Category: ព័ត៌មានជាតិ
-
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រៀមអនុវត្តច្បាប់ចំពោះអ្នកបំផុសធ្វើអ្វីខុសច្បាប់ និងដុតប្រទេស
ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយអាចារ្យ អាចារិនីចំនួន១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀមអនុវត្តច្បាប់ចំពោះអ្នកបំផុសធ្វើអ្វីខុសច្បាប់ ឬត្រៀមធ្វើបាតុកម្មដុតប្រទេស ខណៈរាជរដ្ឋាភិបាលប្ដេជ្ញាត្រូវការពារប្រជាពលរដ្ឋ ប្រទេសជាតិ និងសន្ដិភាពរបស់កម្ពុជាឱ្យបានដាច់ខាត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូច កំពុងបញ្ឆេះកំហឹង អូសទាញយុវជនឱ្យធ្វើសកម្មភាព ធ្វើបាតុកម្ម ដោយយកគំរូតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក។ ប៉ុន្ដែសកម្មភាពទាំងនេះ គឺជាសកម្មភាពខុសច្បាប់ រាជរដ្ឋាភិបាលមិនអាចអត់ឱនឱ្យជាដាច់ខាត គឺត្រូវតែអនុវត្តវិធានការច្បាប់ដើម្បីរក្សាស្ថិរភាព និងសន្ដិភាពរបស់កម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំងការបំបែករដ្ឋ។ បើយើងប្រកាន់ជំហរបែបនេះ គឺកម្ពុជាមិនអនុញ្ញាតឱ្យមានការបំបែកខេត្តនៅកម្ពុជាដាច់ខាត។ ដូច្នេះប្រជាពលរដ្ឋសូមកុំមានកង្វល់ចំពោះរឿងបាត់ខេត្តទាំង៤របស់កម្ពុជាឱ្យសោះ។ ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍបែបណានាពេលខាងមុខ៕…
-
កូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងស្ថិតនៅក្រោមរលកកម្ដៅដ៏ខ្លាំងក្លា
យោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយកាលពីថ្ងៃពុធ (១៤ សីហា) បានឱ្យដឹងថា រាត្រីត្រូពិចដ៏ក្តៅគគុក ត្រូវបានរំពឹងថានឹងបំបែកកំណត់ត្រាអាកាសធាតុក្ដៅខ្លាំងរបស់កូរ៉េខាងត្បូង ដែលមានអាយុកាលមួយសតវត្សរ៍ ខណៈឧបទ្វីបកូរ៉េ កំពុងស្ថិតក្រោមរលកកម្ដៅដ៏អូសបន្លាយ។ ជាមួយគ្នានេះ អាជ្ញាធរកូរ៉េខាងជើងក៏បានចេញការព្រមានអំពី «កម្ដៅដ៏គ្រោះថ្នាក់» ជាមួយនឹងសីតុណ្ហភាពអាចឡើងដល់ ៣៧អង្សារសេ ខណៈរូបភាពពីសារព័ត៌មាន AFP បានបង្ហាញអ្នកស្រុកទីក្រុងព្យុងយ៉ាង ប្រើប្រាស់ឆ័ត្រ និងកូនកង្ហាតូចៗដាក់តាមខ្លួនដើម្បីផ្ដល់ភាពត្រជាក់។ ផ្នែកភាគច្រើននៃពិភពលោកកំពុងស៊ូទ្រាំនឹងរដូវក្តៅដែលមានអាកាសធាតុក្ដៅខ្លាំង ដោយអង្គការសហប្រជាជាតិបានព្រមានកាលពីខែមុនថា មនុស្សជាតិកំពុងទទួលរង «ការរីករាលដាលនៃកម្ដៅខ្ពស់» និងអំពាវនាវឱ្យចាត់វិធានការដើម្បីបន្ថយផលប៉ះពាល់នៃរលកកម្ដៅដែលកាន់តែខ្លាំងឡើងដោយបម្រែបម្រួលអាកាសធាតុ។ ទីក្រុងសេអ៊ូល បានឆ្លងកាត់រាត្រីត្រូពិចលើកទី២៤ ជាប់ៗគ្នាដល់ថ្ងៃពុធ ដែលជារយៈពេលវែងបំផុតទីពីរចាប់តាំងពីការសង្កេតអាកាសធាតុសម័យទំនើបបានចាប់ផ្តើមនៅឆ្នាំ១៩០៧។ សូមបញ្ជាក់ថា បាតុភូត «រាត្រីត្រូពិច» សំដៅទៅលើនៅពេលដែលសីតុណ្ហភាពមិនធ្លាក់ចុះក្រោម ២៥អង្សាសេពេញមួយយប់ នេះបើយោងតាមឧតុនិយមរដ្ឋបាលកូរ៉េ។ ជាមួយនឹងការព្យាករថារលកកម្ដៅនឹងបន្តដល់សប្តាហ៍ក្រោយ កូរ៉េខាងត្បូងទំនងជានឹងបំបែកកំណត់ត្រាកម្ដៅ ២៦ថ្ងៃជាប់ៗគ្នានៅថ្ងៃសៅរ៍ (១៧ សីហា) ខាងមុខនេះ។ យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃទីក្រុងសេអ៊ូល បានឱ្យដឹងថា រហូតមកដល់ពេលនេះមនុស្ស ២១នាក់បានស្លាប់ដោយសង្ស័យថាបណ្តាលមកពីកម្ដៅ ហើយបសុសត្វរាប់សែនក្បាលក៏បានងាប់ផងដែរ៕
-
ក្រសួងឧស្សាហកម្ម និងធនាគារ ARDB ពិភាក្សាកិច្ចសហប្រតិបត្តិការ ផ្តោតលើការគាំទ្រវិស័យកែច្នៃចំណីអាហារ
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារ ARDB ដឹកនាំដោយឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការពង្រីកសេវាហិរញ្ញវត្ថុ ពិសេសសម្រាប់វិស័យកែច្នៃចំណីអាហារ។ ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ធនាគារ ARDB ដែលបានគាំទ្រវិស័យកសិ-ឧស្សាហកម្ម និងរួមចំណែកដល់សហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តមបានជម្រាបជូនអំពីរបៀបវារៈជាអាទិភាពរបស់ក្រសួង រួមទាំងការលើកកម្ពស់វិស័យកម្មន្តសាល ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមឱ្យចាប់យកស្តង់ដារ ការកំណែទម្រង់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពង្រីកសមត្ថភាពធ្វើតេស្តគាំទ្រវិស័យឯកជន និងការបង្ខិតសេវាសាធារណៈរបស់ក្រសួងទៅជិតប្រជាពលរដ្ឋជាដើម។ ឯកឧត្ដម កៅ ថាច បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលផ្តល់ឱកាសដល់គណៈប្រតិភូបានស្វែងយល់អំពីអាទិភាពការងាររបស់ក្រសួង និងការគាំទ្រដល់កិច្ចសហប្រតិបត្តិការ។ ឯកឧត្តមបានលើកឡើងថា ធនាគារ ARDB គាំទ្រដំណើរការទាំងមូល ពីការដាំដុះរហូតដល់ការកែច្នៃ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យធនាគារ ARDB សហការជាមួយសហគ្រិនខ្មែរ ដោយលើកឡើងពីសន្ទុះរីកចម្រើនក្នុងវិស័យកម្មន្តសាល និងភាពចាំបាច់នៃនវានុវត្តន៍ក្នុងការផ្តល់ហិរញ្ញប្បទាន ដូចជាការប្រើប្រាស់គ្រឿងចក្រ…
-
អភិបាលខេត្តកណ្តាល ណែនាំដល់មន្ត្រីក្រោមឱវាទ ប្រមូលផ្ដុំកម្លាំងនៅក្នុងមូលដ្ឋាន ដើម្បីការការពារ សន្តិសុខ សុវត្ថិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលស្រុកលើកដែក ត្រូវយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់ ទោះបីជារដ្ឋាបាលស្រុក មានអង្គភាពច្រកចេញចូលតែមួយហើយក្ដី តែយើងត្រូវតែខិតខំដោះស្រាយតាមសំណូមពរ និងបំពេញតម្រូវការ ក្នុងការផ្ដល់សេវារបស់បងប្អូនប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ និងសេវារដ្ឋបាល។ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកលើកដែក ខេត្តកណ្ដាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អភិបាលខេត្តកណ្ដាល បានណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវប្រមូលផ្ដុំកម្លាំងនៅក្នុងមូលដ្ឋាន ដើម្បីបែងចែកការងារក្នុងការការពារ សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈជាប្រចាំថ្ងៃជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីការពារកុំឱ្យមានបទល្មើស ចោរលួច ចោលឆក់ ចោរប្លន់ បទល្មើសគ្រឿងញៀន បញ្ហាក្មេងទំនើង ព្រមទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឱ្យមានការអភិវឌ្ឍ និងមានកំណើនទេសចរណ៍នៅក្នុងមូលដ្ឋានរបស់យើង។ ជាងនេះទៀតគណៈបញ្ជាការឯកភាពស្រុក ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តល្បាតនៅតាមតំបន់ព្រំដែន ព្រមទាំងយកចិត្តទុកដាក់ ស្វែងយល់ និងការគ្រប់គ្រងភាពជាម្ចាស់នៅលើទឹកដីរបស់យើង ដោយត្រូវមានស្មារតីរួមគ្នា ឯកភាពគ្នា ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើង។ ជាមួយគ្នានេះដែរត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការហាមមិនឱ្យមានការលក់ ឬជួលដី…
-
ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ប្រកាសបើកជាផ្លូវការនៅព្រឹកនេះ
នាព្រឹកថ្ងៃទី ១៥សីហា នេះ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីសំណាក់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ព្រមតាំងមានការចូលរួមីសិល្បករសិល្បការិនីជាច្រើនទម្រង់ ព្រមទាំងអ្នកបង្កើតមាតិកាល្បីៗនៅលើបណ្ដាញសង្គម និងប្រជាពលរដ្ឋ អាជីវករ ប្រមាណជាង ៥០០ នាក់ ។ ពិធីបើកព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» រៀបចំធ្វើនៅបរិវេណអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋានអង្គរ ដែលស្ថិតនៅខាងមុខ ឆៀងខាងត្បូង នៃប្រាសាទអង្គរតូច។ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ផ្ដួតផ្ដើមគំនិតរៀបចំដោយសមាគមសិល្បករខ្មែរ ដែលធ្វើឡើងក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីសក្ដានុពលនៃវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។
-
តើមានអ្វីកើតឡើងក្នុងនយោបាយថៃ ក្រោយពីលោកស្រ្តេតថា ថាវីស៊ីន របូតរលូតទៅហើយនោះ?
ថៃឡង់ដ៍៖ តើមានអ្វីអាចនឹងកើតមានឡើងបន្តទៀត បន្ទាប់ពីលោក ស្រ្តេតថា ថាវីស៊ីន ត្រូវបានគេបណ្តេញចេញពីតំណែងនាយករដ្ឋមន្រ្តីដោយតុលាការធម្មនុញ្ញ ពីបទរំលោភនូវសីលសមាចារ នៅក្នុងការតែងតំាងអតីតមេធាវីដែលមានកំហុសធ្លាប់ជាប់គុក១៦ឆ្នំាកន្លងទៅ ឱ្យមកនៅក្នុងជួរគណៈរដ្ឋមន្រ្តីរបស់ខ្លួននោះ។ នរណាជាអ្នកដឹកនំាបន្ទាប់? បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរថា គណៈរដ្ឋមន្រ្តីថៃ នឹងកាន់ជាតួនាទីចំាផ្ទះសិន លើតំណែងរដ្ឋមន្រ្តីពាណិជ្ជកម្ម ខណៈឧបនាយករដ្ឋមន្រ្តី ភូមិថាម វិចាយ៉ាឆៃ( Phumtham Wechayachai)នឹងក្លាយជានាយករដ្ឋមន្ត្រីស្តីទី។ គណបក្សចម្រុះទាំងឡាយ ត្រូវតែសម្រេចថាតើ ពួកគេនឹងជ្រើសរើសយកនរណាជាបេក្ខភាព ដើម្បីបោះឆ្នោតសម្រាប់តំណែងនាយករដ្ឋមន្រ្តីបន្ទាប់ ដោយផ្អែកទៅតាមបញ្ជីឈ្មោះបេក្ខភាព ដែលបានដាក់ស្នើសុំនៅមុនពេលធ្វើការបោះឆ្នោតកាលពីឆ្នំា២០២៣កន្លងទៅ។ ដើម្បីក្លាយទៅជានាយករដ្ឋមន្រ្តីទៅបាន បេក្ខជនត្រូវការសម្លេងគំាទ្រច្រើនជាងពាក់កណ្តាលនៃសម្លេងសមាជិកសភាជាន់ទាបបច្ចុប្បន្នសរុប៤៩៣ អាសនៈ ឬក៍២៤៧សម្លេង។ រដ្ឋាភិបាលចម្រុះនេះ មានគណបក្សចំនួន១១ ដែលមានអាសនៈចំនួន៣១៤ អាសនៈនៅក្នុងសភាជាន់ទាប ខណៈនាយករដ្ឋមន្រ្តីថ្មីត្រូវតែងតំាងគណៈរដ្ឋមន្រ្តី ដែលបន្ទាប់មកត្រូវបង្ហាញគោលនយោបាយរបស់ខ្លួនទៅកាន់សភាព មុនពេលខ្លួនចាប់ផ្តើមធ្វើការគ្រប់គ្រងរដ្ឋនោះ។ តើ នាង ប៉ាថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra,) អាយុ៣៧ឆ្នាំជាកូនស្រីរបស់លោកសេដ្ឋីថាក់ស៊ីនរបស់បក្សភឿថៃអាចនឹងជំនួសលោកស្រ្តេតថា ដែលបានរបូតរលូតដំណែងទៅហើយនោះបានដែរឬទេ? រឿងនេះវាអាស្រ័យទៅលើសភា ខណៈអាចមានបេក្ខភាពមួយរូបទៀតទំនងដែរ គឺរដ្ឋមន្រ្តីមហាផ្ទៃនិងជាឧបនាយករដ្ឋមន្រ្តីឈ្មោះ អានុទីន ចាមវីរៈកុល(Anutin Charnvirakul) មកពីគណបក្សភូមិចៃថៃ ជាបក្សធំលំដាប់ទី២នៅក្នុងជួររដ្ឋាភិបាលចម្រុះ។ នៅមានឥស្សរជនសំខាន់ៗដទៃទៀតជាច្រើនរូបអាចនឹងប្រជែងលើតំណែងនេះដែរ ដូចជាលោកប្រាវីដ វង្សសុវណ្ណ…