិបតីជាប់ឆ្នោតនោះទេ។ ក្រុមការងារផ្ទេរអំណាចរបស់លោក Trumpពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ អ្វីដែលលោក Kim នឹងផ្តល់ជូនលោក Trump គឺមិនច្បាស់លាស់។ ប្រជាជនកូរ៉េខាងជើងបានព្រងើយកន្តើយនឹងការផ្សព្វផ្សាយរយៈពេល ៤ ឆ្នាំដោយប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងការចាប់ផ្តើមកិច្ចចរចាដោយគ្មានបុរេលក្ខខណ្ឌ ហើយលោក Kim ត្រូវបានពង្រឹងដោយឃ្លាំងអាវុធមីស៊ីលដែលបានពង្រីកជាបន្តបន្ទាប់ និងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី៕
-

អ៊ីស្រាអែល និងហេសបូឡា ឯកភាពលើបទឈប់បាញ់ផ្ដួចផ្ដើមដោយអាមេរិក និងបារាំង ដែលត្រូវចូលជាធរមាននៅថ្ងៃពុធនេះ
អ៊ីស្រាអែល និងហេសបូឡា ឯកភាពលើបទឈប់បាញ់ផ្ដួចផ្ដើមដោយអាមេរិក និងបារាំង ដែលត្រូវចូលជាធរមាននៅថ្ងៃពុធនេះ លោកប្រធានាធិបតីអាមេរិកJoe Biden បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡារបស់លីបង់នឹងចូលជាធរមាននៅថ្ងៃពុធ២៧វិច្ឆិកាសប្ដាហ៍នេះ បន្ទាប់ពីភាគីទាំងពីរបានទទួលយកកិច្ចព្រមព្រៀង សម្របសម្រួលដោយអាមេរិក និងបារាំង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពថ្ងៃអង្គារទី ២៦ខែវិច្ឆិកាថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយប្រទេសលីបង់ ហើយនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភណាមួយដោយក្រុមហេសបូឡា ដោយប្រកាសថាអ៊ីស្រាអែលនឹងរក្សាសេរីភាពនៃសកម្មភាពខាងយោធាពេញលេញ។ លោក Biden បាននិយាយថា កិច្ចព្រមព្រៀងបើកផ្លូវសម្រាប់ការបញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ចាប់តាំងពីត្រូវបានដុតបញ្ឆេះដោយសង្រ្គាមនៅដែនដីហ្កាហ្សាកាលពីឆ្នាំមុន ត្រូវបានរៀបចំឡើងដើម្បីបញ្ឈប់ជម្លោះទាំងឡាយ។ លោក Biden ដែលបានថ្លែងសុន្ទរកថានៅសេតវិមានភ្លាមៗបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងក្នុងការបោះឆ្នោតក្នុងសំឡេងគាំទ្រ១០និង១ បាននិយាយថាលោកបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់លោក Najib Mikati ។លោកបន្តថា ការប្រយុទ្ធនឹងបញ្ចប់នៅម៉ោង៤ទៀបភ្លឺម៉ោងក្នុងស្រុក ។លោក Biden បាននិយាយថា នេះត្រូវបានរៀបចំឡើងដើម្បីបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍។អ្វីដែលនៅសេសសល់ពីក្រុមហេសបូឡា និងអង្គការភេរវជនផ្សេងទៀត នឹងមិនត្រូវបានអនុញ្ញាតឲ្យគំរាមកំហែងសន្តិសុខអ៊ីស្រាអែលទៀតទេ។ លោក Biden បាននិយាយថា អ៊ីស្រាអែលនឹងដកកងកម្លាំងរបស់ខ្លួនចេញជាបណ្តើរៗក្នុងរយៈពេល ៦០ ថ្ងៃ ខណៈកងទ័ពលីបង់ចូលកាន់កាប់ទឹកដីនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ីស្រាអែល ដើម្បីធានាថា ក្រុមហេសបូឡាមិនសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញនៅទីនោះ៕
-

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បង្ហាញទិសដៅការងារសម្រាប់អនុវត្តន៍របស់ក្រសួង
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកបង្ហាញពីទិសដៅការងារបស់ក្រសួង សម្រាប់អនុវត្តន៍នៅឆ្នាំ២០២៥ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងថា សំរាប់ទិសដៅការងារបស់ក្រសួងនឹងបន្តកសាងស្ថាប័នរដ្ឋបាលសាធារណៈទំនើប ធ្វើបរិវត្តកម្មការផ្តល់សេវាសាធារណៈតាមបែបឌីជីថលទៅតាម បែបទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត។ បន្តរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ក្រសួង ឱ្យបានគ្រប់វិស័យ ការងារជំនាញរបស់ក្រសួង។ ពង្រឹងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបើកវគ្គបណ្តុះបណ្តាលបន្ថែមអំពីវិស័យជំនាញការងារ របស់ក្រសួង រយៈពេលខ្លី/វែង ក៏ដូចជាបន្តការសិក្សាផ្នែកជំនាញនៅក្នុងនិងក្រៅប្រទេស ។ បន្តការចុះបញ្ជីដីធ្លីជំហានទី២ នៃចំនួនក្បាលដីប៉ាន់ស្មាន៥លានក្បាលដី…
-

-

រុស្ស៊ីប្រកាសស.ងសឹ.កបន្ទាប់ពីអ៊ុយក្រែនបន្តបា.ញ់មីស៊ីលរបស់អាមេរិក
ទីក្រុងម៉ូស្គូ៖ រុស្ស៊ីផ្ទុះកំហឹងយ៉ាងខ្លាំងនៅពេលអ៊ុយក្រែនប្រើប្រាស់គ្រាប់មីស៊ីលរបស់អាមេរិកបាញ់ចូលឆ្ងាយៗទៅក្នុងទឹកដីរុស្ស៊ីជាថ្មីទៀត។ ដូច្នេះ ទីក្រុងម៉ូស្គូប្ដេជ្ញាថាខ្លួននឹងចាត់វិធានការវាយបកវិញ។ លោកពូទីនធ្លាប់ព្រមានរួចហើយថាកុំឱ្យអ៊ុយក្រែន និងក្រុមបស្ចិមប្រទេសចូលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់មីស៊ីលម៉ាកអាត់តាខំតទៅទៀត (ATACMS)។ ប៉ុន្តែពួកគេមិនព្រមស្ដាប់។ ឥឡូវនេះ រុស្ស៊ី និងអ៊ុយក្រែនប្រើប្រាស់អាវុធបាញ់ប្រហារតាមអាកាសកាន់តែខ្លាំង និងប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប។ ហេតុនេះ គេបារម្ភថាសង្គ្រាមនេះមិនមែនធូរស្បើយទេ ប៉ុន្តែអាចនឹងផ្ទុះឡើងកាន់តែខ្លាំង។ អ៊ុយក្រែនវាយប្រហាររុស្ស៊ីដោយគ្រាប់មីស៊ីលម៉ាកអាត់តាខំជាលើកដំបូងកាលពីថ្ងៃពុធសប្ដាហ៍មុន ហើយត្រូវរុស្ស៊ីឆ្លើយតបវិញដោយមីស៊ីលលឿនជាងសំឡេង (ហាយពើសូនិច -hypersonic) រយៈចម្ងាយមធ្យមចូលទីក្រុងឌីនីប្រូកាលពីថ្ងៃព្រហស្បតិ៍។ ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាអ៊ុយក្រែនបានវាយប្រហារដោយមីស៊ីលអាត់តាខំនេះចំនួន២ដងនៅសប្ដាហ៍នេះ។ ពោលគឺនៅថ្ងៃទី២៣ ខែវិច្ឆិកាម្ដង និងនៅថ្ងៃទី២៥ ខែវិច្ឆិកាម្ដងទៀត។ គោលដៅរបស់ពួកគេគឺវាយប្រហារទីតាំងយោធា និងមូលដ្ឋានទ័ពអាកាសនៅតំបន់ខឺស បណ្ដាលឱ្យខូចខាតអគារមួយចំនួន។ ក្រសួងបានបង្ហោះសារនៅលើបណ្ដាញតេឡាក្រាមថាខ្លួនកំពុងត្រៀមចាត់វិធានការសងសឹកវិញ។ រុស្ស៊ីបញ្ជូនយន្តហោះដ្រូនដ៏ច្រើនបំផុតរហូតដល់១៨៨គ្រឿងវាយប្រហារអ៊ុយក្រែនទាំងកណ្ដាលអធ្រាត្រ ហើយធ្វើឱ្យរអាក់រអួលប្រព័ន្ធចែកចាយថាមពលនៅភាគខាងកើត។ នេះបើយោងតាមបង្ហើបឱ្យដឹងពីអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីប្រកាសថាគ្រាប់មីស៊ីលអាត់តាខំរបស់អ៊ុយក្រែនដែលបាញ់ចូលមូលដ្ឋានទ័ពអាកាសនៅខឺសនោះបណ្ដាលឱ្យរងរបួសទាហាន២នាក់។ ចំណែកគ្រាប់មីស៊ីលដែលបាញ់ទៅលើប្រព័ន្ធការពារដែនអាកាសរុស្ស៊ីធ្វើឱ្យខូចប្រព័ន្ធរ៉ាដា និងស្លាប់ទាហានមួយចំនួន។ ក្រសួងថ្លែងបន្តទៀតថាអ៊ុយក្រែនបាញ់មីស៊ីលលើកទី១ចំនួន៥គ្រាប់ត្រូវរុស្ស៊ីបាញ់ទម្លាក់បាន៣គ្រាប់។ ក្រោយមក អ៊ុយក្រែនបាញ់មីស៊ីលលើកទី២ចំនួន៨គ្រាប់ត្រូវរុស្ស៊ីបាញ់ទម្លាក់បាន៧គ្រាប់។ ក្រោយពេលអ៊ុយក្រែនបាញ់មីស៊ីលអាត់តាខំលើកដំបូងបំផុតកាលពីសប្ដាហ៍មុននោះ រុស្ស៊ីឆ្លើយតបនៅថ្ងៃបន្ទាប់ដោយបាញ់មីស៊ីលលឿនជាងសំឡេងម៉ាកអូរេស្នីក (Oreshnik)។ លោកពូទីនអះអាងថាមីស៊ីលនេះអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថែមទៀតផង។ លោកពូទីនព្រមានថារុស្ស៊ីអាចនឹងពិចារណាប្រើប្រាស់មីស៊ីលនេះជាបន្តទៀតឬយ៉ាងណាអាស្រ័យទៅលើទង្វើរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់គេ។ លោកថារុស្ស៊ីសូមរក្សាសិទ្ធិបាញ់មីស៊ីលនេះដាក់ប្រទេសណាដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលជំនួយបាញ់ចូលឆ្ងាយៗទៅក្នុងទឹកដីរុស្ស៊ី។ ការបាញ់មីស៊ីលអូរេស្នីកនេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ពិភពលោក។ ហេតុនេះ អ៊ុយក្រែន និងសមាជិកអង្គការណាតូទាំង៣២ប្រទេសត្រៀមកោះប្រជុំនៅទីក្រុងប្រ៊ុចសែលដើម្បីពិភាក្សាអំពីបញ្ហានេះ៕