លោក Trump ថាខ្លួនយល់ពីមូលហេតុនៃជំហរប្រឆាំងរបស់រុស្ស៊ី លើសមាជិកភាព NATO អ៊ុយក្រែន

លោក Trump ថាខ្លួនយល់ពីមូលហេតុនៃជំហរប្រឆាំងរបស់រុស្ស៊ី លើសមាជិកភាព NATO អ៊ុយក្រែន
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអង្គារ (០៧ មករា) ថា លោកយល់អំពីមូលហេតុដែលរុស្ស៊ី ប្រកាន់ជំហរថា អ៊ុយក្រែន មិនគួរជាផ្នែកនៃអង្គការណាតូ (NATO) ហើយថាលោកនឹងមិនជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោះទេ មុនពេលចូលកាន់តំណែង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋ Florida លោក ត្រាំ ក៏បានស្តីបន្ទោសប្រធានាធិបតីបក្សប្រជាធិបតេយ្យដែលកំពុងអស់អាណត្តិ គឺលោក ចូ បៃដិន ចំពោះការចោទប្រកាន់ថាបានផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិក លើសមាជិកភាពអង្គការណាតូ សម្រាប់អ៊ុយក្រែន។
លោក ត្រាំ និយាយថា “រុស្ស៊ី បាននិយាយយូរឆ្នាំមកហើយ មុនពេលការបញ្ជាក់របស់លោក ពូទីន ទៅទៀតថា មិនត្រូវឱ្យណាតូពាក់ព័ន្ធនឹងអ៊ុយក្រែនទេ ប៉ុន្តែក្រោយមក លោក បៃដិន ក៏ថាទីក្រុងគីវ គួរតែចូលរួមជាមួយណាតូ។ ពេលនេះមានអ្នកឈរនៅមាត់ទ្វារផ្ទះរុស្ស៊ីហើយ ដូច្នេះយើងអាចយល់បានថាហេតុអ្វីបានជាទីក្រុងមូស្គូ ប្រឆាំងដាច់ខាតចំពោះសមាជិកភាពណាតូ របស់អ៊ុយក្រែន”។
បណ្ដាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅថា ណាតូ បានបង្ហាញការគាំទ្រជាផ្លូវការចំពោះការចូលជាសមាជិករបស់អ៊ុយក្រែន ចាប់តាំងពីកិច្ចប្រជុំកំពូល Bucharest ឆ្នាំ២០០៨ មក ហើយរដ្ឋបាលលោក បៃដិន ក៏បន្តគាំទ្រដល់ការចូលជាសមាជិកនោះ បើទោះបីជាអ៊ុយក្រែន មិនដែលត្រូវបានអញ្ជើញក៏ដោយ។
មន្រ្តីជំនិត និងសម្ព័ន្ធមិត្តរបស់លោក ត្រាំ ជាទូទៅប្រឆាំងនឹងសមាជិកភាពណាតូ សម្រាប់អ៊ុយក្រែន ដោយមើលឃើញថានោះជាការបង្កហេតុដែលមិនចាំបាច់ចំពោះទីក្រុងមូស្គូ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំអ៊ុយក្រែន បាន