Category: ព័ត៌មានជាតិ
-

-
![[UPDATE] លោកDonald Trump ទទួលបានអង្គបោះឆ្នោតចំនួន២០១ ខណៈលោកស្រី Harris ទទួលបានត្រឹម ៩១គិតត្រឹមពេលនេះ។](http://165.232.167.198/wp-content/uploads/2024/11/photo_2024-11-03_23-40-47.jpg)
-

រដ្ឋមន្ត្រីការបរទេសឥណ្ឌា៖ អាមេរិកនឹងកាន់តែបង្កើនភាពឯកោ ទោះអ្នកណាឈ្នះឆ្នោតក៏ដោយ
រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយនៅថ្ងៃពុធ (០៦ វិច្ឆិកា) នេះថា សហរដ្ឋអាមេរិក ទំនងជាបង្កើនភាពផ្ដាច់ខ្លួនកាន់តែខ្លាំងឡើងពីបញ្ហាពិភពលោក មិនខ្វល់អ្នកណាដែលនឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់ខ្លួនឡើយ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងកង់បេរ៉ា ស្របពេលដែលប្រជាជនអាមេរិកបន្តបោះឆ្នោត លោក ស៊ូប្រាម៉ានយ៉ាម ចៃសានខា (Subrahmanyam Jaishankar) បាននិយាយថា ការបោះឆ្នោតនេះទំនងជាមិនផ្លាស់ប្តូរអ្វីដែលលោកហៅថានិន្នាការរយៈពេលវែងនៅក្នុងគោលនយោបាយរបស់អាមេរិកទេ។ លោកលើកឡើងថា “ប្រហែលជាចាប់ផ្តើមពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មក សហរដ្ឋអាមេរិកបានកាន់តែមានការប្រុងប្រយ័ត្នចំពោះការប្តេជ្ញាចិត្តជាសកលរបស់ខ្លួន” ដោយចង្អុលបង្ហាញពីការស្ទាក់ស្ទើររបស់អាមេរិក ក្នុងការដាក់ពង្រាយ និងដកទ័ពចេញពីអាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន។ លោកបានសង្កត់ធ្ងន់ក្នុងអំឡុងកិច្ចពិភាក្សាជាក្រុមជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងនូវែលសេឡង់ថា “លោក Donald Trump ប្រហែលជាមានភាពច្បាស់លាស់ និងបង្ហាញកាន់តែច្បាស់ក្នុងការបង្កើនភាពឯកោបែបនោះ ប៉ុន្តែក៏ត្រូវសម្លឹងមើលអាមេរិកជារួមផងដែរ ច្រើនជាងក្នុងន័យមនោគមវិជ្ជានៃរដ្ឋបាលនាពេលបច្ចុប្បន្ន”។ រដ្ឋមន្រ្តីឥណ្ឌារូបនេះបានបញ្ជាក់កាលពីថ្ងៃអង្គារថា ទំនាក់ទំនងរបស់ឥណ្ឌា ជាមួយសហរដ្ឋអាមេរិក នឹងបន្តរីកចម្រើននៅពេលអនាគតទោះអ្នកណាទទួលជ័យជម្នះក៏ដោយ៕
-
ប្រតិកម្មទីផ្សារអាមេរិក មានទំនោរទៅរកលោក Trump ខណៈលទ្ធផលឆ្នោតចាប់ផ្តើមបង្ហាញខ្លួន
បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump ហាក់កំពុងមានសន្ទុះនាំមុខក្នុងផែនទីបោះឆ្នោតក្នុងបណ្ដារដ្ឋនានាទូទាំងសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ០៥ វិច្ឆិកា ខណៈលោកស្រី Kamala Harris កំពុងតាមពីក្រោយក្នុងរដ្ឋមួយចំនួន ដែលនេះធ្វើឱ្យទីផ្សារអាមេរិក បញ្ចេញប្រតិកម្មងាកទៅខាងលោក Trump។ លោក JAMIE COX ដៃគូគ្រប់គ្រងក្នុងក្រុមហិរញ្ញវត្ថុរបស់លោកស្រី Harris លើកឡើងថា “ការចង្អុលបង្ហាញដំបូងគឺគណបក្សសាធារណរដ្ឋកំពុងដំណើរការបានល្អជាងនៅក្នុងតំបន់ដែលពួកគេមិនធ្លាប់មានប្រៀប។ នៅពេលនេះ ក្រុមលោកស្រី Harris កំពុងតែព្រួយបារម្ភ”។ លោក ALEX MORRIS ប្រធានស្ថាប័នវិនិយោគ F/M នៅរដ្ឋធានីវ៉ាស៊ីនតោន និយាយថា “ទីផ្សារបានត្រៀមខ្លួនល្អសម្រាប់ភាពមិនប្រាកដប្រជានេះ។ ភាគហ៊ុនកំពុងនៅនឹងថ្កល់នៅពេលនេះ ប៉ុន្តែអ្នកគ្រប់គ្នាកំពុងព្យាយាមយកទិន្នន័យដំបូងដែលយើងមាននៅពេលនេះ ហើយប្រែក្លាយវាទៅជារូបភាពធំ ដែលហាក់មានទំនោរទៅខាងបក្សសាធារណរដ្ឋ”។ លោក BRIAN JACOBSEN, ប្រធានសេដ្ឋវិទូនៅរដ្ឋ WISCONSIN លើកឡើងថា “នៅពេលដែលលទ្ធផលដំបូងបង្ហាញខ្លួន យើងមើលឃើញទិន្នផលរតនាគារកើនឡើងបន្តិច ហើយប្រាក់ដុល្លារឡើងថ្លៃ។ ទិន្នផលរតនាគារនេះដោយសារតែទីផ្សារមានជំនឿថាលោក Trump អាចនឹងកាន់តែអាក្រក់សម្រាប់ឱនភាព ហើយកំណើនប្រាក់ដុល្លារដោយសារតែការរំពឹងទុកនៃពន្ធថ្មីរបស់លោក Trump”៕
-
![[UPDATE] លោក Donald Trump កំពុងនាំមុខលោកស្រី Kamala Harris សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤នេះ គិតត្រឹមព្រឹកថ្ងៃពុធនេះ។ ប្រភព៖សារព័ត៌មាន DW។](http://165.232.167.198/wp-content/uploads/2024/11/photo_2024-11-06_09-59-04.jpg)
-
![[UPDATE] លោក Donald Trump កំពុងនាំមុខលោកស្រី Kamala Harris សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤នេះ គិតត្រឹមព្រឹកថ្ងៃពុធនេះ។ ប្រភព៖សារព័ត៌មាន DW។](http://165.232.167.198/wp-content/uploads/2024/11/photo_2024-11-06_09-20-29.jpg)
-

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បណ្តេញរដ្ឋមន្ត្រីការពារជាតិ ជុំវិញ «វិបត្តិនៃសេចក្តីទុកចិត្ត»
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក យ៉ូអាវ ហ្កាលែន (Yoav Gallant) កាលពីថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ដោយលើកឡើងពី «វិបត្តិនៃសេចក្តីទុកចិត្ត» ហើយជំនួសដោយលោក Israel Katz ដែលពីមុនជារដ្ឋមន្ត្រីការបរទេស។ ការិយាល័យរបស់លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកនាយករដ្ឋមន្ត្រី បានតែងតាំងលោក Gideon Saar ជារដ្ឋមន្ត្រីការបរទេសថ្មី។ លោក Gallant និងលោក Netanyahu ទាំងពីរនាក់ស្ថិតនៅក្នុងគណបក្សស្តាំនិយម Likud មិនចុះសម្រុងគ្នាជាច្រើនខែមកហើយ ជុំវិញគោលដៅនៃសង្រ្គាមរយៈពេល១៣ ខែមកនេះ របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ លោក Netanyahu បាននិយាយថា លោក Gallant បានធ្វើសេចក្តីថ្លែងការណ៍ដែល «ផ្ទុយទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល និងការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រី»។ ក្នុងការឆ្លើយតប លោក Gallant បាននិយាយថា «សន្តិសុខនៃរដ្ឋអ៊ីស្រាអែលតែងតែមាន ហើយនឹងនៅតែជាបេសកកម្មនៃជីវិតរបស់ខ្ញុំជានិច្ច»។ របាយការណ៍ បានលេចឡើងកាលពីខែកញ្ញាថា លោក…
-

ការគំរាមដោយគ្រាប់បែកក្លែងក្លាយជាប់ពាក់ព័ន្ធជាមួយរុស្ស៊ី បានបិទទីតាំងបោះឆ្នោតនៅរដ្ឋចចា
ទីតាំងបោះឆ្នោតយ៉ាងហោចណាស់ចំនួនពីរកន្លែងនៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំងនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងរដ្ឋចចា មនុស្សត្រូវបានជម្លៀសចេញភ្លាមៗកាលពីថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា បន្ទាប់ពីការគំរាមកំហែងគ្រាប់បែកក្លែងក្លាយ ដែលមន្ត្រីបោះឆ្នោតនៅក្នុងរដ្ឋនេះ បានដាក់កំហុសទៅលើភ្នាក់ងាររុស្ស៊ី។ ការគំរាមកំហែង ដែលត្រូវបានគេគិតថាមិនគួរឱ្យទុកចិត្ត បានបណ្តាលឱ្យទីតាំងបោះឆ្នោតចំនួនពីរកន្លែងនៅតំបន់ Fulton County រដ្ឋចចា ត្រូវបានជម្លៀសមនុស្សចេញភ្លាមៗ។ មន្ត្រីបាននិយាយថា ទីតាំងទាំងពីរ បានបើកឡើងវិញបន្ទាប់ពីរយៈពេលប្រហែល៣០នាទីក្រោយមក ហើយតំបន់នេះបានស្វែងរកសេចក្តីបង្គាប់របស់តុលាការ ដើម្បីពន្យារពេលម៉ោងបោះឆ្នោតនៅទូទាំងរដ្ឋ ដែលម៉ោងកំណត់នៅត្រឹមម៉ោង៧:០០យប់។ រដ្ឋមន្ត្រីការបរទេសរដ្ឋចចា លោក Brad Raffensperger បាននិយាយថា ការជ្រៀតជ្រែករបស់រុស្ស៊ី គឺនៅពីក្រោយការបោកបញ្ឆោតដោយគ្រាប់បែក នៅថ្ងៃបោះឆ្នោត។ លោក បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «វាជាអំពើទុច្ចរិត» វាហាក់ដូចជា ពួកគេមិនចង់ឱ្យយើងមានការបោះឆ្នោតដោយរលូន យុត្តិធម៌ និងត្រឹមត្រូវនោះទេ។ ស្ថានទូតរុស្ស៊ី នៅក្នុងទីក្រុងវ៉ាស៊ីនតោន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារ FBI បាននិយាយថា ទីភ្នាក់ងារបានដឹងពីការគំរាមកំហែងដោយគ្រាប់បែកក្លែងក្លាយនៅទីតាំងបោះឆ្នោតក្នុងរដ្ឋមួយចំនួន ដោយភាគច្រើនមានប្រភពមកពីដែនអ៊ីមែលរបស់រុស្ស៊ី។
-

-

BREAKING: លោក ត្រាំ ឈ្នះនៅរដ្ឋចំនួន៣ រីឯលោកស្រី ហារីស ឈ្នះនៅរដ្ឋ Vermont ខណៈការិយាល័យបោះឆ្នោតនៅតាមរដ្ឋជាច្រើន ចាប់ផ្ដើមបិទទ្វាររាប់សន្លឹកឆ្នោត
(វ៉ាស៊ីនតោន)៖ ការិយាល័យបោះឆ្នោតនៅតាមរដ្ឋជាច្រើននៅក្នុងសហរដ្ឋអាមេរិក បានចាប់ផ្ដើមបិទទ្វាររាប់ស្លឹកឆ្នោតជាបណ្ដើរៗហើយ ក្នុងនោះក៏មានរដ្ឋ Georgia ដែលជា រដ្ឋសំខាន់ ឬ Swing State ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ រដ្ឋដែលបានបិទទ្វាររាប់សន្លឹកឆ្នោតជារួមមាន៖ រដ្ឋ Georgia ដែលមានអង្គបោះឆ្នោត ១៦រូប។ រដ្ឋ Indiana មាន១១រូប រដ្ឋ Kentucky មាន៨រូប រដ្ឋ South Carolina មាន៩រូប រដ្ឋ Vermont មាន៣រូប រដ្ឋ Virginia ១៣រូប រដ្ឋ West Virginia មាន៤រូប បើតាម CNN លោក ដូណាល់ ត្រាំ ឈ្នះនៅក្នុងរដ្ឋ Indiana Kentucky និងរដ្ឋ West Virginia ខណៈលោកស្រី ហារីស ឈ្នះនៅរដ្ឋ Vermont។ ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី…