Category: ព័ត៌មានជាតិ
-

វ៉េណេស៊ុយអេឡា ថា មិនដែរគិតធ្វើជារដ្ឋទី៥១ របស់អាមេរិក
ការ៉ាកាស ៖ ប្រធានាធិបតីស្តីទី បានអះអាង កាលពីថ្ងៃចន្ទថា វ៉េណេស៊ុយអេឡា មិនដែរគិតចង់ក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិកនោះឡើយ។ ការឆ្លើយតបនេះ បន្ទាប់ពីមានការសង្ស័យថា ប្រធានាធិបតីអាមេរិក លោក Donald Trump ចង់ស្នើធ្វើយ៉ាងដូច្នេះ ពោលគឺនៅក្រោយការចាប់ខ្លួន មេដឹកនាំប្រទេស គឺ លោក Nicolas Maduro ដល់រដ្ឋធានីការ៉ាកាស នៅពេលចាកចេញពីសវនាការ តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ លោកស្រី Delcy Rodriguez បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅពេលសួរនាំ ថា «រឿងនេះ នឹងមិនត្រូវបានពិចារណានោះទេ» ។ បើតាម AFP , ចាប់តាំងពីសហរដ្ឋអាមេរិក ចាប់ខ្លួន លោក Maduro កាលពីថ្ងៃទី ៣ ខែមករា មក លោក Trump បានអួតអាងពីការគ្រប់គ្រងប្រទេស តំបន់ Caribbean ដែលសម្បូរប្រេង មួយនេះ។ ចុងក្រោយនេះ មានសេចក្តីរាយការណ៍ថា…
-

ប្រធានាធិបតីហ្វាំងឡង់ ៖ អឺរ៉ុប ដល់ពេលចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន ជាមួយរុស្ស៊ីដោយផ្ទាល់ហើយ
ហែលស៊ិនគី ៖ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb និយាយថា ដល់ពេលហើយ ដែលសហភាពអឺរ៉ុបត្រូវតែចេញមុខចរចាដោយផ្ទាល់ជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយពេលជាង ៤ ឆ្នាំកន្លងមកនេះ ។ មេដឹកនាំហ្វាំងឡង់រូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី Corriere della Sera កាលពីថ្ងៃ ចន្ទ ថា ពេលវេលាមកដល់ហើយ ដែលអឺរ៉ុបត្រូវតែចាប់ផ្តើមការចរចាជាមួយរុស្ស៊ីដោយផ្ទាល់ ប៉ុន្តែលោកថា ការចរចាលើតុជាក់ស្តែង ទំនងជាមិនអាចកើតឡើងក្នុងឆ្នាំនេះទេ ។ លោក Stubb ដែលមានវ័យ៥៨ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រូបលោកជឿជាក់ថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះរុស្ស៊ី និងអ៊ុយក្រែន លែងស្របតាមផលប្រយោជន៍របស់អឺរ៉ុបទៀតហើយ ដូច្នេះអឺរ៉ុបត្រូវតែចរចាជាមួយរុស្ស៊ីដោយផ្ទាល់ ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានចូលដល់ឆ្នាំទី ៥ ហើយ ។ យោងតាមរបាយការណ៍ពីវិទ្យាស្ថានសិក្សាសង្គ្រាម ហៅកាត់ (ISW), ឆ្នាំនេះ កងទ័ពរុស្ស៊ីហាក់ចុះខ្សោយជាងឆ្នាំ២០២៥ ដោយកាលពីខែមេសាកន្លងទៅ រុស្ស៊ីបានបាត់បង់ទឹកដីគ្រប់គ្រងប្រហែល ១១៦ គីឡូម៉ែត្រការ៉េ ដែលនេះជាការបាត់បង់ទឹកដីលើកដំបូង ចាប់តាំងពីអ៊ុយក្រែនវាយសម្រុកចូលតំបន់…
-

រដ្ឋសភាអនុម័តឯកច្ឆន្ទសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា»
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃ១២ ខែ ឧសភា ឆ្នាំ២០២៦នេះ បានសម្រេចអនុម័តឯកច្ឆន្ទហើយសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ក្នុងសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧១ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធាផងដែរ។ ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា៖ · អ្នកជាប់កាតព្វកិច្ច៖ បុរសសញ្ជាតិខ្មែរអាយុពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (រួមទាំងអ្នកមានសញ្ជាតិទ្វេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា)។ · ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ · ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។ ·…
-

អឺរ៉ុប បញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់
ព្រុចសែល ៖ ក្រុមរដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប នៅថ្ងៃ អង្គារ ឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីកញ្ចប់ទណ្ឌកម្មថ្មី ដោយផ្តោតលើអ៊ីស្រាអែលដែលជាអ្នកប្រើហិង្សាសាងសង់ទីលំនៅខុសច្បាប់ក្នុងតំបន់ West Bank និងពួកមេដឹកនាំឈានមុខគេនៃក្រុមហាម៉ាស់ ។ កញ្ចប់ទណ្ឌកម្មថ្មីនេះ កើតឡើងស្របពេលដែលរដ្ឋាភិបាលអឺរ៉ុប បង្ហាញពីការព្រួយបារម្ភខ្លាំង ជុំវិញការកើនឡើងរបាយការណ៍អំពីអំពើហិង្សារបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនរស់នៅក្នុងតំបន់ West Bank ។ បើតាម Straits Times, កញ្ចប់ទណ្ឌកម្មចុងក្រោយនេះ បានកំណត់គោលដៅលើបុគ្គលចំនួន ៣ និងអង្គភាពចំនួន ៤ របស់អ៊ីស្រាអែល ប៉ុន្តែអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានបង្ហាញជាសាធារណៈទេ ។ ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោកស្រី Kaja Kallas បានបង្ហោះសារលើ X ថា វាដល់ពេលហើយ ដែលយើងត្រូវបញ្ចេញទណ្ឌកម្មដែលជាប់គាំងជាយូរមកហើយ ។ លោកស្រីថា ភាពជ្រុលនិយម និងអំពើហិង្សា នឹងមានផលវិបាក ។ ឆ្លើយតបទណ្ឌកម្មថ្មីរបស់អឺរ៉ុប រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានបញ្ជាក់លើ X ថា អឺរ៉ុបបានជ្រើសរើសធ្វើតាមតែអំពើចិត្ត…
-

សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនប្រសើរជាងថៃ តែអ្នកជំនាញថា ចំណុចនេះត្រូវការការកំណែទម្រង់និងគោលនយោបាយត្រឹមត្រូវ
សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនប្រសើរជាងថៃ តែអ្នកជំនាញថា ចំណុចនេះត្រូវការការកំណែទម្រង់និងគោលនយោបាយត្រឹមត្រូវ លោក ខាស៊ី បាណេត អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានលើកឡើងថា រយៈពេល ៧៥ ឆ្នាំទៀត សេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជាអាចនឹងមានកំណើនច្រើនជាងប្រទេសថៃ ប្រសិនបើកម្ពុជាអនុវត្តគោលនយោបាយត្រឹមត្រូវ ខណៈអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ការលើកឡើងបែបនេះគឺគ្រាន់តែជាចក្ខុវិស័យ វាមិនខុសនោះទេ តែត្រូវយកចិត្តទុកដាក់លើកំណែទម្រង់ជំរុញសេដ្ឋកិច្ច។ លោក ខាស៊ី បាណេត បានលើកឡើងថា មូលហេតុមួយដែលប្រទេសថៃហ៊ានឈ្លានពានកម្ពុជា គឺគម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ប៉ុន្តែគម្លាតនេះ កំពុងតែរួមតូចហើយ។ នៅក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនត្រឹមតែ ២,១% ខណៈដែល សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងតិច ៤,៨%។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាបានកើនឡើងក្នុងអត្រាជាមធ្យម ៥,៥% ក្នុងមួយឆ្នាំ រីឯផលិតផលក្នុងស្រុកសរុបរបស់ថៃ វិញកើនឡើងត្រឹមតែ ២% ប៉ុណ្ណោះក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចរបស់ប្រទេសមួយគឺពឹងផ្អែកលើកម្លាំងពលកម្ម ចំណែកប្រទេសថៃមានចំនួនប្រជាជនច្រើនជាង។ ប៉ុន្តែគម្លាត ចំនួនប្រជាជនកម្ពុជាកំពុងរួមតូច។ ក្នុងឆ្នាំ២០២៥ ប្រទេសថៃមានអត្រាផ្តល់កំណើត ១,២ ក្នុងស្ត្រីម្នាក់ ខណៈដែលកម្ពុជាមានអត្រាកំណើតផ្តល់កំណើត ២,៥ ក្នុងស្ត្រីម្នាក់។ ប្រសិនបើអត្រាកំណើត…
-

កូរ៉េខាងជើង គំរាមប្រើអាវុធនុយក្លេអ៊ែរកម្ទេចសត្រូវ បើលោក គីម ជុងអ៊ុន ត្រូវធ្វើឃាត
ព្យុងយ៉ាង ៖ កំណែទម្រង់រដ្ឋធម្មនុញ្ញថ្មីរបស់កូរ៉េខាងជើង បានបើកដៃឱ្យទីក្រុងព្យុងយ៉ាងប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយកម្ទេចសត្រូវ ក្នុងករណីមេដឹកនាំកំពូលរបស់ខ្លួន គឺលោក គីម ជុងអ៊ុន ត្រូវបានធ្វើឃាត ឬរងរបួសរហូតពិការដៃជើង ។ ការកែប្រែរដ្ឋធម្មនុញ្ញនេះធ្វើឡើង ស្របពេលពិភពលោកមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei និងមន្រ្តីជាន់ខ្ពស់ដទៃទៀតត្រូវបានសម្លាប់ ក្នុងអំឡុងពេលមានជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ ។ គោលនយោបាយដែលបានកែសម្រួលនេះចែងថា ប្រសិនបើប្រព័ន្ធបញ្ជា និងគ្រប់គ្រងលើកងកម្លាំងនុយក្លេអ៊ែររបស់រដ្ឋស្ថិតក្នុងគ្រោះថ្នាក់ ពីការវាយប្រហាររបស់សត្រូវ នោះការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ នឹងត្រូវចាប់ផ្តើមដោយស្វ័យប្រវត្តិ និងភ្លាមៗ ។ បើតាម Fox News, ក្រៅពីកំណែទម្រង់រដ្ឋធម្មនុញ្ញថ្មី លោក គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងពង្រឹងសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើងបន្ថែមទៀត ខណៈរក្សាជំហរយ៉ាងម៉ឺងម៉ាត់ចំពោះកូរ៉េខាងត្បូង ដែលលោកបានហៅថា ជា រដ្ឋ “អរិភាពធំបំផុត” របស់ខ្លួន ។ ទន្ទឹមនោះ មេដឹកនាំកូរ៉េខាងជើងវ័យ ៤២ ឆ្នាំរូបនេះ ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថា ជា រដ្ឋ “ឈ្លានពាន និងភេរវកម្ម” ហើយបានបង្ហាញសញ្ញាថា…
-

សហរដ្ឋអាមេរិកខកចិត្តនឹងតៃវ៉ាន់មិនហ៊ានចាយលុយច្រើនពង្រឹងសមត្ថភាពការពារជាតិទប់ទល់ចិន
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយនៅថ្ងៃ អាទិត្យ ថា ទីក្រុងវ៉ាស៊ីនតោនខកចិត្តជាខ្លាំងនឹងតៃវ៉ាន់ បន្ទាប់ពីសភាគ្រប់គ្រងដោយបក្សប្រឆាំងរបស់កោះនេះ បានអនុម័តកញ្ចប់ថវិកាការពារជាតិពិសេសត្រឹមតែ ២៥ ពាន់លានដុល្លារប៉ុណ្ណោះ ។ តួលេខនេះ កាត់បន្ថយប្រហែលពីរភាគបី បើធៀបនឹងសំណើដើម ។ បើតាម Straits Times, ដំបូងឡើយ សំណើកញ្ចប់ថវិកាការពារជាតិពិសេសមានទំហំ ៤០ ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ១,២៥ ទ្រីលានដុល្លារតៃវ៉ាន់ ។ កញ្ចប់ថវិកាដ៏ធំសម្បើមនេះ ត្រូវបានប្រកាសដាក់ស្នើដោយប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te កាលពីចុងឆ្នាំ ២០២៥ ដើម្បីប្រើប្រាស់ក្នុងរយៈពេល ៨ ឆ្នាំ (២០២៦-២០៣៣) បន្ថែមពីលើកញ្ចប់ថវិកាយោធាប្រចាំឆ្នាំធម្មតា ។ យ៉ាងណា បន្ទាប់ពីមានការជជែកដេញដោលផ្នែកនយោបាយអស់រយៈពេលជាច្រើនខែ ទីបំផុតសភារបស់កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង បានសម្រេចអនុម័តកញ្ចប់ថវិកាត្រឹមតែ ២៥ ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺកាត់បន្ថយប្រហែល ៤០% ពីសំណើដើម ។ ថវិកាចំនួន ២៥ ពាន់លានដុល្លារដែលត្រូវបានអនុម័តថ្មីៗនេះ នឹងត្រូវដកទៅប្រើប្រាស់ជាចម្បងលើការបញ្ជាទិញអាវុធទំនើបៗពីសហរដ្ឋអាមេរិក រួមមានប្រព័ន្ធបាញ់រ៉ុក្កែត HIMARS, មីស៊ីលប្រឆាំងរថក្រោះ…
-

កូរ៉េខាងត្បូងថ្កោលទោសការវាយប្រហារនាវាខ្លួន នៅហ័រមូស
សេអ៊ូល ៖ វិមាន Blue House កាលពីថ្ងៃចន្ទ បានប្រកាសថ្កោលទោសខ្លាំងក្លាបំផុត ចំពោះការវាយប្រហារ លើនាវាដឹកទំនិញកូរ៉េខាងត្បូង នៅច្រកសមុទ្រ ហ័រមូស ហើយ ប្តេជ្ញាថា នឹងឆ្លើយតប ខណៈដែលខ្លួនមិនទាន់ដឹងប្រាកដ ពីអ្នកដែលនៅពីក្រោយរឿងនេះ។ បើតាមមន្ត្រី របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House, ក្រុមអ្នកជំនាញបានធ្វើការវិភាគកោសល្យវិច្ច័យដំបូង បង្ហាញថា មានភ្លើងឆាបឆេះ បន្ទប់ម៉ាស៊ីន របស់នាវា Namu បណ្តាលឲ្យមានការខូតខាតកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងនេះ។ ប្រភពបន្តថា នាវាដែលដំណើរការ ដោយក្រុមហ៊ុនដឹកជញ្ជូន HMM Co. មិនបំពានលើច្បាប់ណាមួយ ជាធរមាននៅក្នុងដែនទឹក នៃ សហភាពអារ៉ាប់រួម នាពេលនោះឡើយ។ លោក Wi Sung-lac ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់សន្និសីទសារព័ត៌មានថា «យើងថ្កោលទោសរឿងនេះ ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត» ។ យ៉ាងណា បើតាមប្រភព, គេមិនត្រូវបានដឹងច្បាស់ អំពីហេតុផលនៅពីក្រោយ ប្រសិនបើ អ៊ីរ៉ង់ មានពាក់ព័ន្ធ នៅក្នុងការវាយប្រហារ។ ប៉ុន្តែ…
-

UN ថា មនុស្ស៤៥លាននាក់ត្រូវអត់ឃ្លាន ព្រោះការបិទច្រកហ័រមូស
អ.ស.ប ៖ មន្ត្រីអង្គការសហប្រជាជាតិ បានព្រមាន កាលពីថ្ងៃចន្ទថា មនុស្ស៤៥លាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ព្រោះតែការបិទខ្ទប់ច្រកសមុទ្រហ័រមូស។ ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រ គ្របដណ្តប់ការដឹកជញ្ជូន ប្រេង និងឧស្ម័ន មួយភាគប្រាំ របស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ ស្ទើរតែទាំងស្រុង បន្ទាប់ពីសហរដ្ឋអាមេរិក និង អ៊ីស្រាអែល បានបើកការវាយប្រហារ ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ ក្រៅពីទំនិញយុទ្ធសាស្ត្រថាមពល, មួយភាគបី នៃជីកសិម្ម របស់ពិភពលោក ជាធម្មតា ឆ្លងកាត់ច្រកមួយនេះផងដែរ ពេលមានសន្តិភាព ព្រមទាំង ថ្នាំពេទ្យ, សម្ភារៈបច្ចេកវិទ្យា និងទំនិញផ្សេងៗទៀត។ លោក Jorge Moreira da Silva នាយកប្រតិបត្តិនៃការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សេវាកម្មគម្រោង ហៅកាត់ UNOPS បានប្រាប់ AFP ក្នុងបទសម្ភាសន៍មួយ នៅទីក្រុងប៉ារីសថា «យើងមានពេល ពីរ បីសប្តាហ៍ មុនពួកយើងដើម្បីទប់ស្កាត់នូវអ្វី ដែលទំនងជាវិបត្តិមនុស្សធម៌ដ៏ធំ»។…
-

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ពេលនិយាយអំពីអំបិល គេនឹកឃើញដល់ខេត្តកំពត និងកែប
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលខេត្តកំពត និងខេត្តកែបមានតែខេត្តដទៃគ្មាននោះ គឺអំបិល។ខេត្តកំពតមានសក្កានុពលលើការផលិតអំបិល និងខេត្តកែបមានមួយផ្នែកដែរ។ខេត្តទាំងពីរបានដើរតួសំខាន់ជួយផ្គត់ផ្គង់ដល់ខេត្តដទៃផ្សេងទៀត។ ដោយផ្តើមចេញពីចំណុចដែលខេត្តកំពត និងខេត្តកែបមាន ហើយរាជធានី ខេត្តដទៃពុំមាន គឺមូលដ្ឋានផលិតអំបិលធម្មជាតិនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរខេត្តកំពត ឱ្យជំរុញផ្សព្វផ្សាយដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមទទួលខុសត្រូវលើការកាត់បន្ថយជំងឺពកកលើប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ន ការផលិតឈានដល់មានការផលិតអំបិលប្រភេទអំបិលអ៊ីយ៉ូត ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងកម្មវិធីជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត ខេត្តកែប នៅសាលាខេត្តកំពតកាលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា ខេត្តកំពត ដើរតួជាអ្នកផ្ពត់ផ្គង់ផង ប៉ុន្តែក៏ដើរតួនាទីទទួលខុសត្រូវលើសុខុមាលភាពលើអ្នកទទួលទាន ឬអ្នកប្រើប្រាស់ទប់ស្កាត់ជំងឺផង ហើយក៏ត្រូវគិតគូរលើបញ្ហាចរាចរផ្គត់ផ្គង់ផងដែរ ។ នៅខេត្តកំពតមានផ្ទៃដីស្រែអំបិលចំនួនជាង ៣.៤៨៩ហិកតា ចែកជា ៦មណ្ឌល និង ១៧១ក្រុមផលិត មានកម្លាំងពលកម្មចំនួន ១,៤៧៤នាក់( ស្រី ៥៥៧ នាក់) ។ ក្នុងរយៈពេល…