(ឧត្តរមានជ័យ)៖ មេបញ្ជាការភូមិភាគ៤ កម្ពុជា និងមេបញ្ជាការភូមិភាគទី២ ថៃ ឯកភាព យល់ព្រមឈប់បាញ់គ្នា ។ យោងតាមកិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ បានបញ្ចប់ហើយ នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។
ចំពោះលទ្ធផលរួមមាន៖
ទី១៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង ។
ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា ។
ទី៣៖ បើមានបញ្ហាត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភាគ២ ដោយម្ខាង ៤នាក់ ៕
Leave a Reply