កោះកុង៖ ក្រុមបេក្ខជនចំនួន១៥.៧៧នាក់ បាននឹងកំពុងតែយកចិត្តទុកប្រឹងប្រែងប្រឡងសញ្ញាបត្របឋមភូមិ ថ្ងៃដំបូង នៅទូទាំងខេត្តកោះកុង។
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញបើកហិប និងកាត់ស្រោមសំបុត្រវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ចំណេះដឹងទទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសតេជោ សែន កោះកុង។
លោក ង៉ែត ឡឹង បានណែនាំដល់បេក្ខជនប្រឡងត្រូវប្រឹងប្រែងបំពេញរាល់លំហាត់កិច្ចការរបស់ខ្លួនអោយបានត្រឹមត្រូវល្អ តាមវិញ្ញាសារនីមួយៗ ចៀសវាងប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។ ហើយការប្រឡងនេះដែរ ជាយានដ៏អាទិភាពមួយសម្រាប់ចាប់យោងឡើងថ្នាក់សិក្សាបន្តរហូតថ្នាក់ទី១២។
ដំណើរការប្រឡងនៅថ្ងៃទី២ ខែកញ្ញា ក្រោមដំណក់ទឹកភ្លៀង មានបេក្ខជនសរុប១៥៧៧នាក់ ស្រី៨៣០នាក់ទូទាំងខេត្ត មានមណ្ឌលប្រឡង៣២ ស្មើនឹងបន្ទប់៨០៕
Leave a Reply