Category: ព័ត៌មានជាតិ
-
រដ្ឋមន្ត្រីការបរទេសកម្ពុជានិងអនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានសន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា–អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយបានអះអាងការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិកចំពោះការគាំទ្រលើដំណើរការសន្តិភាពរវាងកម្ពុជា–ថៃ និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តឡើងវិញរបស់កម្ពុជាក្នុងការអនុវត្តបទឈប់បាញ់ពេញលេញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕ ដោយ៖ពលជ័យ
-

ប្រធានាធិបតីអ៊ីរ៉ង់ ថា ចរចាជាមួយអាមេរិក ធ្វើឡើង ទាំងមិនទុកចិត្ត
តេហេរ៉ង់ ៖ ប្រធានាធិបតី អ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ការចរចាជាមួយសហរដ្ឋអាមេរិក អាចធ្វើទៅបាន ទោះបីជាមានការមិនទុកចិត្តក៏ដោយ។ លោក Masoud Pezeshkian អះអាង កាលពីថ្ងៃអង្គារ ថា ទីក្រុងតេហេរ៉ង់ ជឿជាក់ថា នៅតែមានកន្លែងសម្រាប់ការទូត ជាមួយសហរដ្ឋអាមេរិក ទោះបីជាមានការមិនទុកចិត្ត ចំពោះទីក្រុងវ៉ាស៊ីនតោនក៏ដោយ ។ ការិយាល័យរបស់លោក Pezeshkian បានដកស្រង់សម្តី មេដឹកនាំ រូបនេះថា «ទោះបីជាមានការមិនទុកចិត្ត ចំពោះសត្រូវក៏ដោយ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ជឿថា អាចចរចាបាន ពីតួនាទីនៃភាពថ្លៃថ្នូរ ប្រាជ្ញា និង ភាពរហ័សរហួន» ។ ប្រមុខរដ្ឋអ៊ីរ៉ង់ បានកត់សម្គាល់ថា ទីក្រុងតេហេរ៉ង់ នឹងត្រូវការ ការបង្រួបបង្រួមអ្វីគ្រប់យ៉ាង ដែលកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ សម្រេចបាន នៅលើសមរភូមិ ក្នុងសង្វៀនការទូត។ កាលពីថ្ងៃទី១០ ខែឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានច្រានចោលការឆ្លើយតបរបស់អ៊ីរ៉ង់…
-

អ៊ីរ៉ង់ពង្រីកតំបន់គ្រប់គ្រង នៅច្រកសមុទ្រ Hormuz
តេហេរ៉ង់ ៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានពង្រីកតំបន់គ្រប់គ្រង របស់កងទ័ពជើងទឹក នៅច្រកសមុទ្រ Hormuz នេះបើតាមការអះអាងរបស់ នាយករងផ្នែកនយោបាយ នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តី របស់លោក Mohammad Akbarzadeh កាលពីថ្ងៃទី១២ ខែឧសភា ឲ្យដឹងថា «កាលពីអតីតកាល ច្រកសមុទ្រ Hormuz ត្រូវបានកំណត់ថា គ្រប់គ្រងជុំវិញកោះ ដូចជា Hormuz និង Hengam ប៉ុន្តែ សព្វថ្ងៃនេះ ទិដ្ឋភាពបានផ្លាស់ប្តូរ… យោងតាមគំនិតថ្មី ព្រំដែននៃច្រកសមុទ្រ Hormuz បានពង្រីកយ៉ាងខ្លាំង» ។ យោងតាមនាយករង ផ្នែកនយោបាយ នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ រូបនេះ, ទទឹងនៃច្រកសមុទ្រ ដែលធ្លាប់ត្រូវបានប៉ាន់ប្រមាណពី ៣២ ទៅ ៤៨ គីឡូម៉ែត្រ បានកើនឡើងដល់ចន្លោះ ពី ៣២១ ដល់ ៤៨២ គីឡូម៉ែត្រ ពីទីក្រុង Jask និង Sirik…
-

តំណាងអចិន្ត្រៃយ៍កម្ពុជា៖ កម្ពុជាបដិសេធរាល់ការប៉ុនប៉ងប្រើប្រាស់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធ្វើជាលេសសម្រាប់ការរំលោភបំពាន ឬការឈ្លានពានទឹកដី
តំណាងអចិន្ត្រៃយ៍កម្ពុជា៖ កម្ពុជាបដិសេធរាល់ការប៉ុនប៉ងប្រើប្រាស់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធ្វើជាលេសសម្រាប់ការរំលោភបំពាន ឬការឈ្លានពានទឹកដី ឯកឧត្តម ឌឿក វណ្ណរិទ្ធិ អគ្គទីប្រឹក្សា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចូលរួមថ្លែងនៅក្នុងវេទិកាត្រួតពិនិត្យឡើងវិញនៃទេសន្តរប្រវេសន៍អន្តរជាតិ (IMRF) លើកទី២ ដែលត្រូវបានរៀបចំនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីពេលថ្មីៗនេះ។ ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមអគ្គទីប្រឹក្សាបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព របៀបរៀបរយ និងស្របច្បាប់ (GCM) ដើម្បីផ្តល់ជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ជនចំណាកស្រុក និងសង្គម តាមរយៈផែនការអនុវត្តថ្នាក់ជាតិឆ្នាំ២០២៤–២០២៦។ ឯកឧត្តមអគ្គទីប្រឹក្សាក៏បានគូសបញ្ជាក់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងមូល រួមទាំងការអនុម័តច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នាពេលថ្មីៗនេះ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែនដែលមានការវិវត្ត ហើយក៏បានបញ្ជាក់ថា កម្ពុជាសូមបដិសេធរាល់ការប៉ុនប៉នប្រើប្រាស់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធ្វើជាលេសសម្រាប់ការរំលោភបំពានឬការឈ្លានពានទឹកដី៕ ដោយ៖ពលជ័យ
-

អ៊ីរ៉ង់ គំរាមបង្កើនអ៊ុយរ៉ាញ៉ូមដល់កម្រិតផលិតអាវុធប្រល័យលោក បើសិនរងការវាយប្រហារម្តងទៀត
តេហេរ៉ង់ ៖ អ៊ីរ៉ង់បានស្រែកព្រមានធ្ងន់ៗថា ខ្លួនអាចនឹងពិចារណាបង្កើនបរិមាណចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ ៩០% ដែលជាកម្រិតអាចផលិតអាវុធនុយក្លេអ៊ែរ ឬគ្រាប់បែកបរមាណូ ប្រសិនបើប្រទេសខ្លួនរងការវាយប្រហារម្តងទៀត ។ ដើម្បីអាចផលិតអាវុធនុយក្លេអ៊ែរ ឬគ្រាប់បែកបរមាណូមួយគ្រាប់បាន គេត្រូវការសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ ដែលមានកំហាប់ចាប់ពី ៩០% ឡើងទៅ ក្នុងបរិមាណចន្លោះពី ១៥ ទៅ ២៥ គីឡូក្រាម ។ អ្នកនាំពាក្យគណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ លោក Ebrahim Rezaei បានបង្ហោះសារលើ X ថា ការចម្រាញ់អ៊ុយរ៉ាញ៉ូមដល់កម្រិត ៩០% គឺជាជម្រើសមួយរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបការវាយប្រហាររបស់សត្រូវ ហើយសភានឹងធ្វើការពិចារណាលើបញ្ហានេះ ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានច្រានចោលសំណើរបស់អ៊ីរ៉ង់ និងបានព្រមានថា បទឈប់បាញ់បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលផុយស្រួយបំផុត ដែលនេះបង្ហាញពីភាពមិនប្រាកដប្រាជា នៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ។ បើតាម Israel Times, បច្ចុប្បន្ន បញ្ហាកម្មវិធីនុយក្លេអ៊ែរ គឺជាឧបសគ្គដ៏ធំបំផុតសម្រាប់ការចរចារវាងអាមេរិក-អ៊ីរ៉ង់ ។ ទីក្រុងតេហេរ៉ង់ចង់ពន្យារការចរចានេះទៅពេលក្រោយ ខណៈទីក្រុងវ៉ាស៊ីនតោនទាមទារដាច់ខាត…
-

លោក Trump ថា អាចធ្វើទស្សនកិច្ចនៅរុស្ស៊ី ក្នុងឆ្នាំនេះ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០២៦នេះ។ មេដឹកនាំអាមេរិក រូបនេះ បាននិយាយយ៉ាងដូច្នេះ ក្នុងអំឡុងពេលឆ្លើយតបទៅនឹងសំណួរ របស់អ្នកសារព័ត៌មាន TASS ពោល គឺមុនពេលដែលលោកឡើងជិះយន្តហោះ ទៅកាន់ប្រទេសចិន កាលពីថ្ងៃអង្គារ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃ នៅក្រុងប៉េកាំង។ លោក ត្រាំ ប្រាប់អ្នកកាសែតថា «អាចកើតឡើង ខ្ញុំចង់និយាយថា ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់..ខ្ញុំបានដោះស្រាយសង្រ្គាម ចំនួន៨…យើងគិតថា នឹងបញ្ចប់ ដោយការទទួលបានដំណោះស្រាយ រវាងរុស្ស៊ី និងអ៊ុយក្រែន»។ ការលើកឡើងនេះ ធ្វើនៅឡើង នៅ១ថ្ងៃ បន្ទាប់ពី លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានរម្លឹកពីបំណងរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដែលនៅតែចង់អញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យមកបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ។ កាលពីពាក់កណ្តាល ខែសីហា ឆ្នាំ២០២៥,…
-

ភ្លើងសង្គ្រាម អ៊ីរ៉ង់ ដុតបំផ្លាញលុយក្នុងហោប៉ៅពលរដ្ឋ អាមេរិក ជាង ៣៧ ពាន់លានដុល្លារ
វ៉ាស៊ីនតោន ៖ ភ្លើងសង្គ្រាមសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបច្ចុប្បន្ននៅតែបន្តជាប់គាំង រកច្រកចេញសន្តិភាពមិនរួចនោះ បានដុតបំផ្លាញលុយក្នុងហោប៉ៅពលរដ្ឋអាមេរិកច្រើនជាង ៣៧ ពាន់លានដុល្លារ ដោយសារតែការហក់ឡើងតម្លៃថាមពលសកល ។ ក្នុងចំណោមការចំណាយសរុបទាំងនោះ រួមមាន ២០ ពាន់ ៤១០ លានដុល្លារ ខាតបង់លើប្រេងឥន្ធនៈ និងជិត ១៧ ពាន់លានដុល្លារទៀត ខាតបង់លើប្រេងម៉ាស៊ូត ។ គ្រួសារអាមេរិកជាមធ្យមបានចំណាយលុយបន្ថែមជាង ២៨៥ ដុល្លារក្នុងមួយខែ ទៅលើប្រេងសាំង និងប្រេងម៉ាស៊ូត ។ បើតាម Anadolu, មូលហេតុដែលជំរុញឱ្យតម្លៃថាមពលសកលហក់ឡើងខ្លាំងបែបនេះ គឺដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា និងការសងសឹករបស់អ៊ីរ៉ង់ ក្នុងការបិទច្រកសមុទ្រ Hormuz ។ ច្រកសមុទ្រដ៏សំខាន់នេះ ប្រៀបដូចជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។ បច្ចុប្បន្ន នៅសហរដ្ឋអាមេរិក ប្រេងសាំងមានតម្លៃជាង ៤ ដុល្លារក្នុងមួយហ្គាឡុង ។ តម្លៃនេះ កើនឡើងជាង ៥០%…
-

រុស្ស៊ី រឹតបន្តឹងសន្តិសុខលោក Putin ក្រោយចារកម្មអឺរ៉ុបព្រមានពីការប៉ុនប៉ងធ្វើឃាត និងរដ្ឋប្រហារ
មូស្គូ ៖ វិមានក្រឹមបានចាត់វិធានការរឹតបន្តឹងសន្តិសុខផ្ទាល់ខ្លួនសម្រាប់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្រោយបែកធ្លាយរបាយការណ៍ពីការប៉ុនប៉ងធ្វើឃាតពីសំណាក់ឥស្សរជនយោធាជាន់ខ្ពស់របស់រុស្ស៊ី និងការព្រួយបារម្ភអំពីការធ្វើរដ្ឋប្រហារទម្លាក់លោក Putin ចេញពីអំណាច ។ របាយការណ៍ស៊ើបការណ៍សម្ងាត់អឺរ៉ុប ដែលចេញផ្សាយដោយ CNN ត្រូវបានបញ្ចេញ ចំពេលលោក Putin កំពុងប្រឈមមុខនឹងសម្ពាធខ្លាំងឡើង ជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន, វិបត្តិសេដ្ឋកិច្ចក្នុងស្រុក, ទំនាក់ទំនងផ្ទៃក្នុងរង្គោះរង្គើ និងការវាយប្រហារជាបន្តបន្ទាប់ដោយយន្ដហោះដ្រូនរបស់អ៊ុយក្រែន ចូលជ្រៅដល់ទឹកដីប្រទេសរុស្ស៊ី ។ បើតាម Turkiye today, ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦ មន្រ្តីវិមានក្រឹមឡាំង និងលោក Putin មានការព្រួយបារម្ភខ្លាំង អំពីលទ្ធភាពនៃការបែកធ្លាយព័ត៌មានរសើប និងហានិភ័យផ្ទុះរដ្ឋប្រហារ ដែលកំណត់គោលដៅផ្តួលរលំប្រធានាធិបតី ។ យោងតាម Financial Times, គ្រោះថ្នាក់ធំបំផុតសម្រាប់លោក Putin នោះគឺការប៉ុនប៉ងធ្វើឃាតតាមរយៈយន្តហោះដ្រូន និងការធ្វើរដ្ឋប្រហារពីសំណាក់ក្រុមមន្រ្តីជាន់ខ្ពស់របស់រុស្ស៊ីផ្ទាល់ ។ ដើម្បីការពារជីវិតពីគ្រោះថ្នាក់ ប្រធានាធិបតីវ័យ ៧៤ ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមសំងំលាក់ខ្លួន បំពេញការងារ និងរស់នៅក្នុងបន្ទប់ក្រោមដី ដែលមានការការពារតឹងរ៉ឹងបំផុត ។…
-

រុស្ស៊ី រម្លឹកពីបំណងចង់ឃើញលោក ត្រាំ បំពេញទស្សនកិច្ច នៅមូស្គូ
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង បានរម្លឹកពីបំណងរបស់ប្រធានាធិបតី ពូទីន ដែលនៅតែចង់អញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យមកបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ។ បើតាមសារព័ត៌មាន Tass ចេញផ្សាយ នៅថ្ងៃអង្គារនេះ, លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ដែលពេលសួរនាំអំពីចម្ងល់នេះថា «ជាការពិតណាស់ ខ្ញុំគ្មានការសង្ស័យទេ ថា ប្រធានាធិបតី រីករាយចង់ឃើញសមភាគីអាមេរិក មកបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ…លោក ពូទីន ក៏បញ្ជាក់ប្រាប់ លោក ត្រាំ ពេលសន្ទនា តាមទូរស័ព្ទ ថ្មីៗនេះ»។ កាលពីពាក់កណ្តាល ខែសីហា ឆ្នាំ២០២៥, កិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក បានធ្វើឡើង នៅមូលដ្ឋានយោធា ក្បែរទីក្រុង Anchorage ក្នុងរដ្ឋអាឡាស្កា ដែលជាទឹកដីអាមេរិក។ បើតាម Tass, មេដឹកនាំរុស្ស៊ី និងអាមេរិកបានពិភាក្សាគ្នា ប្រហែល ៣ ម៉ោង រួមទាំង កិច្ចប្រជុំមួយទល់មួយ នៅក្នុងរថយន្ត…
-

សម្តេចធិបតី៖ កាតព្វកិច្ចយោធា ជាករណីកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កាតព្វកិច្ចយោធា ជាករណីកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍ កាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិតនិងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។ នេះបើយោងតាមសេចក្តីថ្លែងហេតុរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អំពីសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានផ្សព្វផ្សាយនៅសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧១នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំសភា ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ រដ្ឋសភាបានសម្រេចអនុម័តឯកច្ឆន្ទហើយសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ក្នុងសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។ យោងតាមសេចក្តីថ្លែងហេតុរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អំពីសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាបានឱ្យដឹងថា ជាច្រើនទសវត្សរ៍កន្លងមក កងយោធពលខេមរភូមិន្ទបានឆ្លងកាត់តាមដំណាក់កាលជាច្រើននៅគ្រប់កាលៈទេសៈនៃប្រវត្តិសាស្ត្រជាតិ។ កងយោធពលខេមរភូមិន្ទតែងតែប្រកាន់ខ្ជាប់នូវឧត្តមគតិ ឆន្ទៈ និង ការទទួលខុសត្រូវពោរពេញដោយពលិកម្មគ្រប់រូបភាពក្នុងបុព្វហេតុការពារ និងកសាងជាតិ។ កងយោធពលខេមរភូមិន្ទបានចូលរួមយ៉ាងសកម្មអនុវត្តគោលនយោបាយ ឈ្នះ…