Category: ព័ត៌មានជាតិ​

  • កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធកាំភ្លើងធំនៅតាមព្រំដែន ជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំ

    កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធកាំភ្លើងធំនៅតាមព្រំដែន ជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំ

    ប្រទេសកូរ៉េខាងត្បូង បានបន្តធ្វើសមយុទ្ធកាំភ្លើងធំបាញ់គ្រាប់ពិត នៅក្បែរព្រំដែនជាមួយប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ ជាលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ បន្ទាប់ពីការព្យួរកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងអន្តរកូរ៉េ ដែលបានដាក់កម្រិតសមយុទ្ធបែបនេះ។ ទាហានបានបាញ់ប្រហែល ១៤០គ្រាប់ ដោយប្រើកាំភ្លើងបាញ់ផ្លោង K9 និង K105A1 ក្នុងអំឡុងពេលធ្វើសមយុទ្ធនៅជួរមុខ ក្នុងខេត្ត Gyeonggi និង Gangwon ដែលស្ថិតនៅចម្ងាយ ៥គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែនយោធា ក្នុងតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ នេះបើយោងតាមកងទ័ព។ កងទ័ព បាននិយាយថា៖«សមយុទ្ធបាញ់គ្រាប់កាំភ្លើងធំ ជាសមយុទ្ធលើកដំបូង ដែលត្រូវបានធ្វើឡើងនៅលើដី បន្ទាប់ពីសមយុទ្ធ ត្រូវបានធ្វើឡើងជាធម្មតា បន្ទាប់ពីការផ្អាកទាំងស្រុងរបស់រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងយោធាថ្ងៃទី ១៩ ខែកញ្ញា ដែលផ្តោតលើការពង្រឹងការត្រៀមកាំភ្លើងធំ និងសមត្ថភាពឆ្លើយតប ក្នុងករណីមានការបង្កហេតុពីសត្រូវ»។ កងទ័ព បានបន្ថែមថា៖«កងកម្លាំងយោធា នឹងធ្វើសមយុទ្ធកាំភ្លើងធំជាទៀងទាត់ និងការហ្វឹកហ្វឺនសម នៅតាមតំបន់ព្រំដែន ឆ្ពោះទៅមុខ»។ ចំណាត់ការនេះ បានកើតឡើងរយៈពេលជិតមួយខែ បន្ទាប់ពីកូរ៉េខាងត្បូង បានផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ ២០១៨ កាលពីថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីយុទ្ធនាការរបស់កូរ៉េខាងជើង និងការប៉ុនប៉ង ដើម្បីរំខានដល់សញ្ញា GPS…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

  • អ៊ីរ៉ង់បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងពេលមានភាពតានតឹងក្នុងតំបន់

    អ៊ីរ៉ង់បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងពេលមានភាពតានតឹងក្នុងតំបន់

    ​ការបោះឆ្នោត បានបញ្ចប់នៅពាក់កណ្តាលអធ្រាត្រនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីត្រូវបានបន្ថែមពេលបីដង មានរយៈពេលសរុប៦ម៉ោង។ អាជ្ញាធរ បាននិយាយថា លទ្ធផលបឋម នឹងត្រូវប្រកាស នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា នេះ។ ការបោះឆ្នោតនេះ ធ្វើឡើងស្របពេលជាមួយនឹងភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង ដោយសារតែសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡានៅប្រទេសលីបង់ ព្រមទាំងការកើនឡើងសម្ពាធរបស់ប្រទេសលោកខាងលិច លើប្រទេសអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ ដែលពន្លឿនយ៉ាងឆាប់រហ័សរបស់ប្រទេស។ ប្រជាជនអ៊ីរ៉ង់ បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា បន្ទាប់ពីមរណភាព របស់ លោក Ebrahim Raisi ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ ដោយជ្រើសរើសចេញពីក្រុមដែលគ្រប់គ្រងប្រកាន់តឹងនៃបេក្ខជនចំនួន៤រូប ដែលស្មោះត្រង់ទៅនឹងមេដឹកនាំកំពូល ក្នុងពេលដែលមានការខកចិត្តជាសាធារណៈ និងសម្ពាធរបស់លោកខាងលិច កើនឡើង។ ខណៈការបោះឆ្នោត មិនទំនងជានាំមកនូវការផ្លាស់ប្តូរសំខាន់នៅក្នុងគោលនយោបាយរបស់សាធារណរដ្ឋឥស្លាម លទ្ធផលអាចមានឥទ្ធិពលលើការបន្តតំណែងរបស់ លោក Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយុ៨៥ឆ្នាំ ដែលបានកាន់អំណាច ចាប់តាំងពីឆ្នាំ ១៩៨៩។ លោក Khamenei បានអំពាវនាវឱ្យមានអ្នកចូលរួមយ៉ាងច្រើន ដើម្បីដោះស្រាយវិបត្តិដោយស្របច្បាប់ ដែលបង្កឡើងដោយការមិនសប្បាយចិត្តជាសាធារណៈ…

  • លោក Joe Biden ទទួលស្គាល់អាយុចាស់ និងនិយាយពុំបានល្អក្នុងការជជែកដេញដោល ប៉ុន្តែប្តេជ្ញាយកឈ្នះលោក Donald Trump

    លោក Joe Biden ទទួលស្គាល់អាយុចាស់ និងនិយាយពុំបានល្អក្នុងការជជែកដេញដោល ប៉ុន្តែប្តេជ្ញាយកឈ្នះលោក Donald Trump

    ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រ ទី ២៨ ខែមិថុនាថា លោកមានបំណងយកឈ្នះលើគូប្រជែងមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា ដោយពុំបានផ្តល់សញ្ញាថា លោកនឹងពិចារណាបោះបង់ចោលពីការប្រកួតប្រជែង បន្ទាប់ពីបាននិយាយពុំបានល្អក្នុងកម្មវិធីជជែកដេញដោល ដែលធ្វើឱ្យអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យរបស់លោក ខកចិត្ត។ លោក Biden បាននិយាយនៅក្នុងពិធីជួបជុំមួយបន្ទាប់ពីការជជែកដេញដោលមួយទល់នឹងមួយជាមួយគូប្រជែងមកពីគណបក្សសាធារណរដ្ឋថា លោកដឹងថា លោកពុំមែនជាយុវជនវ័យក្មេងនោះទេ ខណៈលោកត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការបរាជ័យសម្រាប់ ប្រធានាធិបតី អាយុ៨១ ឆ្នាំ រូបនេះ។ លោកបាននិយាយថា លោកដើរមិនបានស្រួលដូចពីពេលមុនទេ លោកនិយាយមិនបានរលូនដូចដែលលោកធ្លាប់ធ្វើឡើយ លោកពុំអាចជជែកដេញដោលបានល្អដូចមុនទេ ខណៈដែលហ្វូងមនុស្សស្រែកថា «បួនឆ្នាំទៀត»។ លោក Biden បាននិយាយថា លោកនឹងមិនឈរម្តងទៀតទេ ប្រសិនបើលោក មិនជឿជាក់ដោយអស់ពីចិត្ត និងស្មារតីរបស់លោកដែលថា លោកអាចនៅធ្វើការងារនេះបាន។ ការនិយាយភ្លាត់ដោយពាក្យសំដីរបស់លោក Biden និងការឆ្លើយតបយឺតយ៉ាវម្តងម្កាល នៅក្នុងការជជែកដេញដោល បានបង្កើនការព្រួយបារម្ភដល់អ្នកបោះឆ្នោតថា លោកប្រហែលជាមិនសាកសមនឹងបម្រើការងាររយៈពេល៤ ឆ្នាំទៀតឡើយ ហើយបានជំរុញឱ្យសមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន មានចម្ងល់ថាតើពួកគេអាចជំនួសលោក ជាបេក្ខជនសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា…

  • លោក Trump៖ អ្នកដែលត្រូវបានចាប់ខ្លួនជុំវិញការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា លើវិមានកាពីតូល គួរតែត្រូវបានដោះលែងភ្លាមៗ

    លោក Trump៖ អ្នកដែលត្រូវបានចាប់ខ្លួនជុំវិញការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា លើវិមានកាពីតូល គួរតែត្រូវបានដោះលែងភ្លាមៗ

    ​លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រទី ២៨ ខែមិថុនាថា អ្នកគាំទ្ររបស់លោក ដែលត្រូវបានកាត់ទោសសម្រាប់សកម្មភាពរបស់ពួកគេនៅក្នុងការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១ លើវិមានកាពីតូលសហរដ្ឋអាមេរិក គួរតែត្រូវបានដោះលែង ដោយសំអាងដល់សេចក្តីសម្រេចរបស់តុលាការកំពូល ពាក់ព័ន្ធទៅនឹងទៅនឹងសកម្មភាពកុបកម្ម គឺជាបទចោទប្រកាន់ ដែលលោក Trump ត្រូវប្រឈមមុខផងដែរ។ ថ្លែងនៅក្នុងការប្រមូលផ្តុំយុទ្ធនាការមួយក្នុងរដ្ឋ Virginia អតីតប្រធានាធិបតីរូបនេះ បានចង្អុលទៅរកសេចក្តីសម្រេច កាលពីថ្ងៃសុក្រ ដែលបានលើកឡើងពីរបាំងផ្លូវច្បាប់សម្រាប់រដ្ឋអាជ្ញា ដែលបន្តការចោទប្រកាន់ពីបទរារាំង នៅក្នុងសំណុំរឿងធ្វើវិទ្ធង្សនាក្នុងការបោះឆ្នោតសហព័ន្ធប្រឆាំងលោក Trump និងចុងចោទដែលពាក់ព័ន្ធទៅនឹងការវាយប្រហារ។ លោក Trump បាននិយាយបន្តុះបង្អាប់ជាច្រើន ចំពោះការនិយាយពុំបានល្អរបស់ប្រធានាធិបតី លោក Joe Biden ក្នុងអំឡុងពេលជជែកដេញដោល កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា។ បន្ទាប់ពីការនិយាយពុំបានល្អរបស់លោក Biden នៅក្នុងការជជែកដេញដោលជាមួយអតីតប្រធានាធិបតី លោក Donald Trump សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន បានចោទសួរដោយបើកចំហថាតើ លោកគួរតែត្រូវបានជំនួសដោយបេក្ខជនណាមួយរបស់ពួកគេដែរឬទេ សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៤ នេះ។

  • ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បើកសិក្ខាសាលាលើកទី២៣ នៃសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បើកសិក្ខាសាលាលើកទី២៣ នៃសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា

    ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាលើកទី២៣ នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី” នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ។ ​សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានសមាគម លោក លោកស្រី សមាជិក សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ភ្ញៀវកិត្តិយសជាតិអន្តរជាតិ ព្រមទាំងស្វាគមន៍ចំពោះវត្តមានលោក លោកស្រីជាវាគ្មិនអញ្ជើញមកពីក្នុងប្រទេស និងអន្តរជាតិផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា សិក្ខាសាលាលើកទី២៣ របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជានាពេលនេះ សង្ឃឹមថានឹងផ្តល់ឱកាស និងចែករំលែកចំណេះដឹងជាច្រើន ដល់សមាជិក សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួមទទួលបានចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ នៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផ្ទាល់។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សង្ឃឹមថាសមាគមនឹងរៀបចំឱ្យមានសិក្ខាសាលានេះយ៉ាងទៀងទាត់ ដែលបញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ មានជំហរស្មារតីទទួលខុសត្រូវ និងដើម្បីចូលរួមបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមទៀត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសរំលេចដែរថា នាពេលថ្មីៗនេះដែរ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅ…

  • ក្រសួងរ៉ែ អាជ្ញាធរខេត្តពោធិ៍សាត់ សហការជាមួយក្រុមហ៊ុនរ៉ែមាស រ៉ឺនេសង់ ដាំដើមឈើស្តារឡើងវិញក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង

    ក្រសួងរ៉ែ អាជ្ញាធរខេត្តពោធិ៍សាត់ សហការជាមួយក្រុមហ៊ុនរ៉ែមាស រ៉ឺនេសង់ ដាំដើមឈើស្តារឡើងវិញក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង

    ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៤ នៅសាលាខេត្តពោធិ៍សាត់ មានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីអំពីផែនការក្នុងការដាំដើមឈើស្ដារឡើងវិញ តាមតំបន់ដែលរងការកាប់ទន្ទ្រានដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃនាយកដ្ឋានធនធានរ៉ែ តំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល , ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត , តំណាងក្រុមហ៊ុនរុករករ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី និងអង្គភាព-មន្ទីរជំនាញពាក់ព័ន្ធ ។ ឯកឧត្តម ខូយ រីដា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្រុមហ៊ុនរ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី តាមរយៈក្រសួងរ៉ែនិងថាមពល បានចូលរួមចំណែកជាមួយ អាជ្ញាធរខេត្ត ក្នុងការដាំស្តារដាំដើមឈើស្ដារឡើងវិញ ។ ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា ដីដែលដកហូតបានពីជនប្រព្រឹត្តបទល្មើស កាប់ទន្ទ្រានដីព្រៃខុសច្បាប់ សរុបមានចំនួនជិត៤ម៉ឺនហិកតា…

  • ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា

    ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា

    «ការសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន គឺមិនអាចខ្វះបាន ពីការចូលរួមពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាក់ថ្នាក់ ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនបាននោះទេ និងដើម្បីសម្រេចបានភាពជោគជ័យ ជាបន្តបន្ទាប់ទៀត ក្រសួងបរិស្ថាន នៅតែបន្តស្វាគមន៍នូវកិច្ចសហប្រតិបត្តិការ ពីគ្រប់ភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា ដើម្បីជាមោទនភាពកម្ពុជាលើឆាកអន្តរជាតិ~»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន JTI នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន JTI បានបង្ហាញឱ្យកាន់តែច្បាស់អំពីការចូលរួមពី វិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា និងចូលរួមចំណែកជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឱ្យទទួលបានជោគជ័យបន្ថែមទៀត។ ក្រុមហ៊ុន JTI ជាក្រុមហ៊ុនឯកជនមួយ ដែបានដកថវិកាចំណេញប្រចាំឆ្នាំរបស់ខ្លួនមួយចំនួន សម្រាប់ជួយសហគមន៍នៅតាមជនបទ ដោយផ្តោតលើគោលដៅចំនួន៣ គឺ៖ ១.កាត់បន្ថយវិសមភាព…

  • : បណ្តាញព័ត៌មានដ៏ល្បីបំផុតរបស់អាមេរិក CNN ចេញផ្សាយ៖ ឥឡូវនេះកម្ពុជាមានបណ្តាញទំនាក់ទំនងសង្គម Chat ផ្ទាល់ខ្លួនហើយគឺ CoolApp

    : បណ្តាញព័ត៌មានដ៏ល្បីបំផុតរបស់អាមេរិក CNN ចេញផ្សាយ៖ ឥឡូវនេះកម្ពុជាមានបណ្តាញទំនាក់ទំនងសង្គម Chat ផ្ទាល់ខ្លួនហើយគឺ CoolApp

    (   ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បណ្តាញព័ត៌មានដ៏ល្បីបំផុតរបស់សហរដ្ឋអាមេរិក និងលំដាប់ពិភពលោក បានចេញផ្សាយអំពីដំណឹងដ៏ល្អ របស់កម្ពុជានោះគឺថា «ឥឡូវនេះកម្ពុជាមានបណ្តាញទំនាក់ទំនងសង្គមឆាតផ្ទាល់ខ្លួនហើយគឺ CoolApp» ដែលត្រូវបានផ្សព្វផ្សាយដោយមេដឹកនាំបុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ CNN បានចេញផ្សាយថា «កម្មវិធីផ្ញើសារ CoolApp ត្រូវបានដាក់ឱ្យដំណើរការក្នុងខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីប្រជែងជាមួយកម្មវិធី WhatsApp និង Telegram និងដើម្បីទប់ស្កាត់មិនឲ្យបរទេសចូលជ្រៀតជ្រែកព័ត៌មានរបស់យើង»។ នេះជាការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់សម្តេចក្នុងសប្តាហ៍នេះ ជាមួយការបន្ថែមថា រូបលោកយកចិត្តទុកដាក់បំផុតចំពោះ «សន្តិសុខជាតិ»។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «វាជាកម្មវិធីដំបូងគេមិនធ្លាប់មានរបស់កម្ពុជា និងដែលត្រូវបានដាក់ឱ្យប្រើក្នុងដែនសន្តិសុខរបស់កម្ពុជា។ «ប្រទេសដទៃទៀតមានមធ្យោបាយទំនាក់ទំនងសង្គមផ្ទាល់ខ្លួនដូចជា WeChat របស់ប្រទេសចិន Zalo របស់វៀតណាម Kakao Talk របស់កូរ៉េខាងត្បូង និង Telegram របស់រុស្ស៊ី … ដូច្នេះនៅកម្ពុជា! យើងក៏មានផលិតផលផ្ទាល់ខ្លួនរបស់យើងផងដែរគឺ CoolApp»។ លោក លឹម ជាវុត្ថា…

  • ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ប្រកាសដើរចេញពីក្រសួងយុត្តិធម៌ប្រសិនបើជនល្មើស ស្រី ស៊ីណាជាប់ពន្ធនាគារពីរបីឆ្នាំហើយដោះលែងវិញ

    ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ប្រកាសដើរចេញពីក្រសួងយុត្តិធម៌ប្រសិនបើជនល្មើស ស្រី ស៊ីណាជាប់ពន្ធនាគារពីរបីឆ្នាំហើយដោះលែងវិញ

    ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ប្រកាសដើរចេញពីក្រសួងយុត្តិធម៌ប្រសិនបើជនល្មើស ស្រី ស៊ីណាជាប់ពន្ធនាគារពីរបីឆ្នាំហើយដោះលែងវិញ ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានប្រកាសនឹងចុះចេញពីតំណែងប្រសិន បើឧក្រិដ្ឋជន ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សយ៉ាងកាចសាហាវ នៅក្នុងបុរីប៉េង ហួត កាលពី កន្លងទៅថ្មីៗនេះ ជាប់គុកត្រឹមពីរបីឆ្នាំហើយត្រូវដោះលែងឲ្យមានសេរីភាពវិញដូចការលើកឡើងរបស់អ្នក វិភាគមួយក្តាប់តូចនោះ។ នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់អះអាងថា ជនល្មើស ស្រី ស៊ីណា ត្រូវតែជាប់គុកទៅតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសជាដាច់ខាត ដោយឧក្រិដ្ឋជនរូបនេះអាចនឹងជាប់គុកពី២០ទៅ៣០ឆ្នាំ ហើយបើករណីនេះកើតឡើងដូចការវិភាគរបស់ជន មួយចំនួនតួចថា ឧក្រិដ្ឋជនរូបនេះជាប់គុកត្រឹមតែពីរឬទៅបីឆ្នាំហើយត្រូវដោះលែងឲ្យមានសេរីភាពវិញ នោះឯកឧត្តមជាអ្នកទទួលខុសត្រូវមុនគេ។ ​យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានលើកឡើងផងដែរថា ទោះបីជាទង្វើរបស់ជនល្មើស ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សនៅបុរី ប៉េង ហួត កាលពីកន្លងទៅមានភាពសាហាវព្រៃផ្សៃយ៉ាងណាក៏ដោយ ក៏វិស័យយុត្តិធម៌មិនអាចធ្វើអ្វីតាមអំពើចិត្តរបស់ខ្លួនបានឡើយក្រៅតែពីការអនុវត្តច្បាប់ ដែលបានចែងជាធរមាន។ តែយ៉ាងណាក្តី…