Category: ព័ត៌មានជាតិ​

  • អ៊ីស្រាអែល ព្រមានថា សង្គ្រាមអ៊ីរ៉ង់ មិនទាន់ចប់ទេ

    អ៊ីស្រាអែល ព្រមានថា សង្គ្រាមអ៊ីរ៉ង់ មិនទាន់ចប់ទេ

    ហ្ស៊េរុយសាឡិម ៖ មេដឹកនាំអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានអះអាងថា សង្គ្រាមនៅអ៊ីរ៉ង់ មិនទាន់បញ្ចប់នោះឡើយ ដោយលើកហេតុផលថា ប្រទេសរបស់លោក មិនទាន់ធ្វើកិច្ចការរួចរាល់។ នាយករដ្ឋមន្រ្ដី ជើងខ្លាំង ធ្វើសង្គ្រាម របស់ប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញមកព្រមាន ថា ការវាយលុកយោធារបស់អ៊ីស្រាអ៊ែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ គឺមិនទាន់រួចរាល់ នៅឡើយទេ ប៉ុន្តែ លោកអះអាងថា ប្រតិបត្តិការនេះ កំពុងធ្វើឲ្យអាប់ឱន ដល់ការដឹកនាំរបស់អ៊ីរ៉ង់។ លោក Netanyahu បាននិយាយ ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់មជ្ឈមណ្ឌលបញ្ជាការសុខភាពជាតិ កាលពីយប់ថ្ងៃចន្ទ ថា «សេចក្តីប្រាថ្នារបស់យើង គឺចង់នាំប្រជាជនអ៊ីរ៉ង់ ឱ្យចាកចេញពីនឹម នៃរបបផ្តាច់ការ… ទីបំផុត វាអាស្រ័យលើពួកគេ…ប៉ុន្តែ គ្មានអ្វីសង្ស័យនោះទេ ដែលថា ជាមួយនឹងសកម្មភាព ធ្វើរហូតមកដល់ពេលនេះ យើងកំពុងបាក់ឆ្អឹងអ៊ីរ៉ង់ ហើយយើងមិនទាន់បានសម្រេចគោលដៅ នៅឡើយទេ»។ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នា លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨…

  • អឺរ៉ុប ផ្តួលអាស៊ី និងមជ្ឈិមបូព៌ា ក្លាយជាអ្នកនាំចូលអាវុធធំបំផុតរបស់ពិភពលោក

    អឺរ៉ុប ផ្តួលអាស៊ី និងមជ្ឈិមបូព៌ា ក្លាយជាអ្នកនាំចូលអាវុធធំបំផុតរបស់ពិភពលោក

    ព្រុចសែល ៖ ការនាំចេញគ្រឿងសព្វាវុធសកល បានកើនឡើងយ៉ាងគំហុកនៅចន្លោះឆ្នាំ ២០២១ និង ២០២៥ ខណៈដែលអឺរ៉ុបបានវ៉ាដាច់អាស៊ី និងមជ្ឈិមបូព៌ា ក្លាយជាអ្នកនាំចូលអាវុធធំបំផុតរបស់ពិភពលោក ។

  • អូស្រ្តាលី ត្រៀមពង្រាយមីស៊ីល និងយន្តហោះឈ្លបយកការណ៍ទៅមជ្ឈិមបូព៌ា

    អូស្រ្តាលី ត្រៀមពង្រាយមីស៊ីល និងយន្តហោះឈ្លបយកការណ៍ទៅមជ្ឈិមបូព៌ា

    ស៊ីដនី ៖ អូស្ត្រាលី ប្រកាសត្រៀមដាក់ពង្រាយយន្តហោះឈ្លបយកការណ៍យោធារយៈចម្ងាយឆ្ងាយនៅមជ្ឈិមបូព៌ា និងបញ្ជូនមីស៊ីលទៅកាន់ប្រទេសអារ៉ាប់រួម ប៉ុន្តែបដិសេធបញ្ជូនកងទ័ពជើងគោកឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ។ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អានថូនី អាល់បានីស បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃ អង្គារ ថា ការដាក់ពង្រាយនេះ ធ្វើឡើងក្នុងគោលបំណងការពារតែប៉ុណ្ណោះ ។ លោកថា ការគាំទ្រផ្នែកយោធារបស់អូស្ត្រាលី នឹងជួយប្រទេសឈូងសមុទ្រពង្រឹងការការពារខ្លួន ប្រឆាំងការវាយប្រហារមិនរើសមុខពីសំណាក់អ៊ីរ៉ង់ ។ លោក អាល់បានីស ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា អូស្រ្តាលី មិនចង់ធ្វើតួឯកទេ ប៉ុន្តែការចូលរួមរបស់យើង គឺគ្រាន់តែជាការការពារជនជាតិអូស្រ្តាលី ដែលស្ថិតនៅក្នុងតំបន់ ជាពិសេសការពារមិត្តភក្តិរបស់យើងនៅអារ៉ាប់រួម ។ លោកថា អូស្ត្រាលី នឹងដាក់ពង្រាយយន្តហោះស៊ើបការណ៍រយៈចម្ងាយឆ្ងាយ E7A Wedgetail ក្នុងរយៈពេល៤សប្តាហ៍ទៀត ដើម្បីជួយការពារដែនអាកាសនៅប្រទេសឈូងសមុទ្រ ។ ទន្ទឹមនេះ អូស្រ្តាលី ក៏នឹងបញ្ជូនមីស៊ីលរយៈចម្ងាយមធ្យមកម្រិតខ្ពស់ទៅកាន់ប្រទេសអារ៉ាប់រួមផងដែរ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអារ៉ាប់រួម លោក ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាហ៊ីយ៉ាន ។ បើតាមលោកនាយករដ្ឋមន្រ្តី អាល់បានីស, មានជនជាតិអូស្ត្រាលី…

  • ឥណ្ឌូណេស៊ី ត្រៀមចាយពី ២០០ ទៅ ៣៥០ លានដុល្លារ ទិញមីស៊ីលពី ឥណ្ឌា

    ឥណ្ឌូណេស៊ី ត្រៀមចាយពី ២០០ ទៅ ៣៥០ លានដុល្លារ ទិញមីស៊ីលពី ឥណ្ឌា

    ហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ី កំពុងឈានទៅរកការចុះកិច្ចព្រមព្រៀងក្នុងតម្លៃពី ២០០ ទៅ ៣៥០លានដុល្លារ ដើម្បីបញ្ជាទិញប្រព័ន្ធមីស៊ីល BrahMos របស់ប្រទេសឥណ្ឌា ។ នេះបើតាម CNA ចេញផ្សាយថ្ងៃទី១០ ខែមីនា ។ ផ្អែកតាមអ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក Rico Ricardo Sirait , ការបញ្ជាទិញនេះ គឺជាជំហានយុទ្ធសាស្ត្រមួយ ធ្វើឡើងមានគោលបំណងធ្វើទំនើបកម្មគ្រឿងយុទ្ធោបករណ៍ និងពង្រឹងសមត្ថភាពការពារជាតិរបស់ឥណ្ឌូណេស៊ី ជាពិសេសនៅក្នុងវិស័យដែនសមុទ្រ ។ លោកថា តាមរយៈកិច្ចព្រមព្រៀងទិញមីស៊ីល BrahMos នេះ នឹងជួយពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ី និងឥណ្ឌា ក្នុងវិស័យការពារជាតិ ។ BrahMos គឺជាប្រភេទមីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយ ដែលមានល្បឿនលឿនជាងសំឡេងជិត ៣ដង ផលិតឡើងដោយក្រុមហ៊ុន BrahMos Aerospace ជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី ។ ចំណុចពិសេស គឺវាអាចហោះក្នុងចម្ងាយពី ៨០០ទៅ៩០០គីឡូម៉ែត្រ និងមានសមត្ថភាពវាយប្រហារចំគោលដៅសត្រូវក្នុងចម្ងាយប្រហែល ៤៥០គីឡូម៉ែត្រ ហើយអាចពាំក្បាលគ្រាប់មានទម្ងន់ពី ២០០ទៅ៣០០គីឡូក្រាម ។…

  • កូរ៉េខាងជើង បាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្រ្ត ផ្គើនសមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង

    កូរ៉េខាងជើង បាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្រ្ត ផ្គើនសមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង

    ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូនស្រី គីម ជូអេ នៅថ្ងៃ អង្គារ បានចុះពិនិត្យមើលការបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រជាលើកទី២ ចេញពីនាវាចម្បាំង Choe Hyon ស្របពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងបញ្ចេញសាច់ដុំយោធារួមគ្នាប្រចាំឆ្នាំ ។ បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA, មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រដែលត្រូវបានបាញ់សាកល្បងចុងក្រោយនេះ បានរត់តាមគន្លងផ្លូវហោះហើរពីលើសមុទ្រលឿង និងបានវាយប្រហារចំគោលដៅដែលបានកំណត់ ។ ជាមួយនឹងលទ្ធផលដ៏ជោគជ័យនេះ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ការធ្វើតេស្តនេះ មានសារៈសំខាន់ខ្លាំង ដើម្បីពង្រឹង និងពង្រីកប្រព័ន្ធទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរដ៏មានឥទ្ធិពល និងអាចទុកចិត្តបាន ។ ទន្ទឹមគ្នា លោក គីម បានសម្តែងការពេញចិត្ត ចំពោះការបាញ់សាកល្បងចុងក្រោយនេះ ដែលអាចផ្ទៀងផ្ទាត់ពីភាពជឿជាក់ នៃប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នាកម្រិតជាតិ នៃអាវុធយុទ្ធសាស្ត្រ និងឧត្តមភាពនៃប្រព័ន្ធប្រយុទ្ធរួមបញ្ចូលគ្នារបស់នាវាចម្បាំង ។ ជាមួយគ្នានេះ ក្រុមអ្នកវិភាគបានលើកឡើងថា ការអភិវឌ្ឍន៍នាវាចម្បាំងខ្នាតធំ ដែលអាចបាញ់អាវុធយុទ្ធសាស្ត្រ បានបង្ហាញថា កូរ៉េខាងជើង កំពុងស្វែងរកការពង្រីកវិសាលភាពយោធារបស់ខ្លួន ឱ្យលើសពីប្រព័ន្ធមីស៊ីលបាញ់នៅលើដីគោក…

  • លោក ត្រាំ ប្តេជ្ញាបញ្ចប់សង្គ្រាមអ៊ីរ៉ង់​ ក្នុងពេលដ៏ឆាប់

    លោក ត្រាំ ប្តេជ្ញាបញ្ចប់សង្គ្រាមអ៊ីរ៉ង់​ ក្នុងពេលដ៏ឆាប់

    វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃចន្ទ បានប្រកាសប្តេជ្ញាបញ្ចប់ សង្គ្រាមនៅអ៊ីរ៉ង់​ ក្នុងពេលដ៏ឆាប់ ប៉ុន្តែ នៅតែមានភាពស្រពិចស្រពិល លើពេលវេលា ខណៈដែលភ្លើងសង្គ្រាម កំពុងអង្រួនតំបន់មជ្ឈិមបូព៌ា និង ធ្វើឱ្យសេដ្ឋកិច្ចពិភពលោក រង្គោះរង្គើ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯក្លឹបវាយកូនហ្គោល Doral National ស្ថិតក្នុងរដ្ឋ Florida យ៉ាងដូច្នេះ នៅពេលដែលមានគេសួរនាំថា តើសង្រ្គាមអាចបញ្ចប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬ ច្រើនសប្តាហ៍ ខាងមុខ ដែរឬយ៉ាងណា។ លោក ត្រាំ បានឆ្លើយតបនឹងសំណួរថា «ខ្ញុំគិតថា នឹងចប់ឆាប់ៗនេះ…អ្វីៗដែលពួកគេមាន គឺបាត់អស់ហើយ រួមទាំង មេដឹកនាំរបស់ពួកគេ»។ ប៉ុន្តែ លោក ត្រាំ អះអាងថា សហរដ្ឋអាមេរិក នៅតែរក្សាទុកគោលដៅវាយប្រហារ សំខាន់បំផុតមួយចំនួន នៅក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើចាំបាច់ រួមទាំងបណ្តាញអគ្គិសនី របស់ប្រទេសនេះ ផងដែរ។ មេដឹកនាំអាមេរិក…

  • លោក ម៉ាក្រុង ព្រមានថា បើ អ៊ីរ៉ង់ វាយ ស៊ីប ដូចវាយ អឺរ៉ុប ទាំងមូល

    លោក ម៉ាក្រុង ព្រមានថា បើ អ៊ីរ៉ង់ វាយ ស៊ីប ដូចវាយ អឺរ៉ុប ទាំងមូល

    ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្រមានធ្ងន់ៗថា ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារលើប្រទេសស៊ីប នោះមានន័យថា ដូចវាយប្រហារលើប្រទេសអឺរ៉ុបទាំងមូលអីចឹងដែរ ដូច្នេះសង្គ្រាមនឹងកាន់តែរីកធំឡើងហួសពីការស្មាន ។ ការព្រមានបែបនេះរបស់លោក ម៉ាក្រុង ធ្វើឡើងនៅពេលដែលមេដឹកនាំបារាំងរូបនេះ ធ្វើដំណើរទៅដល់ទឹកដីប្រទេសស៊ីប កាលពីថ្ងៃចន្ទ ដោយលោកបានបញ្ជាក់ច្បាស់ៗថា បារាំង និងសម្ព័ន្ធមិត្ត កំពុងរៀបចំបេសកកម្ម “ការពារ” ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈសង្គ្រាមមជ្ឈិមបូព៌ាបានចូលដល់សប្តាហ៍ទីពីរ និងកំពុងបង្កជាវិបត្តិថាមពលសកល ។ ពាក់ព័ន្ធនឹងបេសកកម្ម “ការពារ” លោកប្រធានាធិបតី ម៉ាក្រុង បានពន្យល់ថា បេសកកម្មនេះ នឹងមានគោលបំណងអមដំណើរនាវាដឹកទូរកុងតឺន័រ និងនាវាដឹកប្រេង ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញបន្តិចម្តងៗ បន្ទាប់ពីបញ្ចប់ដំណាក់កាលក្តៅបំផុតនៃសង្គ្រាមមជ្ឈិមបូព៌ា ។ លោក ម៉ាក្រុង ដែលមានវ័យ៤៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា បេសកកម្មនេះ ដែលចូលរួមដោយរដ្ឋអឺរ៉ុប និងមិនមែនរដ្ឋអឺរ៉ុប ហើយវាផ្តោតសំខាន់តែទៅលើការការពារ និងការគាំទ្រប៉ុណ្ណោះ ។ លោកថា នេះគឺជារឿងចាំបាច់ ដែលមិនត្រឹមតែសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែក៏សម្រាប់លំហូរឧស្ម័ន…

  • រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ កម្ពុជាមានសន្និធិប្រេងបម្រុងសម្រាប់២១ថ្ងៃ

    រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ កម្ពុជាមានសន្និធិប្រេងបម្រុងសម្រាប់២១ថ្ងៃ

    រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ កម្ពុជាមានសន្និធិប្រេងបម្រុងសម្រាប់២១ថ្ងៃ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានព្រមានថា ស្ថានីយប្រេងទាំងឡាយណាលួចឡើងថ្លៃលក់ប្រេងខុសពីការកំណត់ ស្ថានីយនោះនឹងប្រឈមការដកអាជ្ញាបណ្ណអាជីវកម្មទាំងស្រុង។ ក្នុងឱកាសអញ្ជើញទៅខេត្តពោធ៍សាត់កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានសន្និធិ ឬស្តុកប្រេងបម្រុងសម្រាប់ប្រើប្រាស់ប្រមាណ២១ថ្ងៃ។ ដូច្នេះ បើទោះបីជាពេលណាមួយ កម្ពុជាមិនអាចនាំប្រេងចូលពីក្រៅសោះក៏ដោយ ក៏កម្ពុជានៅតែអាចប្រើប្រាស់សន្និធិបម្រុងនេះបានដែរ។ ទោះជាយ៉ាងណា ក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន កម្ពុជានៅតែបន្តនាំប្រេងចូលរៀងរាល់ថ្ងៃ ដោយមិនមានប្រភពណាមួយបានបិទការនាំចូលនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានទទួលស្គាល់ថា តម្លៃប្រេងនៅលើទីផ្សារពិភពលោកកំពុងមាននិន្នាការឡើងថ្លៃ។ ដោយសារតែហេតុនេះ ប្រេងដែលនាំចូលថ្មីៗក៏មានតម្លៃខ្ពស់ជាងមុនផងដែរ។ ប៉ុន្តែ ឯកឧត្តមបានអំពាវនាវកុំឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ឬប្រញាប់ប្រញាល់ទៅទិញប្រេងស្តុកទុកក្នុងផ្ទះ ព្រោះអាចបង្កហានិភ័យភ្លើងឆេះ ដែលអាចនាំឱ្យកើតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងការឡើងថ្លៃប្រេងទៅទៀត។ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ការកំណត់តម្លៃប្រេងមិនមែនស្ថិតនៅលើការសម្រេចចិត្តរបស់ម្ចាស់ស្ថានីយឡើយ ប៉ុន្តែវាត្រូវបានកំណត់ដោយក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រេង ស្របតាមតម្លៃប្រេងនាំចូល និងស្ថានភាពទីផ្សារអន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះផងដែរ ក្រសួងរ៉ែ និងថាមពល កំពុងសហការជាមួយក្រសួងពាណិជ្ជកម្ម តាមការណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត…

  • នាវាទ័ពជើងទឹកអាមេរិក ត្រៀមចេញការពារកប៉ាល់ដឹកទំនិញ កុំឲ្យ អ៊ីរ៉ង បាញ់ពន្លិច

    នាវាទ័ពជើងទឹកអាមេរិក ត្រៀមចេញការពារកប៉ាល់ដឹកទំនិញ កុំឲ្យ អ៊ីរ៉ង បាញ់ពន្លិច

    វ៉ាស៊ីនតោន ៖ នាវាកងទ័ពជើងទឹកអាមេរិក ត្រៀមចេញទៅការពារ រាល់កប៉ាល់ដឹកជញ្ជូនទំនិញ ឆ្លងកាត់ ច្រកសមុទ្រ Hormuz ជាច្រកដែលរងការគំរាមវាយប្រហារបាញ់កម្ទេច ពីសំណាក់អ៊ីរ៉ង់ សងសឹកនឹងអាមេរិក ព្រួតដៃគ្នាជាមួយអ៊ីស្រាអែល ផ្តើមធ្វើសង្គ្រាម មកលើខ្លួន កាលពីចុងខែកុម្ភៈ។ បើតាម CNA, ១ភាគ៥ នៃប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ របស់ពិភពលោក ត្រូវធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ តូចចង្អៀត ដ៏សំខាន់មួយនេះ។ ថ្លែងប្រាប់កម្មវិធី Fox and Friends របស់ទូរទស្សន៍អាមេរិក Fox News កាលពីថ្ងៃសុក្រទី៦ ខែមីនា, លោក Chris Wright រដ្ឋមន្ត្រីថាមពលអាមេរិក បាននិយាយថា កងទ័ពជើងទឹកអាមេរិក កំពុងរៀបចំឱ្យបានឆាប់ តាមដែលអាចធ្វើបាន ខណៈដែលការចរាចរណ៍ឆ្លងកាត់ផ្លូវពាណិជ្ជកម្មសំខាន់ៗ នៅតែជាប់គាំង ដោយសារតែសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។ ជាការកត់សម្គាល់ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារ ផងដែរថា កងនាវាចរអាមេរិក នឹងចាប់ផ្តើម…

  • ប្រភព ៖ រុស្ស៊ីផ្តល់ព័ត៌មានសម្ងាត់ជួយអ៊ីរ៉ង់ ធ្វើសង្គ្រាមតទល់ជាមួយអាមេរិក

    ប្រភព ៖ រុស្ស៊ីផ្តល់ព័ត៌មានសម្ងាត់ជួយអ៊ីរ៉ង់ ធ្វើសង្គ្រាមតទល់ជាមួយអាមេរិក

    បរទេស ៖ ប្រភពបានប្រាប់ CNN នៅថ្ងៃសៅរ៍នេះថា រុស្ស៊ីកំពុងផ្តល់ព័ត៌មានសម្ងាត់ ជួយអ៊ីរ៉ង់ ធ្វើសង្គ្រាមតទល់ ជាមួយនឹងសហរដ្ឋអាមេរិក។ សារព័ត៌មានអន្តរជាតិដ៏ល្បីមួយនេះ បានចុះផ្សាយថា រុស្ស៊ីបានប្រាប់ការណ៍សម្ងាត់ដល់អ៊ីរ៉ង់ អំពី ទីតាំង, ចលនារបស់ទាហានអាមេរិក, កប៉ាល់ ព្រមទាំង យន្តហោះ ដោយយោងតាមប្រភពពីមនុស្សជាច្រើននាក់ ដែលបានដឹងព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិក។ ការណ៍នេះ ជាការចង្អុលបង្ហាញដំបូងថា ទីក្រុងម៉ូស្គូ បានព្យាយាមចូលរួម នៅក្នុងសង្គ្រាមស៊ីសាច់ ហុតឈាម មួយនេះ។ ប្រភពមួយ បាននិយាយថា ព័ត៌មានវៃឆ្លាតជាច្រើន ដែលរុស្ស៊ីបានចែករំលែកជាមួយអ៊ីរ៉ង់ គឺជារូបភាព ពីក្រុមតារានិករដ៏ទំនើប នៃ ផ្កាយរណប ពីខាងលើ ប៉ុន្តែ គេមិនច្បាស់ថា តើរុស្ស៊ីទទួលបានអ្វី ជាថ្នូរនឹងជំនួយនោះទេ។ ជុំវិញរឿងនេះ ទូរទស្សន៍ CNN បានស្នើសុំឱ្យវិមានក្រឹមឡាំង និងស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន ធ្វើអត្ថាធិប្បាយ តែ មិនមានការឆ្លើយតប។ សារព័ត៌មាន Washington Post ក៏ធ្លាប់បានរាយការណ៍ ពីការវាយប្រហាររបស់អ៊ីរ៉ង់ ជាប់ពាក់ព័ន្ធនឹងព័ត៌មានស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី…