ឯកឧត្តម ហ៊ុន ម៉ានី : សុខដុមនីយកម្មសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សុខដុមនីយកម្មសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ តាមរយៈ ការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ និងការបង្កលក្ខណៈដល់ការអភិវឌ្ឍ រីកចម្រើនប្រកបដោយចីរភាព តាមរយៈការបណ្តុះនូវផ្នត់គំនិត វិជ្ជមាន, មនសិការពលរដ្ឋល្អ និងការចែករំលែកជួយគ្នាទៅវិញទៅមក។ យើងទាំងអស់គ្នា អាចមិនមានទស្សនៈដូចគ្នាទាំងអស់ ប៉ុន្តែអ្វីដែលយើងគួរមានរួមគ្នា គឺជាទស្សនៈជាតិ រួមមួយសម្រាប់កម្ពុជា។ នោះគឺសេចក្តីស្រឡាញ់ចំពោះកម្ពុជា ក៏ដូចជាឆន្ទៈ និងសកម្មភាពក្នុងការបង្ហាញភាសាបេះដូងចំពោះសង្គមជាតិ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ចិទអាល់អឺកពើរជ្រៃអណ្ដែត ស្ថិតនៅក្នុងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។