អភិបាលខេត្តប៉ៃលិនជំរុញអាជ្ញធរដាំដើមក្ងោកតាមដងផ្លូវ ដើម្បីបង្កើនសោភ័ណភាពក្រុង

ប៉ៃលិន៖ នៅក្នុងឱកាសចុះពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណភាពរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ លោកជំទាវបណ្ទិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំដល់មន្ត្រីក្រោម ឱវាទទាំងអស់ ត្រូវបង្កើនការដាំដើមក្ងោក ដើម្បីលើកកម្ពស់សោភ័ណភាពដងផ្លូវ ដែលជាចំណែករួមផ្សំ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។

លោកជំទាវ បានបញ្ជាក់ដែរថា ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរណ៍ធម្មជាតិ និង ដើម្បីលើកកម្ពស់សោភ័ណភាពរមណីដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ លោកជំទាវ បាន​ណែនាំឱ្យយុវ ជន ស.ស.យ.ក ខេត្ត សហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និងកែលម្អហេដ្ឋារចនាសម័ន្ធថ្មី ​សម្រាប់ទទួលភ្ញៀវទេសចរ ចូលកម្សាន្តនៅលើទឹកដីខេត្តត្បូង ពេជ្រដ៏តូចច្រឡឹងមួយនេះ។

លោកជំទាវ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលចូលកម្សាន្តតាមរម ណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់​សំរាម និងទុកដាក់ឱ្យបានត្រឹមត្រូវ ​ចៀសវាងបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់សោភ័ណភាព និងអនាម័យសាធារណៈ។ ចំណែក អាជីវករលក់ដូរម្ហូបអាហារនៅ​តាមរមណីយដ្ឋាននានា ត្រូវ មានអនាម័យ ​និងតម្លៃសមរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើនផងដែរ៕