ក្រសួងមុខងារសាធារណ: នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការ ប្រឡងគ្រូមតេយ្យសិក្សា និងសន្លឹកកិច្ចការប្រឡងធ្វើមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ការចាប់ផ្ដើមដំណើរការកំណែ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: អ្នកសង្កេតការណ៍ ក៏ដូចជាវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។