Category: ព័ត៌មានជាតិ​

  • រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បង្ហាញទិសដៅការងារសម្រាប់អនុវត្តន៍​របស់ក្រសួង

    រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បង្ហាញទិសដៅការងារសម្រាប់អនុវត្តន៍​របស់ក្រសួង

    (ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកបង្ហាញពីទិសដៅការងារបស់ក្រសួង សម្រាប់អនុវត្តន៍នៅឆ្នាំ២០២៥ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងថា សំរាប់ទិសដៅការងារបស់ក្រសួងនឹងបន្តកសាងស្ថាប័នរដ្ឋបាលសាធារណៈទំនើប ធ្វើបរិវត្តកម្មការផ្តល់សេវាសាធារណៈតាមបែបឌីជីថលទៅតាម បែបទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត។ បន្តរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ក្រសួង ឱ្យបានគ្រប់វិស័យ ការងារជំនាញរបស់ក្រសួង។ ពង្រឹងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបើកវគ្គបណ្តុះបណ្តាលបន្ថែមអំពីវិស័យជំនាញការងារ របស់ក្រសួង រយៈពេលខ្លី/វែង ក៏ដូចជាបន្តការសិក្សាផ្នែកជំនាញនៅក្នុងនិងក្រៅប្រទេស ។ បន្តការចុះបញ្ជីដីធ្លីជំហានទី២ នៃចំនួនក្បាលដីប៉ាន់ស្មាន៥លានក្បាលដី…

  • ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។
  • រុស្ស៊ី​ប្រកាស​ស.ង​សឹ.ក​បន្ទាប់​ពីអ៊ុយ​ក្រែន​បន្ត​​បា.​ញ់​មីស៊ីល​របស់​អាមេរិក

    រុស្ស៊ី​ប្រកាស​ស.ង​សឹ.ក​បន្ទាប់​ពីអ៊ុយ​ក្រែន​បន្ត​​បា.​ញ់​មីស៊ីល​របស់​អាមេរិក

    ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​នៅ​ពេល​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​គ្រាប់​មីស៊ីល​របស់​អាមេរិក​បាញ់​ចូល​ឆ្ងាយ​ៗ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ជា​ថ្មី​ទៀត​។ ដូច្នេះ ទី​ក្រុង​​ម៉ូស្គូ​ប្ដេជ្ញា​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​វាយ​បក​វិញ​។ លោក​ពូទីន​ធ្លាប់​ព្រមាន​រួច​ហើយ​ថា​កុំ​ឱ្យ​អ៊ុយ​ក្រែន និង​ក្រុម​បស្ចិម​ប្រទេស​ចូល​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រាប់​មីស៊ីល​ម៉ាក​អាត់​តា​ខំ​ត​ទៅ​ទៀត​ (ATACMS)។​ ប៉ុន្តែ​ពួក​​គេ​មិន​ព្រម​ស្ដាប់​។​ ឥឡូវ​នេះ រុស្ស៊ី និង​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​​បាញ់​ប្រហារ​តាម​អាកាស​កាន់​តែ​ខ្លាំង​ និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​​កាន់​តែ​ទំនើប​។ ហេតុ​នេះ គេ​បារម្ភ​ថា​សង្គ្រាម​នេះ​មិន​មែន​ធូរ​ស្បើយ​ទេ ប៉ុន្តែ​អាច​​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ អ៊ុយ​ក្រែន​វាយ​ប្រហារ​រុស្ស៊ី​ដោយ​គ្រាប់​មីស៊ីល​ម៉ាក​អាត់​តាខំ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​​ពុធ​សប្ដាហ៍​មុន​ ហើយ​ត្រូវ​រុស្ស៊ី​ឆ្លើយ​តប​វិញ​ដោយ​​​មីស៊ីល​លឿន​ជាង​សំឡេង​ (ហាយ​ពើ​សូនិច -hypersonic) រយៈ​ចម្ងាយ​មធ្យម​ចូល​ទី​ក្រុង​ឌីនី​ប្រូ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្លែង​ថា​អ៊ុយ​ក្រែន​​បាន​​វាយ​ប្រហារ​ដោយ​មីស៊ីល​អាត់​តាខំ​នេះ​ចំនួន​២​ដង​នៅ​សប្ដាហ៍​នេះ​។ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ម្ដង និ​ងនៅ​ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា​ម្ដង​ទៀត​។ គោល​ដៅ​របស់​ពួក​គេ​គឺ​វាយ​ប្រហារ​ទី​តាំង​យោធា​ និង​មូល​ដ្ឋាន​ទ័ព​អាកាស​នៅ​តំបន់​ខឺស​ បណ្ដាល​ឱ្យ​ខូច​ខាត​អគារ​មួយ​ចំនួន​។ ក្រសួង​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​តេឡា​ក្រាម​ថា​ខ្លួន​​​​កំពុង​ត្រៀម​ចាត់​វិធាន​ការ​សង​សឹក​វិញ​។​ ​រុស្ស៊ីបញ្ជូន​យន្ត​ហោះ​ដ្រូនដ៏​ច្រើន​បំផុត​រហូត​ដល់​១៨៨​គ្រឿង​វាយ​ប្រហារ​អ៊ុយ​ក្រែន​ទាំង​កណ្ដាល​អធ្រាត្រ​​ ហើយ​ធ្វើ​ឱ្យ​រអាក់​រអួល​ប្រព័ន្ធ​ចែក​ចាយ​ថាម​ពល​​នៅ​ភាគ​​​ខាង​កើត​។ នេះ​បើ​យោង​តាម​បង្ហើប​ឱ្យ​ដឹង​ពី​អ៊ុយ​ក្រែន​។ ​ក្រសួង​ការ​ពារ​ជាតិ​​រុស្ស៊ី​ប្រកាស​ថា​គ្រាប់​មីស៊ីល​អាត់​តា​ខំ​របស់​អ៊ុយ​ក្រែន​ដែល​បាញ់​ចូល​​មូល​ដ្ឋាន​​ទ័ព​អាកាស​នៅ​ខឺស​នោះ​បណ្ដាល​ឱ្យ​រង​របួស​ទាហាន​២​នាក់​។ ចំណែក​គ្រាប់​មីស៊ីល​ដែល​បាញ់​ទៅ​លើ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​ធ្វើ​ឱ្យ​ខូច​ប្រព័ន្ធ​រ៉ាដា​ និង​ស្លាប់​ទាហាន​មួយ​ចំនួន​​។ ក្រសួង​ថ្លែង​បន្ត​ទៀត​ថា​​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​​លើក​ទី​១​ចំនួន​៥​គ្រាប់​​ត្រូវ​រុស្ស៊ី​បាញ់​ទម្លាក់​បាន​៣​គ្រាប់​។ ក្រោយ​​មក​ អ៊ុយ​ក្រែន​បាញ់​​មីស៊ីល​លើក​ទី​២​ចំនួន​៨​គ្រាប់​ត្រូវ​​រុស្ស៊ី​បាញ់​ទម្លាក់បាន​​៧​គ្រាប់​។ ក្រោយ​ពេល​​​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​អាត់​តា​ខំ​លើក​ដំបូង​បំផុត​កាល​ពី​សប្ដាហ៍​មុន​​នោះ រុស្ស៊ី​ឆ្លើយ​តប​នៅ​ថ្ងៃ​បន្ទាប់​ដោយបាញ់​​មីស៊ីល​លឿន​ជាង​សំឡេង​ម៉ាក​អូ​រេ​ស្នីក (Oreshnik)។ ​លោក​ពូទីន​អះ​អាង​ថា​មីស៊ីល​នេះ​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​​ថែម​ទៀត​ផង​។​ លោក​ពូទីន​ព្រមាន​ថា​រុស្ស៊ី​អាច​នឹង​ពិចារណា​ប្រើ​ប្រាស់​មីស៊ីល​នេះ​ជា​បន្ត​ទៀត​ឬ​យ៉ាង​ណា​អាស្រ័យ​ទៅ​លើ​ទង្វើ​របស់​អា​មេ​រិក​ និង​​សម្ព័ន្ធ​មិត្ត​របស់​គេ​​។ លោក​ថា​រុស្ស៊ីសូម​រក្សា​សិទ្ធិ​បាញ់​មីស៊ីល​នេះ​ដាក់​ប្រទេស​ណា​ដែល​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​មីស៊ីល​ជំនួយ​បាញ់​ចូល​ឆ្ងាយ​ៗ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​។ ការ​បាញ់​មីស៊ីល​អូរេស្នីក​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​សម្រាប់​ពិ​ភព​លោក​។ ហេតុ​នេះ ​​​អ៊ុយ​ក្រែន​ និង​​សមាជិក​អង្គ​ការ​ណាតូ​ទាំង​​​៣២​ប្រទេស​ត្រៀម​កោះ​ប្រជុំ​នៅ​ទី​ក្រុង​ប្រ៊ុច​សែល​ដើម្បី​ពិភាក្សា​​អំពីបញ្ហា​នេះ​​៕​​

  • សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)
  • អភិបាលខេត្តកំពត ប្រាប់មន្ត្រីជំនាញពាក់ព័ន្ធរៀបចំបុណ្យសមុទ្រ កុំមើលរំលងរឿងកំប៉ិកកំប៉ុក

    អភិបាលខេត្តកំពត ប្រាប់មន្ត្រីជំនាញពាក់ព័ន្ធរៀបចំបុណ្យសមុទ្រ កុំមើលរំលងរឿងកំប៉ិកកំប៉ុក

    កំពត៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា គិតមកដល់ថ្ងៃនេះ ការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំ​បុណ្យសមុទ្រ​លើកទី១១ របស់អនុគណៈកម្មការនីមួយៗរបស់ខេត្ត បានត្រៀម​ស្ទើររួចរាល់ហើយ។ប៉ុន្តែឯកឧត្តមបានក្រើនរំលឹកដល់បន្ថែមដល់​មន្ត្រីជំនាញពាក់ព័ន្ធត្រូវគិតគូរឱ្យគ្រប់ជ្រុងជ្រោយ កុំធ្វេសប្រហែស​ចំពោះរឿងកំប៉ិកកំប៉ុក។ មានមតិបូកសរុបក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការខេត្តក្នុងការរៀបចំបុណ្យ​សមុទ្រលើក​ទី១១ កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានកត់សម្គាល់ពីវឌ្ឍនភាពការងាររៀបចំ បុណ្យសមុទ្រដែលនឹង​មកដល់នៅពាក់កណ្ដាលខែធ្នូខាងមុខ ។ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ពិតជានឹងធ្វើឱ្យ​បុណ្យសមុទ្រ​លើក​ទី១១ ជុំទី៣នៅខេត្តកំពត ពោរពេញដោយភាពសប្បាយរីករាយ និងភាពទាក់ទាញខ្លាំង។ប៉ុន្តែ ឯកឧត្តមបានដាស់តឿន​ដល់អាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធសូមបង្កើនការយកចិត្តទុកដាក់លើការ​ងារកំប៉ិចកំប៉ុកមួយចំនួន ដែលអាចជះឥទ្ធិពលអាក្រក់ដល់ខេត្ត ដូចជា ការដំឡើងថ្លៃបន្ទប់ស្នាក់នៅ,តម្លៃម្ហូបអាហារ, ការបន្លំផលិតផល ផលិតផលគ្មានគុណភាព , ជញ្ជីងមិនគ្រប់គីឡូ យកថ្លៃ​បន្ទប់ទឹក ឬថ្លៃផ្ញើម៉ូតូ រថយន្ត ថ្លៃហួសប្រមាណជាដើម ។សូមកុំឱ្យមានការលេចឮ ររឿងទាំងនេះ ទាំងនៅមុនពេល អំឡុងពេល និងក្រោយពេលចប់​ពីធីបុណ្យសមុទ្រ។ សូមបញ្ជាក់ថា មុនចូលដល់ថ្ងៃរៀបចំពិធីបុណ្យសមុទ្រ រដ្ឋបាលខេត្ត​កំពតក៏មានរៀបចំពិធីប្រណាំងទូកង ចំនួន១៣គូផងដែរ នៅថ្ងៃ​ទី១១-១២ ខែធ្នូ ខណៈដែលកម្មវិធីបើកជាផ្លូវការនៃពិធី​បុណ្យសមុទ្រ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត…

  • កងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ នឹងត្រូវដាក់ឱ្យឈរជើងការពារនៅតាមគោលដៅសំខាន់ៗ

    កងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ នឹងត្រូវដាក់ឱ្យឈរជើងការពារនៅតាមគោលដៅសំខាន់ៗ

    តាកែវ៖ក្នុងកិច្ចប្រជុំពង្រឹងកិច្ចការងារសន្តិសុខជាមួយកងកម្លាំង​នគរបាលផែនព្រហ្មទណ្ឌកាលពីព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដតាកែវឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានលើកឡើងអំពី ការរៀប​ចំ​កងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ នឹងត្រូវដាក់ឱ្យ​ឈរជើងការពារនៅតាមគោលដៅសំខាន់ៗ​ដែល​ងាយនឹងរងគ្រោះក្នុងភូមិសាស្រ្តខេត្តតាកែវដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបង្កាបង្ក្រាបបទល្មើសឱ្យ​បានទាន់​ពេលវេលា ។ ឯកឧត្តមស្នងការបានរំលឹកថា ក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៌​កងកម្លាំងនគរបាលទាំងអស់ត្រូវខិតខំឱ្យ​អស់កម្លាំងកាយចិត្ត​បំពេញ​តួនាទីភារកិច្ចត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់ កាត់បន្ថយបញ្ហា​ក្មេងទំនើង ចោរឆក់ប្លន់។ ត្រូវតែបង្កើនការចេញ​ល្បាតតាម​គោលដៅ​ងាយ​រងគ្រោះឱ្យបានច្រើន ។ ឯកឧត្តមស្នងការក៏បាន ជំរុញឱ្យកងកម្លាំងនគរបាលយុត្តិធម៌ត្រូវតែបន្ត​ស្រាវជ្រាវស្វែងរកមុខសញ្ញាចាស់ ថ្មីដែលនៅសេសសល់​យកមក​ផ្តន្ទាទោសតាមច្បាប់ ត្រូវក្តាប់មុខសញ្ញាឱ្យបានទាំងមានដីការ ឬអត់​ដីការ និងមុខសញ្ញាទើបចេញពីពន្ធនាគារ​ទៅរស់នៅ​ក្នុងមូលដ្ឋាន​ដើមវិញ។ត្រូវបន្តការផ្សព្វផ្សាយតាមវេទិកាសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ជាដើម៕ ដោយ៖តាកែវ

  • រដ្ឋបាលខេត្តបន្ទាយមានជ័យ ពន្លឿនបញ្ចប់ការបន្ទោបង់ពាសវាល​ពាសកាលត្រឹមត្រីមាសទី១ឆ្នាំ២០២៥

    រដ្ឋបាលខេត្តបន្ទាយមានជ័យ ពន្លឿនបញ្ចប់ការបន្ទោបង់ពាសវាល​ពាសកាលត្រឹមត្រីមាសទី១ឆ្នាំ២០២៥

    បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យបានពន្លឿនដល់​ក្រុម​ការងារទាក់ទងនឹងអនាម័យសាធារណៈ​ ជាពិសេសបញ្ចប់​ការបន្ទោ​បង់ ពាស វាលពាសកាលត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ខាងមុខ ។ ផែនការ​នេះត្រូវបានលើកយកមកពិភាក្សា​ក្នុងសិក្ខា​សាលា​មួយកាលពីចុង​សប្ដាហ៍កន្លងទៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ លោក ជា យុទ្ធសារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយ​មានជ័យ​បាន​បញ្ជាក់ជូនសិក្ខាសាលាដែលមាន​សមាស​ភាព​ចម្រុះ​ពាក់ព័ន្ធចូលរួមអំពីផលវិបាកនៃបន្ទោបង់ពាសវាលពាសកាល ដែលប៉ះពាល់បរិស្ថានរស់នៅប្រចាំថ្ងៃតែបង្កនូវជំងឺ​ឆ្លងនានា។​លោកបន្តថាបច្ចុប្បន្ននៅទូទាំងខេត្តបន្ទាយមានជ័យ មានផ្ទះចំនួន១២ ៦២០ខ្នងផ្ទះទៀតដែលមិនទាន់មានបង្គន់ប្រើប្រាស់​ល់ខ្លួន។ ក្នុងនោះ​ខ្នងផ្ទះចំណាកស្រុក និងប្រើប្រាស់បង្គន់រួមមាន ៧ ៨៤០ខ្នងផ្ទះ និងផ្ទះនៅបន្ទោបង់ពាសវាលពាសកាល ចំនួន៤ ៧៨០​ងផ្ទះ។ ពោលភូមិដែលមានអត្រាគ្របដណ្តប់ ទាបមិនទាន់ឆ្លើយតបនឹងការ​វាយតម្លៃបទដ្ឋានបច្ចេក​ទេសពី​ក្រសួងអភិវឌ្ឍន៍ជន​បទមាន ចំនួន​១១១ភូមិ ។ លោកបន្តថា ការងារពន្លឿនបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បានទទួលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី និងកិច្ច​សហការ​ទ្រជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំតំបន់ ។ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងនាមរដ្ឋបាល​ខេត្តគាំទ្រ ចំពោះស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវ និងកិច្ច​សហ​ប្រតិបត្តិការរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាមួយបណ្តាមន្ទីរពាក់ព័ន្ធ – ស្ថាប័ននានាជុំវិញខេត្ត អង្គការ ដៃគូ ក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិក្នុង ក្នុងការជំរុញការផ្លាស់ប្តូរទម្លាប់ពីការបន្ទោរបង់ពាសវាលពាស ងាក​មកប្រើប្រាស់បង្គន់អនាម័យ។ឯកឧត្ដមបានជំរុញ​រដ្ឋបាលក្រុងស្រុក​ទាំងអស់ ត្រូវតែបន្តជំរុញឃុំ-សង្កាត់ បន្តសាងសង់បង្គន់អនាម័យបាន​ប្រើប្រាស់ គ្រប់គ្រួសារ​ដើម្បីឈានទៅ​សម្រេច​ជាខេត្តបញ្ចប់ការបន្ទោ​បង់ពាសវាលពាសកាល ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ តាមផែនកា​រគ្រោង​ទុក។ ដើម្បីសម្រេចបានតាមផែនការ ឯកឧត្តមអភិបាលខេត្តក៏បាន​ស្នើដល់​ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអង្គការ ដៃគូរអភិវឌ្ឍន៍នានា សូមបន្តជួយគាំទ្រកម្មវិធីផ្គត់ផ្គង់ទឹកស្អាត…

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាព​ការណ៍ថ្មីៗនិងប្រគល់ភារកិច្ចដល់កងយោធពលខេមរភូមិន្ទ

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាព​ការណ៍ថ្មីៗនិងប្រគល់ភារកិច្ចដល់កងយោធពលខេមរភូមិន្ទ

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិបត្តិ​ការសឹករងកំពង់ធំ បានប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែល​កើតមានឡើង និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់កងកម្លាំងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង យោធ​ភូមិភាគទី៤កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរំលឹកដល់កងកម្លាំង គឺត្រូវតែស្មោះត្រង់ដាច់​ខាតចំពោះ​ជាតិ សាសនា និងព្រះមហាក្សត្រ ។ត្រូវគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ តាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទ ។ ត្រូវប្តេជ្ញាចិត្ត​ថែរក្សា​និងការពារឲ្យបានដាច់ខាត មិនឱ្យមានបដិវត្តន៍ពណ៌កើតឡើងនៅ​លើទឹកដីកម្ពុជា ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ។ ត្រៀម​កងកម្លាំង គ្រឿងបំពាក់គ្រប់គ្រាន់ និងមធ្យោបាយគ្រប់គ្រាន់សម្រាប់​ចល័តអន្តរាគមន៍ទាន់ពេលវេលា តាមបទបញ្ជា។ ត្រូវបន្តចូលរួមយ៉ាង​សកម្មក្នុងការប្រើប្រាស់កម្លាំងសរុប ការពារទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធានធម្មជាតិនៅក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំឱ្យមាន​ប្រសិទ្ធភាពនិង អប់រំពង្រឹងវិន័យ របស់កងទ័ព ស្របតាមច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅរបស់នៃ​កងយោធ​ពលខេមរភូមិន្ទ និងទី៥ បន្តចូលរួមសហប្រតិបត្តិការ ក្នុងការអនុវត្តគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព រួមចំណែក​ការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់​សង្គមនៅទូទាំងខេត្តកំពង់ធំឱ្យបានល្អប្រសើរ៕ ដោយ៖ ប៊ុន រដ្ឋា

  • មន្ទីរដែនដីរាជធានីភ្នំពេញ បានរួមចំណែកបញ្ចប់បញ្ហាចម្រូងចម្រាសក្នុងសង្គម តាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត

    មន្ទីរដែនដីរាជធានីភ្នំពេញ បានរួមចំណែកបញ្ចប់បញ្ហាចម្រូងចម្រាសក្នុងសង្គម តាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត

    (ភ្នំពេញ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបញ្ចប់បញ្ហាចម្រូងចម្រាសក្នុងសង្គម តាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត ។ សូមគូសបញ្ជាក់ថា ក្រៅពីការចុះបញ្ជីដីនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន មន្ទីរ ដ.ន.ស.ស. រាជធានីភ្នំពេញ បានចូលរួមក្នុងការចុះបញ្ជីដីធ្លីបង្ហើយនៅខេត្តកំពង់ស្ពឺ និងសម្រេចបានការវាស់វែង និងបញ្ចូលទិន្នន័យបាន ២៧០ ០០០ក្បាលដី បិទផ្សាយទិន្នន័យបាន ២៦០ ០០០ក្បាលដី ចេញបណ្ណបាន ២២០ ០០០បណ្ណ និងចែកបណ្ណដល់ដៃប្រជាពលរដ្ឋបានចំនួន ១៤៣ ០០០បណ្ណ ។ ការបញ្ជាក់នេះ គឺក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ដោយឡែក មន្ទីរ ដ.ន.ស.ស. រាជធានីភ្នំពេញ បានចូលរួមក្នុងការចុះបញ្ជីតាមប្រព័ន្ធអនឡាញនូវមុខសេវាចាំបាច់មួយចំនួនដូចជា លក់ផ្តាច់ អំណោយផ្តាច់…

  • មេធំអ៊ីរ៉ង់ទទូចឱ្យកាត់ទោសប្រហារជីវិតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល

    មេធំអ៊ីរ៉ង់ទទូចឱ្យកាត់ទោសប្រហារជីវិតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល

    បរទេស៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិតសម្រាប់លោក Benjamin Netanyahu នាយករដ្ឋមន្រ្ដី នៃប្រទេសអ៊ីស្រាអ៊ែល ដែលជាមនុស្សខ្ពើមរអើមនឹងអ៊ីរ៉ង់ ដោយនិយាយថា ដីកាចាប់ខ្លួន ICC សម្រាប់មេដឹកនាំអ៊ីស្រាអែលរូបនេះ គឺ «មិនគ្រប់គ្រាន់ទេ»។ លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានប្រាប់ក្រុមគណៈប្រតិភូ ដែលធ្វើទស្សនកិច្ច នៅមូលដ្ឋាន Basij ដែលជាកងកម្លាំងប្រដាប់អាវុធមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍របស់ប្រទេសនេះថា «ពួកគេបានចេញដីកាចាប់ខ្លួនលោក Netanyahu វាមិនគ្រប់គ្រាន់ទេ ..ការកាត់ទោសប្រហារជីវិតលើលោក Netanyahu ត្រូវតែដាក់ចេញ» ។ ការលើកឡើងនេះ បានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC បានចេញដីកាចាប់ខ្លួន ដោយបានអះអាងថា លោក នាយករដ្ឋមន្ត្រី និង អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល មួយរូបទៀត ត្រូវបានចោទប្រកាន់ ពីបទ «ឧក្រិដ្ឋកម្មសង្គ្រាម» និង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» សម្រាប់សកម្មភាពរបស់អ៊ីស្រាអែល នៅហ្គាហ្សា ដែលស្លាប់មនុស្ស ប្រមាណ៤ម៉ឺន៤ពាន់នាក់ហើយ ជាង១ឆ្នាំមកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖…