បេក្ខជន១៥.៧៧នាក់ កំពុងប្រឡងសញ្ញាបត្របឋមភូមិ នៅខេត្តកោះកុង កោះកុង៖ ក្រុមបេក្ខជនចំនួន ១៥.៧៧ នាក់ បាននឹងកំពុងតែយកចិត្តទុកប្រឹង ប្រែងប្រឡងសញ្ញាបត្របឋមភូមិ ថ្ងៃដំបូង នៅទូទាំងខេត្តកោះកុង។

កោះកុង៖ ក្រុមបេក្ខជនចំនួន១៥.៧៧នាក់ បាននឹងកំពុងតែយកចិត្តទុកប្រឹងប្រែងប្រឡងសញ្ញាបត្របឋមភូមិ ថ្ងៃដំបូង នៅទូទាំងខេត្តកោះកុង។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញបើកហិប និងកាត់ស្រោមសំបុត្រវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យម​សិក្សា​បឋមភូមិ ចំណេះដឹងទទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសតេជោ សែន កោះកុង។

លោក ង៉ែត ឡឹង បានណែនាំ​ដល់បេក្ខជនប្រឡងត្រូវប្រឹងប្រែងបំពេញរាល់លំហាត់កិច្ចការ​របស់ខ្លួន​អោយបានត្រឹមត្រូវល្អ តាមវិញ្ញាសារនីមួយៗ ចៀសវាងប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។ ហើយការប្រឡងនេះដែរ ជាយានដ៏អាទិភាពមួយសម្រាប់ចាប់យោងឡើងថ្នាក់​សិក្សាបន្តរហូត​ថ្នាក់ទី១២។

ដំណើរការប្រឡងនៅថ្ងៃទី២ ខែកញ្ញា ក្រោមដំណក់ទឹកភ្លៀង មានបេក្ខជនសរុប១៥៧៧នាក់ ស្រី៨៣០នាក់ទូទាំងខេត្ត ​មានមណ្ឌលប្រឡង៣២ ស្មើនឹងបន្ទប់៨០៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *