Category: ព័ត៌មានជាតិ
-

បារាំងរឹបអូសកូកាអ៊ីន ជាង៤តោន នៅប៉ាស៊ីហ្វិកខាងត្បូង
បរទេស ៖ កងទ័ពជើងទឹក របស់ប្រទេសបារាំង រឹបអូសបានកូកាអ៊ីន ជាង ៤ តោន នៅសមុទ្រ ប៉ាស៊ីហ្វិកខាងត្បូង។ រូបភាពដែលចេញផ្សាយ ដោយគណៈកម្មាធិការជាន់ខ្ពស់បារាំង នៅតំបន់ប៉ូលីណេស៊ី បង្ហាញឱ្យឃើញកងទ័ពជើងទឹកបារាំង រឹបអូសបាន កូកាអ៊ីន ៤.២៥ តោន ពីកប៉ាល់មួយគ្រឿង។ ប្រភពបាននិយាយថា កប៉ាល់នេះ មានប្រភព មកពីតំបន់អាមេរិកកណ្តាល ហើយត្រូវបានគេជឿថា បានភ្ជាប់ទៅនឹង ប្រទេស អាហ្វ្រិកខាងត្បូង មុនពេលដែល ត្រូវបានស្ទាក់ចាប់ ទាន់ពេលវេលា។ អង្គការសហប្រជាជាតិ បាននិយាយ នៅក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះថា ក្រុមឧក្រិដ្ឋកម្ម ដែលបានរៀបចំការជួញដូរកូកាអ៊ីន និងមេតំហ្វេតាមីន បានពង្រីកវត្តមានរបស់ពួកគេ នៅក្នុងសមុទ្រ ប៉ាស៊ីហ្វិក។ យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា គ្រឿងញៀនមួយចំនួនធំ ត្រូវបានដឹកជញ្ជូន ពីអាមេរិកខាងជើង និងខាងត្បូង សម្រាប់ទីផ្សារ អូស្ត្រាលី និងនូវែលសេឡង់ ជាសំខាន់។ តំបន់ ប៉ូលីណេស៊ី (Polynesia) របស់បារាំង ដែលស្ថិតនៅតាមបណ្តោយផ្លូវសមុទ្រទាំងនេះ…
-

Zelensky ថា ស្លាប់ទ័ពអ៊ុយក្រែន ៥ម៉ឺន៥ពាន់នាក់ ក្នុងសង្គ្រាម
កៀវ ៖ លោក Zelensky បាននិយាយថា ទាហានអ៊ុយក្រែន ៥ម៉ឺន៥ពាន់នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្គ្រាម ចាប់ផ្តើម។ នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញទូរទស្សន៍បារាំង France 2 កាលពីថ្ងៃពុធ, ប្រធានាធិបតីអ៊ុយក្រែន រូបនេះ បានអះអាងថា កងទ័ពទាំងនោះ ត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្តើម នៃ ការលុកលុយពេញលេញ របស់រុស្ស៊ី នៅឆ្នាំ ២០២២ ដោយបន្ថែមថា ចំនួនមនុស្សដ៏ច្រើនទៀត ក៏មិនច្បាស់ថា ស្លាប់ ឬ នៅរស់ដែរ។ ប៉ុន្តែ លោក Volodymyr Zelensky មិនបានផ្តល់តួលេខពិតប្រាកដ សម្រាប់អ្នកដែលកំពុងបាត់ខ្លួនទេ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បានប៉ាន់ប្រមាណថា ទាហានអ៊ុយក្រែន ជិត ៤០ម៉ឺន នាក់ត្រូវបានសម្លាប់ ឬ រងរបួស ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម គិតត្រឹមពាក់កណ្តាល ឆ្នាំ ២០២៥ នេះបើការចុះផ្សាយ…
-

ប្រមុខ UN ព្រមានថា ពិភពលោកប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរលើកដំបូងក្នុងពេល ៥០ ឆ្នាំ
ញូវយ៉ក ៖ ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថា ពិភពលោកកំពុងប្រឈមមុខជាមួយពេលវេលាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ នៅពេលដែលគ្មានកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ជាលើកដំបូងក្នុងពេលជាង ៥០ឆ្នាំ ។ ការព្រមានរបស់លោក Guterres ធ្វើឡើង ក្រោយសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី ហៅកាត់ New START ដែលចុះហត្ថលេខាដោយរុស្ស៊ី និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១០ បានផុតសុពលភាពនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ។ សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធតែមួយគត់ ដែលនៅសល់រវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ ក្រោយទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យមក្នុងឆ្នាំ ២០១៩ ។ សន្ធិសញ្ញានេះ បង្កើតឡើងក្នុងគោលបំណងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយ និងប្រព័ន្ធចែកចាយយុទ្ធសាស្ត្ររបស់រុស្ស៊ី និងសហរដ្ឋអាមេរិក បានចូលជាធរមានកាលពីឆ្នាំ ២០១១ ដោយមានរយៈពេលសុពលភាពដើម ១០ឆ្នាំ ហើយក្រោយមក ត្រូវបានពង្រីកទ្វេភាគីដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ។ យ៉ាងណា ភាគីនៃសន្ធិសញ្ញា New START ទាំងពីរមិនបានបន្តកិច្ចព្រមព្រៀងដើម្បីគ្រប់គ្រងអាវុធនុយក្លេអ៊ែរមួយនេះឡើងវិញនោះទេ…
-

អ៊ីរ៉ង់ ហៅ អឺរ៉ុប មកតវ៉ារឿងចាត់តាំងកងឆ្មាំបដិវត្តន៍អ៊ីស្លាម ជា “អង្គការភេរវករ”
តេហេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់បានកោះហៅបណ្តាឯកអគ្គរដ្ឋទូតមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប (EU) ដើម្បីសម្តែងការប្រឆាំងតវ៉ាយ៉ាងខ្លាំង ចំពោះការចាត់តាំងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់ពួកគេ ជា “អង្គការភេរវករ” ។ បើតាមសារព័ត៌មានស៊ីនហួរចេញផ្សាយថ្ងៃទី៣ ខែកុម្ភៈ, ការកោះហៅនេះ ធ្វើឡើងដោយលោក Majid Takht Ravanchi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយ ដែលបានហៅការសម្រេចចិត្តរបស់សហភាពអឺរ៉ុបថា ជាការប្រមាថអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចអត់ឱនបាន ។ ក្រៅពីស្រែកតវ៉ា ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានប្រកាសថា ប្រទេសរបស់លោកក៏ចាត់ទុកយោធាសហភាពអឺរ៉ុប ជា «ក្រុមភេរវករ» ផងដែរ ដើម្បីជាការសងសឹកបណ្តាប្រទេសក្នុងប្លុកនេះវិញ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់, ឯកអគ្គរដ្ឋទូតមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប បានផ្តល់ការធានាថា ពួកគេនឹងបញ្ជូនការតវ៉ារបស់អ៊ីរ៉ង់ទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ភ្លើងជម្លោះការទូតរវាងអឺរ៉ុប និងអ៊ីរ៉ង់ បានឆាបឆេះឡើងបន្ទាប់ពីក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប កាលពីសប្តាហ៍មុន បានសម្រេចចាត់តាំងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC ទៅក្នុងបញ្ជី “អង្គការភេរវករ” របស់ប្លុកនេះជាផ្លូវការ ដើម្បីឆ្លើយតបរដ្ឋាភិបាលទីក្រុងតេហេរ៉ង់សម្លាប់ប្រជាជនខ្លួនឯងរាប់ពាន់នាក់ អំឡុងការតវ៉ាដ៏ហិង្សាថ្មីៗនេះ…
-

លោក Elon Musk គ្រោងបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI លើលំហអាកាសដំបូងគេក្នុងលោក
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន SpaceX របស់លោកមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានបញ្ចេញផែនការដ៏មហិច្ឆតាមួយ គឺការបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យបច្ចេកវិទ្យា AI នៅទីអវកាសដំបូងគេរបស់ពិភពលោក ។ បើតាមឯកសារផ្លូវការដាក់ជូនទៅកាន់គណៈកម្មាធិការទំនាក់ទំនងសហព័ន្ធ ហៅកាត់ (FCC), តាមរយៈគម្រោងនេះ ក្រុមហ៊ុន SpaceX អាចនឹងបាញ់បង្ហោះផ្កាយរណបរហូតដល់ ១ លានគ្រឿង ដើម្បីហោះអណ្តែតជុំវិញភពផែនដី ហើយទាញយកថាមពលពីពន្លឺព្រះអាទិត្យ បង្កើតជាមជ្ឈមណ្ឌផ្ទុកទិន្នន័យ AI ដំណើរការ ២៤ ម៉ោងក្នុងសប្តាហ៍ ។ សារព័ត៌មាន interesting engineering រាយការណ៍ថា, សំណើខ្នាតយក្សមួយនេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុន SpaceX និង xAI របស់លោកមហាសេដ្ឋី Elon Musk កំពុងស្ថិតក្រោមការពិភាក្សាដើម្បីច្របាច់បញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ។ ចំពោះការរួមបញ្ចូលគ្នានេះ នឹងផ្តល់សន្ទុះថ្មីដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន SpaceX ក្នុងការបាញ់បង្ហោះផ្កាយរណបទៅកាន់ទីអវកាស ដើម្បីបង្កើតជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ចូលទៅក្នុងគន្លងផែនដី ។ ប្រសិនបើផែនការប្រកបដោយមហិច្ឆតារបស់ក្រុមហ៊ុន SpaceX ត្រូវបានអនុម័តមែន នោះក្រុមហ៊ុនអវកាសឯកជនរបស់លោក…
-
អាមេរិក ចាយ ១២ ពាន់លានដុល្លារ បង្កើតឃ្លាំងស្តុករ៉ែសំខាន់ៗ កាត់បន្ថយការពឹងផ្អែកលើចិន
វ៉ាស៊ីនតោន ៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ត្រៀមចំណាយលុយដល់ទៅ ១២ពាន់លានដុល្លារ ដាក់ដំណើរការឃ្លាំងស្តុករ៉ែសំខាន់ៗ ដើម្បីកាត់បន្ថយការផ្តេកផ្តួលពឹងដង្ហើមចិនដក ពាក់ព័ន្ធជាមួយបញ្ហារ៉ែកម្រ និងធនធានធម្មជាតិផ្សេងទៀត ។ រ៉ែកម្រដែលមានសារៈសំខាន់ ក្នុងការផលិតអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីស្មាតហ្វូន រហូតដល់យន្តហោះចម្បាំង និងរថយន្តអគ្គិសនី បានក្លាយជាចំណុចចរចាជាយុទ្ធសាស្ត្រ តាំងពីក្រុមហ៊ុនផលិតធំៗរបស់ចិន បានដាក់ចេញនូវការរឹតបន្តឹងលើការនាំចេញកាលពីឆ្នាំមុន។ គម្រោងបង្កើតឃ្លាំងស្តុករ៉ែសំខាន់ៗរបស់អាមេរិក នឹងប្រើដើមទុនឯកជនប្រមាណ ១.៧ពាន់លានដុល្លារ រួមជាមួយប្រាក់កម្ចីប្រហែល ១០ពាន់លានដុល្លារ ពីធនាគារនាំចេញ-នាំចូលអាមេរិក (EXIM) ។ មន្ត្រីសេតវិមានម្នាក់និយាយថា គម្រោងនេះ បង្កើតឡើងដើម្បីធានាសុវត្ថិភាព និងស្តុកទុករ៉ែសំខាន់ៗសម្រាប់អាជីវកម្ម ដូចជាក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យា ដោយបម្រើជាឃ្លាំងស្តុកសម្រាប់វិស័យឯកជនអាមេរិក ។ បើតាមសារព័ត៌មាន CNA ចេញផ្សាយថ្ងៃទី២ ខែកុម្ភៈ, ឃ្លាំងស្តុករ៉ែសំខាន់ៗដែលលោកប្រធានាធិបតី Donald Trump គ្រោងនឹងប្រកាសនាពេលខាងមុខនេះ មានគោលបំណងស្នូល គឺដើម្បីកាត់បន្ថយឥទ្ធិពលរបស់ប្រទេសចិន ទៅតាមពេលវេលា ។ ហើយឃ្លាំងនេះ ត្រូវបានគេរំពឹងថា នឹងមានស្តុកទុកទៅដោយ ទាំងរ៉ែកម្រ និងរ៉ែសំខាន់ៗ រួមជាមួយសារធាតុសំខាន់ៗផ្សេងទៀត ។…
-

ក្រុមហ៊ុន ៧៥% របស់ជប៉ុន ប្រើប្រាស់ AI
តូក្យូ ៖ ការស្ទង់មតិមួយបង្ហាញថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ថា (AI) កំពុងក្លាយជាកម្លាំងចលករ ក្នុងការធ្វើបរិវត្តកម្មក្រុមហ៊ុន ឧស្សាហកម្ម និងការរស់នៅប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុន ។ ជាក់ស្តែង ៧៥ភាគរយនៃក្រុមហ៊ុនដែលដំណើរការនៅប្រទេសជប៉ុន កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងប្រតិបត្តិការអាជីវកម្ម ។ តួលេខនេះ កើនឡើងដល់ទៅ ១១ភាគរយ បើធៀបនឹងប្រមាណ ៥ឆ្នាំមុន ។ យោងតាមការស្ទង់មតិរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន ដែលចាប់ផ្តើមពីខែធ្នូឆ្នាំមុន ដល់ខែមករាឆ្នាំនេះ បានបង្ហាញថា មានក្រុមហ៊ុនច្រើនជាង ១,១០០ បានប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងប្រតិបត្តិការអាជីវកម្ម ។ បើតាមសារព័ត៌មាន NHK ចេញផ្សាយថ្ងៃទី២ ខែកុម្ភៈ, ការប្រើប្រាស់ AI បានកើនឡើងពី ១៩ភាគរយដល់ទៅ ៨៩ភាគរយក្នុងក្រុមហ៊ុនធំៗ ។ ក្នុងចំណោមអាជីវកម្មខ្នាតមធ្យម ការប្រើប្រាស់ AI បានហក់ឡើងពី ៨ភាគរយដល់ ៦៦ភាគរយ ។ រីឯការប្រើប្រាស់ AI ក្នុងក្រុមហ៊ុនតូចៗវិញ ក៏បានកើនឡើងពី ៤ភាគរយដល់…
-

អង់គ្លេស និងរុស្ស៊ី ផ្ទុះជម្លោះការទូត
ឡុងដ៍ ៖ ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងរុស្ស៊ី ជួបភាពល្អក់កករថែមមួយកម្រិតទៀត ក្រៅពីបញ្ហាសង្គ្រាមអ៊ុយក្រែន ដោយសារតែការផ្ទុះឡើងនូវជម្លោះការទូតរវាងប្រទេសទាំងពីរ ខណៈដែលទីក្រុងឡុងដ៍បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី និងឈានដល់ការបណ្តេញអ្នកការទូតរុស្ស៊ីម្នាក់ ។ ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់អង់គ្លេសនេះ ធ្វើឡើងក្រោយក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅថ្ងៃទី១៥ ខែមករាថា រុស្ស៊ីបានសម្រេចចិត្តបណ្តេញបុគ្គលិកស្ថានទូតអង់គ្លេសម្នាក់ ដោយចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយសេវាពិសេសរបស់អង់គ្លេស ។ ជាការឆ្លើយតប ការិយាល័យការបរទេសអង់គ្លេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា អង់គ្លេសថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការបណ្តេញអ្នកការទូតអង់គ្លេសម្នាក់កាលពីខែមុន និងច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋាន ប្រឆាំងនឹងបុគ្គលិកទូតអង់គ្លេស ។ ក្រៅពីថ្កោលទោស ការិយាល័យនេះក៏បានព្រមានផងដែរថា រាល់សកម្មភាពបន្ថែមទៀតដែលធ្វើឡើងដោយរុស្ស៊ីប្រឆាំងនឹងអ្នកការទូតរបស់ខ្លួន នឹងត្រូវចាត់ទុកថាជាការបង្កើនជម្លោះ ហើយនឹងមានការឆ្លើយតបទៅតាមនោះ ។ ចាប់តាំងពីសង្គ្រាមរុស្សីអ៊ុយក្រែនផ្ទុះឡើង ទំនាក់ទំនងរវាងរុស្សី និងអង់គ្លេសមានភាពតានតឹងខ្លាំង ដោយសារតែអង់គ្លេសបានបង្ហាញជំហរគាំទ្រអ៊ុយក្រែន និងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងលើភាគីរុស្សី ដែលជាអ្នកចាប់ផ្តើមសង្គ្រាមមួយនេះ ។ បន្ថែមលើនេះ ជម្លោះការទូតក៏កាន់តែពុះកញ្ច្រោល ខណៈដែលសម្ព័ន្ធភាពរវាងលោកខាងលិច និងរុស្ស៊ី បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់ ដោយមានការចោទប្រកាន់គ្នាទៅវិញទៅមកជាញឹកញាប់ អំពីសកម្មភាពចារកម្ម ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម អង់គ្លេស និងរុស្ស៊ី…
-

កម្ពុជារំពឹងនាំចេញសំបុកត្រចៀកកាំទៅចិនជាផ្លូវការ នៅពាក់កណ្តាលឆ្នាំនេះ
នៅពាក់កណ្តាលឆ្នាំ២០២៦ខាងមុខនេះ កម្ពុជារំពឹងថានឹងអាចនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការ ខណៈអ្នកជំនួញកម្ពុជា–ចិន កំពុងជំរុញឱ្យដំណើរការនាំចេញនេះអាចប្រព្រឹត្តទៅបានឆាប់រហ័ស។ បច្ចុប្បន្ន នៅកម្ពុជា ផ្ទះចិញ្ចឹមត្រចៀកកាំប្រមាណជិត ១ ០០០ កន្លែង បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្មបានជ្រើសរើសក្រុមហ៊ុនចំនួន៦ ដើម្បីសម្របសម្រួលជាមួយគយចិន ក្នុងគោលបំណងនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិនជាផ្លូវការដោយផ្ទាល់នៅអំឡុងពាក់កណ្តាលឆ្នាំ២០២៦នេះ។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ AMS ថា សំបុកត្រចៀកកាំរបស់កម្ពុជាមានគុណភាពល្អ ប៉ុន្តែទីផ្សារចិនតម្រូវឱ្យផ្ទះចិញ្ចឹម និងក្រុមហ៊ុននាំចេញ ត្រូវចុះបញ្ជី និងឆ្លងកាត់ការត្រួតពិនិត្យគុណភាពត្រឹមត្រូវ ព្រមទាំងគោរពបរិមាណនាំចេញដែលបានកំណត់ច្បាស់លាស់។ បច្ចុប្បន្ន តម្លៃសំបុកត្រចៀកកាំមានភាពល្អប្រសើរ ដោយសំបុកល្អលេខ១ មានតម្លៃប្រមាណ ៤៥០ ដល់ ៥០០ ដុល្លារក្នុងមួយគីឡូក្រាម ខណៈសំបុកគុណភាពលេខ២មានតម្លៃប្រមាណពី២៨០ ទៅ៣២០ ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃនេះបានកើនឡើងដោយសារមានតម្រូវការខ្ពស់ ជាពិសេសក្នុងរដូវបុណ្យចូលឆ្នាំចិន។ សមាគមត្រចៀកកាំកម្ពុជាប៉ាន់ស្មានថា កម្ពុជាមានសមត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោនក្នុងមួយឆ្នាំ។ កន្លងមក ផលិតកម្មសំបុកត្រចៀកកាំភាគច្រើន គឺនៅខេត្តជាប់មាត់សមុទ្រ ដូចជាកំពត និងកោះកុង ប៉ុន្តែបច្ចុប្បន្ន តំបន់ផលិតបានប្ដូរមកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ…
-

សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតនៅប៉ាគីស្ថាន
ក្នុងដំណើរទស្សនិច្ច៤ថ្ងៃនៅកម្ពុជា ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២កុម្ភៈ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងការស្វាគមន៍ និងក្តីរីករាយដែលបានជួបឯកឧត្តមស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី សាជាថ្មី បន្ទាប់ពីឯកឧត្តមបានអញ្ជើញមកកម្ពុជាចំនួន៣លើករួចមកហើយ កាលពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣។ ពេលនោះ ឯកឧត្តមបានអញ្ជើញចូលរួមក្នុងការសង្កេតការបោះឆ្នោត ហើយលើកទី៣នេះ ជាដំណើរទស្សនកិច្ចក្នុងនាមជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។ សម្ដេចតេជោ បានចាត់ទុកវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ជាមួយការចុះហត្ថលេខានៅពេលនេះរវាងអគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភាប្រទេសទាំងពីរ។ ចំណែកឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានវិញ បានសម្ដែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ ជាពិសេសការធ្វើបដិសណ្ឋារកិច្ចដ៏អស្ចារ្យរបស់សម្ដេចតេជោ ចំពោះឯកឧត្តម និងគណៈប្រតិភូ។ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី ក៏បានអញ្ជើញសម្ដេចតេជោទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថានផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោក៏បានសន្យាថា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថានតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ។…