សម្តេចធិបតីណែនាំ ដល់មន្រ្តីនគរបាលចរាចរណ៍ត្រូវអមដំណើរស្រ្តីមានផ្ទៃពោះឲ្យដល់មន្ទីរពេទ្យ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ពេលជួបករណីប្តី ឬសាច់ញាតិដឹកស្រ្តីមានផ្ទៃពោះទៅកាន់មន្ទីរពេទ្យ ហើយមានការលើសលស់នឹងច្បាប់ចរាចរណ៍ គប្បីត្រូវលើកលែងដល់ពួកគាត់ និងត្រូវអមពួកគាត់ និងធ្វើចរាចរណ៍ជូនពួកគាត់ឲ្យដល់គោលដៅ ឬមន្ទីរពេទ្យទើបជាការល្អបំផុត សម្រាប់មន្រ្តីបម្រើប្រជាជន។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរឹតបន្តឹងច្បាប់​ចរាចរណ៍ត្រូវតែមានការលើកលែងខ្លះ និងត្រូវសម្រួលខ្លះដែរមិនអាចធ្វើឡើង​ដោយ​តឹងរឹង​ហួសហេតុពេកនោះទេ ​ជាពិសេសពេលជួបករណីស្ត្រីមានផ្ទៃពោះ ដោយមានការខុសឆ្គង នឹងច្បាប់ចរាចរណ៍គប្បីជួយសម្រួលដល់ពួកគាត់ និង ជួយសម្រួលចរាចរណ៍​គាត់ឲ្យដល់មន្ទីរពេទ្យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ការអនុគ្រោះ និងអធ្យាស្រ័យ​ប្រកបដោយក្រមសីលធម៌​ និងអស់ពីកម្លាំង កាយចិត្តនោះគឺជាកត្តាសំខាន់បំផុត​សម្រាប់​មន្រ្តីបម្រើដល់ប្រជាជន។ ទាក់ទងនឹងករណីខាងលើនេះដែរ សម្តេចធិបតីប្រកាសថា សម្តេចមិនលើកទឹកចិត្តដល់អ្នកប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ទេ តែគប្បីមានការលើកលែងផងដែរ ខណៈពេលជួបករណីបែបនេះ៕អត្ថបទបាន ចក់