Category: ព័ត៌មានជាតិ​

  • និស្សិតសកលវិទ្យាល័យការពារជាតិប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមញុះញង់ចេតនាបំផ្លាញ សុខសន្តិភាពកម្ពុជា

    និស្សិតសកលវិទ្យាល័យការពារជាតិប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមញុះញង់ចេតនាបំផ្លាញ សុខសន្តិភាពកម្ពុជា

    បណ្តានិស្សិត និងសិក្ខាកាមយោធា នៃសកលវិទ្យាល័យការពារជាតិ បានប្រកាស​ប្រឆាំង​ដាច់​ខាត​ចំពោះ​ក្រុម​ញុះញង់​ដល់​សុខសន្តិភាពកម្ពុជា និងត្រៀមខ្លួនរួចរាល់ បំពេញតួនាទី ភារកិច្ចខ្លួន​ថែ​រក្សា​ការពារសន្តិសុខសន្តិភាព សណ្តាប់ធា្នប់សង្គម ការពារបូរណៈភាពទឹកដី ចំពោះចលនា​ក្រុម​ប្រឆាំង​ជ្រុលនិយម​មួយក្តាប់តូចនៅក្រៅប្រទេស បំផុសការញុះញង់​បំភ្លៃការ​ពិត​ពី​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍តំបន់ត្រីកោណ CLV DTA ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា​។ បណ្តានិស្សិត និងសិក្ខាកាមយោធាមកពីខេត្តរតនៈគិរីជាដើម បានថ្លែងប្រាប់BTV នៅថ្ងៃទី១៣ ខែ​សីហានេះថា ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានពន្យល់បង្ហាញ​អ​ស់​ហើយ អំពីក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV DTA ហើយ​មហាជនទូទាំងគឺបានច្បាស់ទាំងអស់ហើយ។ ដូច្នេះកង​កម្លាំង​ទាំង​អស់​គ្នា​ជា​និស្សិត​កំពុង​សិក្សា​ ប្រកាសប្រឆាំងដាច់ខាត និងសូមថ្កោលទោស ចំពោះជន​ណា​នៅ​តែ​បន្ត​ប្រឌិត​បំភ្លៃ​ការ​ពិត​ការងារ​ CLV-DTA ក្នុងគោលបំណងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ការ​បះបោរ​ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និង​បំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។ សូម​ជម្រាបថា ក្រសួងការពារជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រកាសជាឱឡារិក ប្តេជ្ញា​រក្សា​ការពារ​ឱ្យ​ខាង​តែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ​ទោះស្ថិត​ក្នុង​ត​ម្លៃ​ណា​ក៏​ដោយ។…

  • ព្យុះត្រូពិច Maria បានប្រែក្លាយទៅជាវិសម្ពាធត្រូពិច ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត

    ព្យុះត្រូពិច Maria បានប្រែក្លាយទៅជាវិសម្ពាធត្រូពិច ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត

    ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន និយាយថា ព្យុះត្រូពិក Maria បានប្រែក្លាយទៅជាព្យុះវិសម្ពាធត្រូពិច ប៉ុន្តែគេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅតំបន់Tohoku និងកោះ Hokkaido។ ព្យុះ Maria បានបោកបក់ដល់ដីគោកនៅខេត្តអ៊ីវ៉ាតេ(Iwate) ភាគឦសាន ហើយបានធ្វើដំណើរឆ្លងកាត់ តំបន់ Tohoku កាលពីថ្ងៃចន្ទ ដោយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង លើខេត្តអ៊ីវ៉ាតេ(Iwate)។ កាលពីថ្ងៃចន្ទ តំបន់ឆ្នេរមួយចំនួននៃខេត្ត Iwate បានទទួលភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ដែលបានកត់ត្រានៅទីនោះ។ ផ្នែកមួយនៃទីក្រុង Kuji មានភ្លៀងច្រើនជាង៤៨០ មីលីម៉ែត្រ ក្នុងអំឡុងពេល ៤៨ម៉ោង។ វាមានកម្រិតច្រើនជាង ២,៦ ដងនៃបរិមាណទឹកភ្លៀងជាមធ្យមដែលតំបន់នេះទទួលបាន នៅក្នុងខែសីហា។ ទឹកជំនន់ និងបំណាក់ដី ត្រូវបានរាយការណ៍នៅក្នុងខេត្តនេះផងដែរ។ ព្យុះ Maria បានប្រែក្លាយទៅជាព្យុះវិសម្ពាធត្រូពិចនៅម៉ោង ៣ព្រឹកថ្ងៃអង្គារ ម៉ោងក្នុងស្រុក។ ប៉ុន្តែនៅពេល វាកំពុងធ្វើដំណើរបន្តិចម្តងៗ ទឹកភ្លៀង ត្រូវបានគេរំពឹងថានឹងបន្តធ្លាក់នៅភាគខាងជើងប្រទេសជប៉ុនរហូតដល់ថ្ងៃពុធ។ ភ្លៀងធ្លាក់រយៈពេល២៤ ម៉ោង រហូតដល់ល្ងាចថ្ងៃអង្គារ ឡើងដល់កម្រិត១៥០ មីលីម៉ែត្រ នៅកោះហុកកៃដូ ១២០មីលីម៉ែត្រនៅខាងសមុទ្រជប៉ុននៃកោះតូហូគុ និង១០០មីលីម៉ែត្រនៅ ទីក្រុងតូហូគុ សមុទ្រប៉ាស៊ីហ្វិក។…

  • មន្ត្រីជំនាញ៖ រាល់សន្លឹកកិច្ចការបេក្ខជនប្រឡងគ្រូបឋមត្រូវធ្វើការកែចំនួន ២លើក

    មន្ត្រីជំនាញ៖ រាល់សន្លឹកកិច្ចការបេក្ខជនប្រឡងគ្រូបឋមត្រូវធ្វើការកែចំនួន ២លើក

    ការប្រឡងគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកចុងក្រោយ បានបិទបញ្ចប់។ ការ​ធ្វើ​កំណែ​បាន​ចាប់​ផ្ដើម​ភ្លាមៗក្រោយការប្រឡងនៅថ្ងៃទី១៣ ខែសីហានេះ ខណៈដែលការ​ធ្វើ​កំណែ​នេះ​អនុវត្ត​ទៅ​តាម​នីតិវិធីច្បាស់លាស់ ទាំងការកែទាំងការបូកស្រង់ពិន្ទុ ជាក់ស្ដែងរាល់សន្លឹកិច្ចការ ត្រូវកែ​ចំនួន ២លើក និងមានការត្រួតពិនិត្យបន្ថែមទៀតពីអ្នកពាក់ព័ន្ធផងដែរ។ នេះបើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន ប្រធានអនុគណៈកម្មការ ត្រួតពិនិត្យនិងវាយតម្លៃ។ ឯឧត្តម ខៀវ ច័ន្ទប៊ុនធឿន ប្រធានអនុគណៈកម្មការ ត្រួតពិនិត្យនិងវាយតម្លៃ លើកឡើងឱ្យដឹងថា ការ​ធ្វើ​កំណែគឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ការកែនេះ គឺយោងតាម​អាត្រា​កំណែ​ដែល​ទទួល​បាន​ពីអ្នកតាក់តែងវិញ្ញាសា រីឯអ្នកកែ ជាបុគ្គលដទៃ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមលើកឡើងថា អ្នកទទួលខុសត្រូវលើការកែសន្លឹកកិច្ចការមានចំនួន ៦០រូប។ អ្នកកែ ភាសា​ខ្មែរ​ចំនួន ៣០នាក់ អ្នកកែគណិតវិទ្យាមានចំនួន ៣០នាក់។ តាមការគ្រោង ក្រុមការងារ​ជំនាញ​ចង់​បញ្ចប់ឱ្យរួចរាល់នៅត្រឹមសប្ដាហ៍នេះ។ ឯកឧត្តមធានា​ជូន​បេក្ខជនគ្រប់រូបដែរថា ការកែ ការបូកស្រង់ពិន្ទុ គឺធានាបានភាពត្រឹមត្រូវ ភាពសុក្រឹត្យ ជាទីបំផុត។ រាល់សន្លឹកកិច្ចនីមួយៗ ត្រូវកែចំនួនពីរលើក បូករួមទាំងការពិនិត្យ​បន្ថែម​។ រីឯការបូកស្រង់ពិន្ទុ ក៏មានការត្រួតពិនិត្យយ៉ាងច្បាស់លាស់ ក្រោមការ​ត្រួត​ពិនិត្យ​ពី​អ្នក​សង្កេត​ការណ៍ និងមន្ត្រីប្រឆាំងអំពើពុករលួយជាច្រើនរូប។ សូមជម្រាបថា…

  • កងទ័ពប្តេជ្ញាការពារផលប្រយោជន៍ជាតិ និងប្រឆាំងចំពោះក្រុមប៉ុនប៉ងផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់

    កងទ័ពប្តេជ្ញាការពារផលប្រយោជន៍ជាតិ និងប្រឆាំងចំពោះក្រុមប៉ុនប៉ងផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់

    នាយទាហាន និងពលទាហាននៃកងពលតូចលេខ៧០ បានប្តេជ្ញាការពារផលប្រយោជន៍ជាតិ និងប្រឆាំងដាច់ខាតចំពោះក្រុមប៉ុនប៉ងបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ស្របពេលប៉ុន្មានថ្ងៃនេះ មានក្រសួង-ស្ថាប័ន និងបណ្តាអង្គភាពកងទ័ព​នានា​បាន​ចេញ​ញត្តិ​ថ្កោល​ទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំ​ដោយ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពី​ការ​បោះឆ្នោត​ដែល​ប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។ ក្នុងនោះមាននាយទាហាន និងពលទាហាន​នៃ​កង​ពលតូចលេខ៧០ បានបង្ហាញការប្តេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​ប្រឆាំង​ចំពោះ​អំពើ​ខុស​ច្បាប់​របស់​ក្រុម​ប្រឆាំង សំដៅការពារសុខសន្តិភាព និងស្ថិរភាពជាតិ​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើតចេញពីការបោះឆ្នោតដើម្បីសុវត្ថិភាព និងជីវភាពជូនប្រជាជន។ សូមជម្រាបថា ការចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់នេះ ធ្វើ​ឡើងបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បាន​អំពាវ​នាវ និងបំផុសចលនាញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ការ​បះបោរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែល​កំពុង​មាន​សន្តិភាព​ពេញលេញនិងការអភិវឌ្ឍ៕ អត្ថបទ សេក ឧត្តម ថត

  • អ្នកកាន់សាសនាស៊ីកមួយចំនួន បារម្ភថា រដ្ឋាភិបាលលោក Modi គំរាមកំហែងពួកគេនៅអាមេរិក និងកាណាដា

    អ្នកកាន់សាសនាស៊ីកមួយចំនួន បារម្ភថា រដ្ឋាភិបាលលោក Modi គំរាមកំហែងពួកគេនៅអាមេរិក និងកាណាដា

    ខណៈជាគ្រូពេទ្យឯកទេសផ្នែកសារធាតុញៀន វេជ្ជបណ្ឌិត លោកស្រី Jasmeet Bains ពលរដ្ឋអាមេរិក សាសនាស៊ីកដំបូងគេ ដែលត្រូវបានជាប់ឆ្នោតក្នុងសភារដ្ឋកាលីហ្វ័រនីញ៉ា បានស៊ាំទៅនឹងស្ថានភាពដ៏មានហានិភ័យ។ ទោះជាយ៉ាងណា លោកស្រី Bains បាននិយាយថា លោកស្រីមានការភ្ញាក់ផ្អើល នៅពេលដែលបុរសបួននាក់ បានមកការិយាល័យរបស់លោកស្រី កាលពីខែសីហាឆ្នាំមុន ភ្លាមៗបន្ទាប់ពីរដ្ឋកាលីហ្វ័រនីញ៉ា បានអនុម័តសេចក្តីសម្រេចរបស់លោកស្រី ដែលប្រកាសពីការសម្លាប់អ្នកកាន់សាសនាស៊ីករាប់ពាន់នាក់ នៅក្នុងប្រទេសឥណ្ឌា ថាជាអំពើប្រល័យពូជសាសន៍។ បុរសទាំងនេះ ទំនងជាមានដើមកំណើតឥណ្ឌា បានព្រមានថាពួកគេនឹង «ធ្វើអ្វីក៏ដោយ ដើម្បីតាមដានអ្នក»។ ចាប់តាំងពីរដូវក្តៅមុន លោកស្រី Bains បាននិយាយថា លោកស្រី បានទទួលសារគំរាមកំហែងច្រើនជាង១០០សារ ។ លោកស្រី បានប្រទះឃើញមនុស្សម្នាក់ថតរូបលំនៅឋាននៅទីក្រុង Bakersfield របស់លោកស្រី ពីរថយន្តមួយគ្រឿង ហើយសោរប្រអប់សំបុត្ររបស់លោកស្រី ត្រូវបានធ្វើឲ្យខូចម្តងហើយម្តងទៀត។ លោកស្រី Bains បានរាយការណ៍ពីឧប្បត្តិហេតុនៅការិយាល័យរបស់លោកស្រី ទៅនគរបាលតំបន់ ហើយបានបង្ហាញពីរូបភាពតាមកាំមេរ៉ាឃ្លាំមើលផ្ទះរបស់លោកស្រី ។ កាលពីចុងខែកញ្ញា បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា រដ្ឋបាលរបស់លោក មានភស្តុតាងគួរឱ្យទុកចិត្ត…

  • FBI ស៊ើបអង្កេត បន្ទាប់ពីយុទ្ធនាការរបស់លោក Trump និយាយថាបណ្តាញទំនាក់ទំនងត្រូវបានលួចចូលដោយអ៊ីរ៉ង់

    FBI ស៊ើបអង្កេត បន្ទាប់ពីយុទ្ធនាការរបស់លោក Trump និយាយថាបណ្តាញទំនាក់ទំនងត្រូវបានលួចចូលដោយអ៊ីរ៉ង់

    ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) របស់អាមេរិក បាននិយាយកាលពីថ្ងៃចន្ទ ថាការិយាល័យកំពុងស៊ើបអង្កេត បន្ទាប់ពីយុទ្ធនាការរបស់ប្រធានាធិបតី លោក Donald Trump បាននិយាយថាទំនាក់ទំនងផ្ទៃក្នុងរបស់ខ្លួន ត្រូវបានលួចចូល និងបានដាកើកំហុសលើរដ្ឋាភិបាលអ៊ីរ៉ង់។ អតីតប្រធានាធិបតី បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុន Microsoft បានផ្តល់ដំណឹងដល់យុទ្ធនាការរបស់លោក ថា អ៊ីរ៉ង់បានលួចចូលគេហទំព័រមួយ ក្នុងចំណោមគេហទំព័រជាច្រើនរបស់ខ្លួន។ លោក និយាយថា ប្រទេសអ៊ីរ៉ង់«អាចទទួលបានតែព័ត៌មានសាធារណៈប៉ុណ្ណោះ»។រដ្ឋាភិបាលអ៊ីរ៉ង់ បានបដិសេធថាខ្លួនបានលួចចូលក្នុងបណ្តាញទំនាក់ទំនងយុទ្ធនាការរបស់លោក Trump។ យុទ្ធនាការរបស់លោក Trump បានបញ្ជាក់ពីរបាយការណ៍មួយកាលពីថ្ងៃសុក្រ ដោយក្រុមអ្នកស្រាវជ្រាវក្រុមហ៊ុន Microsoft បង្ហាញថាក្រុមចោរព័ត៌មានវិទ្យា ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ បានព្យាយាមលួចចូលទៅក្នុងគណនីរបស់ «មន្ត្រីជាន់ខ្ពស់» ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែមិថុនា។ របាយការណ៍បាននិយាយបន្ថែមថា ក្រុមចោរព័ត៌មានវិទ្យា បានចូលកាន់កាប់គណនីដែលជាកម្មសិទ្ធិរបស់អតីតទីប្រឹក្សានយោបាយ ហើយបន្ទាប់មកប្រើ

  • នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងរដ្ឋមន្ត្រីការពារជាតិ ប៉ះទង្គិចគ្នាជុំវិញកិច្ចព្រមព្រៀងចំណាប់ខ្មាំងហ្កាហ្សា

    នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងរដ្ឋមន្ត្រីការពារជាតិ ប៉ះទង្គិចគ្នាជុំវិញកិច្ចព្រមព្រៀងចំណាប់ខ្មាំងហ្កាហ្សា

    នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បានរិះគន់ដាក់គ្នាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជុំវិញការជាប់គាំងកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងដោះលែងចំណាប់ខ្មាំងត្រូវបានឃុំខ្លួននៅដែនដីហ្កាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល រួមទាំងប៉ុស្តិ៍ទូរទស្សន៍ Kan បានរាយការណ៍ថា ហេតុផលដែលកិច្ចព្រមព្រៀងចំណាប់ខ្មាំងកំពុងជាប់គាំងគឺដោយសារតែអ៊ីស្រាអែល និងបានរាយការណ៍ថា លោកGallant បានផ្ដល់របាយការណ៍ខ្លីលក្ខខណៈឯកជនមួយ សម្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃចន្ទ។ ទូរទស្សន៍ Kan បានរាយការណ៍ថា លោក Gallant កំពុងពិភាក្សាអំពីជម្រើសដែលអ៊ីស្រាអែលប្រឈមរវាងកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលអាចបញ្ចប់ជម្លោះនៅភាគខាងជើង ជាមួយក្រុមហេសបូឡារបស់ប្រទេសលីបង់ និងនៅដែនដីហ្កាហ្សា និងការកើនឡើងនៃសង្រ្គាម។ លោកបាននិយាយថា ខ្ញុំ និងស្ថាប័នការពារជាតិគាំទ្រជម្រើសទីមួយ ជាជាងនិយាយអំពី ជ័យជម្នះទាំងស្រុង និងគំនិតមិនសមហេតុសមផលទាំងអស់នោះ ជាឃ្លាដែលប្រើញឹកញាប់ដោយ លោកNetanyahu នៅក្នុងការទំនាក់ទំនងរបស់លោក។ ក្នុងរយៈពេលប៉ុន្មានម៉ោងនៃសង្រ្គាមពាក្យសម្ដីរបស់លោក Gallant ដែលលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ លោក Netanyahu បានវាយបកវិញនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក ដោយលោកបានចោទប្រកាន់មន្ត្រីការពារជាតិលោក Gallant ពីបទបង្កគ្រោះថ្នាក់ដល់កិច្ចព្រមព្រៀងមួយដើម្បីធានាបាននូវការដោះលែងចំណាប់ខ្មាំង៕

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

  • អ៊ុយក្រែន អះអាងយកបានផ្នែកខ្លះនៃតំបន់ Kursk ខណៈនាំយកសង្រ្គាមទៅក្នុងទឹកដីរុស្ស៊ីវិញ

    អ៊ុយក្រែន អះអាងយកបានផ្នែកខ្លះនៃតំបន់ Kursk ខណៈនាំយកសង្រ្គាមទៅក្នុងទឹកដីរុស្ស៊ីវិញ

    អ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទ (១២ សីហា) ថា ការវាយលុកឆ្លងព្រំដែនដ៏ធំបំផុតរបស់ខ្លួននៃសង្រ្គាម បានដណ្តើមយកទឹកដីទំហំ ១.០០០គីឡូម៉ែត្រក្រឡានៃតំបន់ ឃើស្ក៍ (Kursk) របស់រុស្ស៊ី ខណៈអ៊ុយក្រែនកំពុងប្រឹងប្រែងនាំយកសង្រ្គាមចូលទៅក្នុងទឹកដីរុស្ស៊ីវិញ។ ដោយរុស្ស៊ីនៅតែបន្តខិតខំទប់ទល់យ៉ាងលំបាកនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយសប្តាហ៍មកនេះ មេបញ្ជាការកំពូលរបស់អ៊ុយក្រែន លោក អូឡេកសានដឺ ស៊ីស្គី (Oleksandr Syrskyi) បានរាយការណ៍ពីស្ថានភាពសមរភូមិប្រាប់លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) តាមរយៈការហៅវីដេអូ ហើយបាននិយាយថា ការវាយរុលចូលទៅក្នុងទឹកដីរុស្ស៊ីកំពុងបន្ត។ លោកបានផ្តល់នូវព័ត៌មានលម្អិតផ្សេងទៀត ដោយបន្តយុទ្ធសាស្រ្តនៃភាពស្ងៀមស្ងាត់របស់ទីក្រុងគីវ ដែលផ្ទុយស្រឡះជាមួយនឹងការវាយបកកាលពីឆ្នាំមុនដែលត្រូវបានគេដឹងលឺច្រើនខែជាមុន ហើយដែលត្រូវបានជាប់គាំងនៅលើខ្សែការពាររបស់រុស្ស៊ី។ លោក Syrskyi បាននិយាយប៉ុន្មានម៉ោងបន្ទាប់ពីលោក អាឡិចស៊ី ស្មឺនូវ (Alexei Smirnov) អភិបាលតំបន់ស្តីទីរបស់រុស្ស៊ីនៃតំបន់ Kursk បានប៉ាន់ប្រមាណថា កងកម្លាំងរបស់ទីក្រុងគីវ បានគ្រប់គ្រងតំបន់តាំងទីលំនៅចំនួន ២៨កន្លែងនៅក្នុងការលុកលុយដែលមានបណ្ដោយប្រហែល ១២គីឡូម៉ែត្រនិងទទឹង ៤០គីឡូម៉ែត្រ។ ទោះបីជាការប៉ាន់ប្រមាណរបស់លោក Syrkyi តិចជាងពាក់កណ្តាលនៃការអះអាងរបស់អ៊ុយក្រែនក៏ដោយ ក៏ការលើកឡើងរបស់ Smirnov នេះគឺជាការទទួលស្គាល់ជាសាធារណៈនូវការចាញ់ប្រៀបដ៏ធំរបស់រុស្ស៊ី ក្នុងពេលជាង ២៩ខែចាប់តាំងពីខ្លួនបានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំលើប្រទេសជិតខាងមួយនេះ៕

  • ទង់អូឡាំពិកធ្វើដំណើរមកដល់ទីក្រុ Los Angeles សហរដ្ឋអាមេរិកជាទីដែលធ្វើម្ចាស់អូឡាំពិក២០២៨។  គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានផ្តល់សិទ្ធធ្វើម្ចាស់ផ្ទះ ឱ្យទីក្រុងឡូសអែនជឺឡេសស៍ ឆ្នាំ២០១៧ ដើម្បីរៀបចំអូឡាំពិក២០២៨។  វាជាលើកទី៣ដែល LA ធ្វើម្ចាស់ផ្ទះអូឡាំពិកទំនើប បន្ទាប់ពីធ្វើនៅឆ្នាំ១៩៣២ និង១៩៨៤៕