Category: ព័ត៌មានជាតិ​

  • WHO៖ មនុស្សជិត ៣ លាននាក់បានស្លាប់រៀងរាល់ឆ្នាំទូទាំងពិភពលោកដោយសារគ្រឿងស្រវឹង

    WHO៖ មនុស្សជិត ៣ លាននាក់បានស្លាប់រៀងរាល់ឆ្នាំទូទាំងពិភពលោកដោយសារគ្រឿងស្រវឹង

    WHO៖ មនុស្សជិត ៣ លាននាក់បានស្លាប់រៀងរាល់ឆ្នាំទូទាំងពិភពលោកដោយសារគ្រឿងស្រវឹង អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារ (២៥ មិថុនា) ថា គ្រឿងស្រវឹងបានសម្លាប់មនុស្សជិត ៣ លាននាក់ជារៀងរាល់ឆ្នាំ ដោយបន្ថែមថា ខណៈពេលដែលអត្រាមរណភាពបានធ្លាក់ចុះបន្តិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វានៅតែ «ខ្ពស់ខ្លាំងមិនអាចទទួលយកបាន»។ របាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិ ស្តីពីគ្រឿងស្រវឹង និងសុខភាពបាននិយាយថា គ្រឿងស្រវឹងជាមូលហេតុពីក្រោយការស្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ក្នុងចំណោមអ្នកស្លាប់ ២០ នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ តាមរយៈការបើកបរក្នុងគ្រឿងស្ថានភាពស្រវឹង អំពើហិង្សាដែលបណ្ដាលមកពីគ្រឿងស្រវឹង ព្រមទាំងការរំលោភបំពាន និងជំងឺ និងបញ្ហាផ្សេងៗជាច្រើន។ របាយការណ៍នោះបាននិយាយថាការស្លាប់ចំនួន ២,៦ លាននាក់ត្រូវបានសន្មតថាមកពីការប្រើប្រាស់គ្រឿងស្រវឹងក្នុងឆ្នាំ២០១៩ ដែលជាស្ថិតិចុងក្រោយបង្អស់ ដោយនេះជាចំនួន ៤,៧ ភាគរយនៃការស្លាប់ទាំងអស់នៅទូទាំងពិភពលោកក្នុងឆ្នាំនោះ ដែលប្រហែលជិតបីភាគបួននៃអ្នកស្លាប់ទាំងនោះជាបុរស។ អគ្គនាយក WHO លោក តេដ្រូស អាដហាណូម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា «មានការថយចុះមួយចំនួននៃការប្រើប្រាស់គ្រឿងស្រវឹង និងគ្រោះថ្នាក់ដែលពាក់ព័ន្ធនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ២០១០ មក»។ លោកបន្តថា «ប៉ុន្តែបន្ទុកសុខភាព និងសង្គមដោយសារការប្រើប្រាស់គ្រឿងស្រវឹងនៅតែខ្ពស់មិនអាចទទួលយកបាន» ដោយបានគូសបញ្ជាក់ថា…

  • នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនជនសង្ស័យម្នាក់«គ្រូផេះគ្រូអង្កាម» ទៅកាន់តុលាការ​ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់

    នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនជនសង្ស័យម្នាក់«គ្រូផេះគ្រូអង្កាម» ទៅកាន់តុលាការ​ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់

    នគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ ម្នាក់ ដែលគេស្គាល់ថាជា គ្រូផេះ​គ្រូអង្កាម​ទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី នាព្រឹក​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ ។ សូមបញ្ជាក់ថានៅពេលថ្មីៗនេះមាន ការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម ពាក់ព័ន្ធ​សកម្មភាពប្រើប្រាស់អាវុធដើម្បីយកមកបាញ់ ខ្លួនឯងផ្ទាល់ ដោយសារ​ចង់​បញ្ជាក់​អំពី​ក្បួន​វេទនម្តខ្លាំងក្លាបង្ហាញដល់អ្នកដទៃមើលថាខ្លួនពូកែ ។ បន្ទាប់ពីឃើញ​ការ​ផ្សព្វផ្សាយ​ពត៌​មាន​នេះ​ភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​បានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និ​ង​កោះ​ហៅ​គ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្គាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់​ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញ​ការ​ប្រើ​ប្រាស់​អាវុធក្រោយពីកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅសាកសួរ។ បន្ទាប់ពីសាកសួររួច ឯកឧត្តមអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន​បញ្ជា​ឲ្យ​ឃាត់​ខ្លួនជនសង្ស័យដើម្បីអនុវត្តតាមផ្លូវច្បាប់ ជាមួយគ្នានោះបើ​យោង​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យគឺអាវុធខ្លីនោះគាត់រើសបាន ជាប្រភេទអាវុធខ្លីម៉ាកlock ហើយគាត់​ប្រើ​ប្រាស់​បាញ់ មកលើខ្លួនឯងចំនួន០៤គ្រាប់ដើម្បីអួតអ្នកភូមិពីមហិទ្ធិប្ញទ្ធិខ្លាំងពូកែបាញ់មិនមុត ក្នុង​ពិធី​ឡើង​អាស្រម​បារមីនៅផ្ទះរបស់គាត់កាលពីខែមេសាឆ្នាំ២០២២ ។ ជនសង្ស័យបានបញ្ជាក់ថា អាវុធខ្លីដែលខ្លួនរើសបាននោះ ក្រោយធ្វើការបាញ់រួច គាត់យកទៅ​បោះចោល​នៅ​ក្នុងជ្រោះមួយកន្លែងក្នុងខេត្តក្រចេះ៕ អត្ថបទ៖ កុម្ភះ

  • សកម្មភាពសរសេរតាមអានរបស់សិស្សថ្នាក់ទី៣ ភាសាខ្មែរ មេរៀនទី៣៩  “ទោសនៃគ្រឿងញៀន” របស់សាលាបឋមសិក្សាមហាភក្តី ហ៊ុននាង ព្រែកកំពឹស
  • សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបន្តផ្តល់បណ្ណ ប.ស.ស និងការឧបត្ថម្ភផ្សេងទៀត ជូនដល់អតីតយុទ្ធជន

    សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបន្តផ្តល់បណ្ណ ប.ស.ស និងការឧបត្ថម្ភផ្សេងទៀត ជូនដល់អតីតយុទ្ធជន

    ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខភាពរបស់អតីតយុទ្ធជន និងបន្តផ្តល់បណ្ណ ប.ស.ស និងការឧបត្ថម្ភផ្សេងទៀតជូនដល់អតីតយុទ្ធជន។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព ប.ស.ស ជូនជនមានពិការភាព ​និវត្តជន និង ជនបាត់បង់សមត្ថភាពការងារ និងបណ្ណមូល​និធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជន​មរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដែលបានចុះកិច្ច​សន្យាជាមួយ ប.ស.ស ដោយមិនបង់ប្រាក់ឡើយ។ សម្តេចធិបតី មានប្រសាសន៍ថា ការធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី និងការគណនាគឺស្របតាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់អតីតយុទ្ធជន ចន្លោះឆ្នាំ ២០២០ ដល់ ២០២៣ ព្រមជាមួយនោះរាជរដ្ឋាភិបាលក៏បានដំឡើងរបបសន្តិសុខសង្គមប្រចាំខែ​ដែលទាបជាង ឬស្មើ៧៧ម៉ឺនឱ្យដល់៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤មក។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ​ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបន្ថែមដល់អតីតយុទ្ធជនផងដែរ។ សូមជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានគ្រប់គ្រងទិន្នន័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់ គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន…

  • មន្ត្រីជាន់ខ្ពស់វៀតណាមទៅកាន់អាមេរិក ក្រោយលោកBiden ខកចិត្តចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី

    មន្ត្រីជាន់ខ្ពស់វៀតណាមទៅកាន់អាមេរិក ក្រោយលោកBiden ខកចិត្តចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី

    សហរដ្ឋអាមេរិកបានស្វាគមន៍រដ្ឋមន្ត្រីផែនការ និងវិនិយោគរបស់វៀតណាមកាលពីថ្ងៃអង្គារ ២៥ មិថុនា សម្រាប់កិច្ចពិភាក្សាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយបាននិយាយថា ទំនាក់ទំនងមានភាពរឹងមាំជាងពេលណាៗទាំងអស់ ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងហាណូយធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនខកចិត្តដោយសារតែទទួលស្វាគមន៍វត្តមានលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា កិច្ចសន្ទនាក្នុងសប្តាហ៍នេះនឹងគ្របដណ្តប់លើសន្តិសុខសេដ្ឋកិច្ច បន្ទះឈីបអេឡិចត្រូនិក បរិយាកាសវិនិយោគ សេដ្ឋកិច្ចឌីជីថល អ៊ីនធឺណិត ថាមពល និងសារធាតុរ៉ែសំខាន់ៗ។ កាលពីឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោនបានធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាមបានប្រសើរឡើង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងអំឡុងទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីចុងឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់ប្រទេសវៀតណាមកាលពីសប្តាហ៍មុនបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីអាមេរិក។ ក្រោយមក ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួននឹងបន្តផ្តោតលើការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងហាណូយ ខណៈសហរដ្ឋអាមេរិក ព្យាយាមប្រឆាំងនឹងគូប្រកួតប្រជែងដ៏មានឥទ្ធិពលរបស់ខ្លួនគឺប្រទេសចិន៕

  • នាយករដ្ឋមន្ត្រីហៃទី ប្តេជ្ញាដណ្តើមយកការគ្រប់គ្រងប្រទេសមកវិញ ខណៈនគរបាលកេនយ៉ាដំបូង បានមកដល់

    នាយករដ្ឋមន្ត្រីហៃទី ប្តេជ្ញាដណ្តើមយកការគ្រប់គ្រងប្រទេសមកវិញ ខណៈនគរបាលកេនយ៉ាដំបូង បានមកដល់

    នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក ហ្ការី ខន់នីល(Garry Conille) បានប្តេជ្ញា កាលពីថ្ងៃអង្គារ នៅក្នុងសន្និសីទសារព័ត៌មានថា រដ្ឋនឹងដណ្តើមយកការគ្រប់គ្រងប្រទេសមកវិញ ខណៈបេសកកម្មរក្សាសន្តិភាពមកពីប្រទេសកេនយ៉ា បានមកដល់ប្រទេសនេះ។ ក្រុមនគរបាលប្រទេសកេនយ៉ាដំបូងគេ បានមកដល់រដ្ឋធានីប្រទេសហៃទី ដើម្បីចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពដែលរង់ចាំជាយូរមកហើយ នៅក្នុងប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ដែលត្រូវបានបំផ្លិចបំផ្លាញដោយអំពើហឹង្សារបស់ក្រុមជនអន្ធពាល។ នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក Garry Conille បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កងកម្លាំងអន្តរជាតិនៅទីនេះ ដើម្បីគាំទ្រយើងនិងកងកម្លាំងនគរបាលរបស់យើង ដោយនិយាយថា ការងារគឺត្រូវដណ្តើមយកប្រទេសមកវិញ នឹងចាប់ផ្តើមមួយជំហានម្តងៗ។ បេសកកម្មនេះ ត្រូវបានស្នើឡើងជាលើកដំបូងដោយរដ្ឋាភិបាលមុនរបស់ប្រទេសហៃទី ក្នុងឆ្នាំ២០២២។ ការគាំទ្របានធ្លាក់ចុះ ដែលនាំឱ្យអ្នកកាន់តំណែងមុនលោក Conille លាលែងពីតំណែងកាលពីដើមខែមីនា។ លោក Conille បាននិយាយថា រដ្ឋនឹងទទួលបានអំណាចមកវិញ និងកាន់កាប់សិទ្ធិអំណាចជាថ្មីរបស់ខ្លួន ដូច្នេះប្រជាជនហៃទីទាំងអស់ អាចរស់នៅដោយសន្តិភាពនៅក្នុងប្រទេសនេះ។ សង្គ្រាមក្រុមជនអន្ធពាល នៅពេលបច្ចុប្បន្ននេះ បានជម្លៀសប្រជាជន ជាងកន្លះលាននាក់ ហើយជិតប្រាំលាននាក់កំពុងប្រឈមមុខទៅនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ ក្រុមប្រដាប់អាវុធ នៅពេលនេះបានចូលគ្រប់គ្រងភាគច្រើននៅរដ្ឋធានី ដោយបានបង្កើតសម្ព័ន្ធភាពធំធេង ខណៈកំពុងអនុវត្តការសម្លាប់រាលដាល ការចាប់ជំរិតទាមទារប្រាក់លោះ និងអំពើហិង្សាផ្លូវភេទ។

  • បេឡាជាតិសន្តិសុខសង្គម ផ្សព្វផ្សាយពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមជិក បសស ជាមន្រ្តីសាធារណៈដល់អ្នកពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ

    បេឡាជាតិសន្តិសុខសង្គម ផ្សព្វផ្សាយពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមជិក បសស ជាមន្រ្តីសាធារណៈដល់អ្នកពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ

    ដើម្បីបញ្ជ្រាបការយល់ដឹងកាន់តែច្បាស់ និង​ទូលំទូលាយ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀប​ចំពិធី​ផ្សព្វផ្សាយ​ស្តីពី​ការ​អនុវត្ត​របប​សន្តិសុខស​ង្គមផ្នែ​កថែ​ទាំ​សុខ​ភាព​តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមជិក បសស ជា​មន្ត្រី​សាធារណៈ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករង​បេឡាជាតិ​សន្តិសុខ​សង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម អេត បូរ៉ាត់ មានប្រសាសន៍លើកឡើងថា ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា ជាសសរស្តម្ភសំខាន់ក្នុងការរួមចំណែកកសាងសង្គមជាតិ ក្នុងនោះ​មាន​សសរ​ស្តម្ភ​ចំនួន ២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដោយប្រព័ន្ធជំនួយសង្គម ទ្រទ្រង់​ដោយ​រាជរដ្ឋាភិបាល។ ដោយឡែកប្រព័ន្ធសន្តិសុខសង្គម គឺជាប្រព័ន្ធមួយ និងជំរុញឱ្យ​ប្រជាជន​គ្រប់​រូប​ចូលរួម​តែបន្តិចបន្តួចក្នុងការបង់ភាគទាន នៅក្នុងមូលនិធិ​រួម​មួយ​ដើម្បី​ការពារ​ហានិភ័យ​ពី​ការ​ធ្លាក់​ចូល​ក្នុងភាពក្រីក្រនៅពេលចាស់ជរា និងនៅពេលមានតម្រូវការសេវាថែទាំសុខភាព ព្រមទាំង​ហានិភ័យផ្សេងៗទៀត។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបប​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក បសស គឺជាកម្មវិធី​អធិភាព​មួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្រ​បច្ចកោណ​ដំណាក់​កាលទី១ ក្នុងការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របតណ្តប់សុខភាពជាសកល ដែល​ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។…

  • ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិងជា អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចូលរួម ពិធីប្រកាសសុពលភាព និងចូលកាន់តំណែងក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤៕
  • អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,១១៥ រៀល សម្រាប់ថ្ងៃទី២៥ ខែមិថុនានេះ
  • រុស្ស៊ី អាចកាត់បន្ថយពេលវេលាសម្រេចចិត្ត សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

    រុស្ស៊ី អាចកាត់បន្ថយពេលវេលាសម្រេចចិត្ត សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

    ប្រធានគណៈកម្មាធិការការពារជាតិរបស់សភារុស្ស៊ី បាននិយាយថា ប្រទេសដែលជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក មួយនេះ អាចកាត់បន្ថយពេលវេលាសម្រេចចិត្តដែលមានចែងក្នុងគោលនយោបាយផ្លូវការសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុងមូស្គូជឿជាក់ថាមានការគំរាមកំហែងកើនឡើង។ ដោយសារសង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានការប្រឈមដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ លោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីខែមុនថា រុស្ស៊ីអាចនឹងផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែរជាផ្លូវការ ដោយកំណត់លក្ខខណ្ឌដែលអាវុធបែបនេះអាចប្រើប្រាស់បាន។ កាលពីថ្ងៃអាទិត្យ លោក អាន់ដ្រេ កាតាប៉ូឡូវ (Andrei Kartapolov) ប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ដោយនិយាយថា ប្រសិនបើការគំរាមកំហែងកើនឡើង នោះពេលវេលានៃការសម្រេចចិត្តសម្រាប់ការប្រើប្រាស់អាវុធបែបនេះអាចនឹងត្រូវផ្លាស់ប្តូរ។ ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីមន្ត្រីរូបនេះ ថា ប្រសិនបើយើងមើលឃើញថាបញ្ហាប្រឈម និងការគំរាមកំហែងកើនឡើង មានន័យថាយើងអាចកែតម្រូវអ្វីមួយនៅក្នុងគោលការណ៍ ទាក់ទងនឹងពេលវេលានៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងការសម្រេចចិត្តក្នុងការប្រើប្រាស់អាវុធនេះ៕