Category: ព័ត៌មានជាតិ​

  • ជំនួយយោធា អាមេរិក ជួយ អ៊ុយក្រែន ទប់ទល់សង្គ្រាម រុស្ស៊ី ធ្លាក់ចុះស្ទើរ ១០០ ភាគរយ

    ជំនួយយោធា អាមេរិក ជួយ អ៊ុយក្រែន ទប់ទល់សង្គ្រាម រុស្ស៊ី ធ្លាក់ចុះស្ទើរ ១០០ ភាគរយ

    វ៉ាស៊ីនតោន ៖ ឆ្នាំមុន រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ស្ទើរតែមិនបានដកលុយចេញពីហោប៉ៅ សូម្បីមួយកាក់មួយសេនយកទៅជួយដល់អ៊ុយក្រែននោះឡើយ ពោលជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុងកៀវបានធ្លាក់ចុះដល់ទៅ ៩៩ ភាគរយ ។ ចាប់តាំងពីលោក Trump ចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៥ មេដឹកនាំអាមេរិករូបនេះ មិនបានបែងចែកកញ្ចប់ជំនួយការពារជាតិថ្មីណាមួយ ទៅឱ្យអ៊ុយក្រែន ឬអនុវត្តតាមគោលនយោបាយរបស់អ្នកកាន់តំណែងមុន គឺអតីតប្រធានាធិបតីលោក Joe Biden នោះទេ ។ ផ្ទុយទៅវិញ រដ្ឋបាលលោក Trump បែរជាជ្រើសរើសការលក់អាវុធទៅឱ្យអ៊ុយក្រែនតាមរយៈដៃគូអង្គការណាតូទៅវិញ ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២៥ ម្ចាស់ជំនួយណាតូបានទិញសព្វាវុធរបស់អាមេរិកចំនួន ៤,៣៩០ លានដុល្លារដើម្បីជួយដល់អ៊ុយក្រែន ។ អាវុធដែលទិញទាំងនោះ រួមមានប្រព័ន្ធបាញ់រ៉ុកែ្តតចល័តដ៏ទំនើប (HIMARS) និងប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ជាដើម ។ បើតាមរបាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក Kiel បានឲ្យដឹងថា បើទោះជំនួយរបស់អាមេរិកធ្លាក់ចុះក៏ពិតមែន ប៉ុន្តែជំនួយយោធារបស់អឺរ៉ុបទៅកាន់អ៊ុយក្រែនក្នុងឆ្នាំ២០២៥ បានកើនឡើងរហូតដល់ ៦៧% ខណៈជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុក៏បានកើនឡើងដល់ ៥៩% ផងដែរ…

  • WHO ដាក់សម្ពាធ អាមេរិក ឲ្យសើរើរកប្រភពដើមជំងឺកូវីដ

    WHO ដាក់សម្ពាធ អាមេរិក ឲ្យសើរើរកប្រភពដើមជំងឺកូវីដ

    បរទេស ៖ ប្រមុខអង្គការសុខភាពពិភពលោក WHO បានដាក់សម្ពាធដល់សហរដ្ឋអាមេរិក ឲ្យតាមស្វែងរកប្រភពដើមនៃជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានដឹកដៃមហាអំណាចពិភពលោកមួយនេះដើរចាកចេញពី WHO ។ ថ្លែងប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ, ប្រធាន WHO លោក Tedros Adhanom Ghebreyesus និយាយថា WHO សង្ឃឹមថា អាមេរិក ឬប្រទេសផ្សេងៗទៀត នឹងចែករំលែកព័ត៌មានសម្ងាត់ទាំងនោះជាមុនសិន ទើបអាចសន្និដ្ឋាន អំពីប្រភពដើមនៃជំងឺកូវីដ ដើម្បីជួយបន្ថែមការទប់ស្កាត់ កុំឲ្យជំងឺប្រភេទនេះ រាតត្បាត សារជាថ្មី ។ ការដាក់សំពាធឲ្យ អាមេរិក ផ្តល់កិច្ចសហការ រកប្រភពដើម នៃជំងឺរាតត្បាតដែលបានសម្លាប់មនុស្សប្រហែល ២០ លាននាក់ ទូទាំងពិភពលោក មួយនេះ កើតមានឡើង ស្របពេលដែលទីក្រុង វ៉ាស៊ីនតោន នៅតែមិនទាន់ បង់ថ្លៃកាតព្វកិច្ចដែលខ្លួនជំពាក់ WHO ប្រហែល ២៦០ លានដុល្លារអាមេរិក ។ បើតាម Straits Times,…

  • ឆ្នាំ ២០៣០ អាមេរិកដាក់មហិច្ឆតាសង់រោងចក្រថាមពលនុយក្លេអ៊ែរ លើឋានព្រះចន្ទ

    ឆ្នាំ ២០៣០ អាមេរិកដាក់មហិច្ឆតាសង់រោងចក្រថាមពលនុយក្លេអ៊ែរ លើឋានព្រះចន្ទ

    វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានគំរោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីទំហំ ៥០០គីឡូវ៉ាត់ លើផ្ទៃឋានព្រះចន្ទ នៅត្រឹមដំណាច់ឆ្នាំ ២០៣០ ។ យោងតាមសារព័ត៌មាន interesting engineering, គម្រោងដែលអភិវឌ្ឍឡើងក្រោមគំនិតផ្ដួចផ្ដើមបង្កើតថាមពលលើផ្ទៃព្រះចន្ទ ហៅកាត់ (FSPI) របស់អង្គការ NASA នេះ នឹងតំណាងឱ្យការលោតផ្លោះដ៏សំខាន់មួយ បន្ថែមពីលើបេសកកម្មនៅទីអវកាសពីមុន មានដូចជាយាន Voyager 1 និងយាន Voyager 2 និងយាន Mars Rovers ដែលដំណើរការជាច្រើនទសវត្សរ៍មកហើយ ។ អង្គការ NASA បានលើកឡើងថា បើប្រៀបធៀបទៅនឹងប្រព័ន្ធតូចៗ ម៉ាស៊ីនរ៉េអាក់ទ័រទំហំ ៥០០គីឡូវ៉ាត់ អាចផ្គត់ផ្គង់ថាមពលបន្តបន្ទាប់នៅលើឋានព្រះចន្ទ មិនថា ការតាំងទីជម្រក ឧបករណ៍ឧស្សាហកម្ម អារេទំនាក់ទំនង និងសូម្បីតែប្រតិបត្តិការទាញយកធនធាននៅទីនោះក៏ដោយ ។ បើតាមសារព័ត៌មាន BBC, ផែនការប្រកបដោយមហិច្ឆតារបស់ NASA នេះ ជាផ្នែកមួយនៃមហិច្ឆតារបស់សហរដ្ឋអាមេរិក ក្នុងការកសាងមូលដ្ឋានអចិន្ត្រៃយ៍មួយ សម្រាប់បញ្ជូនមនុស្សទៅរស់នៅលើផ្ទៃឋានព្រះចន្ទ ។…

  • យុទ្ធនាការផលិតផលជាតិ ខណៈពហិការទំនិញថៃមានប្រសិទ្ធភាព

    យុទ្ធនាការផលិតផលជាតិ ខណៈពហិការទំនិញថៃមានប្រសិទ្ធភាព

    ភ្នំពេញ៖”យុទ្ធនាការផលិតផលជាតិ #MadeInCambodia”ដែលរៀបចំ​ឡើងដោយក្រសួងពាណិជ្ជកម្មនឹងប្រព្រឹត្តទៅនៅ​ផ្សារទំនើប ជីបម៉ុង២៧១ មេហ្គាម៉ល រាជធានីភ្នំពេញរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​ក្នុងសប្ដាហ៍នេះ។យុទ្ធនាការ​នេះ ស្របពេល​ចលនាពហិការទំនិញថៃមាន​ប្រសិទ្ធភាព។ យុទ្ធនាការផលិតផលជាតិ នឹងប្រារព្ធរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ១៤-១៥ កុម្ភៈ ២០២៦ចាប់វេលាម៉ោង ៩ព្រឹក ដល់ ១០យប់​នឹងមានការដាក់តាំង​លក់ផលិតផលខ្មែរគ្រប់ប្រភេទ ដែលកំពុង​មាន​ប្រតិបត្តិការ​នៅលើទីផ្សារ ផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំង​ប្រទេស។អមព្រឹត្តិការណ៍នេះក៏មាន​ចម្អិនម្អូបខ្មែរដោយប្រើប្រាស់គ្រឿង​ផ្សំដែលផលិតដោយសហគ្រាស​ក្នុងស្រុកផងដែរ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” រៀបចំឡើងដើម្បីចូលរួមលើកកម្ពស់ ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលជាតិឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជន និងអ្នកប្រើប្រាស់ ព្រមទាំងបើកឱកាសបន្ថែមទៀតជូនដល់សិប្បករ-ផលិតករក្នុងស្រុក អាចនាំយកទំនិញរបស់ខ្លួនដែលមាន​អនុលោម​ភាព និងចុះបញ្ជី “ច.ប.ផ.” ត្រឹមត្រូវ ក្នុងការបង្កើនការដាក់លក់នៅតាមបណ្តាផ្សារទំនើប​នានាផងដែរ។ ជាការកត់សម្គាល់ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីភាគីថៃបាន​បង្កការឈ្លានពានលើដែនអធិបតេយ្យកម្ពុជា ចលនាជាតិគាំទ្រ​​ផលិត​ផល​ក្នុងស្រុកមានសន្ទុះយ៉ាងផុលផុសជាមួយនឹងពហិកាទំនិញថៃបាននិងកំពុងធ្វើឱ្យទំនិញថៃធ្លាក់ដល់បាតនៅកម្ពុជា៕ ដោយ៖មុនី

  • ឆ្នាំនេះ ការលក់បន្ទះឈីបទូទាំងពិភពលោក រំពឹងកើបលុយដល់ ១ ទ្រីលានដុល្លារ

    ឆ្នាំនេះ ការលក់បន្ទះឈីបទូទាំងពិភពលោក រំពឹងកើបលុយដល់ ១ ទ្រីលានដុល្លារ

    សាន់ ហ្វ្រាន់ស៊ីស្កូ ៖ ការលក់បន្ទះឈីបនៅទូទាំងពិភពលោក ត្រូវបានគេព្យាករថា នឹងកើបលុយដល់ទៅ ១ទ្រីលានដុល្លារ នៅឆ្នាំ ២០២៦ ដោយសារតែការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យា នេះបើតាមសមាគមឧស្សាហកម្មឧបករណ៍អេឡិចត្រូនិក (SIA) ។ យោងតាមសារព័ត៌មាន CNA, បន្ទះឈីបឈានមុខគេ និងជាផ្នែកធំបំផុតនៃកំណើននៃការលក់ គឺបន្ទះឈីបកុំព្យូទ័រទំនើបដែលផលិតដោយក្រុមហ៊ុន Nvidia, Advanced Micro Devices និង Intel ។ ការលក់ផលិតផលបន្ទាប់ឈីបរបស់ក្រុមហ៊ុនទាំងនោះ បានកើនឡើងចំនួន ៣៩,៩% ផងដែរ មានទឹកប្រាក់សរុបចំនួន ៣០១ពាន់លានដុល្លារនៅឆ្នាំ២០២៥ ។ ជាមួយគ្នានេះ បន្ទះឈីបអង្គចងចាំ ដែលតម្លៃរបស់វាកំពុងកើនឡើងយ៉ាងខ្លាំងក្នុងចំណោមកង្វះខាតបន្ទះឈីបដែលបង្កឡើងដោយ AI។ ការលក់បន្ទះឈីបអង្គចងចាំ ក៏បានកើនឡើងដល់ ៣៤,៨% ផងដែរ ជាមួយនឹងទឹកប្រាក់សរុប ២២៣ពាន់លានដុល្លារ ដោយសារតែការកើនឡើងតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។ សមាគមឧស្សាហកម្មឧបករណ៍អេឡិចត្រូនិក (SIA), ការលក់បន្ទះឈីបរកចំណូលបានដល់ទៅ ៨០០ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ តួលេខនេះកើនឡើង ២៥,៦% បើធៀបនឹងឆ្នាំ២០២៤ ។…

  • អាល្លឺម៉ង់ ចាយជាង ៦០០ លានដុល្លារ ទិញយន្តហោះដ្រូនប្រយុទ្ធ

    អាល្លឺម៉ង់ ចាយជាង ៦០០ លានដុល្លារ ទិញយន្តហោះដ្រូនប្រយុទ្ធ

    ប៊ែរឡាំង ៖ ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មយោធាឱ្យកាន់តែរឹងមាំ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង មានផែនការចំណាយលុយដល់ទៅ ៦៣៨លានដុល្លារ ដើម្បីបញ្ជាទិញយន្តហោះដ្រូនប្រយុទ្ធ ពីក្រុមហ៊ុនធុរៈកិច្ចទើបបង្កើតថ្មី Helsing និង Stark Defense របស់អាល្លឺម៉ង់ ។ បើតាមសារព័ត៌មាន arab news ចេញផ្សាយថ្ងៃអង្គារ, គម្រោងធ្វើទំនើបកម្មយោធារបស់ប្រទេសអាល្លឺម៉ង់នេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌដ៏ធំ ដែលមានតម្លៃដល់ទៅ ៥,១ ពាន់លានដុល្លារ ។ ផែនការទិញយន្តហោះដ្រូនប្រយុទ្ធនេះដែរ ត្រូវបានរំពឹងថា នឹងត្រូវបានបោះត្រាយល់ព្រមដោយគណៈកម្មាធិការថវិការបស់សភាជាន់ទាបក្នុងពេលឆាប់ៗនេះ ។ យន្តហោះដ្រូនប្រយុទ្ធដែលអាល្លឺម៉ង់បញ្ជាទិញនេះទៀតសោត គឺក្នុងគោលបំណងគាំទ្រដល់កងពលតូចរថក្រោះទី ៤៥ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសលីទុយអានី ។ ស្ថិតក្រោមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទាំងពីរ នឹងមានរយៈពេល ៧ឆ្នាំ ខណៈដែលយន្តហោះដ្រូនប្រយុទ្ធកញ្ចប់ដំបូង ត្រូវបានរំពឹងថា នឹងដឹកជញ្ជូនមកដល់នៅដើមឆ្នាំ ២០២៧ ៕ ប្រភព ៖ Arab News

  • ប្រធានាធិបតីកូឡុំប៊ី ថា មានគេចង់ធ្វើឃាតរូបលោក

    ប្រធានាធិបតីកូឡុំប៊ី ថា មានគេចង់ធ្វើឃាតរូបលោក

    បូហ្គោតា ៖ ប្រធានាធិបតី នៃ ប្រទេសកូឡុំប៊ី បានអះអាងថា មានគេចង់ធ្វើឃាតរូបលោក ក្នុងពេលធ្វើដំណើរ កាលពីថ្ងៃអង្គារ។ យ៉ាងណា លោក Gustavo Petro បានបញ្ជាក់ថា លោកបានរួចផុតជីវិត នៅក្នុងផែនការធ្វើឃាត ដែលប៉ុនប៉ងធ្វើពេលដែលរូបលោកជិះឧទ្ធម្ភាគចក្រ ជាមួយកូនស្រី ។ ហេតុការណ៍នេះ កើតមានឡើង បន្ទាប់ពីមានការព្រមាន អស់ជាច្រើនខែ អំពីផែនការធ្វើឃាត ដែលត្រូវបានចោទប្រកាន់ ទៅលើក្រុមជួញដូរគ្រឿងញៀន។ លោក Petro បានរៀបរាប់ថា «ឧទ្ធម្ភាគចក្រ មិនអាចចុះចត នៅគោលដៅមួយ លើឆ្នេរ Caribbean របស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃមុន ដោយសារតែការភ័យខ្លាចថា មានគេចង់បាញ់ប្រហារ…​គេជូនដំណឹងថា ពួកគេនឹងបាញ់លើឧទ្ធម្ភាគចក្រ ដែលខ្ញុំកំពុងធ្វើដំណើរ ជាមួយកូនស្រី»។ បើតាម al jazeera, លោក Petro ក៏ធ្លាប់បានរាយការណ៍ ពីការប៉ុនប៉ង សម្លាប់រូបលោកផងដែរ កាលពីឆ្នាំ២០២៤ ហើយ ធ្លាប់ បានអះអាងថា ក្រុមជួញដូរគ្រឿងញៀន បានកំណត់គោលដៅ…

  • អ៊ីរ៉ង់ ថា លោក ណេតាន់យ៉ាហ៊ូ ទៅអាមេរិក បំផ្លាញដំណើរការចរចា

    អ៊ីរ៉ង់ ថា លោក ណេតាន់យ៉ាហ៊ូ ទៅអាមេរិក បំផ្លាញដំណើរការចរចា

    តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ បានព្រមានថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ នៅអាមេរិក អាចបំផ្លាញការចរចា លើកម្មវិធីនុយក្លេអ៊ែរ រវាងអាមេរិក និងអ៊ីរ៉ង់។ នៅមុនពេលដែល លោក Benjamin Netanyahu ទៅដល់ទីក្រុងវ៉ាស៊ីនតោន, អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយ កាលពីថ្ងៃអង្គារ ថា «ភាគីចរចារបស់យើង គឺអាមេរិក វាអាស្រ័យលើអាមេរិក ក្នុងការសម្រេចចិត្ត ធ្វើដោយឯករាជ្យ គេចចេញពីឥទ្ធិពល ដែលបំផ្លិចបំផ្លាញ ប៉ះពាល់ដល់តំបន់»។ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ នាពេលនោះ, លោកបានអះអាងថា របប Zionist ដែលចង់សំដៅរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម ជាអ្នកបំផ្លិចបំផ្លាញ ម្តងហើយម្តងទៀត ដែលមានន័យថា របបនេះ ប្រឆាំងនឹងដំណើរការការទូតណាមួយ នៅក្នុងតំបន់ ដែលប៉ុនប៉ងនាំទៅរកសន្តិភាព។ ទីក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោន បានបន្តកិច្ចចរចា នៅទីក្រុង Muscat ប្រទេសអូម៉ង់…

  • ចិន បញ្ចេញឡានហោះប្រើអគិ្គសនីធំបំផុតក្នុងលោក ហោះបានចម្ងាយ ១,៥០០ គីឡូម៉ែត្រ

    ចិន បញ្ចេញឡានហោះប្រើអគិ្គសនីធំបំផុតក្នុងលោក ហោះបានចម្ងាយ ១,៥០០ គីឡូម៉ែត្រ

    ប៉េកាំង ៖ បច្ចេកវិទ្យាឡានហោះរបស់ប្រទេសចិន កាន់តែរីកចម្រើនខ្លាំងថែមមួយកម្រិតទៀត ក្រោយមហាយក្សនៅអាស៊ីមួយនេះ បានបញ្ចេញឡានហោះចំនួន ២ ម៉ូដែល ដែលប្រើថាមពលអគ្គិសនីសុទ្ធ និងអគ្គិសនី-ហាយប្រ៊ីដ ។ បើតាមសារព័ត៌មាន VNExpress, ឡានហោះប្រើថាមពលអគ្គិសនីនេះមានឈ្មោះថា Matrix ផលិតដោយក្រុមហ៊ុនអាកាសចរណ៍ចិន AutoFlight ។ វាមានស្លាប ២០ ម៉ែត្រ តួខ្លួនប្រវែង ១៧ ម៉ែត្រ និងកម្ពស់ជាង ៣ ម៉ែត្រ ហើយត្រូវបានក្រុមហ៊ុននេះ សម្មត់ថា ជាឡានហោះប្រើថាមពលអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោក ។ ឡានហោះ Matrix ដែលបង្ហាញខ្លួនជាលើកដំបូងកាលពីថ្ងៃទី៥ ខែកុម្ភៈ នៅឯកន្លែងសាកល្បងមួយកន្លែងក្នុងទីក្រុង Kunshan អាចហោះឡើង និងចុះចតបញ្ឈរ ជាមួយសមត្ថភាពហោះបានចម្ងាយប្រហែល ១,៥០០ គីឡូម៉ែត្រ ។ ឡានហោះនេះ ត្រូវបានរចនាឡើងជាពិសេស ដើម្បីដឹកអ្នកដំណើររហូតដល់ ១០ នាក់ ឬអាចដឹកជញ្ជូនទំនិញរហូតដល់ទម្ងន់ ១,៥០០ គីឡូក្រាម ។ បើតាមក្រុមហ៊ុន AutoFlight, ឡានហោះ…

  • ឥណ្ឌូណេស៊ីត្រៀមបញ្ជូនទ័ព ៨ពាន់នាក់ ទៅហ្គាហ្សា

    ឥណ្ឌូណេស៊ីត្រៀមបញ្ជូនទ័ព ៨ពាន់នាក់ ទៅហ្គាហ្សា

    ប្រទេស ឥណ្ឌូណេស៊ី កំពុងត្រៀមដាក់ពង្រាយទាហាន ដល់ទៅ ៨ពាន់នាក់ នៅក្នុងតំបន់ហ្គាហ្សា ដើម្បីជាការអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដំណាក់កាលទី២។ បើតាម BBC, នេះគឺជាផ្នែកមួយ នៃ ផែនការសន្តិភាព ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក តាំងពីចុងឆ្នាំមុន។ នាយសេនាធិការកងទ័ពឥណ្ឌូនេស៊ី លោកឧត្តមសេនីយ Maruli Simanjuntak បាននិយាយ កាលពីថ្ងៃអង្គាំរថា «ការហ្វឹកហ្វឺនសម្រាប់ទាហាន បានចាប់ផ្តើមរួចហើយ ដោយពួកគេនឹងផ្តោតលើតួនាទី ផ្នែកវេជ្ជសាស្រ្ត និងវិស្វកម្ម នៅក្នុងតំបន់ហ្គាហ្សា»។ ប្រទេស ឥណ្ឌូនេស៊ី បានចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព របស់លោកប្រធានាធិបតី Donald Trump ដែលត្រូវបានប្រកាស កាលពីខែមុន។ ក្រុមនេះ ត្រូវបង្កើតកងកម្លាំងស្ថេរភាពអន្តរជាតិ ISF ដែលនឹងជួយធានាតំបន់ព្រំដែន នៅហ្គាហ្សា និងធានាការគ្មានយោធាក្នុងទឹកដីនេះ រួមទាំងការរំសាយអាវុធ របស់ពួកប្រដាប់អាវុធហាម៉ាស។ ក្រុមប្រឹក្សាភិបាល ដែលគ្រោងនឹងជួបប្រជុំលើកដំបូង នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី១៩ ខែកុម្ភៈ ក៏នឹងត្រួតពិនិត្យរដ្ឋាភិបាលប៉ាឡេស្ទីនបច្ចេកវិទ្យាថ្មី នៅតំបន់ហ្គាហ្សា និង ការកសាងឡើងវិញ ក្រោយចប់សង្គ្រាម។ ជុំវិញការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព, ប្រធានាធិបតីឥណ្ឌូនេស៊ី…