ប្រជាជនទីក្រុងឡុងដ្រ៍ ពិភាក្សាគ្នាអំពីក្តីសង្ឃឹមរបស់ពួកគេ ខណៈអង់គ្លេសចាប់ផ្តើមបោះឆ្នោតសកល

មនុស្សមួយចំនួននៅទីក្រុងឡុងដ្រ៍ កំពុងសង្ឃឹមសម្រាប់ការផ្លាស់ប្តូរ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដានេះ ជាថ្ងៃនៃការបោះឆ្នោតសកលនៅចក្រភពអង់គ្លេស ខណៈអ្នកផ្សេងទៀត មិនសូវមានទំនុកចិត្តពីការផ្លាស់ប្តូរ។

លោក ហ្វីលីព ដេតេម៉ីយឺ(Philip Deitemeyer) ទីប្រឹក្សាផ្នែកគ្រប់គ្រងអាយុ៤១ ឆ្នាំ បាននិយាយថា លោក គិតថាវាដល់ពេលដែលត្រូវផ្លាស់ប្តូរហើយ និងបាននិយាយថា ខណៈលោកមានផែនការប្រហែលជាបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យសេរី ប៉ុន្តែលោករំពឹងថាគណបក្សការងារជាគណបក្សប្រឆាំងធំនឹងទទួលជ័យជម្នះ។

ទន្ទឹមនឹងនោះ អ្នកផ្សេងទៀតបានសម្តែងកំហឹងចំពោះគណបក្សអភិរក្សនិយម ដោយស្ត្រីម្នាក់ និយាយថា យើងត្រូវកម្ចាត់ពួកគេចេញ។

ការបោះឆ្នោតស្ទង់មតិ បានបង្ហាញថា គណបក្សការងារឆ្វេងនិយមកណ្តាល ត្រូវបានកំណត់ថាទទួលជ័យជម្នះធំធេងក្នុងការបោះឆ្នោត ដែលនឹងបញ្ចប់រយៈពេល១៤ឆ្នាំ នៃរដ្ឋាភិបាលអភិរក្សនិយម។ លោកមានអារម្មណ៍រំភើប ហើយលោកគិតថា វានឹងអាចប្រសើរឡើង។

ទោះជាយ៉ាងណា អ្នកខ្លះទៀតយល់ថា វាពុំមានអ្វីខុសគ្នាទេ ថានណាជាអ្នកទទួលជ័យជម្នះ ខណៈគណបក្សទាំងអស់ កំពុងផ្តល់គោលនយោបាយស្រដៀងគ្នា។