Category: ព័ត៌មានជាតិ
-

អ៊ីរ៉ង់ ព្រមាន អាមេរិក ជាថ្មីថា កម្មវិធីមីស៊ីលខ្លួននៅតែជា “បន្ទាត់ក្រហម” មិនអាចចរចាបាន
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានអះអាងជាថ្មីទៅកាន់អាមេរិកថា កម្មវិធីមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ នៅតែជាខ្សែបន្ទាត់ក្រហម មិនអាចចរចាបានដាច់ខាត ហើយបានព្រមានថា ទីក្រុងហេតេរ៉ង់នឹងឆ្លើយតបយ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពយោធាណាមួយ ។ ការសម្លុតគំរាមរបស់អ៊ីរ៉ង់ ធ្វើឡើងស្របពេលដែលប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបញ្ជូននាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលជានាវាចម្បាំងធំជាងគេបំផុតរបស់ពិភពលោកទៅកាន់មជ្ឈិមបូព៌ា ដើម្បីបង្កើនសម្ពាធយោធាលើទីក្រុងតេហេរ៉ង់ ក្នុងគ្រាដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតហាក់ជាប់គាំង ។ លោក Ali Shamkhani ដែលជាទីប្រឹក្សានយោបាយជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានអះអាងថា កិច្ចចរចារវាងអ៊ីរ៉ង់ និងអាមេរិកអាចជំរុញ និងការពារផលប្រយោជន៍ទៅវិញទៅមក ប្រសិនបើកិច្ចពិភាក្សាទាំងនោះ មានឫសគល់លើភាពប្រាកដនិយម និងជៀសវាងការទាមទារហួសហេតុ ។ ទោះបីជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា អំណាចមីស៊ីលរបស់អ៊ីរ៉ង់ ស្ថិតក្នុងបន្ទាត់ក្រហម ហើយមិនអាចចរចាជាដាច់ខាត ។ លោកថា យោធានៅតែប្រុងប្រយ័ត្នខ្ពស់ និងព្រមានថា តម្លៃតបស្នងនៃការគណនាខុសណាមួយដោយមហាអំណាចខាងក្រៅ នឹងខ្ពស់ខ្លាំងណាស់ ។ ស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងស្ថិតនៅមាត់ជ្រោះដ៏គ្រោះថ្នាក់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់…
-

លោក ត្រាំ នឹងក្លាយជាមេដឹកនាំអាមេរិកដំបូងគេ ទៅជាន់ទឹកដីវ៉េណេស៊ុយអេឡា ក្រោយចាប់ខ្លួនលោក ម៉ាឌូរ៉ូ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងក្លាយជាមេដឹកនាំកំពូលអាមេរិកដំបូងបង្អស់ ក្នុងរយៈពេលជិត ៣ទសវត្សរ៍ ដែលនឹងធ្វើដំណើរទៅជាន់ទឹកដីវ៉េណេស៊ុយអេឡា បន្ទាប់ពីការចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា កាលពីថ្ងៃទី៣ ខែមករា ។ លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ នៅពេលធ្វើដំណើរទៅកាន់មូលដ្ឋានយោធា Fort Bragg ថា រូបលោកនឹងទៅទស្សនកិច្ចប្រទេសវ៉េណេស៊ុយអេឡា ។ ទន្ទឹមគ្នា មេដឹកនាំរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិត អំពីដំណើរទស្សនកិច្ចដែលបានគ្រោងទុកនោះទេ តែលោកបានបង្ហើបថា យើងមិនទាន់សម្រេចចិត្តអំពីកាលបរិច្ឆេទណាមួយនៅឡើយទេ ។ ទោះបីជាយ៉ាងណា បើសិនដំណើរទស្សនកិច្ចនេះកើតឡើងមែន លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ចាប់តាំងពីលោក Bill Clinton ក្នុងឆ្នាំ១៩៩៧ ដែលបានទៅជាន់ទឹកដីប្រទេសអាមេរិកខាងត្បូងមួយនេះ ។ សូមរម្លឹកថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងជំទាវទី១ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសអាមេរិក មានឈ្មោះ Delta Forceដែលជាអង្គភាពប្រឆាំងភេរវកម្មដ៏កំពូលមួយរបស់ពិភពលោក…
-

លោក ហ្សេលេនស្គី ហៅលោក ពូទីន ថា ជា “ទាសករនៃសង្គ្រាម”
កៀវ ៖ មេដឹកនាំអ៊ុយក្រែនបានហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំៗថា ជា “ទាសករនៃសង្គ្រាម” ដែលបញ្ជាឱ្យកងទ័ពវាយប្រហារបំផ្លាញរោងចក្រថាមពលស្ទើរតែទាំងអស់នៅអ៊ុយក្រែន ធ្វើឱ្យមនុស្សរាប់លាននាក់រស់ខ្វះថាមពលផ្គត់ផ្គង់កំដៅក្នុងអាកាសធាតុត្រជាក់ខ្លាំង ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងបែបនេះ ក្នុងអំឡុងសន្និសិទសន្តិសុខទីក្រុងមុយនិច កាលពីថ្ងៃសៅរ៍ មុនខួប ៤ឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ កម្ទេចបំផ្លាញភាគខាងកើតអ៊ុយក្រែន និងបង្ខំឱ្យមនុស្សរាប់លាននាក់រត់ចោលផ្ទះសម្បែង ។ ប្រធានាធិបតីអ៊ុយក្រែនមានវ័យ៤៨ឆ្នាំរូបនេះ បានប្រៀបធៀបលោក ពូទីន ដែលបានដុតបញ្ឆេះភ្លើងសង្គ្រាមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ទៅនឹងមេដឹកនាំផ្តាច់ការ លោក អាឌុលហ្វ ហ៊ីត្លែរ និងថា លោក ពូទីន បានចាត់ទុកខ្លួនឯងថា ជា ស្តេចក្រាញ់ ប៉ុន្តែធាតុពិត គាត់គ្រាន់តែជា “ទាសករនៃសង្គ្រាម” ប៉ុណ្ណោះ ។ ក្រៅពីរិះគន់ប្រធានាធិបតីរុស្ស៊ី លោក ហ្សេលេនស្គី បានអំពាវនាវឱ្យពន្លឿនការដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាស ដែលផ្គត់ផ្គង់ដោយលោកខាងលិចមកកាន់អ៊ុយក្រែន ជាពិសេសមីស៊ីលថ្មីសម្រាប់ប្រព័ន្ធ Patriots ឬ NASAMS ដើម្បីការពារទីតាំងផ្គត់ផ្គង់ថាមពល…
-

ឥណ្ឌា ចាយជិត៤០ពាន់លានដុល្លារទិញយន្តហោះចម្បាំង និងយន្តហោះឈ្លបយកការណ៍សមុទ្រ
ញូវដែលី ៖ ដោយចាត់ទុកការរក្សាអំណាចផ្លូវអាកាស គឺជាអាទិភាពយុទ្ធសាស្ត្ររបស់ខ្លួន ប្រទេសឥណ្ឌាបានជះលុយរាប់ពាន់លានដុល្លារមិនញញើតដៃ ដើម្បីសម្រុកទិញយន្តហោះចម្បាំង និងយន្តហោះល្បាតឈ្លបយកការណ៍ដែនសមុទ្រ ។ តួយ៉ាង គណៈកម្មាធិការរដ្ឋាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទើបតែបានអនុម័តបឋម សម្រាប់ការបញ្ជាទិញយន្តហោះចម្បាំង Rafale របស់បារាំងបន្ថែមទៀត និងយន្តហោះល្បាតឈ្លបយកការណ៍ដែនសមុទ្ររបស់អាមេរិក នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិឥណ្ឌា ។ ការទិញយន្តហោះចម្បាំង និងយន្តហោះល្បាតដែនសមុទ្រ គឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយ ដែលត្រូវបានអនុម័ត សម្រាប់កញ្ចប់បញ្ជាទិញគ្រឿងសព្វាវុធការពារជាតិ ដែលមានតម្លៃប្រហែល ៣៩,៧ពាន់លានដុល្លារ ។ មន្ត្រីឥណ្ឌាម្នាក់បានទម្លាយប្រាប់សារព័ត៌មាន AP ថា ក្រុមប្រឹក្សាទិញឧបករណ៍យោធា ដែលដឹកនាំដោយលោករដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានអនុម័តលើការបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី Rafale ចំនួន ១១៤គ្រឿង ពីបារាំង និងយន្តហោះល្បាតឈ្លបយកការណ៍ដែនសមុទ្រ P-8I ចំនួន ៦គ្រឿង ពីសហរដ្ឋអាមេរិក។ មកទល់ពេលនេះ ប្រទេសឥណ្ឌាមានកងអនុសេនាធំនៃយន្តហោះចម្បាំង Rafale ចំនួនពីររួចហើយ និងកំពុងដំណើរការយន្តហោះល្បាតប៊ូអ៊ីង P-8I សម្រាប់ឈ្លបយកការណ៍នៅតំបន់មហាសមុទ្រឥណ្ឌាផងដែរ ។ ប៉ុន្តែកាលពីឆ្នាំមុន ឥណ្ឌាក៏បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីទិញយន្តហោះចម្បាំងបំបាំងកាយចំនួន ២៦គ្រឿង សម្រាប់កងទ័ពជើងទឹកផងដែរ ។…
-

UN ថា ទ័ពមួកខៀវ រុស្ស៊ី ប្រឹងប្រែងធ្វើការខ្លាំងលើបេសកកម្មរក្សាសន្តិភាព
នីកូស៊ី ៖ ប្រេសិតអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីបលោក Khassim Diagne និយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពមួកខៀវរបស់រុស្ស៊ីបានខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំងលើបេសកកម្មរក្សាសន្តិភាព ។ ការលលើកឡើងពីសំណាក់តំណាង UN រូបនេះធ្វើឡើង ក្នុងពីធីប្រគល់មេដាយ ជូនដល់ទាហាន មកពី ១២ ប្រទេស រួមមាន រុស្ស៊ី អូទ្រីស អាហ្សង់ទីន បង់ក្លាដែស ប្រេស៊ីល ចក្រភពអង់គ្លេស ហុងគ្រី កាណាដា ម៉ុងហ្គោលី ប៉ារ៉ាហ្គាយ ស៊ែប៊ី និង ស្លូវ៉ាគី ។ លោក Diagne និយាយថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ទ័ពមួកខៀវរុស្ស៊ីនៅក្នុងកងកម្លាំងអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីប ហៅកាត់ UNFICYP បានបំពេញមុខងារផ្សេងៗ ប្រកបដោយការប្តេជ្ញាចិត្ត, ការលះបង់ ជាមួយនឹង ការរួមចំណែកដ៏ខ្លាំងក្លារបស់ពួកគេ ។ បើតាមទីភ្នាក់ងារព័ត៌មាន TASS, បេសកកម្មទាំងនេះ មានដូចជា ការតាមដានបទឈប់បាញ់, គ្រប់គ្រងតំបន់ការពារ ដែលបំបែកដោយតួកគី និងស៊ីប, ក្រិក និង ស៊ីប…
-

BMW ប្រកាសប្រមូលឡានជាង ៥០ ម៉ឺនគ្រឿងទូទាំងពិភពលោក មកជួសជុលវិញ បារម្ភពីហានិភ័យឆាបឆេះ
ប៊ែរឡាំង ៖ ក្រុមហ៊ុនផលិតឡានខ្នាតយក្សអាល្លឺម៉ង់ BMW កំពុងប្រមូលឡានប្រមាណជាង ៥០០,០០០គ្រឿងចូលក្នុងឃ្លាំងមកជួសជុលឡើងវិញ ដោយសារព្រួយបារម្ភពីហានិភ័យឆាបឆេះដែលអាចកើតមានជាយថាហេតុ ។ បើតាមសារព័ត៌មានពាណិជ្ជកម្មរថយន្តអាល្លឺម៉ង់ kfz-betrieb, ក្រុមហ៊ុន BMW កំពុងប្រមូលឡានសរុបចំនួន ៥៧៥.០០០គ្រឿង នៅទូទាំងពិភពលោកមកជួសជុលឡើងវិញ ក្នុងនោះមានឡានជិត ២៥.០០០គ្រឿងនៅចក្រភពអង់គ្លេស និងអៀរឡង់ ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន BMW បាននិយាយថា ការប្រមូលមកវិញនេះ ប៉ះពាល់ដល់រថយន្តម៉ូដែលផ្សេងៗជាច្រើន ដែលផលិតឡើងនៅចន្លោះខែកក្កដា ឆ្នាំ២០២០ និងខែកក្កដា ឆ្នាំ២០២២ ។ មូលហេតុនៅពីក្រោយការប្រមូលមកវិញនេះ គឺដោយសារតែបញ្ហាដំណើរការខុសប្រក្រតីនៅក្នុងប្រព័ន្ធម៉ូទ័របញ្ឆេះម៉ាស៊ីន ដែលធ្វើឲ្យវាពិបាក ឬមិនអាចដំណើរការរថយន្តបាន ហើយអាចបណ្តាលឲ្យមានភ្លើងឆាបឆេះនៅក្នុងករណីដ៏អាក្រក់បំផុត ។ សូមរម្លឹកថា នៅឆ្នាំ២០២៤ ក្រុមហ៊ុនផលិតឡានខ្នាតយក្សរបស់អាល្លឺម៉ង់មួយនេះ បានកត់ត្រាការខាតបង់ទឹកប្រាក់អស់រាប់រយលានអឺរ៉ូ ខណៈដែល BMW បានប្រមូលឡានសរុបចំនួន ១,៥លានគ្រឿងមកជួសជុលឡើងវិញ ដោយសារបញ្ហាហ្វ្រាំងដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Continental ៕ ប្រភព ៖ AFP និង The Standard
-

ចារកម្មកូរ៉េខាងត្បូង ៖ លោក គីម ជុងអ៊ុន ជ្រើសរើសកូនស្រីបង្កើតជាអ្នកស្នងតំណែងបន្ទាប់
ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចចិត្តជ្រើសរើសយកកញ្ញា គីម ជូអេ ដែលជាកូនស្រីបង្កើតរបស់លោក និងត្រូវបានគេឃើញតែងតែងបង្ហាញមុខនៅក្បែរខ្លួនលោកនោះ ជាអ្នកស្នងតំណែងបន្ទាប់ នេះបើតាមការអះអាងរបស់ចារកម្មកូរ៉េខាងត្បូង ។ សេវាចារកម្មជាតិ (NIS) របស់កូរ៉េខាងត្បូង បានរាយការណ៍ទៅកាន់សមាជិកសភា ក្នុងអំឡុងសម័យប្រជុំបិទទ្វារនៃរដ្ឋសភាកូរ៉េថា ខ្លួនឈានដល់ការវាយតម្លៃបែបនេះ បន្ទាប់ពីមានការពិចារណាលើកត្តាមួយចំនួន រួមទាំងវត្តមានដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់កញ្ញា គីម ជូអេ នៅក្នុងព្រឹត្តិការណ៍ផ្លូវការនានា ។ ជាមួយគ្នានេះ សមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-Kwen ក៏បានអះអាងដែរថា កញ្ញា ជូអេ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ជាច្រើន រួមទាំងខួបនៃការបង្កើតកងទ័ពកូរ៉េខាងជើង និងដំណើរទស្សនកិច្ចទៅកាន់រោងចក្រថាមពលព្រះអាទិត្យ Kumsusan ។ ក្នុងនោះ សេវាចារកម្ម NIS ក៏បានកត់សម្គាល់ឃើញថា កញ្ញា គីម ជូអេ ក៏បានផ្តល់យោបល់លើគោលនយោបាយរដ្ឋមួយចំនួនផងដែរ ។ បើតាមសេវាចារកម្មជាតិកូរ៉េខាងត្បូង, ខ្លួននឹងបន្តតាមដានយ៉ាងដិតដល់ ថាតើកញ្ញា ជូអេ នឹងចូលរួមសមាជគណបក្សពលករកូរ៉េខាងជើងនៅចុងខែនេះដែរឬអត់ ? ពីព្រោះវាគឺជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតរបស់កូរ៉េខាងជើង…
-

លោក ម៉ាក្រុង ថា គ្មានការជួបលោក ពូទីន ប៉ុន្មានថ្ងៃខាងមុខទេ
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Macron បានអះអាងថា លោកគ្មានគម្រោង ជួបនិយាយជាមួយ លោក ពូទីន មេដឹកនាំរុស្ស៊ី នៅប៉ុន្មានថ្ងៃខាងមុខនេះទេ។ ការលើកឡើងនេះ បន្ទាប់ពីមេដឹកនាំបារាំង ធ្លាប់បានលើកឡើងពីការរំពឹងទុក នៃការសន្ទនាឡើងវិញ ជាមួយលោកពូទីន នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ ដោយកាសែតជាច្រើន កាលពីថ្ងៃអង្គារ ជាមួយនឹងការរំលេចចំណងជើងថា «គួរតែត្រូវបានរៀបចំបានល្អ ជាមួយដៃគូអឺរ៉ុប។ លោក Emmanuel Macron បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មិនមានការប្រញាប់ប្រញាល់ ក្នុងការបើកការសន្ទនា ជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់អឺរ៉ុប ក្នុងការរៀបចំគោលបំណង នៃ ជំនួបឲ្យច្បាស់លាស់ជាមុនសិន។ បន្ទាប់ពីចូលរួមកិច្ចពិភាក្សា របស់មេដឹកនាំសហភាពអឺរ៉ុប ក្នុងប្រទេសបែលហ្ស៊ិក លោក Macron បានប្រាប់អ្នកយកព័ត៌មាន ថា «យើងត្រូវរៀបចំរឿងនេះ ក្នុងនាមជាជនជាតិអឺរ៉ុប ដើម្បីត្រៀមខ្លួន នៅពេលដែលពេលវេលាសមស្រប សម្រាប់ការពិភាក្សាជាមួយរុស្ស៊ី»។ លោកបានបន្ថែមថា «តើយើងចង់បានអ្វី? យើងចង់បានការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន…
-

ឆ្នាំនេះ សម្ព័ន្ធមិត្តលោកខាងលិចសន្យាផ្តល់ជំនួយចំនួន ៣៥ ពាន់លានដុល្លារដល់អ៊ុយក្រែន
ឡុងដ៍ ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey និយាយថា សម្ព័ន្ធមិត្តលោកខាងលិច បានសន្យាផ្តល់ជំនួយយោធាប្រមាណ ៣៥ពាន់លានដុល្លារដល់អ៊ុយក្រែននៅឆ្នាំ ២០២៦នេះ ។ កញ្ចប់ថវិការនេះ បូកបន្ថែមពីលើការសន្យាពីមុនរបស់សម្ព័ន្ធមិត្តអ៊ុយក្រែនមានចំនួន ១៣,៦ ពាន់លានដុល្លារ ដែលបានប្រកាសរួចហើយដោយប្រទេសអាល្លឺម៉ង់ នេះបើតាមសម្តីពីអ្នកការទូតម្នាក់នៅអង្គការណាតូ ។ លោក Healey បាននិយាយនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចប្រជុំសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនថា យើងនឹងបង្កើនជំនួយយោធាដល់អ៊ុយក្រែន ហើយយើងក៏នឹងបង្កើនសម្ពាធលើរុស្ស៊ីផងដែរ ។ នៅឆ្នាំ ២០២៥ សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន រៃអង្គាសប្រាក់សរុបបានប្រហែល ៤៥ ពាន់លានដុល្លារជាជំនួយយោធាសម្រាប់អ៊ុយក្រែន ។ សូមរម្លឹកថា ឆ្នាំមុន រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ស្ទើរតែមិនបានដកលុយចេញពីហោប៉ៅ សូម្បីមួយកាក់មួយសេនយកទៅជួយដល់អ៊ុយក្រែននោះឡើយ ពោលជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុងកៀវបានធ្លាក់ចុះដល់ទៅ ៩៩ ភាគរយ ។ ចំណែកការកើនឡើងជំនួយយោធាអឺរ៉ុប បានជួយជាកម្លាំងដល់អ៊ុយក្រែន បន្តប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ី ខណៈដែលសង្គ្រាមស៊ីសាច់ហុតឈាមរវាងគូជម្លោះទាំងពីរជិតឈានដល់ខួប ៤ ឆ្នាំទៅហើយ ។ យ៉ាងណា ជំនួយគាំទ្រផ្នែកយោធាសរុបសម្រាប់អ៊ុយក្រែន បានធ្លាក់ចុះដល់ទៅ ១៣%…
-

សិង្ហបុរី នឹងទទួលបានយន្តហោះចម្បាំង F-35B ចំនួន ៤គ្រឿងដំបូងចុងឆ្នាំនេះ
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីរំពឹងថា ខ្លួននឹងទទួលបានយន្តហោះចម្បាំងបំបាំងកាយ F-35B កញ្ចប់ដំបូងចំនួន ៤គ្រឿង នៅត្រឹមចុងឆ្នាំ២០២៦ ដែលធ្វើឱ្យសិង្ហបុរីក្លាយជាប្រទេសអាស៊ីប៉ាស៊ីហ្វិកទី៤ មានយន្តហោះចម្បាំងជំនាន់ទី៥នេះ នៅក្នុងជួរកងទ័ពជើងអាកាស ។ បើតាមសារព័ត៌មាន CNA, សិង្ហបុរីបានបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35B សរុបចំនួន ៨គ្រឿង ពីក្រុមហ៊ុន Lockheed Martin របស់អាមេរិក នៅក្នុងកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៩ ដែលមានតម្លៃសរុបប្រហែល ២.៧៥ពាន់លានដុល្លារ ។ រីឯយន្តហោះចម្បាំងដែលនៅសេសសល់ ត្រូវបានរំពឹងថា នឹងដឹកជញ្ជូនមកដល់សិង្ហបុរីនៅក្នុងឆ្នាំ ២០២៨ខាងមុខ ។ ដោយឡែក ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ សិង្ហបុរីក៏បានបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៨គ្រឿងថែមទៀតផងដែរ ខណៈការដឹកជញ្ជូនមកដល់នៅឆ្នាំ ២០៣០ ។ បើសរុបបញ្ចូលគ្នា សិង្ហបុរីនឹងមានយន្តហោះចម្បាំងបំបាំងកាយ F-35 ទាំងពីរម៉ូដែលទាំងអស់ចំនួន ២០គ្រឿងនាពេលអនាគត ។ ស្របពេលជាមួយគ្នានេះ លោក Steve Sheehy អនុប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មអន្តរជាតិអាកាសចរណ៍របស់ក្រុមហ៊ុន Lockheed Martin បានព្យាករណ៍ថា…