មនុស្ស ៦នាក់ ស្លាប់ ស្របពេលដែលអំពើហិង្សាកុលសម្ព័ន្ធកើនឡើងនៅរដ្ឋភាគឦសាន Manipur ប្រទេសឥណ្ឌា

ក្រុមអាជ្ញាធរ និយាយថា មនុស្ស ៦នាក់ រួមទាំងជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាថ្មី ដែលបានផ្ទុះឡើងរវាងសហគមន៍កុលសម្ព័ន្ធបង្កជម្លោះទាំង ២ នៅរដ្ឋភាគឦសាន Manipur ប្រទេសឥណ្ឌា ។

កុលសម្ព័ន្ធ Meitei និងកុលសម្ព័ន្ធ Kuki បានប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ក្រោយតុលាការបញ្ជារដ្ឋាភិបាលរដ្ឋ Manipur ឲ្យគិតគូរពីការផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចពិសេស និងច្បាប់ហត្ថពលកម្ម(កូតា) នៅក្នុងការងាររដ្ឋាភិបាល និងការអប់រំរបស់កុលសម្ព័ន្ធ Kuki ដល់កុលសម្ព័ន្ធ Meiteis ។

ជម្លោះនេះដែរ បានសម្លាប់មនុស្សជាង ២២៥នាក់ និងមនុស្ស ៦ម៉ឺននាក់ផ្សេងទៀត បានជម្លៀសខ្លួន ។

ឧបទ្ទេវហេតុផ្ទុះអាវុធកាលពីថ្ងៃសៅរ៍ តំណាងឲ្យចំនួនគ្រោះថ្នាក់ច្រើនបំផុតក្នុងរយៈពេល ១ថ្ងៃ នៅក្នុងអំពើហិង្សាក្រោយដែលបានចាប់ផ្តើមកាលពីរយៈពេល ១សប្តាហ៍មុន ។

ការវាយប្រហារកាលពីដើមសប្តាហ៍នេះ ត្រូវបានគេមើលឃើញការប្រើប្រាស់យានដ្រូនទម្លាក់គ្រឿងផ្ទុះ ។ ក្រុមនគរបាលនិយាយថា ពួកគេសង្ស័យថា យានដ្រូនទាំងនេះ ត្រូវបានប្រើប្រាស់ដោយក្រុមជីវពល Kuki គឺជាអំណះអំណាងមួយត្រូវបានច្រានចោលដោយក្រុមមួយនេះ ។

ក្រុមនគរបាល បានដាក់ពង្រាយកងកម្លាំងសន្តិសុខបន្ថែមទៀតដោយមានប្រព័ន្ធប្រឆាំងយានដ្រូន ដើម្បីដោះស្រាយស្ថានការជាក់ស្តែង ៕