ក្រុមអាជ្ញាធរកូរ៉េខាងត្បូង បានបន្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol
ក្រុមអាជ្ញាធរកូរ៉េខាងត្បូងបានផ្តល់សំណើសុំបន្តដីកាឃុំខ្លួនលោក Yoon Suk Yeol ប្រធានាធិបតីដែលត្រូវបានព្យួរតួនាទីរបស់ប្រទេសនេះ សម្រាប់ការសាកសួរជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីខែមុន។
ដីកានេះបានផុតកំណត់កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទសប្ដាហ៍នេះ ប៉ុន្តែត្រូវបានចេញម្តងទៀតកាលពីរសៀលថ្ងៃអង្គារសប្ដាហ៍នេះដែរ ម៉ោងក្នុងស្រុកដោយតុលាការក្រុងសេអ៊ូល តាមសំណើរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ(CIO) ។
កាលបរិច្ឆេទសម្រាប់ការចេញដីកាមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ។ ជាធម្មតា ដីកាមានសុពលភាពរយៈពេល៧ថ្ងៃ ប៉ុន្តែអាចអនុញ្ញាតបានយូរជាងនេះ ប្រសិនបើចៅក្រមយល់ថាវាចាំបាច់។
CIO ដែលកំពុងធ្វើការជាមួយនគរបាល និងក្រសួងការពារជាតិដើម្បីស៊ើបអង្កេត Yoon ក៏បានស្នើសុំឱ្យនគរបាលអនុវត្តដីកាឃុំខ្លួនលោក Yoonដែរ ប៉ុន្តែក្រោយមកបាននិយាយថាពួកគេនឹងអនុវត្តបទបញ្ជានេះជាផ្នែកមួយនៃការស៊ើបអង្កេតរួមគ្នា។
នគរបាលមានកម្លាំងធំជាង និងឧបករណ៍ច្រើនទៀតដើម្បីអនុវត្តការចាប់ខ្លួននេះ ជាងភ្នាក់ងារប្រឆាំងអំពើពុករលួយ៕

Leave a Reply