Category: ព័ត៌មានជាតិ​

  • លោក Biden ហៅការវាយលុកចូលរបស់អ៊ុយក្រែនថា ជាទ្វេគ្រោះពិតប្រាកដសម្រាប់លោក Putin

    លោក Biden ហៅការវាយលុកចូលរបស់អ៊ុយក្រែនថា ជាទ្វេគ្រោះពិតប្រាកដសម្រាប់លោក Putin

    លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអង្គារទី ១៣ ខែសីហាថា ការលុកលុយយោធារបស់អ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្ស៊ី បានបង្កើតជាទ្វេគ្រោះពិតប្រាកដសម្រាប់លោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយបន្ថែមថាក្រុមមន្ត្រីអាមេរិកកំពុងតាមដានស្ថានការយ៉ាងដិតដល់ចំពោះសកម្មភាពរបស់អ៊ុយក្រែន។ មួយសប្តាហ៍បន្ទាប់ពីទាហានអ៊ុយក្រែនប្រហែល ១.០០០នាក់ បានឆ្លងព្រំដែនរុស្ស៊ីកាលពីព្រឹកព្រលឹមថ្ងៃទី ៦ខែសីហា អមដោយរថក្រោះ និងរថពាសដែក ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកគេនៅតែស្វែងរកដើម្បីសិក្សាពីអ្វីដែលអ៊ុយក្រែនចង់សម្រេចបានជាមួយនឹងការលុកលុយរបស់ខ្លួន។ ខណៈកំពុងឆ្លើយសំណួររបស់អ្នកសារព័ត៌មានពេលមកដល់ទីក្រុង New Orleans លោក Biden បាននិយាយថា លោកត្រូវបានគេផ្ដល់សេចក្ដីរាយការណ៍រៀងរាល់ ៤ ទៅ ៥ ម៉ោង ម្ដងសម្រាប់រយៈពេល ៦ ទៅ៨ ថ្ងៃចុងក្រោយអំពីសកម្មភាពរបស់អ៊ុយក្រែន។ លោកបាននិយាយនៅក្នុងការអត្ថាធិប្បាយសំខាន់ៗដំបូងរបស់លោកអំពីប្រតិបត្តិការនេះថា ស្ថានការណ៍នេះ កំពុងបង្កើតភាពទ្វេគ្រោះ ឬការលំបាកខ្លាំងយ៉ាងពិតប្រាកដសម្រាប់លោក Putin ។ សហរដ្ឋអាមេរិកបានផ្តល់សព្វាវុធតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ភាគច្រើនសម្រាប់គោលបំណងការពារ ខណៈអ៊ុយក្រែនព្យាយាមវាយបកការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២ ៕

  • ទាហានអ៊ុយក្រែនដែលបើកការលុកលុយចូលក្នុងដីរុស្ស៊ីនិយាយថាពួកគេបានចូលយ៉ាងស្រួល

    ទាហានអ៊ុយក្រែនដែលបើកការលុកលុយចូលក្នុងដីរុស្ស៊ីនិយាយថាពួកគេបានចូលយ៉ាងស្រួល

    ខណៈអក្សរ “Z” អាចជានិមិត្តសញ្ញារបស់រុស្ស៊ីនៃការលុកលុយរបស់ខ្លួន សញ្ញាត្រីកោណមួយ តំណាងឱ្យការប៉ុនប៉ងដ៏ក្លាហានបំផុតរបស់អ៊ុយក្រែនក្នុងការវាយបក។ សញ្ញាតំណាងទាំងនោះត្រូវបានបិទភ្ជាប់ ឬលាបពណ៌នៅសងខាងគ្រប់រថយន្តផ្គត់ផ្គង់ រថក្រោះ ឬក្រុមហ៊ុនដឹកជញ្ជូនបុគ្គលិក ដែលធ្វើដំណើរឆ្ពោះទៅព្រំដែនរុស្ស៊ីក្នុងតំបន់ Sumy។ នេះជាការវាយលុកមួយដែលបានដណ្តើមយកទឹកដីរុស្ស៊ីរាប់រយគីឡូម៉ែត្រក្រឡា និងបានស្តារសន្ទុះ និងស្មារតីឡើងវិញចំពោះកិច្ចប្រឹងប្រែងសង្គ្រាមរបស់អ៊ុយក្រែន។ មន្ត្រីរុស្ស៊ីទទួលបន្ទុកតំបន់ព្រំដែនឃើស(Kursk) បាននិយាយថា ពេលនេះភូមិចំនួន២៨ស្ថិត ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ហើយប្រជាជនរុស្ស៊ីជិត២០០.០០០នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ តាមរយៈ Telegram កងទ័ពម្នាក់ដែលកំពុងស្ថិតក្នុងទឹកដីរុស្ស៊ីនៅឡើយ បាននិយាយថាយើងមានការភ្ញាក់ផ្អើលណាស់ នៅពេលយើងបានរុលចូលក្នុងដែនដីរុស្ស៊ីយ៉ាងងាយស្រួល។ យោធាអ៊ុយក្រែនបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម កាលពីថ្ងៃអង្គារ បង្ហាញពីទាហានអ៊ុយក្រែនឈរក្រោមស្លាកសញ្ញាបង្ហាញផ្លូវនៅក្នុងតំបន់ឃើស របស់រុស្ស៊ី ស្របពេលការលុកលុយនៅតែបន្ត៕

  • លោក Biden និយាយថាបទឈប់បាញ់ហ្កាហ្សា អាចបញ្ឈប់អ៊ីរ៉ង់ មិនឱ្យវាយប្រហារអ៊ីស្រាអែល

    លោក Biden និយាយថាបទឈប់បាញ់ហ្កាហ្សា អាចបញ្ឈប់អ៊ីរ៉ង់ មិនឱ្យវាយប្រហារអ៊ីស្រាអែល

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃអង្គារ (១៣ សីហា) ថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា អាចរារាំងអ៊ីរ៉ង់ ពីការវាយប្រហារលើអ៊ីស្រាអែល ក្នុងការសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស ដែលបានធ្វើឱ្យភាពតានតឹងក្នុងតំបន់កើនឡើងខ្លាំង។ ការលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ បានច្រានចោលការអំពាវនាវរបស់លោកខាងលិច ឱ្យ«បន្ធូរបន្ថយ» ការគំរាមកំហែងនៃការសងសឹករបស់ខ្លួន។ សាធារណរដ្ឋអ៊ីស្លាមមួយនេះ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានស្តីបន្ទោសអ៊ីស្រាអែលចំពោះការសម្លាប់ លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) កាលពីថ្ងៃទី៣១ ខែកក្កដា នៅទីក្រុងតេអេរ៉ង់ ខណៈអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើរឿងនោះទេ។ អ៊ីរ៉ង់បានប្តេជ្ញាសងសឹកយ៉ាងចាស់ដៃចំពោះការស្លាប់នេះ។ នៅពេលត្រូវសាកសួរថា តើបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អាចទប់ទល់នឹងការវាយលុករបស់អ៊ីរ៉ង់ដែរឬទេ លោក Biden បានឆ្លើយថា «នោះជាការរំពឹងទុករបស់ខ្ញុំ»។ លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង ញូវស៍ អលីនស៍ (New Orleans) ថា៖ ទោះជាការចរចាកំពុងស្ថិតក្នុង «ស្ថានភាពពិបាក» ក៏លោក «នៅតែមិនបោះបង់ឡើយ»។ អ្នកការទូតលោកខាងលិចបានព្យាយាមទប់ស្កាត់ជម្លោះដ៏ធំមួយនៅមជ្ឈិមបូព៌ា ដែលភាពតានតឹងបានកើនឡើងខ្ពស់រួចទៅហើយ ដោយសារតែសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។ សេតវិមានបានព្រមានថា «ការវាយប្រហារដ៏ធំជាច្រើន»…

  • មនុស្សជាង ១.០០០នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីកុបកម្មនៅចក្រភពអង់គ្លេស

    មនុស្សជាង ១.០០០នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីកុបកម្មនៅចក្រភពអង់គ្លេស

    ស្ថាប័ននគរបាលជាតិបាននិយាយកាលពីថ្ងៃអង្គារ (១៣ សីហា) ថា អាជ្ញាធរចក្រភពអង់គ្លេស បានចាប់ខ្លួនមនុស្សជាង ១.០០០នាក់ បន្ទាប់ពីកុបកម្មជាច្រើនថ្ងៃដែលពាក់ព័ន្ធនឹងអំពើហិង្សា ការដុតដោយចេតនា និងចោរកម្មក្នុងហាងទំនិញ ក៏ដូចជាការវាយប្រហាររើសអើងជាតិសាសន៍ទៅលើជនជាតិមូស្លីម និងជនអន្តោប្រវេសន៍។ អំពើហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងនានាទូទាំងដែនដីអង់គ្លេស និងក្នុងអៀរឡង់ខាងជើងផងដែរ ប៉ុន្តែមានករណីនៃភាពចលាចលតិចជាងមុនចាប់តាំងពីសប្តាហ៍មុនមក បន្ទាប់ពីនគរបាលបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធក្នុងកុបកម្ម។ ក្រុមប្រឹក្សាស្នងការនគរបាលជាតិ បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនថា មនុស្ស ១.០២៤នាក់ត្រូវបានចាប់ខ្លួន និង ៥៧៥នាក់ត្រូវបានចោទប្រកាន់នៅទូទាំងចក្រភពអង់គ្លេស។ មនុស្សជាច្រើនត្រូវបានចាប់ដាក់ពន្ធនាគារ ហើយអ្នកខ្លះត្រូវបានកាត់ឱ្យជាប់ទោសរយៈពេលយូរ។ កុបកម្ម ដែលបានធ្វើឡើងបន្ទាប់ពីការសម្លាប់ក្មេងស្រីបីនាក់នៅក្នុងទីក្រុង សៅផត (Southport) ភាគខាងជើងអង់គ្លេស បានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី២៩ ខែកក្កដានេះ ដោយត្រូវបានស្តីបន្ទោសដោយច្រឡំលើជនអន្តោប្រវេសន៍អ៊ីស្លាម ផ្អែកលើព័ត៌មានមិនពិតតាមអ៊ីនធឺណិត។ លើកចុងក្រោយដែលចក្រភពអង់គ្លេស បានមើលឃើញកុបកម្មដ៏រីករាលដាលគឺនៅក្នុងឆ្នាំ២០១១ នៅពេលដែលនគរបាលបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ បានបង្កឱ្យមានអំពើហិង្សានៅតាមដងផ្លូវជាច្រើនថ្ងៃ៕

  • ក្រសួងមុខងារសាធារណៈ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV- DTA )៕
  • តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៤ ខែសីហា នេះ

    តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៤ ខែសីហា នេះ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតី ថយឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕

  • លោក Wang Yi អំពាវនាវឱ្យការអភិវឌ្ឍបែបសម្របសម្រួលរវាងចិន និងអាស៊ាន

    លោក Wang Yi អំពាវនាវឱ្យការអភិវឌ្ឍបែបសម្របសម្រួលរវាងចិន និងអាស៊ាន

    រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃចន្ទ (១២ សីហា) បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីពន្លឿនការអភិវឌ្ឍន៍បែបសម្របសម្រួល និងជំរុញកម្លាំងផលិតភាពប្រកបដោយគុណភាពថ្មីនៅទូទាំងតំបន់។ លោក Wang ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការលើកឡើងនេះនៅក្នុងលិខិតអបអរសាទរទៅកាន់ពិធីសប្តាហ៍នៃអាស៊ាន-ចិនឆ្នាំ២០២៤។ ពិធីបើកព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងកាលពីថ្ងៃចន្ទ នៅទីក្រុង ឆាងជឺ (Changzhi) ខេត្ត សានស៊ី (Shanxi) ភាគខាងជើងប្រទេសចិន។ លោក Wang បាននិយាយថា ចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ានមក វឌ្ឍនភាពដ៏រឹងមាំត្រូវបានបង្កើតឡើងក្នុងការកសាងសហគមន៍ចិន-អាស៊ានជាមួយនឹងអនាគតរួមគ្នា។ ដោយសង្កត់ធ្ងន់លើសក្តានុពលគ្មានដែនកំណត់នៃទំនាក់ទំនងចិន-អាស៊ាន លោក Wang បានអំពាវនាវឱ្យភាគីទាំងពីរស្វះស្វែងរកការពង្រីកជាបន្តបន្ទាប់នៃផ្នែកថ្មីនៃកិច្ចសហប្រតិបត្តិការ និងចាប់យកឱកាសនៃជុំថ្មីនៃបដិវត្តន៍បច្ចេកវិទ្យា និងឧស្សាហកម្មដើម្បីភាពរីកចម្រើនរួមគ្នា៕

  • កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ ព្រមានពីការសងសឹក «គ្មានដែនកំណត់» ប្រសិនបើអាមេរិក វាយប្រហារអ៊ីរ៉ាក់ ឬអ៊ីរ៉ង់

    កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ ព្រមានពីការសងសឹក «គ្មានដែនកំណត់» ប្រសិនបើអាមេរិក វាយប្រហារអ៊ីរ៉ាក់ ឬអ៊ីរ៉ង់

    ក្រុមកងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានព្រមានសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទអំពីការសងសឹក «គ្មានដែនកំណត់” ប្រសិនបើប្រទេសនេះ វាយប្រហារអ៊ីរ៉ាក់ ឬអ៊ីរ៉ង់នោះ។ គណៈកម្មាធិការសម្របសម្រួលការតស៊ូរបស់អ៊ីរ៉ាក់ (IRCC) តំណាងឲ្យក្រុមអ្នកតស៊ូឥស្លាមនៅអ៊ីរ៉ាក់ បាននិយាយថា ខ្លួននឹងមិនត្រូវបានរារាំងដោយការដាក់កម្រិតណាមួយឡើយ ប្រសិនបើកងកម្លាំងសហរដ្ឋអាមេរិក តម្រង់គោលដៅលើបុគ្គលិកអ៊ីរ៉ាក់ ឬប្រើប្រាស់ដែនអាកាសអ៊ីរ៉ាក់ ដើម្បីវាយប្រហារអ៊ីរ៉ង់។ ការគម្រាមកំហែងនេះ កើតឡើង ស្របពេលមានភាពតានតឹងក្នុងតំបន់ កើនឡើង ដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានសន្យាសងសឹកចំពោះការសម្លាប់នាពេលថ្មីៗនេះរបស់ប្រធានការិយាល័យនយោបាយហាម៉ាស លោក អ៊ីស្មេល ហានីយេ ( Ismail Haniyeh) នៅទីក្រុងតេអេរ៉ង់ និងមេបញ្ជាការហេសបូឡា លោក Fouad Shokor ក្នុងទីក្រុងបេរូតដែលទាំងពីរ បានកើតឡើង នៅចុងខែកក្កដា។ ជាការឆ្លើយតបទៅនឹងការគំរាមកំហែង ដែលកំពុងកើនឡើងនេះ ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនប្តេជ្ញាការពារអ៊ីស្រាអែល ប្រសិនបើជម្លោះដ៏ធំមួយ កើតឡើង ហើយកំពុងបញ្ជូន «កងទ័ពបន្ថែមទៀត និងគ្រឿងយុទ្ធោបករណ៍បន្ថែមទៅកាន់មជ្ឈិមបូព៌ា»។

  • កម្ពុជា និងទីក្រុងសានថូវ បង្កើតកិច្ចសហប្រតិបត្តិការទ្វេរភាគីផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា

    កម្ពុជា និងទីក្រុងសានថូវ បង្កើតកិច្ចសហប្រតិបត្តិការទ្វេរភាគីផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា

    ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា និងគណៈប្រតិភូមកពីរដ្ឋបាលទីក្រុងសានថូវ ប្រទេស​ចិន បានសហការគ្នារៀបចំសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌ ក្នុង​គោលបំណងដើម្បីរួមចំណែក ក្នុងការស្វែងរកកាលានុវត្តភាពថ្មី សម្រាប់​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសផ្តោតសំខាន់លើវិស័យទេសចរណ៏ អចលទ្រព្យ ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​មួយ​ចំនួន​ទៀត​។ សន្និសីទនេះ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅអគារ City Hall កោះពេជ្រ ក្រោមវត្តមានរបស់ ឯកឧត្តម សេង វណ្ណៈ អភិបាលរង នៃគណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ , ឯកឧត្តម ជិន ឆុង អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅកម្ពុជា និងមានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយ​ស​ជាតិ និងអន្តរជាតិជាច្រើនរូប។ ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បាន​ជំរាប​ជូន​អង្គប្រជុំឲ្យបានជ្រាបថា កម្ពុជា ជាប្រទេសសមាជិកអាស៊ាន ដែលមាន​គោល​នយោបាយ​សេដ្ឋកិច្ច​បើក​ចំហរកម្រិតខ្ពស់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានគុណសម្បត្តិចម្បងៗដូចជា មាន​ទីតាំងភូមិសាស្រ្តដ៏ល្អប្រសើរ គ្មានខ្យល់ព្យុះ មិនមានគ្រោះរញ្ជួយដី…

  • សហរដ្ឋអាមេរិក ស្នើឱ្យទួរគី បញ្ចុះបញ្ជូលអ៊ីរ៉ង់ ឱ្យបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

    សហរដ្ឋអាមេរិក ស្នើឱ្យទួរគី បញ្ចុះបញ្ជូលអ៊ីរ៉ង់ ឱ្យបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

    ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅទួរគី បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្នើឱ្យទួរគី និងសម្ព័ន្ធមិត្តផ្សេងទៀតដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ឱ្យបញ្ចុះបញ្ចូលរដ្ឋអ៊ិស្លាមមួយនេះដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។ ឯកអគ្គរដ្ឋទូត លោក ជេហ្វ ហ្វ្លេក (Jeff Flake) បានធ្វើការលើកឡើងបែបនេះ ខណៈតំបន់កំពុងត្រៀមទប់ទល់ការវាយប្រហារដែលអាចកើតមានដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស និងហេសបូឡា។ លោក Ismail Haniyeh មេដឹកនាំនយោបាយនៃក្រុមហាម៉ាសគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី៣១ កក្កដា ដែលបង្កឱ្យមានការគំរាមកំហែងនៃការសងសឹកដោយអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធជាមួយក្រុមអ៊ីស្លាមប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ អ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការសម្លាប់នេះ ខណៈអ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវឡើយ។ លោក Flake បាននិយាយជាមួយអ្នកសារព័ត៌មានក្នុងទីក្រុងអ៊ីស្តង់ប៊ុលថា «យើងស្នើឱ្យសម្ព័ន្ធមិត្តរបស់យើងទាំងអស់ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បញ្ជុះបញ្ជូលពួកគេឱ្យបន្ធូរបន្ថយកំណើនភាពតានតឹង ហើយរួមទាំងប្រទេសទួរគីផងដែរ»។ ទំនាក់ទំនងរវាងអាមេរិក និងទួរគី មានភាពតានតឹងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារសម្ព័ន្ធភាពអាមេរិក ជាមួយជនជាតិឃឺដនៅស៊ីរី ដែលទួរគីចាត់ទុកជាភេរវករ និងជុំវិញការទិញប្រព័ន្ធការពារ S-400 របស់ទួរគី ដែលជំរុញឱ្យអាមេរិកដាក់ទណ្ឌកម្ម និងការដកខ្លួនចេញពីកម្មវិធីយន្តហោះ F-35។ ទោះជាយ៉ាងណាក្ដី លោក Flake បាននិយាយថា លោកគិតថា ទំនាក់ទំនងរវាងអាមេរិក និងទួរគី នៅពេលនេះ…