Category: ព័ត៌មានជាតិ
-

ឥណ្ឌាចាយ ៧ ពាន់លានដុល្លារទិញយន្តហោះចម្បាំងផលិតក្នុងស្រុក
ញូវដែលី ៖ ឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ៧.០៣ ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទិញយន្តហោះចម្បាំងពីក្រុមហ៊ុនរដ្ឋ Hindustan Aeronautics Ltd ហៅកាត់ (HAL) ក្នុងគោលបំណងជំរុញធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ ក្រសួងការពារជាតិឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ជាទិញយន្តហោះចម្បាំងផលិតក្នុងស្រុកប្រភេទ Tejas Mk-1A ចំនួន ៩៧ គ្រឿង គ្រោងនឹងបញ្ចប់ការចែកចាយក្នុងរយៈពេល ៦ឆ្នាំ គិតចាប់ពីឆ្នាំហិរញ្ញវត្ថុ ២០២៧-២០២៨។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បានបង្ហោះសារលើបណ្តាញសង្គម X ថា ការផ្គត់ផ្គង់យន្តហោះទាំងនេះដោយក្រុមហ៊ុន HAL នឹងជួយបង្កើនសមត្ថភាពប្រតិបត្តិការរបស់កងទ័ពអាកាសឥណ្ឌា ដើម្បីបន្តប្រតិបត្តិការដែលគ្មានការរារាំង និង ពង្រឹងការត្រៀមលក្ខណៈការពារជាតិ។ រដ្ឋាភិបាលឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន HAL ក្នុងឆ្នាំ ២០២១ ដើម្បីទិញយន្តហោះចំនួន ៨៣គ្រឿង ប៉ុន្តែការដឹកជញ្ជូននៅក្នុងការបញ្ជាទិញនោះ មិនទាន់ចាប់ផ្តើមនៅឡើយទេ ខណៈដែលក្រុមហ៊ុនផលិតយន្តហោះចម្បាំងបានបន្ទោសក្រុមហ៊ុនផលិតម៉ាស៊ីន General Electric ហៅកាត់ GE ចំពោះការយឺតយ៉ាវក្នុងការផ្តល់ម៉ាស៊ីនបំពាក់យន្តហោះ។ ក្រុមហ៊ុន GE បានឆ្លើយតបថា…
-

អ៊ីរ៉ង់សម្រុកទិញយន្តហោះចម្បាំងពីរុស្ស៊ី ក្រោយរងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល
តេហេរ៉ង់ ៖ យន្តហោះចម្បាំង MiG-29 របស់រុស្ស៊ី បានដឹកជញ្ជូនមកដល់ប្រទេសអ៊ីរ៉ង់ហើយ ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពអាកាស ជាផ្នែកមួយនៃការសម្រុកទិញយន្តហោះចម្បាំងពីរុស្ស៊ី រួមទាំងប្រព័ន្ធការពារដែនអាកាសពីចិន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា។ លោក Abolfazl Zohrevand ដែលជាសមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា យន្តហោះចម្បាំង MiG-29 គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ក្នុងការពង្រឹងសមត្ថភាពកងទ័ពអាកាសអ៊ីរ៉ង់យ៉ាងឆាប់រហ័ស។ លោកថា យន្តហោះនេះបម្រើជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ រហូតដល់យន្តហោះចម្បាំង Su-35s មកដល់ ទោះបីជារុស្ស៊ីមិនទាន់បញ្ជាក់ពីចំនួនយន្តហោះជាផ្លូវការក៏ដោយ។ លោក Zohrevand បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តពង្រឹងអំណាចយោធារបស់អ៊ីរ៉ង់ ស្ថិតក្រោមក្រសែភ្នែកប្រទេសមហាអំណាចក្នុងតំបន់ និងសកលលោកថា នៅពេលយន្តហោះចម្បាំងទាំងនោះបញ្ជូនមកដល់ទាំងអស់ ហើយត្រូវបានដាក់ឱ្យដំណើរការយ៉ាងពេញលេញ នោះសត្រូវរបស់យើងនឹងយល់ពីភាសានៃអំណាចយោធា។ លោក Zohrevand បានបញ្ជាក់ទៀតថា យន្តហោះចម្បាំង MiG-29 របស់រុស្ស៊ី បានដឹកមកដល់ប្រទេសអ៊ីរ៉ង់ ហើយឆាប់ៗនេះ យន្តហោះចម្បាំង Su-35 រួមទាំងប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី និង ប្រព័ន្ធការពារដែនអាកាស HQ-9 របស់ចិនក្នុងចំនួនដ៏ច្រើន ក៏នឹងដឹកមកដល់តាមក្រោយផងដែរ។ សូមបញ្ជាក់ថា ការធ្វើទំនើបភាវូបនីយកម្មយោធារបស់ប្រទេសអ៊ីរ៉ង់ តាមរយៈការទិញបន្ថែមនូវយន្តហោះចម្បាំងទំនើបៗ…
-

បារាំងអួតថា ខ្លួនអាចផលិតយន្តហោះចម្បាំងជំនាន់ថ្មីដោយខ្លួនឯង ទោះបីគ្មានអាល្លឺម៉ង់
ប៉ារីស ៖ បារាំងបានប្រកាសក្តែងៗថា ប្រទេសខ្លួនមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការផលិតយន្តហោះចម្បាំងថ្មីតែម្នាក់ឯង បើទោះបីជាអាល្លឺម៉ង់ចង់ដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំង ដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារក៏ដោយ។ បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ បាននឹងកំពុងធ្វើការងារលើការអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ថ្មីនាពេលអនាគត ដែលរចនាឡើងជាប្រភេទយន្តហោះចម្បាំងគ្មានមនុស្សបើក ប៉ុន្តែគម្រោងខ្នាតយក្សមានតម្លៃខ្ទង់ ១១៨ ពាន់លានដុល្លារមួយនេះ ហាក់ជាប់គាំងដោយសារតែភាពប្រេះស្រាំរវាងក្រុមហ៊ុន Dassault និង Airbus ដែលតំណាងឱ្យផលប្រយោជន៍របស់អេស្ប៉ាញ និងអាល្លឺម៉ង់។ នៅពេលត្រូវបានសាកសួរថាតើ Dassault ដែលជាក្រុមហ៊ុនផលិតយន្តហោះចម្បាំង Rafale អាចបង្កើតយន្តហោះចម្បាំងជំនាន់ទី៦ ដោយខ្លួនឯងបានទេ បើសិនគ្មានអាល្លឺម៉ង់ជួយ? លោក Eric Trappier ប្រធានក្រុមហ៊ុនការពារជាតិបារាំងនេះ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនរបស់គាត់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផលិតយន្តហោះចម្បាំងអឺរ៉ុបនាពេលអនាគតដោយខ្លួនឯង។ លោកថា លោកមិនខ្វល់ទេ ទោះបីជាអាល្លឺម៉ង់ចង់ដកខ្លួនចេញពីគម្រោងនេះក៏ដោយ និងថា បើសិនអាល្លឺម៉ង់ចង់ផលិតយន្តហោះចម្បាំងដោយខ្លួនឯង ដូច្នេះទុករឿងនេះឲ្យពួកគេធ្វើវាដោយខ្លួនឯងចុះ។ សូមបញ្ជាក់ថា បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ បានចាប់ដៃគ្នាផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងពហុជាតិ មានឈ្មោះថា Future Combat Air System ហៅកាត់ (FCAS) ចាប់តាំងពីឆ្នាំ ២០១៧…
-

មេប៉ាឡេស្ទីន ថា ហាម៉ាសបានមិនគ្រប់គ្រងខ្លួនទេ
អ.ស.ប ៖ លោក អាប៉ាស់ មេប៉ាឡេស្ទីនបានអះអាងថា ក្រុមហាម៉ាសនឹងគ្មានតួនាទីគ្រប់គ្រងនោះទេ ហើយ លោកថ្កោលទោសការវាយប្រហារ «ថ្ងៃទី៧ តុលា»។ មេដឹកនាំប៉ាឡេស្ទីន លោក Mahmud Abbas បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ថា ក្រុមហាម៉ាសនឹងមិនមានតួនាទី ក្នុងការគ្រប់គ្រងប៉ាឡេស្ទីន នោះទេ ហើយបានថ្កោលទោសការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមប្រដាប់អាវុធទាំងនេះ ដែលធ្វើឡើងប្រឆាំងនឹងអ៊ីស្រាអែល។ លោក Abbas បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ តាមរយៈសារជាវីដេអូ ថា «ក្រុមហាម៉ាស់នឹងមិនមានតួនាទី ក្នុងការគ្រប់គ្រងទេ។ ហាម៉ាស និងបក្សពួកផ្សេងទៀត នឹងត្រូវប្រគល់អាវុធរបស់ពួកគេ ទៅឱ្យអាជ្ញាធរជាតិប៉ាឡេស្ទីន»។ លោកបានប្រកាសថា «យើងច្រានចោលសកម្មភាព របស់ក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា ដែលបានកំណត់គោលដៅ ជនស៊ីវិលអ៊ីស្រាអែល ហើយចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ពីព្រោះ សកម្មភាពបែបនេះ មិនតំណាងឱ្យប្រជាជនប៉ាឡេស្ទីន ឬ គ្រាន់តែជាការតស៊ូ ដើម្បីសេរីភាព និងឯករាជ្យ របស់ពួកគេ»។ «យើងអំពាវនាវដល់ប្រទេសទាំងអស់…
-

អាមេរិកលក់មីស៊ីល ១,២ពាន់លានដុល្លារឱ្យអាល្លឺម៉ង់
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា បានប្រកាសពីការយល់ព្រមលើការលក់មីស៊ីល និង ឧបករណ៍ពាក់ព័ន្ធ តម្លៃ១.២៣ពាន់លានដុល្លារ ដល់ប្រទេសអាល្លឺម៉ង់។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក ហៅកាត់ DSCA បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការលក់ ដែលបានស្នើឡើងនេះ នឹងធ្វើអោយប្រសើរឡើង នូវសមត្ថភាពរបស់ប្រទេសអាឡឺម៉ង់ ក្នុងការទប់ទល់នឹងការគម្រាមកំហែង នាពេលបច្ចុប្បន្ន និងអនាគត ដោយផ្តល់នូវការបង្កើនសមត្ថភាពពីអាកាសសម្រាប់កម្មវិធី F-35 របស់អាល្លឺម៉ង់ និង គាំទ្រដល់ការគ្រោងទុក, ការហ្វឹកហ្វឺន និងតម្រូវការប្រតិបត្តិការ របស់អាឡឺម៉ង់ និង ក្របខណ្ឌ ណាតូ» ។ DSCA បាននិយាយថា ការណ៍នេះក៏នឹងគាំទ្រដល់គោលដៅគោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក តាមរយៈការធ្វើឱ្យប្រសើរឡើង នូវសន្តិសុខនៃសម្ព័ន្ធមិត្តណាតូ ដែលជាកម្លាំង សម្រាប់ស្ថិរភាពនយោបាយ និង វឌ្ឍនភាពសេដ្ឋកិច្ច នៅអឺរ៉ុប។ បន្ទាប់ពីក្រសួងការបរទេស បានអនុម័ត ការលក់មីស៊ីលនេះ ស្ថាប័ន DSCA បានផ្តល់ការជូនដំណឹងចាំបាច់ ដល់សភាសហរដ្ឋអាមេរិក ដែលនៅតែត្រូវការចុះហត្ថលេខា…
-

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៧៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ ៦-សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។ ៧-បញ្ហាផ្សេងៗ
-

រដ្ឋបាលខេត្តរតនគិរី ៖ គិតត្រឹមព្រឹកថ្ងៃទី២៦ កញ្ញា ស្ថានភាពកម្ពស់ទឹកទន្លេស្រែពកលំផាត់ ស្ថិតក្នុងកម្ពស់ទឹក ១៣,៦៧ម៉ែត្រ
រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះស្ថានភាពកម្ពស់ទឹកទន្លេស្រែពកលំផាត់ ស្ថិតក្នុងកម្ពស់ទឹក ១៣,៦៧ម៉ែត្រ។ ស្ថានភាពទឹកជំនន់ទឹកភ្លៀង បានបង្កឱ្យរងផលប៉ពាល់ស្រុកចំនួន ២ គឺស្រុកលំផាត់ និងស្រុកកូនមុំ ក្នុងនោះ ស្រុកលំផាត់ ប៉ះពាល់ចំនួន ៣ឃុំ មានប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៣.៤៦៧ គ្រួសារ និងស្រុកកូនមុំ ប៉ះពាល់ចំនួន ៥ឃុំ ប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ចំនួន ៩៨៣គ្រួសារ។ អាជ្ញាធរ ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កំពុងបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់ និងបានសម្របសម្រួលជម្លៀសប្រជាជនដែលងាយរងគ្រោះ មិនមានមធ្យោបាយ ទៅកាន់ទីទួលសុវត្ថិភាព បានចំនួន ១៧៥គ្រួសារ។ សូមបញ្ជាក់ នៅក្នុងភាពគ្រោះមហន្តរាយទឹកជំនន់នេះ ពុំបានបង្កឱ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
-

អ៊ុយក្រែនបាញ់ធ្លាក់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកមានតម្លៃរាប់លានដុល្លារបស់រុស្ស៊ី
កៀវ ៖ កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក Su-34 របស់រុស្ស៊ី ដែលមានតម្លៃចន្លោះពី ៣០ ទៅ ៥០លានដុល្លារក្នុងមួយគ្រឿង នៅឯតំបន់ Zaporizhzhia នៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ កងទ័ពអាកាសអ៊ុយក្រែននិយាយថា យន្តហោះចម្បាំង Su-34 របស់រុស្ស៊ីត្រូវបានបាញ់ទម្លាក់នៅម៉ោងប្រហែល ៤ទៀបភ្លឺថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) នៅឯតំបន់ Zaporizhzhia ជាទីតាំងនៅសមរភូមិជួរមុខ។ យន្តហោះចម្បាំងនេះត្រូវបានគេរាយការណ៍ថា មានគោលដៅវាយប្រហារលើទីក្រុង Zaporizhzhia តាមរយៈការទម្លាក់គ្រាប់បែកពីលើអាកាស។ ភ្លាមៗ សារព័ត៌មាន Kyiv Independent នៅមិនអាចស្វែងរកប្រភពមកបញ្ជាក់ពីព័ត៌មានលំអិតបន្ថែម ថាតើអ្នកបើកយន្តហោះនោះស្លាប់ ឬរងរបួសនៅឡើយទេ ខណៈដែលខាងភាគីរុស្ស៊ីក៏មិនទាន់មានប្រតិកម្មឆ្លើយតបនៅឡើយដែរ។ គួរកត់សម្គាល់ យន្តហោះចម្បាំង Su-34 របស់រុស្ស៊ី គឺជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេងបំពាក់ជាមួយម៉ាស៊ីនភ្លោះ។ Su-34 មានសមត្ថភាពទម្លាក់គ្រាប់បែក និងបាញ់មីស៊ីលចំគោលដៅជាក់លាក់ ហើយយន្តហោះប្រភេទនេះទៀតសោត ត្រូវបានរុស្ស៊ីបញ្ជូនទៅបំពេញបេសកកម្មជាច្រើន ទាំងនៅក្នុងប្រទេសស៊ីរី និងអ៊ុយក្រែន៕ ប្រភព ៖ Kyiv Independent និង technology
-

លោក ត្រាំ ថា អាចលក់យន្តហោះចម្បាំងឲ្យតួកគី បើឈប់ទិញប្រេងរុស្ស៊ី
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បានបង្ហើបថា អាមេរិកអាចនឹងព្រមលក់យន្តហោះចម្បាំងបំបាំងកាយឲ្យតួកគី បើប្រទេសនេះ ឈប់ទិញប្រេងពីរុស្ស៊ី។ មេដឹកនាំអាមេរិករូបនេះ បានប្រាប់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បែបនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា នៅទីក្រុងវ៉ាស៊ីនតោន។ លោក Erdogan កំពុងធ្វើទស្សនកិច្ច លើកដំបូងរបស់លោក ទៅកាន់សេតវិមាន ចាប់តាំងពីឆ្នាំ ២០១៩ មក ហើយនៅឆ្នាំដដែលនោះ ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានដកតួកគី ចេញពីកម្មវិធីយន្តហោះ F-35 ជុំវិញការទិញប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។ លោក Trump បាននិយាយថា ពួកលោកពិភាក្សា “យ៉ាងយកចិត្តទុកដាក់” អំពីការបញ្ចប់ ភាពប្រេះឆា លើយន្តហោះបច្ចេកវិទ្យាខ្ពស់ ហើយបាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដកទណ្ឌកម្មប្រឆាំងនឹងទីក្រុងអង់ការ៉ា ជុំវិញមីស៊ីល S-400 របស់រុស្ស៊ី ប្រសិនបើកិច្ចប្រជុំដំណើរការល្អ។ ប៉ុន្តែ លោកក៏បានជំរុញបញ្ហាសំខាន់របស់អ៊ុយក្រែន ជាមួយលោក Erdogan ដែលប្រទេសរបស់លោកបានបដិសេធ មិនចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិ លើទីក្រុងម៉ូស្គូ ហើយថែមទាំងបានបង្កើនការទិញប្រេង…
-

កូឡុំប៊ី ហៅការវាយប្រហារទូកដែលគ្រាន់តែសង្ស័យថាដឹកគ្រឿងញៀន ជាទង្វើទុច្ចរិត
បូហ្គោតា ៖ ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro បានហៅការវាយប្រហាររបស់អាមេរិក លើទូកដែលរងការចោទប្រកាន់ថា ដឹកគ្រឿងញៀន គឺជាទង្វើទុច្ចរិត។ នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃទី២៤ ខែកញ្ញា លោក Gustavo Petro ថែមទាំងបានអំពាវនាវ ឱ្យមានដំណើរការ ដាក់ទោសព្រហ្មទណ្ឌ លើមន្ត្រីអាមេរិក ប្រសិនបើការស៊ើបអង្កេតរកឃើញថា ជនជាតិកូឡុំប៊ី ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារទាំងនោះ។ លោក Petro បាននិយាយថា មិនគួរមានមនុស្សស្លាប់ ក្នុងការបញ្ឈប់ទូកដែលគ្រាន់តែគេជឿថា មានជាប់ពាក់ព័ន្ធ នឹងការរត់ពន្ធគ្រឿងញៀន។ លោកអះអាងទៀតថា «យើងមានប្រវត្តិ ជាយូរមកហើយ ក្នុងការសហការជាមួយទីភ្នាក់ងារអាមេរិក និងទីភ្នាក់ងារផ្សេងទៀត ក្នុងការបង្ក្រាប រឹបអូស កូកាអ៊ីន តាមសមុទ្រ ហើយ គ្មាននរណាម្នាក់ ស្លាប់ទេ ពីមុនមក មិនចាំបាច់សម្លាប់ អ្នកណាឡើយ»។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឲ្យវាយប្រហារលើទូក ទាំងនោះ…