ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងលើកឡើងពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាស ក្នុងកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៤ ដែលរៀបចំឡើងនៅទីក្រុងម៉ារ៉ាកិច ដោយមានក្រុមហ៊ុនឯកជនជាង ១០០០ក្រុមហ៊ុនចូលរួម។