ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ យោងតាមសំណូមពររបស់ជនភៀសសឹកឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានណែនាំឱ្យក្រុមការងាររៀបចំរថយន្តដឹកជញ្ជូន ជូនជនភៀសសឹកត្រឡប់ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបងចំនួន ៤រថយន្ត ដេីម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣១នាក់ ស្រី ២២នាក់ ពីខេត្តសៀមរាបទៅគេដ្ឋានវិញ។ ជាមួយនឹងការដឹកជញ្ជូននេះ មានបងប្អូនទៅខេត្តឧត្តមានជ័យ ១៤នាក់ ស្រី ៩នាក់ ខេត្តដំបង ៦នាក់ ស្រី ៤នាក់
និងខេត្តបន្ទាយមានជ័យ ១១នាក់ ស្រី ៩នាក់។
ជាមួយនឹងការត្រឡប់ទៅគេហដ្ឋានវិញបងប្អូនប្រជាជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល រដ្ឋបាលខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធនិងព្រះចៅអធិការវត្តដែលផ្តល់ទីតាំងសុវត្ថិភាព និងយកចិត្តទុកដាក់ខ្ពស់ក្នុងការៀបចំចាត់ចែងកន្លែងស្នាក់នៅ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ ព្រមទាំងអនាម័យបរិស្ថានដល់ពួកគាត់ដែលបានជម្លៀសពីតំបន់សមរភូមិ។
រដ្ឋបាលខេត្តក៏សូមការយោគយល់ចំពោះការរៀបចំកន្លែងស្នាក់នៅពុំទាន់បំពេញតម្រូវការ និងឆ្លេីយតបតាមសំណូមពររបស់បងប្អូនពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរ មន្ត្រីដែលបានរៀបចំទីតាំងស្នាក់នៅ។ ទន្ទឹមនឹងនេះ សូមជូនពរបងប្អូនធ្វេីដំណេីរប្រកបដោយសុវត្ថិភាពទាំងអស់គ្នា។
Leave a Reply