Category: ព័ត៌មានជាតិ
-

-

បោះឆ្នោតនៅអាមេរិក ៖ តើនៅពេលណាដែលយើងនឹងដឹងថា អ្នកណាឈ្នះ?
បរទេស៖ ប្រជាជនអាមេរិកបានសម្រុកទៅបោះឆ្នោត នៅថ្ងៃនេះ។ តាមច្បាប់ ប្រជាពលរដ្ឋមិនបោះឆ្នោតដោយផ្ទាល់ សម្រាប់មេដឹកនាំ របស់ពួកគេនោះទេ។ ផ្ទុយទៅវិញ សន្លឹកឆ្នោតត្រូវបានបោះ ដើម្បីជ្រើសរើសសមាជិក ៥៣៨នាក់ នៃក្រុមដែលគេហៅថា Electoral College ដែលសំដៅលើ ចំនួនអសនៈ តំណាងឲ្យអង្គបោះឆ្នោត។ បន្ទាប់មក ក្រុមនេះ ជ្រើសរើសប្រធានាធិបតី និង អនុប្រធានាធិបតី។ រដ្ឋធំៗ ដោយមានអ្នកតំណាងកាន់តែច្រើន នៅក្នុងសភាសហរដ្ឋអាមេរិក ទទួលបានចំណែកធំ នៃចំនួនអសនៈ។ អនុប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និង គូប្រជែងមកពីគណបក្សសាធារណរដ្ឋ គឺ លោក Donald Trump នឹងប្រជែងគ្នា ធ្វើយ៉ាងណា ឲ្យទទួលបានសម្លេងគាំទ្រ ២៧០អសនៈ ឬ Electoral College ចំនួន ២៧០នាក់ ដែលជាការចាំបាច់ ធានាថា ពួកគេណាម្នាក់ នឹងឈ្នះឆ្នោត ធ្វើជាប្រធានាធិបតី។ មនុស្សប្រហែល ៨១ លាននាក់…
-

លោក Trump មានប្រៀបលើលោកស្រីHarris ក្នុងការបោះឆ្នោតឆ្នាំ២០២៤
យោងតាមការចុះផ្សាយរបស់ព័ត៌មាននានា លទ្ធផលបឋមលោក Trump នាំមុខលោកស្រី Harris ខណៈការរាប់សន្លឹកឆ្នោតនៅតែបន្ត។ ឥឡូវនេះការិយាល័យបោះឆ្នោតបានបិទនៅក្នុងរដ្ឋមួយចំនួន រួមទាំងរដ្ឋប្រទាញប្រទង់គ្នាខ្លាំង ចចា (Georgia) ផងដែរ។ លោកស្រី Kamala Harris ត្រូវបានព្យាករណ៍ថានឹងឈ្នះនៅរដ្ឋ វ៉ើម៉ុន (Vermont) ហើយលោកTrump ត្រូវបានគេព្យាករណ៍ថានឹងឈ្នះរដ្ឋ ខិនថាក់គី (Kentucky) និង រដ្ឋ អ៊ីនឌាណា (Indiana) ។ ពិភពលោកកំពុងរង់ចាំមើល ខណៈការបោះឆ្នោតជិតបញ្ចប់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤។លោក Donald Trump និងលោកស្រី Kamala Harris ស្ថិតក្នុងការប្រជែងគ្នាយ៉ាងតឹងរ៉ឹង និងប្រកៀកប្រកិតគ្នាបំផុតប្រជែងគ្នាសម្រាប់អង្គបោះឆ្នោតចំនួន ២៧០ ដែលត្រូវការដើម្បីឈ្នះកៅអីសេតវិមាន។ ការបោះឆ្នោតមុនកាលកំណត់ គឺមានប្រជាប្រិយភាពខ្លាំងនៅឆ្នាំនេះដោយ៧៥ លាននាក់ក្នុងចំណោម ១៦១ លាននាក់ ដែលបានចុះឈ្មោះបោះឆ្នោត និងបានបោះឆ្នោតរួចហើយ។ យោងតាមការបង្ហាញក្រោយការបោះឆ្នោតរួចនៅតាមមណ្ឌលមួយចំនួន ស្ថានភាពសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យបច្ចុប្បន្ន គឺជាបញ្ហាដ៏ធំបំផុតសម្រាប់ម្ចាស់ឆ្នោតអាមេរិក ៕
-

ចក្រភពអង់គ្លេស ប្រកាសបន្ថែមទឹកប្រាក់ជិត ១០០លានដុល្លារ ដើម្បីពង្រឹងសន្តិសុខព្រំដែន
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងដាក់ប្រាក់បន្ថែមចំនួន ៧៥លានផោន (៩៧,៣លានដុល្លារអាមេរិក) របស់ចក្រភពអង់គ្លេស ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហារត់ពន្ធមនុស្ស។ នៅក្នុងសុន្ទរកថាទៅកាន់សម័យប្រជុំលើកទី៩២ នៃមហាសន្និបាត Interpol នៅទីក្រុង Glasgow លោក Starmer បានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យ “ភ្ញាក់ឡើង ចំពោះភាពធ្ងន់ធ្ងរ” នៃបញ្ហាប្រឈមនៃការរត់ពន្ធ ដែលបង្ហាញពីសន្តិសុខតាមព្រំដែន។ លោកបានលើកឡើងថា ការរត់ពន្ធមនុស្ស គឺជា “ការជួញដូរដ៏អាក្រក់ ដែលត្រូវតែលុបបំបាត់ចោល” ហើយគួរតែត្រូវបានគេចាត់ទុកថាជា “ការគំរាមកំហែងសន្តិសុខ ពិភពលោក ស្រដៀងទៅនឹងអំពើភេរវកម្មដែរ” ។ ផ្ទាំងពាណិជ្ជកម្ម នាយករដ្ឋមន្ត្រីរូបនេះបានបន្ដថា ការចាក់សាច់ប្រាក់បន្ថែម នឹងនាំមកនូវការវិនិយោគ នៅក្នុងទីបញ្ជាការសន្តិសុខ ព្រំដែនថ្មី របស់ចក្រភពអង់គ្លេស ក្នុងរយៈពេលពីរឆ្នាំខាងមុខដល់ ១៥០ លានផោន។ ទឹកប្រាក់នេះនឹងជួយផ្តល់មូលនិធិដល់អ្នកស៊ើបអង្កេតជំនាញបន្ថែម និងឧបករណ៍ឃ្លាំមើលរបស់ពួកគេ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមនុស្សចំនួន ៥,៤១៧ នាក់ បានឆ្លងកាត់ប៉ុស្តិ៍ ដោយទូកតូចៗនៅក្នុងខែតុលា ដែលជាតួលេខប្រចាំខែខ្ពស់បំផុត សម្រាប់ការឆ្លងកាត់ខុសច្បាប់ ចាប់តាំងពីខែតុលាឆ្នាំ២០២២៕…
-

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ប្រកាសបណ្តេញ រដ្ឋមន្ត្រីការពារជាតិ លោក Gallant ចេញពីតំណែង
ប្រភពដដែលបានឲ្យដឹងទៀតថា លោក Netanyahu បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ការជឿទុកចិត្ត របស់លោកលើលោក Gallant បានរលាយបាត់ក្នុងប៉ុន្មានខែថ្មីៗនេះ ហើយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Katz នឹងជំនួសតំណែងលោក Gallantភ្លាមៗផងដែរ ។ គួរឲ្យដឹងដែរថាលោកGallant បានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា ៖ សន្តិសុខនៃរដ្ឋអ៊ីស្រាអែល នឹងនៅតែជាបេសកកម្ម នៃជីវិតរបស់ខ្ញុំជានិច្ច ខណៈដែល ការបណ្តេញចេញនេះ បានបង្កើតឲ្យទៅ ជាមានការ តវ៉ានៅតាមដងផ្លូវនៃទីក្រុង Tel Aviv ហើយមេដឹកនាំគណបក្សប្រឆាំងនយោបាយបាន អំពាវនាវ ឱ្យមានបាតុកម្មជាសាធារណៈ កាន់តែធំជាងនេះផងដែរ។ ផ្ទាំងពាណិជ្ជកម្ម លោកNetanyahu និង Gallant មានទំនាក់ទំនង ការងារដែលបែកបាក់គ្នា យូរមកហើយ ហើយកាលពីឆ្នាំមុន មានរបាយការណ៍ នៃហេតុការស្រែកដាក់គ្នា រវាងបុរសទាំងពីរអំពីយុទ្ធសាស្ត្រ សង្រ្គាមរបស់អ៊ីស្រាអែលផងដែរ។ ក្រុមអ្នកសង្កេតការណ៍កត់សម្គាល់ថា ការដកលោក Gallant ក៏កើតមានឡើងនៅពេលដែលលោក Netanyahu ស្ថិតនៅក្រោមសម្ពាធ របស់អ្នកនយោបាយស្តាំនិយម ដើម្បីអនុម័តច្បាប់ ដែលនឹងបន្តអនុញ្ញាត ឱ្យពលរដ្ឋអ៊ីស្រាអែល ត្រូវបានលើកលែងពីការបម្រើក្នុងជួរយោធាផងដែរ៕…
-

Trump ៖ លួចបន្លំសន្លឹកឆ្នោតដ៏ធំនៅក្នុងរដ្ឋ Pennsylvania
បរទេស៖ នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោក Donald Trump បានចោទប្រកាន់ថា មានការនិយាយអំពី «ការបោកប្រាស់ដ៏ធំ» នៅទីក្រុង Philadelphia នៃរដ្ឋ Pennsylvania ហើយអះអាងទៀតថា «ការអនុវត្តច្បាប់ កំពុងដំណើរការ«។ វាមិនច្បាស់ថាលោក Trump សំដៅទៅលើអ្វីទេ ហើយលោកមិនបានបង្ហាញភស្តុតាង ឬ បរិបទផ្សេងទៀតទេ។ ក្រុមយុទ្ធនាការ Trump មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ប៉ុន្តែ មិនមានអ្វីភ្ញាក់ផ្អើលទេ បើលោក Trump ចោទប្រកាន់ថា បានក្លែងបន្លំ សូម្បី តែមុនការរាប់សន្លឹកឆ្នោតចុងក្រោយ ក៏ដោយ។ កាលពីព្រឹកថ្ងៃអង្គារ លោកបាននិយាយថា លោកនឹងទទួលយក «ប្រសិនបើ វាជាការបោះឆ្នោតដោយយុត្តិធម៌» ប៉ុន្តែ ឥឡូវនេះ លោកហាក់ដូចជា បង្ហាញពីការគ្មានជំនឿថា ជាការបោះឆ្នោតនោះទេ។ មេធាវី នៅក្រុង Philadelphia លោក Larry Krasner បាននិយាយ តាមរយៈអ្នកនាំពាក្យម្នាក់ថា មិនមានមូលដ្ឋានជាក់ស្តែងណាមួយ…
-

អភិបាលខេត្តយូណាន សន្យាផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិនទៅកម្ពុជាបន្ថែមទៀត
នាល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអភិបាលខេត្តយូណាន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចបវរធិបតី ដែលអញ្ជើញចូលរួមកិច្ចប្រជុំ GMS នៅទីក្រុងគុនមិញ នាឱកាសនេះ និងបានសម្ដែងនូវសេចក្ដីរីករាយ ដែលបានជួបសម្ដេចបវរធិបតីម្ដងទៀត បន្ទាប់ពីឯកឧត្តមបានជួបជាមួយសម្ដេចបវរធិបតី ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីចុងឆ្នាំ២០២៣ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការវិវឌ្ឍន៍ និងសក្តានុពលរបស់ខេត្តយូណាន ផងដែរ។ ឯកឧត្តមបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេស តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច វិស័យពាណិជ្ជកម្ម…
-

-

អាជ្ញាធរខេត្តកំពង់ធំ នាំអំណោយចែកជូនប្រជាពលរដ្ឋ៧០៤គ្រួសារដែលមានជីវភាពខ្វះខាតរស់នៅឃុំផាត់សណ្តាយ
កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយប្រព័ន្ធស្បៀងបម្រុងកម្ពុជា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧០៤គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។ ឃុំផាត់សណ្តាយ គឺជាឃុំមួយដែលមានភូមិសាស្ត្រភ្ជាប់ទៅនឹងតំបន់បឹងទន្លេសាប ដែលប្រជាពលរដ្ឋចំនួន ១,២៨២គ្រួសារពឹងផ្អែកលើការនេសាទជាមូលដ្ឋាន។ក្នុងសកម្មភាពផ្ទាល់កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ឯកឧត្តម នួន ផារ័ត្ន បញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ការផ្ដល់ស្បៀងអាហារនេះគឺដោយគ្មានការបែងចែកជនជាតិសាសនា ឬប្រកាន់បក្សនយោបាយ ទាក់ទាញទៅនឹងគ្រួសារដែលជួបការលំបាកពិតប្រាកដ។ សូមជម្រាបថា អំណោយដែលចែកជូនមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ៕ ដោយ៖ប៊ុន រដ្ឋា
-
