Category: ព័ត៌មានជាតិ​

  • ក្រុម IS បំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ៣១នាក់ នៅប៉ាគីស្ថាន

    ក្រុម IS បំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ៣១នាក់ នៅប៉ាគីស្ថាន

    អ៊ីស្លាម៉ាបាដ ៖ ក្រុមជ្រុលនិយមអ៊ីស្លាម IS បានបំផ្ទុះគ្រាប់បែក នៅឯព្រះវិហារមួយកន្លែង ស្ថិតក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិច ៣១នាក់ និង របួសជាង១៦៩នាក់។ ពួកគេបានប្រកាសអះអាង ទទួលខុសត្រូវ ដោយខ្លួនឯង ចំពោះការវាយប្រហារដ៏សាហាវ ដែលបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាម អង្គការឃ្លាំមើលក្រុមជីហាដនិយម របស់អាមេរិក «SITE Intelligence» ដែលបានរាយការណ៍ នៅព្រឹកថ្ងៃសុក្រនេះ។ SITE Intelligence បានអះអាងថា «នៅពេលទៅដល់ខ្លោងទ្វារខាងក្នុង នៃព្រះវិហារភ្លាម ជនបង្ក បានបំផ្ទុះ នៅចំកណ្តាលក្រុមនិកាយ Shi’a»។ ការវាយប្រហារនេះ គឺជាការសម្លាប់មនុស្សច្រើនបំផុត នៅក្នុងរដ្ឋធានី របស់ប៉ាគីស្ថាន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០០៨ ដោយនៅពេលនោះ មានមនុស្ស៦០នាក់ ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានបំផ្លាញផ្នែកមួយ នៃសណ្ឋាគារលំដាប់ផ្កាយ៥ Marriott។ រដ្ឋាភិបាល ប្រកាសចាត់ទុកការវាយប្រហារនេះថា ជាឧក្រិដ្ឋកម្មដ៏សាហាវ ប្រឆាំងនឹងមនុស្សជាតិ និង ជាការបំពានយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍អ៊ីស្លាម។…

  • មីយ៉ាន់ម៉ា បំផ្លាញផ្ទៃដីដាំអាភៀនជាង ៣០០ ហិកតា

    មីយ៉ាន់ម៉ា បំផ្លាញផ្ទៃដីដាំអាភៀនជាង ៣០០ ហិកតា

    ណៃពិដោ ៖ ប៉ូលិសមីយ៉ាន់ម៉ាបានបំផ្លាញផ្ទៃដីដាំដុះអាភៀនប្រហែល ៣១១ ហិកតា នៅក្នុងរដ្ឋ Shan នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Myanma Alinn នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ផ្អែកតាមរបាយការណ៍ដដែល ប្រតិបត្តិការលុបបំបាត់ចម្ការអាភៀននេះ ត្រូវបានអនុវត្តដោយសហការជាមួយអាជ្ញាធរមូលដ្ឋាននៅទូទាំងទីប្រជុំជនជាច្រើននៅក្នុងរដ្ឋ Shan ។ បញ្ហាគ្រឿងញៀនអាភៀន មិនមែនជារឿងថ្មីទេសម្រាប់មីយ៉ាន់ម៉ា តួយ៉ាង ការដាំដុះអាភៀននៅក្នុងប្រទេសនេះ បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ UNODC ។ ការិយាល័យ UNODC និយាយថា ការដាំដុះអាភៀននៅមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០២៥ បានកើនឡើងដល់ទៅ ១៧ភាគរយ បើធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះផ្ទៃដីដាំដុះអាភៀនត្រូវបានពង្រីកពី ៤៥,២០០ហិកតា ដល់ ៥៣,១០០ហិកតា ។ មីយ៉ាន់ម៉ាបានក្លាយជាប្រទេសផលិតអាភៀនច្រើនជាងគេលើពិភពលោកនៅឆ្នាំ ២០២៣ ខណៈដែលអាហ្វហ្គានីស្ថានស្ថិតនៅលំដាប់ទី ២ ៕ ប្រភព ៖ ស៊ីនហួរ

  • អាមេរិក បញ្ជូនរថក្រោះចម្បាំងជាង ១០០ គ្រឿងទៅឲ្យ តៃវ៉ាន់ ទប់ទល់ ចិន

    អាមេរិក បញ្ជូនរថក្រោះចម្បាំងជាង ១០០ គ្រឿងទៅឲ្យ តៃវ៉ាន់ ទប់ទល់ ចិន

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានបញ្ជូនរថក្រោះចម្បាំង Abrams M1A2T ជំនាន់ទីបី និងចុងក្រោយរហូតដល់ ១០៨គ្រឿងទៅឲ្យកោះតៃវ៉ាន់ លឿនជាងកាលវិភាគដឹកជញ្ជូនក្នុងពេល ២ឆ្នាំ ។ ការចំណាយសរុបនៃកិច្ចសន្យាទិញរថក្រោះចម្បាំង Abrams ចំនួន ១០៨គ្រឿង ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃដល់ទៅ ២,២ពាន់លានដុល្លារ ។ ក្រោមលក្ខខណ្ឌដើមនៃកិច្ចព្រមព្រៀងនេះ អាមេរិកត្រូវតែបញ្ចប់ការដឹកជញ្ជូនរថក្រោះចម្បាំងទៅឲ្យតៃវ៉ាន់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៨ ។ ការទិញរថក្រោះថ្មីនេះ តៃវ៉ាន់មានគោលបំណងធ្វើទំនើបកម្មកងនាវាពាសដែករបស់ខ្លួន ដើម្បីជំនួសរថក្រោះ CM-11 Brave Tiger និង CM-12 ដែលហួសសម័យ ។ ក្រៅពីរថក្រោះចម្បាំង តៃវ៉ាន់ក៏បានបញ្ជាទិញរថយន្តសង្គ្រោះរថពាសដែក M88A2 HERCULES ចំនួន ១៤គ្រឿង និងរថយន្តដឹកជញ្ជូនសម្ភារៈធុនធ្ងន់ Oshkosh M1070A1 HET ចំនួន ១៦គ្រឿង រួមជាមួយនឹងរថយន្តសណ្តោងរ៉ឺម៉កធុន M1000 ។ កញ្ចប់ដឹកជញ្ជូនក៏រួមបញ្ចូលទាំងឧបករណ៍ជំនួយ និងអាវុធផងដែរ ។ យោងតាមផែនការ…

  • លោកស្រី នាយករដ្ឋមន្ត្រីជប៉ុន Takaichi អាចទៅជួប លោក Kim Jong Un ​

    លោកស្រី នាយករដ្ឋមន្ត្រីជប៉ុន Takaichi អាចទៅជួប លោក Kim Jong Un ​

    តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi អាចនឹងទៅជួបចរចា ជាមួយ លោក Kim Jong Un ដល់កូរ៉េខាងជើង នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post កាលពីថ្ងៃព្រហស្បតិ៍។ បើតាមប្រភពដដែល, សម្រាប់ដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ លោកស្រី មានគោលបំណង ធានាការវិលត្រឡប់ របស់ពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ កាលពីទសវត្សរ៍មុន។ ដំណឹង ​ជុំវិញកិច្ចប្រជុំកំពូលជប៉ុន-កូរ៉េខាងជើង ​នេះ បានលេចលឺ តម្រុយចេញពីលោកសាស្ត្រាចារ្យ Tsutomu Nishioka ប្រធានសមាគមជាតិ «សម្រាប់ការជួយសង្គ្រោះជនជាតិជប៉ុន ដែលត្រូវបានចាប់ពង្រត់ ដោយកូរ៉េខាងជើង»។ លោក បានប្រាប់ This Week in Asia ថា ទីក្រុងព្យុងយ៉ាង បានបង្ហាញការបើកចំហរ ក្នុងការពិភាក្សា ជាមួយទីក្រុងតូក្យូ ជាថ្នូរនឹងជំនួយមនុស្សធម៌ ជាបន្ទាន់ និង ទ្រង់ទ្រាយធំ…

  • រុស្ស៊ី ថា នៅតែមានទំនួលខុសត្រូវលើនុយក្លេអ៊ែរ ទោះផុតកំណត់សន្ធិសញ្ញា គ្រប់គ្រងអាវុធប្រល័យលោក

    រុស្ស៊ី ថា នៅតែមានទំនួលខុសត្រូវលើនុយក្លេអ៊ែរ ទោះផុតកំណត់សន្ធិសញ្ញា គ្រប់គ្រងអាវុធប្រល័យលោក

    មូស្គូ ៖ រុស្ស៊ី បានអះអាងថា ខ្លួននឹងបន្តធ្វើសកម្មភាព ប្រកបដោយទំនួលខុសត្រូវ លើនុយក្លេអ៊ែរ បើទោះបីជាសន្ធិសញ្ញា គ្រប់គ្រងអាវុធប្រល័យលោក «New START» ជាមួយនឹងអាមេរិក ផុតកំណត់ក៏ដោយ។ សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធតែមួយគត់ ដែលនៅសល់រវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ ក្រោយទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម ក្នុងឆ្នាំ២០១៩។ សន្ធិសញ្ញានេះ បង្កើតឡើងក្នុងគោលបំណងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយ និងប្រព័ន្ធចែកចាយយុទ្ធសាស្ត្ររបស់រុស្ស៊ី និងសហរដ្ឋអាមេរិក បានចូលជាធរមាន កាលពីឆ្នាំ ២០១១ ដោយមានរយៈពេលសុពលភាពដើម ១០ឆ្នាំ ហើយក្រោយមក ត្រូវបានពង្រីកទ្វេភាគីដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ បើតាម Aljazeera, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា «ថ្ងៃនេះ ជាថ្ងៃត្រូវបញ្ចប់ ហើយ សន្ធិសញ្ញា នឹងឈប់មានឥទ្ធិពល…យើងមើលឃើញ ចំណុចអវិជ្ជមាន និង សម្តែងការសោកស្ដាយ»។ លោកបន្ថែមថា «អ្វីដែលនឹងកើតឡើងបន្ទាប់ គឺ…

  • អ៊ុយក្រែន វាយប្រហារចំទីតាំងបាញ់មីស៊ីលលឿនជាងសំលេងរបស់ រុស្ស៊ី

    អ៊ុយក្រែន វាយប្រហារចំទីតាំងបាញ់មីស៊ីលលឿនជាងសំលេងរបស់ រុស្ស៊ី

    កៀវ ៖ កងកម្លាំងអ៊ុយក្រែនបានវាយប្រហារចំទីតាំងបាញ់មីស៊ីលផ្លោងលឿនជាងសំលេង Oreshnik របស់រុស្ស៊ីកាលពីខែមករា ។ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ នោថ្ងៃទី៥ ខែកុម្ភៈថា ការវាយប្រហារនោះ បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលរុស្ស៊ីប្រើប្រាស់ ដើម្បីបាញ់មីស៊ីលរយៈចម្ងាយមធ្យម និងមីស៊ីលផ្លោងអន្តរទ្វីប នៅទីតាំងសាកល្បង Kapustin Yar ក្នុងតំបន់ Astrakhan ។ យោងតាមសេចក្តីថ្លែងការណ៍ដដែល អាវុធវាយប្រហាររយៈចម្ងាយឆ្ងាយដែលផលិតដោយអ៊ុយក្រែន គឺមីស៊ីល FP-5 Flamingo ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះ ។ Flamingo គឺជាមីស៊ីលនាំផ្លូវថ្មីមួយរបស់អ៊ុយក្រែន បាញ់ចេញពីផ្ទៃដី និងមានសមត្ថភាពហោះក្នុងរយៈចម្ងាយដល់ទៅ ៣.០០០គីឡូម៉ែត្រ ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា អគារជាច្រើននៅទីតាំងរងការវាយប្រហារ បានរងការខូចខាតក្នុងកម្រិតខុសៗគ្នា ដោយឃ្លាំងស្តុកមីស៊ីលមួយក្នុងចំណោមឃ្លាំងស្តុកមីស៊ីលដទៃទៀត បានរងការខូចខាតខ្លាំង ហើយបុគ្គលិកមួយចំនួនត្រូវបានជម្លៀសចេញពីតំបន់នោះ ។ យោងតាមការលើកឡើងរបស់អាជ្ញាធរអ៊ុយក្រែន, រុស្ស៉ីធ្លាប់បានបាញ់មីស៊ីល Oreshnik វាយប្រហារលើទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៩ ខែមករា ។ មីស៊ីល Oreshnik នេះ ត្រូវបានរុស្ស៊ីអួតថា វាមានសមត្ថភាពហោះលឿនជាងសំឡេងដល់ទៅ…

  • វិភាគ៖ មេបក្សកាន់អំណាចប្រទេសក្នុងឥណ្ឌូចិន បង្កើនកិច្ចសហការស្របពេលថៃចង់តាំងខ្លួនជាបងធំក្នុងតំបន់

    វិភាគ៖ មេបក្សកាន់អំណាចប្រទេសក្នុងឥណ្ឌូចិន បង្កើនកិច្ចសហការស្របពេលថៃចង់តាំងខ្លួនជាបងធំក្នុងតំបន់

    មេដឹកនាំគណបក្សកាន់អំណាចនៃប្រទេសទាំងបីក្នុងឥណ្ឌូចិន រួមមាន កម្ពុជា វៀតណាម និងឡាវ បានបើកកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររយៈពេលពីរថ្ងៃ គឺនៅថ្ងៃសុក្រ ទី៦ ដល់ថ្ងៃសៅរ៍ទី៧ ខែកុម្ភៈនេះ។ កិច្ចប្រជុំដែល ធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងមិត្តភាព​រវាង​ប្រទេស​ជ្រោយឥណ្ឌូចិនឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមមួយកម្រិតទៀត។ យ៉ាងណាក៏ដោយ ជំនួបកំពូល​នៃអ្នកដឹកនាំនយោបាយប្រទេសទាំងបីនេះ ធ្វើឡើងចំពេលដែលប្រទេសថៃព្យាយាមបង្ហាញមហិច្ឆតាពង្រីកឥទ្ធិពល និងហាក់ដូចជាតាំងខ្លួនជាបងធំក្នុងតំបន់អាស៊ាន។ អ្នកវិភាគសង្គម និងភូមិសាស្រ្តនយោបាយ មើលឃើញថា សម្រាប់កម្ពុជា ទំនាក់ទំនងជាមួយវៀតណាម និងឡាវ គឺជាបង្អែកសន្តិសុខដ៏សំខាន់តាមបន្ទាត់ព្រំដែន និងជាច្រករបៀងសេដ្ឋកិច្ចដែលមិនអាចខ្វះបាន។ ទំនាក់ទំនងរវាងក្រុងភ្នំពេញ ហាណូយ និងវៀងច័ន្ទ ត្រូវបានកសាងឡើងលើមូលដ្ឋានគ្រឹះនៃមិត្តភាពប្រពៃណី យុទ្ធសាស្ត្រ និងសាមគ្គីភាព។ បើតាមអ្នកវិភាគនយោបាយកម្ពុជា ការប្រមូលផ្ដុំកម្លាំងរវាងបក្សកាន់អំណាចទាំងបី បានបង្កើតជាសសរស្តម្ភដ៏រឹងមាំ ដែលអនុញ្ញាតឱ្យប្រទេសទាំងនេះអាចនិយាយក្នុងសំឡេងតែមួយលើឆាកអន្តរជាតិ និងក្នុងកិច្ចប្រជុំអាស៊ាន ដែលជាការផ្ដល់សញ្ញាទៅកាន់ទីក្រុងបាងកកថា ឥណ្ឌូចិនមិនមែនជាតំបន់ដែលងាយនឹងឱ្យនរណាម្នាក់មកត្រួតត្រា ឬបង្គាប់បញ្ជាតាមអំពើចិត្តបាននោះឡើយ។ ក្នុងចំណោម​ប្រទេសឥណ្ឌូចិនទាំងបី ប្រទេសចំនួនពីរមាន​ព្រំដែនរួម​ជាមួយ​ប្រទេសថៃ។ គឺប្រទេសកម្ពុជា និងប្រទេសឡាវ។ ប្រទេសទាំងពីរសុទ្ធតែធ្លាប់ប៉ះទង្គិច​ដោយ​ប្រដាប់អាវុធ ជាមួយ​យោធាប្រទេសថៃ។ ហេតុនេះ ការប្រមូលផ្ដុំកម្លាំងរវាងកម្ពុជា វៀតណាម និងឡាវ គឺជាយុទ្ធសាស្ត្រ រារាំងមហិច្ឆតាពង្រីកឥទ្ធិពល របស់ថៃយ៉ាងមានប្រសិទ្ធភាព។ នៅពេលដែលថៃព្យាយាមតាំងខ្លួនជាបងធំ ឬប្រើប្រាស់ឥទ្ធិពលយោធារបស់ខ្លួននៅតាមព្រំដែន ការរួបរួមគ្នារបស់ប្លុកឥណ្ឌូចិន…

  • អ៊ីរ៉ង់ រឹបអូសនាវា ២ គ្រឿង ដឹកប្រេង ១ លានលីត្រនៅឈូងសមុទ្រពែរ្ស

    អ៊ីរ៉ង់ រឹបអូសនាវា ២ គ្រឿង ដឹកប្រេង ១ លានលីត្រនៅឈូងសមុទ្រពែរ្ស

    តេហេរ៉ង់ ៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានរឹបអូសនាវាពីរគ្រឿង ដឹកប្រេងប្រហែល ១លានលីត្រ នៅឈូងសមុទ្រពែរ្ស កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទថា ពួកវាបានរត់ពន្ធប្រេងឥន្ធនៈខុសច្បាប់ ។ យ៉ាងណាមិញ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ មិនបានប្រាប់ឲ្យដឹង ថាតើនាវាលួចរត់ពន្ធប្រេងទាំងនោះ មានប្រភពមកពីប្រទេសណា ឬក៏ដោតទង់ជាតិអ្វីនោះទេ ។ លោកឧត្តមសេនីយ៍ Heidar Honarian Mojarrad មេបញ្ជាការកងទ័ពជើងទឹកប្រចាំតំបន់ នៃកងឆ្មាំបដិវត្តន៍ បាននិយាយថា នាវាដឹកប្រេងទាំងនោះ បានរត់ពន្ធប្រេងឥន្ធនៈប្រហែល ១លានលីត្រ រួមទាំងប្រេងម៉ាស៊ូត ហើយត្រូវបានរឹបអូសនៅជិតកោះ Farsi និងផ្ទេរទៅទីក្រុង Bushehr ។ លោកបន្តថា សមាជិកនាវិកចំនួន ១៥នាក់នៅលើនាវាដឹកប្រេងទាំងពីរ កំពុងស្ថិតក្រោមការឃុំឃាំងរបស់ស្ថាប័នតុលាការ ប៉ុន្តែលោកមិនបានទម្លាយឲ្យដឹងពីសញ្ជាតិរបស់ពួកគេឡើយ ។ សូមរម្លឹកថា កាលពីខែធ្នូ អ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងបរទេសមួយគ្រឿង ខណៈពេលវាធ្វើដំណើរតាមច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz និងបានឃុំខ្លួននាវិកចំនួន ១៦ នាក់ ។ ហើយអ៊ីរ៉ង់ក៏បានរឹបអូសនាវាមួយគ្រឿងទៀតនៅច្រកសមុទ្រ Hormuz កាលពីខែវិច្ឆិកាផងដែរ ។ ប្រភព…

  • វៀតណាម បោះទុន ២៥០ លានដុល្លារ ផលិតប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះដោយខ្លួនឯង

    វៀតណាម បោះទុន ២៥០ លានដុល្លារ ផលិតប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះដោយខ្លួនឯង

    ហាណូយ ៖ វិស័យការពារជាតិរបស់វៀតណាមកាន់តែរីកចម្រើនថែមមួយកម្រិតទៀត បន្ទាប់ពីប្រទេសអាស៊ានមួយនេះ បានបោះទុនវិនិយោគដល់ទៅ ២៥០ លានដុល្លារ ដើម្បីផលិតប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះដោយខ្លួនឯង ។ បើតាមសារព័ត៌មាន defence blog, ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះដែលផលិតដោយវៀតណាមនេះមានឈ្មោះ Firefly ហើយនឹងប្រើប្រាស់បច្ចេកវិទ្យាផលិតពីក្រុមហ៊ុនការពារជាតិអ៊ីស្រាអែលឈ្មោះថា Rafael ។ Firefly គឺជាមីស៊ីលដ្រូនបែបបណ្ដែតខ្លួនលើអាកាសក្នុងកម្ពស់ ៥ គីឡូម៉ែត្រ ដែលរចនាឡើងសម្រាប់កងទ័ពជើងគោកប្រើប្រាស់នៅក្នុងសមរភូមិជាមួយនឹងសមត្ថភាពអាចវាយប្រហារគោលដៅបានក្នុងចម្ងាយឆ្ងាយរហូតដល់ ៤០ គីឡូម៉ែត្រ ។ មីស៊ីល Firefly ដំណើរការដូចមីស៊ីលដ្រូន ដែលអាចហោះបណ្តែតខ្លួនលើអាកាស ដើម្បីស្វែងរកគោលដៅ និងវាយប្រហារតាមការបញ្ជារបស់អ្នកដែលគ្រប់គ្រងវា ។ កងទ័ពអ៊ីស្រាអែលបានប្រើប្រាស់មីស៊ីលប្រភេទនេះ ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ក្រោយព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ។ ក្រៅពីយកបច្ចេកវិទ្យាអ៊ីស្រាអែលមកផលិតមីស៊ីលនេះហើយនោះ, ក្រសួងការពារជាតិវៀតណាម និងក្រុមហ៊ុន Rafael ក៏នឹងរួមបញ្ចូលនូវការផ្ទេរចំណេះដឹងបច្ចេកទេស ដើម្បីបង្កើតរោងចក្រផលិតមីស៊ីលនៅក្នុងប្រទេសវៀតណាមផងដែរ ។ រោងចក្រនេះ នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនក្នុងស្រុកមួយរបស់វៀតណាម ក្រោមអាជ្ញាបណ្ណផ្លូវការពីក្រុមហ៊ុនអ៊ីស្រាអែល ។ ផ្អែកតាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ SIPRI បានឱ្យដឹងថា ចាប់ពីឆ្នាំ…

  • រុស្ស៊ីទិញយន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុកចំនួន ១០០គ្រឿង

    រុស្ស៊ីទិញយន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុកចំនួន ១០០គ្រឿង

    មូស្គូ ៖ ក្រុមហ៊ុនអាកាសចរណ៍ S7 Airlines របស់រុស្ស៊ី បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើររយៈចម្ងាយមធ្យម Tu-214 ដែលផលិតក្នុងស្រុករហូតដល់ ១០០គ្រឿង ហើយការចែកចាយនឹងចាប់ផ្តើមពីឆ្នាំ ២០២៩ តទៅ ។ បើតាមសារព័ត៌មានស៊ីនហួរ ចេញផ្សាយថ្ងៃទី៤ ខែកុម្ភៈ, S7 Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដ៏ធំបំផុតមួយរបស់ប្រទេសរុស្ស៊ី ដែលធ្វើប្រតិបត្តិការបណ្តាញផ្លូវហោះហើរក្នុងស្រុកយ៉ាងទូលំទូលាយ ជាមួយមជ្ឈមណ្ឌលធំៗនៅទីក្រុងមូស្គូ ណូវ៉ូស៊ីប៊ីស្កិ៍ និង អ៊ីឃូតស្កិ៍ ។ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី S7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ជាទិញនេះ នឹងជួយបំពេញតាមតម្រូវការប្រតិបត្តិការរបស់ខ្លួន ដោយយន្តហោះនីមួយៗត្រូវបានរចនាឡើង ដើម្បីផ្ទុកអ្នកដំណើររហូតដល់ ២១៣នាក់ ។ ជាមួយគ្នានេះ លក្ខណៈបច្ចេកទេស និងប្លង់កាប៊ីនរបស់យន្តហោះ ត្រូវបានអនុម័តរួចហើយ ដោយភាគីពាក់ព័ន្ធ ។ Tu-214 គឺជាយន្តហោះដឹកអ្នកដំណើរមានម៉ាស៊ីនភ្លោះផលិតដោយរុស្ស៊ី ដែលមានសមត្ថភាពហោះហើរបានចម្ងាយប្រមាណ ៤,៥០០គីឡូម៉ែត្រ ។ យន្តហោះដែលបម្រើការឱ្យ S7 គឺត្រូវតែឆ្លងកាត់ការកែប្រែបន្ថែមទៀត ដើម្បីឲ្យស្របតាមស្តង់ដារបច្ចេកទេស និងសេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ។ យន្តហោះដំបូងត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមចែកចាយនៅឆ្នាំ ២០២៩…