[BREAKING NEWS ] លោកប្រធានាធិបតី Trump កាលពីថ្ងៃសៅរ៍បានចុះហត្ថលេខាលើក្រឹត្យដែលដំឡើងពន្ធ ២៥% លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ខណៈបន្ថែមពន្ធ១០% លើទំនិញពីប្រទេសចិន។ សម្ដីដែលលោក Trump បានគំរាមសូម្បីតែមុនពេលវិលត្រឡប់ទៅកាន់អំណាចវិញនៅដើមខែនេះ គូសបញ្ជាក់អំពីឆន្ទៈរបស់លោកក្នុងការប្រើប្រាស់គោលនយោបាយពាណិជ្ជកម្ម សូម្បីតែសម្ព័ន្ឋមិត្តធំៗបំផុតរបស់សហរដ្ឋអាមេរិកមួយចំនួនក៏ដោយ។