CNN ​ចុះផ្សាយអំពីនាយករដ្ឋមន្ត្រីកម្ពុជា ស្នើឲ្យលោក Trump ទទួលពានរង្វាន់ណូបែលសន្តិភាព

CNN ​ចុះផ្សាយអំពីនាយករដ្ឋមន្ត្រីកម្ពុជា ស្នើឲ្យលោក Trump ទទួលពានរង្វាន់ណូបែលសន្តិភាព

អាមេរិក ៖ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ CNN នៅថ្ងៃទី៨ ខែសីហានេះ បានចុះផ្សាយអត្ថបទព័ត៌មាន ដោយដាក់ចំណងជើងធំៗ រំលេចអំពីខ្លឹមសារ ថា នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើជាផ្លូវការ ឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ទទួលពានរង្វាន់ណូបែលសន្តិភាព។

ជាការកត់សម្គាល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិត ផ្លូវការ ទៅកាន់គណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាព ឯកឧត្តម ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ ណូបែល សន្តិភាព។

ការណ៍នេះ បានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគូឡាឡាំពួ បានប្រព្រឹត្ត ទៅ ប្រកបដោយជោគជ័យ និងផ្លែផ្កា ដោយភាគីទាំងពីរ ក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត នូវលក្ខខណ្ឌ ១៣ចំណុច ក្រោមការចូលរួមសង្កេតការណ៍ ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និង សាធារណរដ្ឋប្រជាមានិតចិន៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *