Category: ព័ត៌មានជាតិ
-

រដ្ឋមន្រ្តីសុខាភិបាល៖ ការសិក្សា គឺដើម្បីប្រយោជន៍អ្នកជុំវិញយើង និងសង្គមជាតិទាំងមូល
ភ្នំពេញ៖ការកសាងប្រទេសជាតិ គឺចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ ។ការប្រើប្រាស់ចំណេះជំនាញដែលទទួលបានពីការសិក្សាដោយសញ្ញាបត្រមួយសន្លឹក ហើយទៅបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ គឺជាការរួមចំណែកកសាងប្រទេស ។នេះជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈកាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងប្រគល់បរិញ្ញាបត្រនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល បានកោតសរសើរ និស្សិតជ័យលាភីទាំងអស់ដែលចំណាយពេលមកសិក្សា ។គឺមិនត្រឹមតែជាការលះបង់របស់ខ្លួនឯងនោះទេ តែជាការលះបង់របស់ក្រុមគ្រួសារផងដែរ ទាំងពេលវេលា ទឹកចិត្ត និងថវិកា ដើម្បីជាអត្ថប្រយោជន៍អ្នកនៅជុំវិញខ្លួន និងសង្គមជាតិទាំងមូល។ ទាក់ទងនឹងការបង្រៀន ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា បានលើកទឹកចិត្តឱ្យខិតខំបង្ហាត់បង្រៀនដោយប្រើប្រាស់វិធីសាស្ត្រថ្មីៗប្រកបដោយភាពនវានុវត្តន៍ ដើម្បីសម្រេចបាននូវការអប់រំដែលមានគុណភាព និងសមត្ថភាពពិត។ សូមជម្រាបថា ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើកទី៥របស់សាលាសុខភាពសាធារណៈ ជូនដល់និស្សិតជ័យលាភីចំនួន៣៥រូបដែលបានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់៖ បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអេពីដេមីសាស្ត្រ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ និងបរិញ្ញាបត្រជាន់ខ្ពស់សុខភាព និងអភិវឌ្ឍន៍សហគមន៍៕
-

រដ្ឋបាលខេត្តព្រះវិហារ ត្រៀមស្តារផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្រោយទឹកសម្រក
ព្រះវិហារ៖ ផ្ទៃដីកសិកម្មចំនួន៤៨២ហិកតា នៃដំណាំស្រូវនិងដំណាំដំឡូងមី និងកសិករចំនួន ៣១៦គ្រួសារ បានរងគ្រោះពីជំនន់ទឹកភ្លៀងនារដូវវស្សានេះ។ ជាការគិតគូរ អាជ្ញាធរខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បានត្រៀមរួចជាស្រេចដើម្បីស្តារឡើងវិញរួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកចុះអស់។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារបានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនថា ស្ថានភាពទឹកភ្លៀងក្នុងខេត្តប់តាំងពីដើមរដូវវស្សារហូតដល់ថ្ងៃទី៧ ខែតុលា កន្លងទៅនេះ ខេត្តទាំងមូលបានទទួលបរិមាណទឹកភ្លៀងសរុប ១៥៤៤.៣មីលីម៉ែត្រ ដែលជាកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ។ ចំពោះស្ថានភាពទឹកនៅអាងទឹករក្សាវិញកម្ពស់ទឹកមានត្រឹម ១២.៣៥ម៉ែត្រ ដែលនៅទាបជាងកម្ពស់ប្រកាសអាសន្នក្នុងកម្ពស់ ១៤ម៉ែត្រ ហើយបានស្រកចុះ០.១៥ម៉ែត្រ បើធៀបនឹងស្ថានភាពកាលពីថ្ងៃទី៦ ខែតុលា ដែលជាសញ្ញាល្អមួយនៃការថមថយបន្ទាប់ពីមានការកើនឡើងជាប់ៗគ្នា ។ របាយការណ៍ដដែលបានគូសរំលេចថា ទឹកបានស្រកចុះបន្តិចមែនតែផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងកន្លងមកនៅតែជាកង្វល់ចម្បង។គិតត្រឹមថ្ងៃទី៧ ខែតុលាស្រុកចំនួនបួនក្នុងខេត្ត រួមមាន៖ ស្រុកជ័យសែន ស្រុករវៀង ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យដំណាំស្រូវលើផ្ទៃដីសរុប ៣៤៤ហិកតា ត្រូវបានទឹកជន់លិច និងបានប៉ះពាល់ដល់ប្រជាកសិករ ២២៥គ្រួសារ ,ដំណាំដំឡូងមីប៉ះពាល់លើផ្ទៃដី ១២៨ហិកតានិងបានប៉ះពាល់ដល់កសិករ ៩១គ្រួសារ។ មិនព្រងើយកន្តើយ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះវិហារនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពទឹក ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍បន្ទាន់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ត្រៀមស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ ត្រៀមផ្តល់ជំនួយ និងអន្តរាគមន៍ដល់ដំណាំកសិកម្ម ដែលរងការខូចខាត នៅពេលដែលទឹកជំនន់បានស្រកចុះអស់៕
-

អង់គ្លេសលក់មីស៊ីលក្នុងតម្លៃជាង ៤០០ លានដុល្លារឱ្យឥណ្ឌា
ញូវដែលី ៖ ចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានស៊ីញ៉េលើកុងត្រាមានតម្លៃ ៤៦៨លានដុល្លារ ដើម្បីផ្គត់ផ្គង់មីស៊ីលផលិតដោយក្រុមហ៊ុនសព្វាវុធអង់គ្លេសផ្ទាល់ទៅឱ្យកងទ័ពឥណ្ឌា ដែលនេះជាផ្នែកនៃការពង្រឹងភាពជាដៃគូរលើវិស័យការពារជាតិ និងសព្វាវុធឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ការប្រកាសនេះធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ជួបជាមួយមេដឹកនាំឥណ្ឌា លោក Narendra Modi នៅទីក្រុងបុមបៃ ជាទីដែលលោកទាំងពីរបានសាទរពីទំនាក់ទំនងពាណិជ្ជកម្មដ៏មានសក្តានុពលក្នុងរយៈពេលជាច្រើនខែកន្លងមកនេះរបស់ប្រទេសទាំងពីរ។ រដ្ឋាភិបាលអង់គ្លេសនិយាយថា កិច្ចសន្យាលក់មីស៊ីលផ្លោងពហុមុខងារដែលផលិតដោយក្រុមហ៊ុន Thales នៅប្រទេសអៀរឡង់ខាងជើងនេះ នឹងជួយបង្កើតការងារចំនួន ៧០០កន្លែងថែមទៀត នៅក្នុងរោងចក្រដែលបច្ចុប្បន្នក៏កំពុងផលិតសព្វាវុធផ្គត់ផ្គង់ដល់អ៊ុយក្រែនផងដែរ។ បើតាមការប្រកាសរបស់ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ដដែល ទីក្រុងឡុងដ៍ និងទីក្រុងញូវដែលីក៏បានឈានដល់កិច្ចព្រមព្រៀងផលិតម៉ាស៊ីនដើរដោយថាមពលអគ្គិសនីសម្រាប់នាវាកងទ័ពជើងទឹកផងដែរ បន្ទាប់ពីប្រទេសទាំងពីរបានស៊ីញ៉េលើកុងត្រាដំបូងមានតម្លៃប្រមាណ ៣៣២លានដុល្លារ។ គួរកត់សម្គាល់ លោកនាយករដ្ឋមន្រ្តី Starmer ក្នុងរយៈពេល ១២ខែចុងក្រោយនេះ បានផ្តោតសំខាន់លើវិស័យការពារជាតិរបស់ចក្រភពអង់គ្លេស តាមរយៈការព្យាយាមជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់ ដើម្បីបង្កើនការចំណាយស្របតាមគោលដៅរបស់អង្គការណាតូ។ តួយ៉ាង ចក្រភពអង់គ្លេសទើបចុះកុងត្រាមានតម្លៃ ១៣.៥ពាន់លានដុល្លារ ដើម្បីផលិតនាវាចម្បាំងដល់ន័រវេស៕ ប្រភព ៖ The Straits Times
-

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។ សូមជម្រាបថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។ ក្នុងជំនួបនោះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។…
-

រាជរដ្ឋាភិបាល ចេញសារាចរ ស្តីពី ការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅ កម្ពុជា
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមសារាចរដែលចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ។ វិស័យអាកាសចរណ៍ស៊ីវិល ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែក បង្កើនចំណូលថវិកាជាតិ។ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីខិតខំអនុវត្តជាបន្តនូវ គោលនយោបាយ បើកចំហជើងមេឃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ និងបន្តពង្រឹងសមត្ថភាពនៃការប្រកួតប្រជែង ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ការពង្រីកការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ទៅក្នុងតំបន់និងសកលលោក ដោយរំពឹងទុកថា…
-

-
![[UPDATE] អ៊ីស្រាអែល និងក្រុមហាម៉ាស ត្រៀមដោះដូរចំណាប់ខ្មាំងក្រោយការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា](http://165.232.167.198/wp-content/uploads/2025/10/photo_2025-10-10_07-51-49.jpg)
[UPDATE] អ៊ីស្រាអែល និងក្រុមហាម៉ាស ត្រៀមដោះដូរចំណាប់ខ្មាំងក្រោយការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា
[UPDATE] អ៊ីស្រាអែល និងក្រុមហាម៉ាស ត្រៀមដោះដូរចំណាប់ខ្មាំងក្រោយការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា រដ្ឋាភិបាលអ៊ីស្រាអែលបានផ្តល់សច្ចាប័នលើបទឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសនៅព្រឹកថ្ងៃសុក្រនេះ ដោយបើកផ្លូវដើម្បីផ្អាកអរិភាពនៅតំបន់ហ្កាហ្សាក្នុងរយៈពេល២៤ ម៉ោង និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សាក្នុងរយៈពេល៧២ ម៉ោងបន្ទាប់។ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានយល់ព្រមលើកិច្ចព្រមព្រៀងនៅព្រឹកថ្ងៃសុក្រនេះ ប្រហែល២៤ ម៉ោងបន្ទាប់ពីក្រុមអ្នកសម្របសម្រួលបានប្រកាសកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនក្នុងដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្រ្គាមពីរឆ្នាំនៅហ្កាហ្សា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បាននិយាយលើបណ្ដាញសង្គម X ជាភាសាអង់គ្លេសរបស់លោក ថា រដ្ឋាភិបាលទើបតែបានអនុម័តក្របខ័ណ្ឌសម្រាប់ការដោះលែងចំណាប់ខ្មាំងទាំងអស់ ទាំងអ្នកនៅមានជីវិត និងអ្នកស្លាប់ ។ សង្រ្គាមនេះបានធ្វើឱ្យមានភាពឯកោជាអន្តរជាតិសម្រាប់អ៊ីស្រាអែលកាន់តែខ្លាំង និងបានធ្វើឱ្យមជ្ឈិមបូព៌ាច្របូកច្របល់ ដោយបានវិវត្តទៅជាជម្លោះក្នុងតំបន់ ដែលបានអូសទាញនៅក្នុងប្រទេសអ៊ីរ៉ង់ យេម៉ែន និងលីបង់។ជម្លោះនោះក៏បានសាកល្បងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ ដោយលោក Trump ហាក់ដូចជាបាត់បង់ការអត់ធ្មត់ជាមួយលោក Netanyahu ហើយបានជំរុញឱ្យលោកឈានដល់កិច្ចព្រមព្រៀងមួយនេះ។ ទាំងពលរដ្ឋអ៊ីស្រាអែល ទាំងពលរដ្ឋប៉ាឡេស្ទីន បានរីករាយដូចគ្នា បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានប្រកាស ជាជំហានដ៏ធំបំផុតដើម្បីបញ្ចប់សង្រ្គាមរយៈពេលពីរឆ្នាំ ដែលជនជាតិប៉ាឡេស្ទីនជាង៦៧.០០០នាក់ ត្រូវបានសម្លាប់ ហើយប្រគល់ចំណាប់ខ្មាំងចុងក្រោយដែលក្រុមហាម៉ាសចាប់ខ្លួន នៅក្នុងការវាយប្រហារដ៏សាហាវដែលជាដើមចមនៃសង្គ្រាមនេះ៕
-

ក្រសួងសង្គ្រាមអាមេរិកអនុម័តផែនការផលិតយន្តហោះចម្បាំងជំនាន់ថ្មីសម្រាប់កងទ័ពជើងទឹក
វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីសង្គ្រាមអាមេរិក លោក Pete Hegseth បានសម្រេចចិត្តបើកភ្លើងបៃតងលើផែនការផលិតយន្តហោះចម្បាំងបំបាំងកាយជំនាន់ថ្មីសម្រាប់កងទ័ពជើងទឹក បន្ទាប់ពីការពន្យារពេលអស់ជាច្រើនខែ។ សារព័ត៌មាន RT បានចេញផ្សាយកាលពីថ្ងៃពុធថា មន្ទីរបញ្ចកោណត្រូវបានគេរាយការណ៍ថា នឹងធ្វើការជ្រើសរើសក្រុមហ៊ុនដឹកនាំការរចនាយន្តហោះចម្បាំងបំបាំងកាយ F/A-XX ឱ្យបានឆាប់បំផុតយ៉ាងយូរត្រឹមសប្តាហ៍នេះ។ យន្តហោះចម្បាំង F/A-XX ត្រូវបានគេរំពឹងថា នឹងរចនាឡើងដោយបំពាក់នូវសមត្ថភាពបំបាំងកាយកម្រិតខ្ពស់ និង កម្លាំងល្បឿនហោះហើរកាន់តែប្រសើរ ពិសេសអាចរួមបញ្ចលទាំងបច្ចេកវិទ្យាហោះហើរគ្មានមនុស្សបើក និងប្រព័ន្ធការពារដែនអាកាស ដែលនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរត់ប្រជែងឥទ្ធិពលជាមួយប្រទេសចិន។ ប្រភពបានបង្ហើបឱ្យដឹងថា លោករដ្ឋមន្រ្តីសង្គ្រាម Hegseth បានសម្រេចចិត្តលើផែនការផលិតយន្តហោះចម្បាំង F/A-XX កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។ ហើយក្រុមហ៊ុនផលិតសព្វាវុធការពារជាតិ ដែលអាចនឹងដេញថ្លៃឈ្នះគម្រោងផលិតយន្តហោះចម្បាំងមានតម្លៃរាប់ពាន់លានដុល្លារនេះ ទំនងជាក្រុមហ៊ុន Boeing និង Northrop Grumman។ គួរបញ្ជាក់ថា ផែនការផលិតយន្តហោះចម្បាំងជំនាន់ថ្មី F/A-XX ត្រូវបានជាប់គាំងរាប់ខែ ដោយសារតែជម្លោះថវិការវាងក្រសួងសង្គ្រាម និងសភាអាមេរិក។ ហើយនៅទីបំផុត សភាបានបញ្ចេញថវិកាទំហំ ៧៥០ពាន់លានដុល្លារ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍន៍យន្តហោះ F/A-XX ទៅក្នុងកម្មវិធី ‘Big Beautiful Bill’ របស់លោកប្រធានាធិបតី Donald Trump…
-

ប្រធានាធិបតី Palau ជាមេដឹកនាំដំបូងក្នុងលោកធ្វើបទសម្ភាសន៍ក្រោមសមុទ្រ
បរទេស ៖ ប្រធានាធិបតី Palau ដែលជាប្រទេសដីកោះតូចបំផុតមួយនៅតំបន់ប៉ាស៊ីហ្វិក គឺលោក Surangel Whips Jr បានក្លាយជាមេដឹកនាំពិភពលោកដំបូងគេ ដែលធ្វើបទសម្ភាសន៍ផ្សាយបន្តផ្ទាល់នៅក្រោមទឹកសមុទ្រ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star កាលពីថ្ងៃពុធ។ កិច្ចសម្ភាសន៍របស់លោកប្រធានាធិបតី Surangel Whips Jr ដែលដឹកនាំប្រទេសមានប្រជាជនប្រហែល ១៧,៦០០នាក់ ធ្វើឡើងស្ថិតក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សមហាសមុទ្រ។ ការិយាល័យរបស់ប្រធានាធិបតី Palau បានឱ្យដឹងថា ការជជែកគ្នាក្រោមសមុទ្រនេះ ត្រូវបានសម្របសម្រួលដោយបច្ចេកវិទ្យាឈ្មោះថា LiFi Talking Mask ដែលប្រើប្រាស់ពន្លឺដើម្បីបញ្ជូនសំឡេងនៅក្រោមទឹក បង្កើតឡើងដោយសហគ្រិនសង្គម Gunter Pauli។ ការិយាល័យនេះបានឱ្យដឹងទៀតថា ប្រទេសដីកោះ Palau បានរៀបចំបទសម្ភាសន៍ផ្សាយបន្តផ្ទាល់ក្រោមទឹកជាលើកដំបូងមិនធ្លាប់មានក្នុងពិភពលោកនេះ ដោយជោគជ័យជាមួយប្រមុខរដ្ឋ។ គួរបញ្ជាក់ថា ប្រទេស Palau គឺជាប្រជុំកោះដែលមានកោះតូច-ធំប្រហែល ៣៤០កោះ ស្ថិតនៅភាគខាងកើតនៃប្រទេសហ្វីលីពីន ហើយងាយរងគ្រោះខ្លាំងពីការកើនឡើងនីវ៉ូទឹកសមុទ្រ។ លោកប្រធានាធិបតី Whips ក៏បានទទួលស្គាល់ផងដែរថា ប្រទេសដែលជាដែនដីកោះផ្កាថ្មរបស់លោកអាចនឹងលិចបាត់ពីផែនដីក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត។ លោកថា ទោះបីជាយ៉ាងណា ប្រទេស Palau តែងតែជឿជាក់លើការអភិរក្សមហាសមុទ្រប្រកបដោយនិរន្តរភាព…
-

UN កាត់បន្ថយកងកម្លាំងរក្សាសន្តិភាព ជាង១ម៉ឺននាក់ ព្រោះខ្វះថវិកា
អ.ស.ប ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN នឹងកាត់បន្ថយកងកម្លាំងរក្សាសន្តិភាព ជាង១ម៉ឺននាក់ ដោយសារខ្វះថវិកា ដែលភាគច្រើន ជាប់ទាក់ទងនឹងការកាត់បន្ថយជំនួយ របស់អាមេរិក នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃទី៩ ខែតុលា។ មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា UN នឹងត្រូវបង្ខំចិត្ត កាត់បន្ថយកងកម្លាំងមួកខៀវ ទូទាំងពិភពលោក ២៥% ឬ ចន្លោះពី ១៣,០០០ ទៅ ១៤,០០០នាក់ ប៉ះពាល់ដល់បេសកកម្មរក្សាសន្តិភាព ចំនួន៩ ក្នុងចំណោមបេសកកម្ម ទាំង១១។ ប្រភពបានបញ្ជាក់ថា បញ្ហានេះនឹងមានផលវិបាក ទាក់ទងនឹងការត្រួតពិនិត្យបទឈប់បាញ់, ការការពារជនស៊ីវិល, ការងារមនុស្សធម៌ ឬ សកម្មភាពរក្សាសន្តិភាព ផ្សេងៗទៀត។ ដំបូងឡើយ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងផ្តល់វិភាគទាន ចំនួន១.៣ពាន់លានដុល្លារ នៃថវិកាសរុប ចំនួន ៥.៤ពាន់លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព ឆ្នាំ២០២៥ ដល់ ២០២៦។ ប៉ុន្តែ…