(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួង បរិស្ថានន បានដឹកនាំគណប្រតិភូក្រសួង និងក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និង យុវជន ស ស យ ក ក្រសួងបរិស្ថាន បាននាំយកអំណោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិតពេជ ចន្ទមុនី ហ៊ុនម៉ាណែត និងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅវត្តសុវណ្ណគិរីហៅវត្តឆែប និងប្រគល់អំណោយតំណាងជនភៀសសឹកវត្តដងផ្លិតនិងវត្តកំពង់សង្កែ នៅទីតាំងវត្តឆែប ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សង្រ្គាមមិនល្អទេសម្រាប់យើងទាំងអស់គ្នា គេបំពានយើងគេឈ្លានពានយើង គេប្រើប្រាស់គ្រប់មធ្យបាយទាំងអស់ តែវីរៈកងទ័ពយើងនៅតែតស៊ូការពារទឹកដីរបស់យើងយ៉ាងអង់អាចក្លាហាន ។
ឯកឧត្តម បន្ថែមថា ក្រសួងបរិស្ថាន និងក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងបន្តធ្វើប្រឹងប្រែងជួយផ្គត់ផ្គង់ ស្បៀងអាហារ និងជួយថែក្សាបរិស្ថាន ដើម្បីសុខភាពរបស់បងប្អូនភៀសសឹក មានសុខភាពល្អ ។
យោងតាមរបាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងដា បងប្អូនភៀសសឹកនៅខេត្តព្រះវិហារ មានចំនួន ៩កន្លែង ដោយឡែកប្រជាពលរដ្ឋដែលមកពីស្រុកជាំក្សាន្ត មានចំនួន ១៤០០០គ្រួសារ ស្មើ ៤៦០០០នាក់ ចំពោះស្រុកឆែបមាន ៤កន្លែង ដែលច្រើនជាងគេ ៥០ ភាគរយនៅវត្តពោធិ៍៥០០០ដើម មានរហូតទៅដល់ ២ម៉ឺននាក់ ស្មើ ៥៥៦៣គ្រួសារ ។ ក្នុងរយៈពេលថ្មីៗនេះបងប្អូនប្រជាពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅដ្ឋានសរុបទាំង ៩កន្លែងមាន ១៦០០ គ្រួសារ ស្មើ ៦៧៥៣នាក់ ៕
Leave a Reply