Category: ព័ត៌មានជាតិ​

  • [BREAKING NEWS] បទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចូលជាធរមានហើយ ក្រោយរដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងឈប់បាញ់នៅព្រឹកថ្ងៃសុក្រនេះ ប្រហែល២៤ ម៉ោងបន្ទាប់ពីក្រុមអ្នកសម្របសម្រួលបានប្រកាសកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។
  • លោក Putin ជំរុញឱ្យបណ្ដារដ្ឋអាស៊ីកណ្តាល បង្កើនពាណិជ្ជកម្មជាមួយរុស្ស៊ី

    លោក Putin ជំរុញឱ្យបណ្ដារដ្ឋអាស៊ីកណ្តាល បង្កើនពាណិជ្ជកម្មជាមួយរុស្ស៊ី

    លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin ) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញឱ្យមេដឹកនាំនៃបណ្ដារដ្ឋអាស៊ីកណ្តាលចំនួនប្រាំ ជំរុញពាណិជ្ជកម្មរបស់ពួកគេជាមួយរុស្ស៊ី ខណៈទីក្រុងមូស្គូ ស្វែងរកការកសាងឡើងវិញនូវឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់មួយដែលត្រូវបានប្រទេសចិនស្វែងរកការពង្រឹងទំនាក់ទំនងផងដែរនោះ។ លោក Putin បាននិយាយថា ចំណូលពាណិជ្ជកម្មសរុបរបស់រុស្ស៊ីកាលពីឆ្នាំមុនជាមួយកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន កៀហ្ស៊ីស្ថាន តូមិននីស្ថាន និងតាជីគីស្ថាន មានចំនួនជាង៤៥ ពាន់លានដុល្លារ ដែលជា លទ្ធផលល្អ ។ លោកបានប្រាប់កិច្ចប្រជុំកំពូលមួយនៅទីក្រុង ឌូស្ហាន់បេ (Dushanbe) រដ្ឋធានីនៃប្រទេសតាជីគីស្ថានថា ដូច្នេះមានសក្តានុពលល្អសម្រាប់កំណើន។ លោកថា ទំហំពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយអាស៊ីកណ្តាលកើនឡើង ៤% ក្នុងឆ្នាំ ២០២៥នេះ ។ លោកPutin កាលពីថ្ងៃព្រហស្បតិ៍បានចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ីកណ្តាលលើកទីពីរនៅរដ្ឋធានី របស់ប្រទេសតាជីគីស្ថាន ជាទីដែលក្រុមមេដឹកនាំបានយល់ព្រមពង្រឹងសមាហរណកម្មសេដ្ឋកិច្ច ពង្រីកកិច្ចសហប្រតិបត្តិការថាមពល និងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការសម្របសម្រួលលើសន្តិសុខក្នុងតំបន់។ រដ្ឋអាស៊ីកណ្តាលទាំងប្រាំត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូរហូតដល់ឆ្នាំ ១៩៩១ ជាផ្នែកនៃសហភាពសូវៀត ហើយរុស្ស៊ីនៅតែចាត់ទុកតំបន់នេះថាជាផ្នែកនៃឥទ្ធិពលរបស់ខ្លួន៕

  • ជនជាតិសៀមបាត់បង់សេចក្តីថ្លៃថ្នូរក្រោមឥទ្ធិពលនៃគំនិតជាតិនិយមជ្រុលរបស់ខ្លួន

    ជនជាតិសៀមបាត់បង់សេចក្តីថ្លៃថ្នូរក្រោមឥទ្ធិពលនៃគំនិតជាតិនិយមជ្រុលរបស់ខ្លួន

    រូប​ថតស្ត្រីជនជាតិថៃឈ្មោះ Anchan Preelert ដែលត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ រយៈពេល ៤៣ឆ្នាំ ពីបទប្រមាថ ព្រះ មហា ក្សត្រថៃ និងដែលត្រូវបានដោះលែងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រោយ បានជាប់ឃុំនៅក្នុងពន្ធនាគារអស់រយៈពេល ១៨ឆ្នាំ រូប​ថតសមាជិកសភាថៃមកពីគណបក្ស Move Forward អ្នកនាង Rukchanok Srinork ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៦ឆ្នាំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ពីបទប្រមាថ ព្រះមហាក្សត្រថៃ គេអាចបកស្រាយទង្វើអសីលធម៌របស់ជនជាតិសៀមមួយចំនួននេះ បានច្រើនយ៉ាងជាអាទិ៍ ៖ ទី១៖ ជនជាតិនេះកើតមកមានធាតុលួចប្លន់ទឹកដីគេ ដើម្បីពង្រីកអាណាចក្ររបស់ខ្លួនឥតឈប់ឈរ ពីព្រោះប្រវត្តិសាស្ត្របានបង្ហាញថា ជនជាតិនេះកើតក្រោយខ្មែរឆ្ងាយណាស់ ហើយ បានដណ្តើមយកទឹកដីខ្មែរអស់ជាច្រើនមកហើយតាំងពីអតីតកាល។ ទោះជាយ៉ាងនេះក្តី ​សារជាតិ និងមហិច្ឆតាដ៏ឥតអៀនខ្មាសចង់បន្តប្លន់ទឹកដីរបស់ខ្មែរ ក៏ពួកនេះមិនបានបោះបង់ចោលនោះទេ។ ពួកគេនៅតែចិញ្ចឹមចិត្តចង់អង្គៀមយកទឹកដីខ្មែរតាមគ្រប់មធ្យោបាយ។ នៅពេលដែលមេដឹកនាំខ្មែរ ចេញមុខ តតាំងប្រឆាំងទប់ទល់ធ្វើឱ្យពួកគេអាម៉ាស់ ពួកគេក៏ផ្តើមវាយប្រហារមកលើថ្នាក់ដឹកនាំខ្មែរតាមមធ្យោបាយថោកទាបនានាដោយភ្លេចគិតពីសេចក្តីថ្លៃថ្នូរ។ ទី២៖ ថាប្រជាជនសាមញ្ញទៅចុះក្រែងមិនសូវយល់ដឹងពីនយោបាយនិងប្រវត្តិសាស្ត្រ ប៉ុន្តែ ថ្នាក់ដឹកនាំនយោបាយនិងយោធាថៃមួយចំនួន ក៏មានចរិតគឃ្លើន…

  • ចិនរិះគន់ធ្ងន់ៗថា ប្រធានាធិបតីតៃវ៉ាន់កំពុងធ្វើខ្លួនដូចស្រីពេស្យាបម្រើពួកបរទេស

    ចិនរិះគន់ធ្ងន់ៗថា ប្រធានាធិបតីតៃវ៉ាន់កំពុងធ្វើខ្លួនដូចស្រីពេស្យាបម្រើពួកបរទេស

    ប៉េកាំង ៖ រដ្ឋាភិបាលចិនបានរិះគន់ធ្ងន់ៗកាលពីថ្ងៃពុធថា ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te កំពុងធ្វើខ្លួនឯងដូចស្រីពេស្យាបម្រើពួកបរទេស ដើម្បីស្វែងរកឯករាជ្យ ប៉ុន្តែផែនការនោះនឹងត្រូវបរាជ័យ។ ប្រតិកម្មខ្លាំងៗរបស់ប្រទេសចិននេះ កើតឡើងបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោក Lai បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump គួរតែទទួលបានពានរង្វាន់ណូបែលសន្តិភាព បើសិនលោកអាចបញ្ចុះបញ្ចូលប្រមុខរដ្ឋចិន លោក Xi Jinping ឱ្យបោះបង់ការប្រើប្រាស់កម្លាំងប្រឆាំងនឹងកោះតៃវ៉ាន់។ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានលើកឡើងថា លោកប្រធានាធិបតី Lai កំពុងនិយាយមិនសមហេតុសមផល ហើយបានបង្ហាញពីធាតុពិតរបស់គាត់ គឺជាអ្នកបង្កើតវិបត្តិ និងជាអ្នកបំផ្លាញសន្តិភាព។ ការិយាល័យបន្តថា ចាប់តាំងពីចូលកាន់តំណែងនៅឆ្នាំ ២០២៤ លោកប្រធានាធិបតី Lai បានចូលដៃជើងជាពួកបរទេស និង ធ្វើខ្លួនឯងដូចស្រីពេស្យាបម្រើកងកម្លាំងបរទេស។ បើតាមសេចក្តីថ្លែងការណ៍របស់ប្រទេសចិន, ការព្យាយាមស្វែងរកឯករាជ្យតាមរយៈការពឹងផ្អែកលើកម្លាំងបរទេសរបស់កោះតៃវ៉ាន់នឹងត្រូវបានបំផ្លាញចោល និងថា លោក Lai និងកងកម្លាំង ‘ឯករាជ្យតៃវ៉ាន់’ គឺគ្រាន់តែជាស្រមោចអង្រួនដើមឈើប៉ុណ្ណោះ ហើយនៅទីបំផុត ពួកគេនឹងត្រូវបានបោះចោលក្នុងធុងសំរាមនៃប្រវត្តិសាស្ត្រ។ ភ្លាមៗ មិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលតៃវ៉ាន់នៅឡើយទេ៕ ប្រភព ៖ The…

  • ChatGPT ជួយវែកមុខជនសង្ស័យនៅពីក្រោយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅទីក្រុង Los Angeles

    ChatGPT ជួយវែកមុខជនសង្ស័យនៅពីក្រោយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅទីក្រុង Los Angeles

    ឡូសអាន់ជីលេស ៖ កម្មវិធី ChatGPT បានជួយអាជ្ញាធររកឃើញភស្តុតាងសំខាន់ឈានដល់ការចាប់ឃាត់ខ្លួនបុរសវ័យ២៩ឆ្នាំម្នាក់ ដោយចោទប្រកាន់ពីបទឱ្យមានភ្លើងឆេះព្រៃធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង Los Angeles សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សចំនួន ១២នាក់ និងបំផ្លាញផ្ទះសម្បែងជាង ៦,០០០កន្លែងក្នុងខែមករា ឆ្នាំ២០២៥។ មុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យ មន្ត្រីក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា ភស្តុតាងដែលប្រមូលបានពីឧបករណ៍ឌីជីថលរបស់ Jonathan Rinderknecht រួមមានរូបភាពដែលគាត់បានបង្កើតឡើងនៅក្នុងកម្មវិធី ChatGPT ដែលបង្ហាញពីទីក្រុង Los Angeles បច្ចុប្បន្ន និងត្រូវបានភ្លើងឆេះក្នុងពេលអនាគត ដែលនេះជាភស្តុតាងសំខាន់មានជាប់ពាក់ព័ន្ធក្នុងករណីនេះ។ ជនសង្ស័យ Rinderknecht ត្រូវបានចាប់ខ្លូននៅរដ្ឋផ្លរីដា កាលពីថ្ងៃអង្គារ និងជាប់ចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា តាមរយៈការប្រើប្រាស់ភ្លើង នេះបើតាមការអះអាងរបស់រដ្ឋអាជ្ញាស្តីទីអាមេរិក លោក Bill Essayli ប្រាប់សន្និសិទសារព័ត៌មានមួយកាលពីថ្ងៃពុធម្សិលមិញ នៅទីក្រុងឡូសអាន់ជីលេស។ លោករដ្ឋអាជ្ញា Essayli និយាយថា តាមរយៈការចាប់ខ្លួនជនដៃដល់នេះ ពួកយើងសង្ឃឹមថា នឹងអាចស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះទាំងអស់។ សូមរម្លឹកថា ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles បានធ្វើឱ្យខូចខាត ឬបំផ្លាញផ្ទះសម្បែងជាង ១២,០០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ហើយបង្ខំមនុស្ស ២០០,០០០នាក់ចាកចោលលំនៅដ្ឋាន។…

  • តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិអំពាវនាវឱ្យអ្នករាយការណ៍សិទ្ធិមនុស្សបង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន

    តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិអំពាវនាវឱ្យអ្នករាយការណ៍សិទ្ធិមនុស្សបង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន

    ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើបទអន្តរាគមន៍ ក្នុងអំឡុងពេលអនុម័តសេចក្តីសម្រេច ស្តីពីសេវាប្រឹក្សា និងជំនួយបច្ចេកទេសសម្រាប់កម្ពុជា។ ដោយនៅក្នុងពេលធ្វើបទអន្តរាគមន៍ តំណាងអចិន្ត្រៃយ៍កម្ពុជាអំពាវនាវឱ្យអ្នករាយការណ៍សិទ្ធិមនុស្សបង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន។ ក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូតបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ចំពោះការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ការចូលរួមប្រកបដោយភាពស្ថាបនា និងភាពជាអ្នកដឹកនាំគំរូក្នុងនាមជាអ្នកតាក់តែងសេចក្តីសម្រេច ដោយបានកត់សម្គាល់ថា ការអត់ធ្មត់ យុត្តិធម៌ និងការស្វែងរកការឯកភាពរបស់ជប៉ុន ជាថ្មីម្តងទៀតបានបង្កប់នូវខ្លឹមសារនៃពហុភាគីនិយម និងការទូតសហប្រតិបត្តិការ ដែលទ្រទ្រង់នូវសុចរិតភាព និងភាពជឿជាក់នៃក្រុមប្រឹក្សានេះ។ ឯកឧត្តម ឯកអគ្គរាជទូតបានគូសបញ្ជាក់បន្ថែមថា អស់រយៈពេលជាងបីទសវត្សរ៍មកហើយ ដែលកម្ពុជាបានចូលរួមដោយបើកចំហ និងជាប់លាប់ជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេសប្រាំពីររូបជាបន្តបន្ទាប់ ដោយបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការនេះគឺជាការប្តេជ្ញាចិត្ត មិនមែនជាសម្បទាននោះទេ។ អាណត្តិរបស់អ្នករាយការណ៍ត្រូវជួយ មិនចោទប្រកាន់ ត្រូវចូលរួម មិនមែនប្រឆាំង និងត្រូវណែនាំ មិនមែនវិនិច្ឆ័យទេ ហើយភាពជឿជាក់ស្ថិតនៅលើយុត្តិធម៌ ភាពត្រឹមត្រូវ និងការគោរពចំពោះបរិបទ។ ជុំវិញជម្លោះប្រដាប់អាវុធដែលកំពុងបន្តជាមួយប្រទេសថៃ ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា កាតព្វកិច្ចរបស់អ្នករាយការណ៍មិនអាចបញ្ចប់ត្រឹមតែរបាយការណ៍នោះទេ គឺទាមទារភាពក្លាហានខាងសីលធម៌…

  • តួកគីសង្ឃឹមថា លោក ដូណាល់ ត្រាំ នឹងដកទណ្ឌកម្មលើការបញ្ជាទិញយន្តហោះចម្បាំង F-35s

    តួកគីសង្ឃឹមថា លោក ដូណាល់ ត្រាំ នឹងដកទណ្ឌកម្មលើការបញ្ជាទិញយន្តហោះចម្បាំង F-35s

    អង់ការ៉ា ៖ មេដឹកនាំតួកគីបង្ហាញក្តីសង្ឃឹមថា កិច្ចប្រជុំកាលពីខែកញ្ញាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួយដកទណ្ឌកម្មរារាំងការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ពិសេសការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងធនាគារ Halkbank របស់តួកគី។ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានប្រាប់អ្នកយកព័ត៌មាននៅលើជើងហោះហើរត្រឡប់ពីប្រទេសអាសែបៃហ្សង់ថា រូបលោកជឿជាក់ថា បញ្ហាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 នឹងត្រូវបានដោះស្រាយ ហើយទណ្ឌកម្ម CAATSA របស់អាមេរិកក៏នឹងត្រូវបានដកចេញនាពេលខាងមុខផងដែរ។ មេដឹកនាំតួកគីរូបនេះបន្តថា លោកប្រធានាធិបតី ត្រាំ បានប្រាប់គាត់ទាំងនៅឯសេតវិមាន និងអំឡុងការសន្ទនាតាមទូរស័ព្ទថា បញ្ហាដាក់ទណ្ឌកម្មលើធនាគាររដ្ឋតួកគី Halkbank នឹងត្រូវបានបញ្ចប់ឆាប់ៗនេះ។ ភ្លាមៗ ភាគហ៊ុនរបស់ Halkbank បានកើនឡើងជាបន្តបន្ទាប់ដល់ ៧.៩ភាគរយនៅទីក្រុងអ៊ីស្តង់ប៊ុល។ លោកប្រធានាធិបតី អឺដូហ្កាន់ ក៏សង្ឃឹម និងជឿជាក់ខ្ពស់ថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សេតវិមានកាលពីខែមុននេះ នឹងឈានដល់យុគសម័យថ្មីក្នុងទំនាក់ទំនងតួកគី-អាមេរិក ពិសេសជួយពង្រឹងកិច្ចសន្ទនា និងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។ ទណ្ឌកម្ម CAATSA របស់អាមេរិកដែលបានអនុវត្តប្រឆាំងនឹងតួកគីក្នុងឆ្នាំ ២០២០ ជុំវិញការបញ្ជាទិញប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី និងការចោទប្រកាន់ធនាគារដ្ឋតួកគី Halkbank លួចជួយអ៊ីរ៉ង់គេចវេសពីទណ្ឌកម្មអាមេរិកនោះ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា នៅវិមានសន្តិភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។ សូមជម្រាបថា ឯកឧត្តម Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា បានអញ្ជើញមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។ ដំណើរអញ្ជើញអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល របស់ឯកឧត្តម នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា មានការទទួលស្វាគមន៍ពីមន្ត្រីខ្ពស់កម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រៅពីជំនួប សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម Roosevelt Skerrit ក៏អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ផងដែរ ។ សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា…

  • អភិបាលខេត្ត បន្ទាយមានជ័យ បញ្ជាក់ប្រាប់ដល់ អភិបាលខេត្ត ស្រះកែវ ពីទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ តវ៉ានោះស្ថិតនៅក្នុងទឹកដីកម្ពុជា

    អភិបាលខេត្ត បន្ទាយមានជ័យ បញ្ជាក់ប្រាប់ដល់ អភិបាលខេត្ត ស្រះកែវ ពីទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ តវ៉ានោះស្ថិតនៅក្នុងទឹកដីកម្ពុជា

    (ភ្នំពេញ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតមួយដោយបញ្ជាក់ប្រាប់ដល់អភិបាល ខេត្ត ស្រះកែវ របស់ថៃថាទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ បានតវ៉ានោះ គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ហើយទីតាំងនេះ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០ ។ បើយោងតាមលិខិតរបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យ ចេញនៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥បានបញ្ជាក់អំពីករណីរដ្ឋបាលខេត្តស្រះកែវ តវ៉ាចំពោះការសាងសង់ជម្រកបណ្តោះអាសន្ន ឈូសឆាយ តំបន់ជុំវិញ ហើយបានដឹកនាំប្រជាពលរដ្ឋខ្មែរទៅប្រមូលផ្តុំនៅតំបន់ដែលទាមទារនៅចំណុច TA ៥២១២៣០ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័ដោយទីតាំងទាំងនេះគឺ ប្រជាពលរដ្ឋ កម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ២០០០ ។ ក្នុងលិខិតដដែលនេះបានបញ្ជាក់ថាចំពោះជម្រកបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះក្នុងពេល មានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានា។…

  • ចិន និងម៉ាឡេស៊ី គ្រោងធ្វើសមយុទ្ធយោធារួមគ្នាក្នុងខែនេះ

    ចិន និងម៉ាឡេស៊ី គ្រោងធ្វើសមយុទ្ធយោធារួមគ្នាក្នុងខែនេះ

    ប៉េកាំង ៖ កងទ័ពមកពីប្រទេសចិន និងម៉ាឡេស៊ី គ្រោងធ្វើសមយុទ្ធយោធារួមគ្នាក្នុងខែតុលានេះ នៅប្រទេសម៉ាឡេស៊ី និងដែនទឹកក្បែរនោះ ដោយផ្តោតលើវិធានការសង្គ្រោះគ្រោះមហន្តរាយ និងការប្រយុទ្ធប្រឆាំងជាមួយក្រុមចោរសមុទ្រជាដើម នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិចិន និងប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមការចុះផ្សាយដោយសារព័ត៌មានចិន The China Military Bugle បានឱ្យដឹងថា កងកម្លាំងមកពីមូលដ្ឋានយោធាចិននៅទីក្រុង Zhanjiang, Sanya និងហុងកុង នឹងធ្វើដំណើរទៅចូលរួមសមយុទ្ធយោធា ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៥ ដល់ទី២៣ ខែតុលាខាងមុខ។ កងទ័ពជាង ១,០០០នាក់មកពីភាគីទាំងសងខាង ក្នុងនោះជាង ៧០០នាក់មកពីប្រទេសចិន ត្រូវបានរំពឹងថា នឹងចូលរួមសមយុទ្ធនេះ ហើយក៏រួមមានទាំងឧបករណ៍យោធាមួយចំនួន គិតចាប់ពីនាវាចម្បាំង និងឧទ្ធម្ភាគចក្ររហូតដល់ប្រព័ន្ធគ្មានមនុស្សបញ្ជា។ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិចិន, សមយុទ្ធលើកទី៦នេះ នឹងផ្តោតសំខាន់លើការផ្តល់ជំនួយមនុស្សធម៌ ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងសន្តិសុខដែនសមុទ្រ ហើយក៏បានអញ្ជើញក្រុមអ្នកសង្កេតការណ៍មកពីប្រទេសអាស៊ានចូលរួមផងដែរ។ ក្រសួងថា ល្បែងសង្គ្រាមនេះមានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងយោធាចិន និងអាស៊ាន ពិសេសបង្កើនសមត្ថភាពការពារជាតិប្រទេសរបស់ពួកគេ សំដៅរួមគ្នាដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ កាលពីឆ្នាំ ២០២៣ ចិនធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធលើកទី៥ ដែលមានកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាមចូលរួម៕…