យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» និង​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» នៅក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​

យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» និង​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» នៅក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​

ការអនុវត្ត​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» និង​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ជា​លទ្ធផល នៅក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ សម្រាប់​ថ្ងៃ​ទី ២០ ខែ មិថុនា ឆ្នាំ​២០២៤ នេះ ក្នុងនោះ​រួមមាន សាលារៀន កម្មករ​រោងចក្រ និង​នៅ​វត្ត​អា​រ៉ា​ម និង​អាស្រម ។​

???? នៅតាម​សាលារៀន ៖ ក្នុងស្រុក​មាន​គ្រឹះស្ថានសិក្សា​សាធារណៈ​ចំនួន ៤៤​គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ​ចំនួន ៥៦៩​នាក់ ស្រី ២៧៦​នាក់ សិស្សានុសិស្ស​ចំនួន ១៨.៦៩៦​នាក់ ស្រី ៩.៣៣៦​។ (​គ្រប់​សាលា​បាន​អនុវត្ត និង​ចូលរួម ១០០%)​។​
+ សាលារៀន​ដែល​បាន​បន្ត​ចូលរួម​អនុវត្ត​នៅ​ថ្ងៃនេះ មាន​ចំនួន ៨​សាលា (​បឋមសិក្សា ៧​សាលា និង​អនុវិទ្យាល័យ ១​សាលា​) ដែលមាន ៖
– លោកគ្រូ អ្នកគ្រូ​ចូលរួម​សរុប​ចំនួន ៦៣​នាក់ ស្រី ៣០​នាក់​
– សិស្សានុសិស្ស​ចូលរួម​សរុប​ចំនួន ១.៧៤៩​នាក់ ស្រី ៨៧៩​នាក់​
– សរុប​អ្នកចូលរួម ១.៨១២​នាក់ ស្រី ៩០៩​នាក់​
– បាន​អនុវត្ត​ចំនួន ៨ លើក​
+ សរុប​បូក​យោង ៖ បាន​អនុវត្ត​សរុប​ចំនួន ២.២៤៩​លើក ។​

???? នៅ​តាមរោងចក្រ ៖
+ រោងចក្រ ថប​ស៊ី​លវើ​រលីមី​ធី​ត មាន​កម្មករ កម្មការិនី​សរុប ៧១២​នាក់ ស្រី ៦៩៤​នាក់ (​បាន​អនុវត្ត និង​ចូលរួម ១០០%)​។
+ សរុប​បូក​យោង ៖
– បាន​អនុវត្ត​សរុប​ចំនួន ៥ លើក​

???? នៅតាមវត្ត និង​អាស្រម ៖
+ ទូទាំង​ស្រុក​មាន​វត្ត​ចំនួន ២៧​វត្ត និង​អាស្រម ១​កន្លែង មាន​ព្រះសង្ឃ​សរុប ៥៣៣​អង្គ អាចារ្យ គណៈកម្មការ​សរុប ៤៧២​នាក់ ស្រី ៦៩​នាក់ (​បាន​ចូលរួម​អនុវត្ត ១០/២៨​កន្លែង ស្មើ ៣៥.៧១%)​។​
+ សរុប​បូក​យោង ៖
– ព្រះសង្ឃ​ចូលរួម​ចំនួន ១១២​អង្គ​
– អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ​ចូលរួម​ចំនួន ១៧១​នាក់ ស្រី ៣២​នាក់​
– សរុប​អ្នកចូលរួម​ចំនួន ២៨៣​អង្គ​/​នាក់ ស្រី ៣២​នាក់​
– សរុប​អនុវត្តបាន​ចំនួន ១០​លើក ៕